ព័ត៌មានអន្ដរជាតិ
ស្ថានភាពទឹកជំនន់នៅហាណូយ ធូរស្រាលបន្តិច ប៉ុន្តែ វៀងចន្ទន៍ កំពុងធ្ងន់ធ្ងរ
ស្ថានភាពទឹកជំនន់នៅទីក្រុងហាណូយនៃប្រទេសវៀតណាម ហាក់ធូរស្បើយបន្តិចហើយ បន្ទាប់ពីទឹកទន្លេក្រហម បានស្រកចុះ ប៉ុន្តែបើនិយាយពីទីក្រុងវៀងចន្ទន៍ឯណោះវិញ ស្ថានការណ៍កំពុងធ្ងន់ធ្ងរនៅឡើយ។

នៅហាណូយ បន្ទាប់ពីទឹកទន្លេក្រហម បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២០ឆ្នាំកាលពីដើមសប្តាហ៍នេះ ឥឡូវទឹកបានស្រកចុះវិញ ខណៈពលរដ្ឋមួយចំនួន បានវិលទៅគេហដ្ឋាន ដើម្បីបោសសម្អាតនិងចូលទៅនៅវិញ។
និយាយពីវៀងចន្ទន៍, កម្ពស់ទឹកក៏បានឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរដែរ ហើយនាយកដ្ឋានឧតុនិយមនិងជលសាស្ត្រ នៃក្រសួងធនធានធម្មជាតិនិងបរិស្ថាន បានជូនដំណឹងដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន និងត្រៀមខ្លួនជម្លៀសជានិច្ច។
ស្ថានីយក្រុងវៀងចន្ទន៍ បានវាស់កម្ពស់ទឹកទន្លេមេគង្គឈានដល់១២.៥៧ម៉ែត្រ គិតត្រឹមរសៀលថ្ងៃសុក្រ ដែលនេះគឺជាកម្រិតប្រកាសអាសន្នធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា មនុស្សរាប់លាននាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ កំពុងរងទុក្ខវេទនាដោយទឹកជំនន់ បំណាក់ដីនិងការដាច់ចរន្តអគ្គិសនី បន្ទាប់ពីត្រូវវាយប្រហារពេញទំហឹងដោយព្យុះកំណាច យ៉ាកជី។
ក្នុងនោះ វៀតណាម ជាប្រទេសដែលរងគ្រោះខ្លាំងបំផុត ដោយមានមនុស្សស្លាប់រហូតដល់ទៅ២៥៤នាក់ និងបាត់ខ្លួន៨២នាក់ គិតត្រឹមរាត្រីថ្ងៃសុក្រទី១៣ខែកញ្ញាឆ្នាំ២០២៤៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តភាគខាងជើង វៀតណាម ជម្លៀសមនុស្សជាង ៥ម៉ឺននាក់ជាបន្ទាន់ ព្រោះទឹកជំនន់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


