ទីក្រុងហាណូយ Archives - Kampuchea Thmey Daily

វៀតណាមបើកជើងហោះហើរត្រង់ទៅហូឡង់
ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines នឹងបើកផ្លូវហោះហើរត្រង់ដំបូងរបស់ខ្លួនរវាងវៀតណាម និងហូឡង់ នា​ខែមិថុនា ខាងមុខ ដោយតភ្ជាប់ទីក្រុងហាណូយ​ និង​ទីក្រុងអាំស្ទែរដាំ ហើយ​​ធ្វើឱ្យវា​​ក្លាយជា​ព្រឹត្តិការណ៍ដ៏​សំខាន់មួយក្នុងការពង្រីក​ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម​ទៅកាន់ទ្វីបអឺរ៉ុប​។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNS ចាប់ពីថ្ងៃទី១៦ ខែមិថុនា Vietnam Airlines នឹងដំណើរការជើងហោះហើរទៅមកចំនួន ៣ ជើង/សប្តាហ៍ នៅថ្ងៃអង្គារ ​ព្រហស្បតិ៍ និង​សៅរ៍ ដោយប្រើប្រាស់យន្តហោះ Airbus A350។

កាលវិភាគនេះត្រូវបាន​កំណត់ដើម្បីគាំទ្រដល់ការធ្វើដំណើរងាយស្រួលពីអឺរ៉ុបទៅ​វៀតណាម ខណៈ​ផ្តល់ជូននូវការតភ្ជាប់បន្តឆ្លងកាត់បណ្តាញក្នុងស្រុក និងតំបន់ផ្សេងៗ​របស់ Vietnam Airlines  រួមទាំងទីក្រុងហូជីមិញ ដាណាង ញ៉ាត្រាង ភូកុក និងគោលដៅសំខាន់ៗ​ជាច្រើន​ទៀត។

អាកាសយានដ្ឋានអន្តរជាតិ​ Amsterdam Schiphol គឺជាមជ្ឈមណ្ឌលអាកាសចរណ៍ និងភស្តុភារកម្មដ៏មមាញឹកបំផុតមួយរបស់អឺរ៉ុប និង​ជាច្រកទ្វារសំខាន់មួយដែលតភ្ជាប់ទ្វីបនេះជាមួយអាមេរិកខាងជើង អាហ្វ្រិក និងតំបន់ផ្សេងៗទៀត។ ​ការហោះហើរត្រង់ទៅអាកាសយានដ្ឋាននេះ បង្ហាញពី​ការពង្រីកវិស័យអាកាសចរណ៍វៀតណាម​ទៅកាន់​ទីផ្សារអាកាសចរណ៍ពិភពលោក។

លោក Nguyen Quang Trung អគ្គនាយករងរបស់ក្រុមហ៊ុន Vietnam Airlines បាន​ថ្លែង​ថា ផ្លូវហោះហើរថ្មីនេះ បានសម្គាល់ជំហានដ៏សំខាន់មួយ​ក្នុងយុទ្ធសាស្ត្រសម្រាប់​អឺរ៉ុបរបស់ក្រុមហ៊ុន​។

លោក​​បន្តយ៉ាងដូច្នេះថា៖ «ការដាក់ឱ្យដំណើរការសេវាកម្មហោះហើរត្រង់ពីទីក្រុងហាណូយ ទៅកាន់ទីក្រុងអាំស្ទែរដាំ មិនត្រឹមតែបើកឱកាសអាជីវកម្មថ្មីៗសម្រាប់ក្រុមហ៊ុន Vietnam Airlines ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងរួមចំណែកដល់ការពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន​របស់វៀតណាម​ ហូឡង់ និងអឺរ៉ុបទាំងមូលផងដែរ»។

បច្ចុប្បន្ន ​ហូឡង់គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់វៀតណាមនៅអឺរ៉ុប ដោយមានការនាំចូលពីវៀតណាមលើសពី ១១ ​ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ ២០២៥។ ​ប្រទេសនេះ​ក៏ស្ថិតក្នុងចំណោមវិនិយោគិនអឺរ៉ុបឈានមុខគេនៅវៀតណាមផងដែរ ដោយមានដើមទុនចុះបញ្ជីសរុបប្រហែល ១៦ ​ប៊ីលានដុល្លារ។ ​បច្ចុប្បន្ន មាន​ប្រជាជនវៀតណាម​ជិត ២៧​ ០០០ នាក់កំពុងរស់នៅ សិក្សា និងធ្វើការនៅ​ហូឡង់​ ដែលនេះ​ឆ្លុះបញ្ចាំងផងដែរអំពី​តម្រូវការនៃជើងហោះហើររវាងប្រទេសទាំង២៕

The post វៀតណាមបើកជើងហោះហើរត្រង់ទៅហូឡង់ appeared first on Kampuchea Thmey Daily.

ក្រុងហាណូយ​ដាក់​​ដំណើរ​ការ​កង់​អគ្គិសនី៥០០០​គ្រឿង​​សម្រាប់​សាធារណជន​​
​អាជ្ញាធរ​ក្រុង​ហាណូយ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​កង់​អគ្គិសនី​ចំនួន ៥០០០គ្រឿង​ជា​សាធារណៈ ដើម្បី​កាត់​បន្ថយ​ការ​បំពុល​ខ្យល់ និង​លើក​កម្ពស់ឱ្យ​មាន​​បរិស្ថាន​បៃតងនៅ​កណ្តាល​ទី​ក្រុង​ ខណៈ​ដែល​ទី​ក្រុង​នេះ​បាន​រឹតបន្តឹង​​មិន​ឱ្យ​យានយន្តដែល​​ប្រើ​សាំងនិង​ម៉ាស៊ូត​ បើក​បរចូល​​​ឡើយ​។ យោង VN Express​។

ស្រ្តីម្នាក់ជិះកង់អគ្គិសនី។ Pinterest

ក្រុម​ប្រឹក្សា​ក្រុង​ហាណូយ​បាន​ឱ្យ​ដឹង​កាល​ពី​ខែ​មុន​ថា​ គ្រប់​យានយន្ត​ដែល​ប្រើ​ប្រាស់​សាំង និង​ម៉ាស៊ូត​មិន​អនុញ្ញាត​ឱ្យ​បើក​បរលើ​​ផ្លូវ​ក្រវាត់​កណ្តាល​ទី​ក្រុង​នោះ​ឡើយ។

ចាប់​ពី​ថ្ងៃ​ទី០១ខែកក្កដា ឆ្នាំ ២០២៦ ទី​ក្រុង​​ហាណូយ​​នឹង​អនុវត្ត​ឱ្យ​មាន​​ការ​បំភាយ​ឧស្ម័ន​ទាបបំផុតដែល​អាច​ធ្វើ​ទៅ​បាន​​ ដោយ​ផ្អែក​លើ​ការ​សាក​ល្បង​មូលដ្ឋាន​ក្នុង​តំបន់ដែល​បាន​ជ្រើស​រើស​នៅ​ខាង​ក្នុង​ផ្លូវ​ក្រវាត់​ក្រុងទី១ ក្នុង​គោល​បំណងកាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន និង​ធ្វើ​ឱ្យ​​មាន​ភាព​ប្រសើរ​ឡើង​នូវ​គុណភាព​ខ្យល់។

លើសពី​នេះនៅ​ប៉ុន្មាន​ខែ​មុន​ ហាណូយ​បាន​ក្លាយ​ជា​ក្រុង​ដែល​បំភាយ​ឧស្ម័ន​ច្រើន​លំដាប់​ពិភព​លោក នៅ​បណ្តាក្រុង​ទាំង​អស់​របស់​ប្រទេស​វៀតណាម​​។ នៅ​តំបន់​ក្នុង​ទីក្រុង​ជាច្រើន សន្ទស្សន៍​គុណ​ភាព​ខ្យល់ (AQI) ជា​ទូ​ទៅមានកម្រិត​ចាប់​ពី ២០០ ដល់៣០០ ហើយ​ជួន​កាល​កើន​ឡើង​ប្រហែលដល់៣៥០ ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ថា៖«គ្រោះថ្នាក់»។

ក្រុម​ប្រឹក្សា​ប្រជាជន​កក្រុង​ហាណូយ​ក៏​បាន​ចេញ​វិធាន​ការ​ បង្កា​កុំ​​ឱ្យ​ប្រជា​ជន​ចេញ​ក្រៅ​ច្រើន បើ​មិន​មាន​ករណី​ចាំ​បាច់ ជាពិសេស​នៅ​ពេល​ដែល​ក្រសួង​ប្រកាស​ពី​កម្រិត​ខ្ពស់​នៃ​ការ​បំពុល​ខ្យល់។

សាស្ត្រា​ចារ្យ​បណ្ឌិត លោក​ Hoang Anh Le មក​ពី​សាកល​វិទ្យាល័យ​វិទ្យា​សាស្ត្រ​ នៃ​សាកល​វិទ្យាល័យ​ជាតិ​វៀតណាមទីក្រុង​ហាណូយ បាន​កត់សម្គាល់​ថាការ​ដឹក​ជញ្ជូន​គឺ​ជា​ប្រភព​បំភាយ​ឧស្ម័ន​ដ៏​សំខាន់​នៅ​ក្នុង​ក្រុង​។

លោក​​បាន​​បន្ត​​ថា ការ​​ដាក់​​ពង្រាយ​​កង់​​អគ្គិសនី​​សាធារណៈ​​ទ្រង់ទ្រាយ​ធំ​​នឹង​​ជួយ​​កាត់​​បន្ថយ​​ការ​​បំភាយ​​​ឧស្ម័នកាបូនិ អាសូតអុកស៊ីត​ ស្ពាន់​ធ័រ​ឌីអុកស៊ីត​ [CO២, NOx, SO២] និងភាគល្អិតគីមី [PM២.៥]។ ប្រសិន​បើ ១០ទៅ១៥ភាគរយ ​នៃ​អ្នក​រស់​នៅ​ផ្លូវ​ក្រវាត់​ក្រុង​ទី១ ទទួលយក​សេវាកម្ម​នេះ គុណភាព​ខ្យល់​អាច​ប្រសើរ​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​។

ចំណែក​អ្នក​ជំនាញ​យល់​ឃើញ​ថា​ ប្រសិនបើរក្សានិង​ពង្រីក​ ខណៈពេល​ដែល​ត្រូវ​​រួម​បញ្ចូល​ជា​មួយ​​នឹង​​មធ្យោបាយ​​ដឹក​ជញ្ជូន​សាធារណៈ​ផ្សេង​​ទៀត ​កង់​អគ្គិសនី​សាធារណៈ​អាច​ក្លាយ​ជា​មូលដ្ឋាន​គ្រឹះ​នៃយុទ្ធ​សាស្ត្រ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​របស់​ទីក្រុង​ហាណូយ​ដល់ឆ្នាំ២០៣០ ដែលនឹង​​រួម​ចំណែក​​ដល់​ទី​ក្រុង​កាន់​តែ​មាន​ភាព​បៃតង ទាន់​សម័យ​ និង​និរន្តរ​ភាព៕​

អត្ថបទ៖ ណឺ មិនា​

​កង់អគ្គិសនី​ដែល​អាជ្ញាធរ​​ក្រុងហាណូ​​យ​​ដាក់​​បម្រើ​សាធារណជន​ចំនួន​៥០០០គ្រឿង។​ VN Express

The post ក្រុងហាណូយ​ដាក់​​ដំណើរ​ការ​កង់​អគ្គិសនី៥០០០​គ្រឿង​​សម្រាប់​សាធារណជន​​ appeared first on Kampuchea Thmey Daily.

UN នឹងចុះកិច្ចព្រមព្រៀងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដ៏សំខាន់ នៅហាណូយ ក្នុងសប្តាហ៍នេះ
អង្គការសហប្រជាជាតិ (UN) នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយស្តីពី ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ក្នុងទីក្រុង ហាណូយ នៃប្រទេសវៀតណាម នៅចុងសប្តាហ៍នេះ ជាមួយគោលបំណងទប់ស្កាត់បទល្មើសដែលបង្កការខាតបង់សេដ្ឋកិច្ចសកល ក្នុងទំហំទឹកប្រាក់រាប់កោដិដុល្លារជារៀងរាល់ឆ្នាំ។

(រូបថត៖ Reuters)

តាមការផ្សាយរបស់ Reuters នៅថ្ងៃពុធទី២២ ខែតុលាឆ្នាំ២០២៥ កិច្ចព្រមព្រៀងនេះតម្រូវឲ្យមានការផ្តល់សច្ចាប័នពី៤០ប្រទេសទើបអាចចូលជាធរមានបាន។

ដ្បិតតែវានឹងក្លាយជាអាវុធដ៏ខ្លាំងប្រយុទ្ធជាមួយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតក៏ពិតមែន ប៉ុន្តែកិច្ចព្រមព្រៀងនេះក៏ត្រូវបានក្រុមអ្នករិះគន់ រួមទាំងបណ្តាអង្គការសិទ្ធិមនុស្សនិងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ព្រមានថាដែរថា ភាសាមិនច្បាស់លាស់ដែលដាក់បញ្ចូលក្នុងកិច្ចព្រមព្រៀងនេះ អាចឈានទៅដល់ការរំលោភសិទ្ធិមនុស្សនិងជួយសម្រួលដល់សកម្មភាពខុសច្បាប់ ជាជាងការទប់ស្កាត់ទៅវិញ។

មិនត្រឹមប៉ុណ្ណឹង ក៏មានក្តីបារម្ភជុំវិញការរឹតត្បិត សេរីភាពនៃការបញ្ចេញមតិ ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងការដាក់ទោសទណ្ឌលើ Hacker ដែលធ្វើការតាមផ្លូវល្អផងដែរ។

(រូបថត៖ Reuters)

លើសពីនេះ សូម្បីតែការយកវៀតណាមធ្វើជាម្ចាស់ផ្ទះក៏ត្រូវបានគេរិះគន់ដែរ។ ប្រទេសនេះត្រូវគេរិះគន់ដោយសារ កំណត់ត្រាសិទ្ធិមនុស្សមិនល្អ រួមទាំងការរឹតត្បិតលើសេរីភាពតាមអ៊ីនធឺណិតផងដែរ។

ជាក់ស្តែងមនុស្សយ៉ាងតិច៤០នាក់ត្រូវបានចាប់ខ្លួននៅឆ្នាំនេះ ពីបទចោទប្រកាន់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតប្រឆាំងនឹងរដ្ឋ។ មន្ត្រីវៀតណាមយល់ឃើញថា កិច្ចព្រមព្រៀងនេះគឺជាឧបករណ៍មួយដើម្បីបង្កើនការការពារតាមអ៊ីនធឺណិតរបស់ខ្លួន នៅចំពេលការរវាយប្រហារតាមអ៊ីនធឺណិតកំពុងកើនឡើង។

សូមជម្រាបថា អគ្គលេខាធិការ UN លោក Antonio Guterres នឹងចូលរួមពិធីចុះហត្ថលេខានៅថ្ងៃទី២៥ខែតុលា ខណៈសហភាពអឺរ៉ុប និង កាណាដា ក៏ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាដែរ ទោះការចូលរួមរបស់សហរដ្ឋអាមេរិកមិនទាន់ច្បាស់ការណ៍ក៏ដោយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ខំប្រឹងដោះសា ករណីតារាម៉ូដែលបេឡារុស ត្រូវគេសម្លាប់វះយកគ្រឿងក្នុង

The post UN នឹងចុះកិច្ចព្រមព្រៀងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដ៏សំខាន់ នៅហាណូយ ក្នុងសប្តាហ៍នេះ appeared first on Kampuchea Thmey Daily.

ស្ករគ្រាប់និងនំចំណីផុតកំណត់ ចាក់ចោលគរដូចភ្នំ នៅតាមផ្លូវ ក្នុងទីក្រុងហាណូយ
ពិតជារឿងដ៏ចម្លែក នៅពេលស្ករគ្រាប់និងនំចំណីចំណុកក៏ដូចជាទឹកដោះគោផុតកំណត់ ត្រូវបានគេយកមកចោលឡើងគរដូចភ្នំ នៅតាមផ្លូវក្នុងទីក្រុងហាណូយ ក្រោយចប់ពិធីបុណ្យចូលឆ្នាំវៀតណាម។

(រូបថត​៖ VTC)

តាមការចុះផ្សាយរបស់សារព័ត៌មាន Baohaiduong នៅថ្ងៃព្រហស្បតិ៍ទី៦ខែកុម្ភៈឆ្នាំ២០២៥, ស្ករគ្រាប់និងនំចំណីទាំងនេះ ត្រូវបានគេយកមកចោលនៅលើផ្លូវ Dong Tien ក្នុងសង្កាត់ La Phu នៃខណ្ឌ Hoai Duc។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរមិនដឹងថារបស់ផុតកាលបរិច្ឆេទទាំងនេះ ត្រូវគេយកមកពីណានោះទេ ប៉ុន្តែពួកគេបានបើកការស៊ើបអង្កេតហើយ ដើម្បីរកការពិតឲ្យឃើញ។

តាមការបញ្ជាក់ពីមន្ត្រីមូលដ្ឋាន ស្ករគ្រាប់និងនំចំណីទាំងនេះមានទម្ងន់រាប់តោន ហើយមានលាយឡំគ្នា ខ្លះជាផលិតផលវៀតណាមនិងខ្លះទៀតជាផលិតផលចិន ហើយអ្វីដែលសំខាន់ ភាគច្រើនគឺជារបស់ញ៉ាំដែលក្មេងៗចូលចិត្ត។

ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរបានប្រកាសឲ្យពលរដ្ឋ សូមកុំយករបស់ទាំងនេះទៅញ៉ាំឬទៅលក់បន្តឲ្យសោះ ព្រោះថា វាប៉ះពាល់ខ្លាំងណាស់ចំពោះសុខភាព៕

(រូបថត​៖ VTC)

(រូបថត​៖ VTC)

(រូបថត​៖ VTC)

(រូបថត​៖ VTC)

(រូបថត​៖ VTC)

(រូបថត​៖ VTC)

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ហាណូយ កើតរញ្ជួយដី, ញ័រសង្កាត់មួយចំនួន

The post ស្ករគ្រាប់និងនំចំណីផុតកំណត់ ចាក់ចោលគរដូចភ្នំ នៅតាមផ្លូវ ក្នុងទីក្រុងហាណូយ  appeared first on Kampuchea Thmey Daily.

អ្នកក្រុងហាណូយ ត្រូវព្រមាន កុំឲ្យចេញក្រៅបើមិនចាំបាច់ ព្រោះ ខ្យល់ពុល ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ
ក្រសួងសុខាភិបាលវៀតណាម បានព្រមានឲ្យអ្នកក្រុងហាណូយ កុំចេញក្រៅបើមិនចាំបាច់ ឬថាបើចេញ សូមកុំភ្លេចពាក់ម៉ាសផង ស្របពេលគុណភាពខ្យល់បានធ្លាក់ដល់កម្រិតគ្រោះថ្នាក់បំផុត។

(រូបថត៖ VN Express)

តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃពុធទី៨ខែមករាឆ្នាំ២០២៥, សន្ទស្សន៍គុណភាពខ្យល់​ (AQI) នៅក្នុងទីក្រុងហាណូយ បានឈានដល់កម្រិតគ្រោះថ្នាក់ពី១០១ទៅ២០០នៅថ្ងៃអង្គារ និងឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរពី ២០១ទៅ៣០០ នៅថ្ងៃពុធ។

តាមធម្មតាក្នុងមូលដ្ឋានរបស់ AQI, ខ្យល់ដែលមានគុណភាពល្អគឺនៅត្រឹមឬក្រោម ១០០ ប៉ុន្តែកាលណាបើឡើងលើស១០០ហើយនោះ គឹចាត់ទុកថា វាគ្មានសុវត្ថិភាពឬមានគ្រោះថ្នាក់ប៉ះពាល់ខ្លាំងដល់សុខភាព ជាពិសេសចំពោះផ្លូវដង្ហើម។

ហេតុដូច្នេះហើយ ទើបក្រសួងសុខាភិបាលវៀតណាម ណែនាំឲ្យអ្នកក្រុងហាណូយ សូមកុំចេញក្រៅផ្តេសផ្តាស ឬលុបចោលកម្មវិធីនៅខាងក្រៅដោយប្តូរមកធ្វើនៅក្នុងកន្លែងបិទជិតវិញ ហើយពាក់ម៉ាសបើចាំបាច់ចេញទៅក្រៅ ឬងាកមកប្រើមធ្យោបាយធ្វើដំណើរសាធារណៈវិញ បើសិនជាអាច។

(រូបថត៖ VN Express)

មិនត្រឹមប៉ុណ្ណឹង ក្រសួងបានណែនាំឲ្យអ្នកក្រុងបិទទ្វារឬបង្អួចពេលមានការបំពុលខ្លាំង ឧស្សាហ៍សម្អាតច្រមុះឬលាងភ្នែកបន្ទាប់ពីចេញទៅខាងក្រៅ។

សូមបញ្ជាក់ថា គុណភាពខ្យល់ទីក្រុងហាណូយ បានវិវត្តទៅរកស្ថានភាពកាន់តែអាក្រក់ក្នុងខែតុលាឆ្នាំ២០២៤ ដោយពេលនោះគឺជាដើមរដូវរងា។

យោងតាមអ្នកជំនាញ មូលហេតុទីក្រុងហាណូយ មានផ្សែងអ័ព្ទក្រាស់និងខ្យល់ពុលដ៏គ្រោះថ្នាក់បែបនេះ គឺដោយសារបម្រែបម្រួលអាកាសធាតុ និងការហប់ខ្យល់ ធ្វើឲ្យកំហាប់ភាគល្អិតនិងធូលី មិនបែកខ្ញែក។ មិនត្រឹមប៉ុណ្ណឹង កត្តានេះក៏បណ្តាលមកពីផ្សែងយានយន្ត រោងចក្រ ការដុតកាកសំណល់ ចំបើង និងផលកសិកម្មនៅតាមវាលស្រែចម្ការ ដែលកាន់តែរីករាលដាលនិងញឹកញាប់ដោយគ្មានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ គុណភាពខ្យល់នៅ​ ហាណូយ ធ្លាក់ដល់កម្រិតគ្រោះថ្នាក់បំផុត សាជាថ្មី

The post អ្នកក្រុងហាណូយ ត្រូវព្រមាន កុំឲ្យចេញក្រៅបើមិនចាំបាច់ ព្រោះ ខ្យល់ពុល ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.

គុណភាពខ្យល់នៅ​ ហាណូយ ធ្លាក់ដល់កម្រិតគ្រោះថ្នាក់បំផុត សាជាថ្មី
តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃចន្ទទី២៣ខែធ្នូឆ្នាំ២០២៤ គុណភាពខ្យល់ក្នុងទីក្រុង ហាណូយ បានឈានដល់កម្រិតគ្រោះថ្នាក់បំផុត សម្រាប់រយៈពេល២ថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ដោយនៅតំបន់ខ្លះ សន្ទស្សន៍គុណភាពខ្យល់ (AQI) បានឈានដល់កម្រិត ៣៨០ឯណោះ។

(រូបថត៖ VN Express)

តាមធម្មតាក្នុងមូលដ្ឋានរបស់ AQI, ខ្យល់ដែលមានកម្រិតគុណភាពល្អគឺនៅត្រឹមឬក្រោម ១០០ ប៉ុន្តែកាលណាបើឡើងលើស១០០ហើយនោះ គឹចាត់ទុកថា វាគ្មានសុវត្ថិភាពឬមានគ្រោះថ្នាក់ហើយ។

កន្លែងដែលមានគុណភាពខ្យល់អាក្រក់បំផុតក្នុងទីក្រុងហាណូយគឺ សង្កាត់ Bac Tu Liem ដោយកម្រិត AQI បានឡើងដល់ចំណុចគ្រោះថ្នាក់បំផុត ៣៨០ ចាប់ពីម៉ោង៩យប់ដល់ម៉ោង១១យប់ថ្ងៃអាទិត្យទី២២ខែធ្នូឆ្នាំ២០២៤។

ពាក់ព័ន្ធនឹងគុណភាពខ្យល់នេះដែរ ប្រព័ន្ធស្ថិតិដែលចងក្រងទិន្នន័យពីស្ថានីយ៍គុណភាពខ្យល់ជាង ៣០ ០០០កន្លែងនៅជុំវិញពិភពលោក បានដាក់ទីក្រុងហាណូយ នៅចំណាត់ថ្នាក់ទី៤ ក្នុងចំណោមទីក្រុងដែលមានខ្យល់ពុលខ្លាំងបំផុតជាសកល ពោលគឺ AQI មាន ២៧៦។

(រូបថត៖ Nation)

កាលពីដើមខែវិច្ឆិកា ស្ថានីយតាមដានគុណភាពខ្យល់ទាំងអស់ក្នុងទីក្រុងហាណូយ ក៏សុទ្ធតែប្រកាសពីគុណភាពខ្យល់ធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់បំផុតផងដែរ ដោយ AQI បានឈានដល់ ចន្លោះពី១០០ទៅ២០០ ដែលបង្កហានិភ័យដល់សុខភាពមនុស្ស។

ក្រុមអ្នកជំនាញវៀតណាម ក៏ធ្លាប់ព្រមានដែរថា គុណភាពខ្យល់នៅហាណូយ អាចនឹងបន្តស្ថានភាពដ៏អាក្រក់ រហូតដល់ខែមីនាឆ្នាំក្រោយ។

យោងតាមអ្នកជំនាញ មូលហេតុទីក្រុងហាណូយ មានផ្សែងអ័ព្ទក្រាស់និងខ្យល់ពុលដ៏គ្រោះថ្នាក់បែបនេះ គឺដោយសារបម្រែបម្រួលអាកាសធាតុ និងការហប់ខ្យល់ ធ្វើឲ្យកំហាប់ភាគល្អិតនិងធូលី មិនបែកខ្ញែក។ មិនត្រឹមប៉ុណ្ណឹង កត្តានេះក៏បណ្តាលមកពីផ្សែងយានយន្ត រោងចក្រ ការដុតកាកសំណល់ ចំបើង និងផលកសិកម្មនៅតាមវាលស្រែចម្ការ ដែលកាន់តែរីករាលដាលនិងញឹកញាប់ដោយគ្មានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ គុណភាពខ្យល់នៅហាណូយ ធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់បំផុត

The post គុណភាពខ្យល់នៅ​ ហាណូយ ធ្លាក់ដល់កម្រិតគ្រោះថ្នាក់បំផុត សាជាថ្មី appeared first on Kampuchea Thmey Daily.

ស្ថានភាពទឹកជំនន់នៅហាណូយ ធូរស្រាលបន្តិច ប៉ុន្តែ វៀងចន្ទន៍ កំពុងធ្ងន់ធ្ងរ
ស្ថានភាពទឹកជំនន់នៅទីក្រុងហាណូយនៃប្រទេសវៀតណាម ហាក់ធូរស្បើយបន្តិចហើយ បន្ទាប់ពីទឹកទន្លេក្រហម បានស្រកចុះ ប៉ុន្តែបើនិយាយពីទីក្រុងវៀងចន្ទន៍ឯណោះវិញ ស្ថានការណ៍កំពុងធ្ងន់ធ្ងរនៅឡើយ។

(រូបថត៖ VN Express)

នៅហាណូយ បន្ទាប់ពីទឹកទន្លេក្រហម បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២០ឆ្នាំកាលពីដើមសប្តាហ៍នេះ ឥឡូវទឹកបានស្រកចុះវិញ ខណៈពលរដ្ឋមួយចំនួន បានវិលទៅគេហដ្ឋាន ដើម្បីបោសសម្អាតនិងចូលទៅនៅវិញ។

និយាយពីវៀងចន្ទន៍, កម្ពស់ទឹកក៏បានឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរដែរ ហើយនាយកដ្ឋានឧតុនិយមនិងជលសាស្ត្រ នៃក្រសួងធនធានធម្មជាតិនិងបរិស្ថាន បានជូនដំណឹងដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន និងត្រៀមខ្លួនជម្លៀសជានិច្ច។

ស្ថានីយ​ក្រុង​វៀងចន្ទន៍​ ​បាន​វាស់​កម្ពស់​ទឹក​ទន្លេ​មេគង្គ​ឈានដល់១២.៥៧ម៉ែត្រ គិតត្រឹមរសៀលថ្ងៃសុក្រ ដែលនេះគឺជាកម្រិតប្រកាសអាសន្នធ្ងន់ធ្ងរ។

(រូបថត៖ VN Express)

សូមបញ្ជាក់ថា មនុស្សរាប់លាននាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ កំពុងរងទុក្ខវេទនាដោយទឹកជំនន់ បំណាក់ដីនិងការដាច់ចរន្តអគ្គិសនី បន្ទាប់ពីត្រូវវាយប្រហារពេញទំហឹងដោយព្យុះកំណាច យ៉ាកជី។

ក្នុងនោះ វៀតណាម ជាប្រទេសដែលរងគ្រោះខ្លាំងបំផុត ដោយមានមនុស្សស្លាប់រហូតដល់ទៅ២៥៤នាក់ និងបាត់ខ្លួន៨២នាក់ គិតត្រឹមរាត្រីថ្ងៃសុក្រទី១៣ខែកញ្ញាឆ្នាំ២០២៤៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ខេត្តភាគខាងជើង វៀតណាម ជម្លៀសមនុស្សជាង ៥ម៉ឺននាក់ជាបន្ទាន់ ព្រោះទឹកជំនន់

The post ស្ថានភាពទឹកជំនន់នៅហាណូយ ធូរស្រាលបន្តិច ប៉ុន្តែ វៀងចន្ទន៍ កំពុងធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.

មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
មិនត្រឹមតែទឹកជំនន់និងភ្លៀងធ្លាក់ខ្លាំងទេ ពេលនេះវៀតណាម ក៏បានចេញការព្រមានអំពីរន្ទះបាញ់នៅទីក្រុងហាណូយផងដែរ ដោយអាជ្ញាធរអំពាវនាវឲ្យប្រជាជនមានការប្រុងប្រយ័ត្ន។

(រូបថត៖ VN Express)

តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃពុធទី១១ខែកញ្ញាឆ្នាំ២០២៤, មជ្ឈមណ្ឌលព្យាករធនធានជលសាស្ត្រជាតិ បានព្រមានថា ទីក្រុងហាណូយ អាចជួបប្រទះខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ក៏ដូចជាបាតុភូតអាកាសធាតុផ្សេងៗថែមទៀត។

គិតត្រឹមម៉ោង១១:៤០នាទីព្រឹក កម្រិតទឹកភ្លៀងនៅហាណូយ មានចន្លោះ៧.៥ ដល់២៧.៣មិល្លីម៉ែត្រ ខណៈកម្ពស់ទឹកទន្លេក្រហមបានឈានដល់កម្រិតប្រកាសអាសន្នទៅហើយ។

(រូបថត៖ VN Express)

ពាក់ព័ន្ធគ្រោះទឹកជំនន់នេះដែរ គណៈកម្មាធិការប្រជាជនខណ្ឌ Bac Tu Liem បានជម្លៀសមនុស្សរស់នៅតាមបណ្តោយដងទន្លេក្រហមប្រមាណ ៤២៩គ្រួសារ ខណៈខណ្ឌ Hoan Kiem ជូនដំណឹងឲ្យមនុស្ស ៤៦គ្រួសារ ត្រូវរើទៅកាន់កន្លែងសុវត្ថិភាព។

មិនត្រឹមប៉ុណ្ណឹង ខណ្ឌផ្សេងៗ ក៏បានចេញបញ្ជាជម្លៀសប្រជាជនរាប់រយគ្រួសារផងដែរ។

(រូបថត៖ VN Express)

ការព្រមាននេះកើតឡើង ស្របពេលតួលេខមនុស្សស្លាប់ដោយសារឥទ្ធិពលនៃព្យុះ យ៉ាកជី កើនដល់១៥៥នាក់ និងបាត់ខ្លួន១៤១នាក់។

សូមបញ្ជាក់ថា យ៉ាកជី បាននាំមកនូវជាមួយខ្យល់បក់បោកក្នុងល្បឿនជិត១៥០គីឡូម៉ែត្រក្នុងមួយម៉ោង ក្លាយជាព្យុះមានឥទ្ធិពលខ្លាំងបំផុតដែលវាយប្រហារប្រទេសវៀតណាម នារយៈពេល៣០ឆ្នាំចុងក្រោយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចំនួនមនុស្សស្លាប់នៅវៀតណាម ដោយសារព្យុះយ៉ាកជី កើនឡើងយ៉ាងគំហុក ឈានដល់១៤១នាក់

The post មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត appeared first on Kampuchea Thmey Daily.