ព័ត៌មានអន្ដរជាតិ
ថៃ ខំប្រឹងដោះសា ករណីតារាម៉ូដែលបេឡារុស ត្រូវគេសម្លាប់វះយកគ្រឿងក្នុង
ទោះព័ត៌មានជុំវិញពិភពលោក ផ្សាយព្រោងព្រាតថា តារាម៉ូដែលសញ្ជាតិបេឡារុសឈ្មោះ Vera Krautsova ត្រូវបានគេល្បួងឲ្យមកប្រទេសថៃ ហើយចាប់ជំរិតយកទៅមីយ៉ាន់ម៉ា ក៏ដោយ ប៉ុន្តែរដ្ឋាភិបាលទីក្រុងបាងកក ខំប្រឹងដោះសានិយាយលាងខ្លួនយកល្អថា តាមពិតតារាវ័យ២៦ឆ្នាំរូបនេះ បានចាកចេញពីប្រទេសថៃដោយខ្លួនឯង ហើយគ្មានសញ្ញានៃការចាប់ពង្រត់អ្វីទេ។

រឿងរ៉ាវរបស់ Krautsova ដែលត្រូវក្រុមឧក្រិដ្ឋកម្មអនឡាញនៅមីយ៉ាន់ម៉ា សម្លាប់វះយកគ្រឿងក្នុង បានបង្កការភ្ញាក់ផ្អើលនិងរន្ធត់តក់ស្លុតជុំវិញពិភពលោក ហើយករណីនេះ បង្ហាញយ៉ាងច្បាស់ថា ប្រទេសថៃ ជាស្ពានឆ្លងសម្លាប់ប្រតិបត្តិការរបស់ក្រុមអន្ធពាល Scam។
ស្របពេលមានការតាមដានជាអន្តរជាតិ ប្រទេសថៃកំពុងព្យាយាមដោះសារដោយតាមការផ្សាយរបស់ The Nation កាលពីថ្អៃអង្គារទី២១ខែតុលាឆ្នាំ២០២៥ ស្នងការនៃនាយកដ្ឋានអន្តោប្រវេសន៍ Panumas Boonyalug បានបញ្ចេញលទ្ធផលនៃការស៊ើបអង្កេត ដែលបង្ហាញថា Krautsova បានចូលមកប្រទេសថៃនាវេលាម៉ោង ១២:៤១នាទីយប់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៥ តាមអាកាសយានដ្ឋាន សុវណ្ណភូមិ។

ក្រោយមក នាងបានចាកចេញពីប្រទេសនៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៥ វេលាម៉ោង ៧:២០ នាទីព្រឹក ដោយជិះយន្តហោះ Thai Airways ជើងហោះហើរ TG301 ឆ្ពោះទៅកាន់ទីក្រុង យ៉ាំងហ្គោន ប្រទេស មីយ៉ាន់ម៉ា។
ទន្ទឹមនោះដែរ លោក Cherngron Rimphadee ស្នងការរង និងជាអ្នកនាំពាក្យនៃនាយកដ្ឋានអន្តោប្រវេសន៍ថៃ និយាយថា ពេលនាងទៅដល់មីយ៉ាន់ម៉ាហើយមានអ្វីកើតឡើង គឺមិនពាក់ព័ន្ធនឹងថៃទេ។
សូមជម្រាបជាថ្មី បើតាមសេចក្តីរាយការណ៍របស់កាសែត Chosun Daily កាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០២៥ Krautsova ត្រូវគេបញ្ឆោតឲ្យមកទីក្រុងបាងកកកាលពីខែមុន ដោយបោកថា ធ្វើការក្រៅម៉ោងនិងធ្វើសម្ភាសន៍។
យ៉ាងណា អ្វីមិនដូចការរំពឹងទុកឡើយ នាងបែរជាត្រូវក្រុមអន្ធពាលធ្វើស៊ី ដោយនាំទៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។ នាងត្រូវគេដកហូតលិខិតឆ្លងដែននិងទូរស័ព្ទព្រមទាំងរងការវាយដុំនិងគំរាមគំហែង ហើយបង្ខំឲ្យធ្វើការក្នុងបណ្តាញឆបោកតាមអនឡាញ ឈានដល់ការសម្លាប់វះយកគ្រឿងក្នុងថែមទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ខំប្រឹងដោះសា ករណីតារាម៉ូដែលបេឡារុស ត្រូវគេសម្លាប់វះយកគ្រឿងក្នុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


