ព័ត៌មានអន្ដរជាតិ
ចំនួនមនុស្សស្លាប់នៅវៀតណាម ដោយសារព្យុះយ៉ាកជី កើនឡើងយ៉ាងគំហុក ឈានដល់១៤១នាក់
តួលេខមនុស្សស្លាប់នៅវៀតណាម ដោយសារព្យុះទីហ្វុងកំណាច យ៉ាកជី បានកើនឡើងយ៉ាងគំហុក ពោលបើគិតត្រឹមព្រឹកថ្ងៃពុធទី១១ខែកញ្ញាឆ្នាំ២០២៤ អ្នកបាត់បង់ជីវិតបានឈានដល់១៤១នាក់ហើយ និង៧៥២នាក់រងរបួសខណៈ៥៩នាក់កំពុងបាត់ខ្លួន។

តួលេខថ្មីនេះគឺបូករួមទាំងមនុស្សស្លាប់១៦នាក់និងបាត់ខ្លួន៤០នាក់ផងដែរ ដោយសារទឹកជំនន់វាយប្រហារភ្លាមៗនៅក្នុងខេត្ត Lao Cai។
សូម្បីតែទីក្រុងហាណូយក៏ប្រកាសអាសន្នអំពីគ្រោះទឹកជំនន់ដែរ ព្រោះថា ទឹកទន្លេក្រហមបានឡើងដល់កម្រិតគ្រោះថ្នាក់ហើយ។

សូមបញ្ជាក់ថា ព្យុះយ៉ាកជី បាននាំមកនូវជាមួយខ្យល់បក់បោកក្នុងល្បឿនជិត១៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបំផ្លាញស្ពាន បក់បំប៉ើងដំបូលអគារ រោងចក្រ និងកម្ទេចហេដ្ឋារចនាសម្ព័ន្ធនានា។
វាជាព្យុះមានឥទ្ធិពលខ្លាំងបំផុតដែលវាយប្រហារប្រទេសវៀតណាម ក្នុងរយៈពេល៣០ឆ្នាំ ហើយត្បិតតែឥឡូវព្យុះនេះកន្លងផុតទៅក៏ពិតមែន ប៉ុន្តែវាមិនទាន់អស់ចំហាយទេ ជាហេតុជំរុញឲ្យអាជ្ញាធរចេញការព្រមានអំពីទឹកជំនន់និងបំណាក់ដីក្នុងឃុំចំនួន៤០១ នៅទូទាំង១៨ខេត្តនាភាគខាងជើងប្រទេស។

មិនត្រឹមតែបណ្តាលឲ្យមនុស្សស្លាប់ ព្យុះកំណាចនេះក៏បំផ្លាញផ្ទះជាង ៨ ០១០ខ្នង និងពន្លិចកប៉ាល់ខ្នាតតូចចំនួន២៥គ្រឿងនៅខេត្ត Quang Ninh ផងដែរ ខណៈ Hai Phong, Thai Binh, Hai Duong និង Hanoi នៅតែមិនទាន់មានអគ្គិសនីប្រើប្រាស់។
បើនិយាយពីវិស័យកសិកម្មវិញ ស្រូវជិត ១១០ ០០០ហិកតាត្រូវបានជន់លិច ខណៈដំណាំបន្លែ ១៧ ៩២០ហិកតា និងដំណាំហូបផ្លែ ៦ ៩០០ហិកតាត្រូវខូចខាត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម ស្លាប់មនុស្សកាន់តែច្រើនដោយសារព្យុះ ខណៈភាគខាងជើង ប្រឈមបំណាក់ដីធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


