ទឹកក្ដៅ Archives - Kampuchea Thmey Daily

អត្ថប្រយោជន៍ ៥ យ៉ាងពីការត្រាំទឹកក្តៅក្នុងរដូវរងា
ការងូតទឹកក្តៅ ឬហៅថា nyokutsuru គឺជាទម្លាប់ប្រចាំថ្ងៃរបស់ប្រជាជនជប៉ុន។ ជាពិសេសក្នុងរដូវរងា ការងូតទឹកក្តៅឧណ្ហៗ​ គឺជាការរីករាយរបស់ជនជាតិជប៉ុន​បន្ទាប់ពីអាហារពេលល្ងាច។ ការត្រាំទឹក​ក្ដៅ​ពិត​ជា​មាន​អត្ថប្រយោជន៍​ច្រើន​ទន្ទឹម​នោះ វា​ក៏​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រុងប្រយ័ត្ន​ផងដែរ។

១ បំបាត់​ភាព​អស់កម្លាំង និង​ជួយ​បន្ធូរ​អារម្មណ៍

នៅពេលត្រាំក្នុងទឹកក្តៅ សីតុណ្ហភាព​ទឹកក្តៅនឹងបង្កើនការ​រំលាយ​អាហារ​ក្នុង​រាងកាយ​របស់អ្នក ជួយ​បញ្ចេញ​កាកសំណល់​ដែល​បណ្ដាល​ឲ្យ​អស់កម្លាំងចេញពីរាងកាយ។ វាជួយ​ឲ្យ​ឈាម​ហូរ​បាន​ល្អ ហើយ​ដឹកជញ្ជូនសារធាតុចិញ្ចឹម និងអុកស៊ីសែន​ទៅកាន់គ្រប់ផ្នែកនៃរាងកាយ ជួយកាត់បន្ថយភាពនឿយហត់​ពីការងារ និងកាត់​បន្ថយ​រោគ​សញ្ញា​អស់​កម្លាំង​ពី​ការ​ធ្វើការ​នៅ​មុខ​កុំព្យូទ័រ​ពេញមួយថ្ងៃបានយ៉ាងល្អ។ លើសពីនេះទៀត ការងូតទឹកក្តៅនឹងធ្វើឲ្យ​ប្រព័ន្ធសរសៃប្រសាទស្វយ័ត parasympathetic សកម្មដែលជួយឲ្យ​រាងកាយសម្រាក និង​ធ្វើ​សកម្មភាព​កាន់​តែ​លេចធ្លោ ជា​លទ្ធផល អ្នក​មាន​អារម្មណ៍​ធូរស្រាល បន្ទាប់​ពីងូតទឹកក្តៅ។

២ ជួយ​បន្ថយ​រោគ​សញ្ញា​នៃ​ជំងឺ​ផ្ដាសាយ

ការ​ងូត​ទឹក​ក្តៅ​ឧណ្ហៗ​នឹង​ជួយ​ពង្រឹង​ដល់​មុខងារ​បេះដូង ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ចរន្តឈាម ក្នុង​រាងកាយ។ ជាលទ្ធផលអ្នកនឹង​បាន​ធូរស្រាល ​ពី​រោគសញ្ញា​គ្រុន​ផ្ដាសាយ។​

៣ បង្កើន​អត្រា​នៃ​ការ​រំលាយ​អាហារ​របស់​រាងកាយ

ទឹក​ក្ដៅ​ជួយ​បង្កើន​អត្រា​រំលាយ​អាហារ​ក្នុង​រាង​កាយ​បាន​ល្អ​ប្រសើរ​។ ជា​ពិសេសនា​ពេល​បច្ចុប្បន្ន​នេះ យើងត្រូវពាក់ម៉ាស់គ្រប់ពេល ធ្វើឲ្យ​មាន​កន្ទួល​លើ​ផ្ទៃ​មុខ។ ការ​ងូត​ទឹក​ក្តៅ​ឧណ្ហៗ​​ អាច​ជួយ​ធ្វើ​ឲ្យ​អាការ​ទាំងនេះ​ប្រសើរ​ឡើង។

៤ ជួយ​ឲ្យ​គេង​លក់ស្រួល

ជា​ធម្មតា សីតុណ្ហភាព​រាងកាយ​របស់​យើង​ថយ​ចុះ​នៅ​ពេលយប់ ធ្វើឲ្យ​មនុស្ស​មាន​អារម្មណ៍​ងងុយ​គេង និងអស់​កម្លាំង។ ការ​ងូត​ទឹក​ក្តៅ​ឧណ្ហៗ ​ជួយ​បង្កើន​សីតុណ្ហភាព​ក្នុង​ខ្លួន​របស់​អ្នក។ នៅពេលដែល​សីតុណ្ហភាព​ក្នុងខ្លួនធ្លាក់ចុះ វានឹងធ្វើឲ្យ​មនុស្សគេងលក់ស្រួល ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីគេងលក់ស្រួល ពួកគេគួរតែងូតទឹកក្តៅឧណ្ហៗ ១-២ ម៉ោង​មុន​ពេល​ចូល​គេង។

៥ ជួយ​បណ្ដេញ​កាកសំណល់​ចេញ​ពី​ស្បែក

ក្នុង​រដូវ​រងា​ពេល​បែកញើស​តិច កាកសំណល់​ច្រើន​កកកុញ​ក្នុង​ខ្លួន​។ ការ​ងូតទឹក​ក្តៅ​ឧណ្ហៗ​ដោយ​ត្រាំ​ទឹក​ពាក់កណ្តាល​ខ្លួន ​នឹង​ធ្វើឲ្យអ្នក​បែកញើស​កាន់តែ​ល្អ ហើយ​រាងកាយ​នឹង​បញ្ចេញ​កាកសំណល់​ចេញ​តាមរយៈ​ញើស​។ វាមានឥទ្ធិពលវិជ្ជមានទៅលើសុខភាពរាងកាយ និង​សម្រស់។

ត្បិតថាការ​ងូតទឹក​ក្តៅ​ឧណ្ហៗ ដើម្បី​បំបាត់​ភាព​នឿយហត់ និង​រក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ តែ​អ្នក​ក៏​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ដូចជា សីតុណ្ហភាព​ទឹក​ក្តៅ​គួរ​មាន​ប្រហែល ៣៨-៤០°C ហើយ​រយៈពេល​ត្រាំ​មិនគួរលើសពី ១០ នាទីទេ។ ទឹកក្តៅលើសពី ៤២°C ធ្វើឲ្យ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ស៊ីមេទ្រី ​ដែលជំរុញមនុស្សឲ្យ​មានការប្រុងប្រយ័ត្ន។ វាមាន​ឥទ្ធិពល​ផ្ទុយ​ពី​ការ​ធ្វើឲ្យ​អារម្មណ៍​ធូរស្រាល។ លើស​ពីនេះ ទឹកដែលក្តៅពេកនឹងធ្វើឲ្យ​ស្បែករបស់អ្នកស្ងួតយ៉ាងងាយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តើការផឹកទឹកត្រជាក់ ពិតជាគ្រោះថ្នាក់ដល់សុខភាពមែនទេ?

ចុចអាន៖បុគ្គលិកធ្វើការក្នុងអូហ្វីស បើចេញរោគសញ្ញា ៣ នេះប្រញាប់ជួបពេទ្យ

The post អត្ថប្រយោជន៍ ៥ យ៉ាងពីការត្រាំទឹកក្តៅក្នុងរដូវរងា appeared first on Kampuchea Thmey Daily.

ទាំងនេះជាប្រភេទអាហារដែលចចាមអារ៉ាមល្បីថាអាចការពារ ឬព្យាបាលកូវីដ-១៩បាន
ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នូវ​វីរុស COVID-19 បាន​ធ្វើ​ឲ្យ​មាន​ភាន់​ច្រឡំ​ជា​ច្រើន​ជុំ​វិញ​ការព្យាបាល និង​វិធី​ការពារ ក្នុងនោះមាន​ទាំង​ការ​ធ្វើ​តាម​ជំនឿផ្សេងៗ ដើម្បី​បណ្តេញ​វីរុស COVID-19 និង​ញ៉ាំ​អាហារ​ណាមួយ​អាច​ទប់​ស្កាត់​វីរុស​នេះបាន។ ដំបូង​ឡើយ នៅ​ពេល​ដែល​វីរុស​ចាប់​ផ្តើម​រាលដាល​ថ្មីៗ អាហារ​ទាំង​នេះ គេ​ជឿ​ថា អាច​ទប់​ស្កាត់​ការ​ឆ្លង​វីរុស COVID-19 បាន​៖

ទី១. ខ្ទឹមស

ពាក្យ​ចចាមអារ៉ាម​មួយ​នេះ​មាន​ការ​រំលែក​ច្រើននៅ​លើ​បណ្តាញ​សង្គម ប៉ុន្តែ អង្គការ​សុខភាព​ពិភពលោក បាន​ចេញ​បក​ស្រាយ​ថា ខ្ទឹមស​ជា​អាហារ​ជំនួយ​ដល់​សុខភាព​បាន ហើយ​វា​អាច​ជួយ​ប្រឆាំង​នឹង​វីរុស​បាន​ផងដែរ។ ទោះយ៉ាងណា គ្មាន​ភស្តុតាង​ណាមួយ អាច​បញ្ជាក់​ថា វា​អាច​ទប់ស្កាត់​មនុស្ស​ពី​ការ​ឆ្លង​វីរុស COVID-19 បាន​ទេ។

ទី២. ស្រា ឬភេសជ្ជៈ​មាន​ជាតិ​អាល់កុល

ត្បិត​តែ​អាល់កុល​កម្ចាត់​មេរោគ​បាន​ក៏​ពិត​មែន ប៉ុន្តែ​ជាតិ​អាល់កុល​ដែល​នៅ​ក្នុង​ស្រាផ្សេងៗ មិន​អាច​ជួយ​ការពារ​មិន​ឲ្យ​ឆ្លង​វីរុស COVID-19 បាន​ឡើយ។ អង្គការ​សុខភាព​ពិភព​លោក បាន​ឲ្យ​ដឹង​ថា ការ​ផឹក​ស្រា​ញឹកញាប់ ឬ​ច្រើន​ហួស​កម្រិត​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​របស់​យើង។

ទី៣.ទឹក​ក្តៅ

ទឹក​ក្តៅ​មួយ​កែវ​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា ជាពិសេស​នៅក្នុង​រដូវ​រងា ។ ចំពោះ​ការ​ជួយ​ទប់​ស្កាត់​មិន​ឲ្យ​ឆ្លង​វីរុសCOVID-19នោះ គឺ​មិន​ពិត​នោះទេ វីរុស​នេះមិន​អាច​កម្ចាត់​បាន​ដោយ​គ្រាន់​តែ​ផឹក​ទឹក​ក្តៅ ឬ​ខ្ពុលមាត់​ជាមួយ​ទឹក​ក្តៅ​បាន​ទេ។

ទី៤.ក្រូចឆ្មារ

​ពាក្យ​ចចាមអារ៉ាម​នេះ​ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​នៅ​លើ​ហ្វេសប៊ុក​ដូចគ្នា ដែល​ថា ញ៉ាំ​ទឹក​ក្តៅ​ជាមួយ​ក្រូច​ឆ្មារអាច​កម្ចាត់​វីរុស COVID-19​ បាន ប៉ុន្តែ​មក​ទល់​ពេល​នេះ​គ្មាន​ភស្តុតាង​វេជ្ជសាស្រ្ត​ណាមួយ​មក​បញ្ជាក់​ថា ក្រូច​ឆ្មារ​អាច​សម្លាប់​មេរោគ​ COVID-19 បានទេ។

ទី៥.ទឹក និង​អំបិល ឬ​ទឹក​ខ្មេះ

មនុស្ស​មួយ​ចំនួន​ជឿថា គ្រាន់​តែ​ផឹក​ទឹក​ក្តៅ​លាយ​ជាមួយ​អំបិល ឬ​ទឹក​ខ្មេះ អាច​ការពារ​ពី​ការ​ឆ្លង​វីរុស ​COVID-19 ​បាន ប៉ុន្តែ​វា​គ្មាន​ការ​សិក្សា​ច្បាស់​លាស់​ដើម្បី​បញ្ជាក់​ថា រូប​មន្ត​នេះ​ពិត​ជា​អាច​ការពារ​មិន​ឲ្យ​ឆ្លង​វីរុស​បាន​ពិត ឬ​ក៏​អត់៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ឱសថរុក្ខជាតិ ពិតជាអាចការពារកូវីដបាន ឬគ្រាន់តែជាពាក្យចចាមអារ៉ាម

ចុចអាន៖ បន្លែជាឱសថ ៥ មុខ ងាយស្រួលរក និងអាចព្យាបាលជំងឺជាច្រើនប្រភេទ

The post ទាំងនេះជាប្រភេទអាហារដែលចចាមអារ៉ាមល្បីថាអាចការពារ ឬព្យាបាលកូវីដ-១៩បាន appeared first on Kampuchea Thmey Daily.

ផឹក​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ពេល​ព្រឹក​ ជួយ​ដល់​ការ​សម្រក​ទម្ងន់
ប្រសិនបើ​​គ្នា​យើង​ចង់​សម្រក​ទម្ងន់​ ​យើង​មិន​គួរ​រំលង​ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​ពេល​ព្រឹក​ព្រលឹម​ឡើយ​។ ពិត​ណាស់​ ទឹក​ដើរ​តួនាទី​យ៉ាង​សំខាន់​​​នៅ​ក្នុង​ការ​ទ្រទ្រង់​សុខុមាលភាព​របស់​យើង​ ដូចជា​ជួយ​​សម្រួល​ដល់​ការ​រំលាយ​អាហារ​ ថែរក្សា​សម្រស់​ និង​​បង្ការ​ការ​ឈឺ​ក្បាល​ប្រកាំង​ថែម​ទៀត​ផង​។ យ៉ាង​ណា​មិញ ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​កាន់​តែ​មាន​គុណប្រយោជន៍​ទ្វេ​ដង​ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ព្យាយាម​​សម្រក​ទម្ងន់​។

​​​​​១. បង្កើន​​ការ​ធ្វើ​មេតា​ប៉ូលីស

ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​បង្កើន​សីតុណ្ហភាព​រាងកាយ​ ដែល​អាច​ជួយ​ឲ្យ​ការ​​ធ្វើ​មេតាប៉ូលីស​​កាន់​តែ​ប្រសើរ​ឡើង​​។ ​​​ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជាមួយ​នឹង​ទឹក​ឃ្មុំ​ ដើម្បី​ជួយ​ឲ្យ​រាងកាយ​បំបែក​ជាតិ​ខ្លាញ់​ដែល​លើស​​​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​​ ហើយ​​ថែម​​ទាំង​ជួយ​​​គ្រប់គ្រង​ការ​​ឃ្លាន​អាហារ​បាន​ផង​ដែរ​​។

២. ជួយ​ដល់​ការ​រំលាយ​អាហារ​

ជាមួយ​គ្នា​នេះ​ដែរ​ ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​ពេល​ព្រឹក​អាច​ជួយ​​បង្កើន​មុខងារ​ថ្លើម​ និង​តម្រង​នោម​។ ​លើស​ពី​នេះ វា​​អាច​ជួយ​បំបែក​សារធាតុ​អាហារ​​និង​ជួយ​ដល់​ការ​រំលាយ​អាហារ​​​ឲ្យ​ដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធភាព​។​ មួយ​វិញ​ទៀត​ ទឹក​ក្ដៅ​ឧណ្ហ​ៗ​ក៏​​ជួយ​ដល់​​សរីរាង្គ​​រំលាយ​អាហារ​​​ឲ្យ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ ​និង​មាន​សមត្ថភាព​កម្ចាត់​ចោល​កាក​សំណល់​បាន​យ៉ាង​ល្អ​ដូច​គ្នា​។

៣. បញ្ចៀស​ការ​ទល់​លាមក​

ការ​បន្ទោបង់​ជា​ទៀងទាត់​ អាច​ជួយ​បញ្ចៀស​ការ​ហើម​ពោះ​ ​ឈឺ​ពោះ​ និង​អារម្មណ៍​មិន​ស្រួល​ខ្លួន។​ ដូច្នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​ពេល​ព្រឹក​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់​ និង​បញ្ចៀស​ការ​ទល់​លាមក​។ ជាក់​ស្ដែង ទឹក​ក្ដៅ​ឧណ្ហ​ៗ​អាច​ជួយ​ឲ្យ​ពោះវៀន​​កន្ត្រាក់​ ដែល​​កត្តា​នេះ​ធ្វើ​ឲ្យ​កាកសំណល់​ចាស់​ៗ​ដែល​ជាប់​នៅ​ក្នុង​ពោះវៀន​ងាយ​​នឹង​បញ្ចេញ​មក​ក្រៅ​។

៤. ជួយ​រក្សា​ជាតិ​ទឹក​

ការ​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​មាន​សារសំខាន់​ណាស់​សម្រាប់​មុខងារ​រាងកាយ​ជា​ច្រើន​។​ ទឹក​អាច​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់​ ដោយ​ជំរុញ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​ ព្រម​ទាំង​កាត់បន្ថយ​ចំណង់​អាហារ​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៨​កែវ​ក្នុង​មួយ​ថ្ងៃ​។

៥. ជួយ​ឲ្យ​ចរន្ត​ឈាម​ប្រសើរ​ឡើង​

លើស​ពី​នេះ​ ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ក៏​អាច​ជួយ​កម្ចាត់​កាកសំណល់​ដែល​កកកុញ​នៅ​ក្នុង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ និង​ជាតិ​ខ្លាញ់​នៅ​ក្នុង​រាងកាយ​ ដែល​កត្តា​នេះ​ជួយ​ឲ្យ​ចរន្ត​ឈាម​ប្រសើរ​ឡើង។​ លើស​ពី​នេះ​ ទឹក​ក្ដៅ​ឧណ្ហ​ៗ​ក៏​អាច​ជួយ​បន្ធូរ​សាច់ដុំ​ ព្រម​ទាំង​ជំរុញ​លំហូរ​ឈាម​​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ សកម្មភាពខុសឆ្គង ៣ យ៉ាង ​ដែលមនុស្សតែងតែធ្វើ បន្ទាប់​ពី​ភ្ញាក់​ពី​គេងភ្លាម

ចុចអាន៖ ផឹក​ទឹក​ក្តៅផ្ដល់គុណ​ប្រយោជន៍ច្រើនយ៉ាងដល់សុខភាព គ្នា​យើង​តិច​ណាស់​ដែលដឹង

The post ផឹក​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ពេល​ព្រឹក​ ជួយ​ដល់​ការ​សម្រក​ទម្ងន់ appeared first on Kampuchea Thmey Daily.

ផឹក​ទឹក​ក្តៅផ្ដល់គុណ​ប្រយោជន៍ច្រើនយ៉ាងដល់សុខភាព គ្នា​យើង​តិច​ណាស់​ដែលដឹង
យើង​សុទ្ធ​តែ​ដឹង​ស្រាប់​ហើយ ផឹក​ទឹក​ច្រើន​ល្អ​ចំពោះ​សុខភាព ប៉ុន្តែ​ពេទ្យ ភាគ​ច្រើន​ណែនាំ​ឲ្យ​ផឹក​ទឹក​ក្តៅ​ឧណ្ហៗ ល្អ​ជាង​ទឹក​ត្រជាក់។ ចុះ​មាន​ដឹង​អត់ ផឹក​ទឹក​ក្តៅ មាន​គុណ​ប្រយោជន៍​អ្វី​ខ្លះ បាន​ជា​ពេទ្យ​ឧស្សាហ៍​និយាយ​បែប​នេះ? បើ​ចង់​ដឹង អត្ថបទខាង​ក្រោម​នេះ នឹង​បញ្ជាក់​ប្រាប់។

១- បំបាត់​បញ្ហា​កក​ស្ទះ​នៅ​រន្ធ​ច្រមុះ

ទឹក​ក្តៅ គឺ​មាន​ចំហាយ​ទឹក ហើយ​ពេល​យើង​កាន់​ពែង​ទឹក​ក្តៅ​ជាប់​ដៃ ដក​ដង្ហើម​ឲ្យ​បាន​វែង ស្រូប​យក​ចំហាយ​ទឹក​ក្តៅ​ចេញ​ពី​ពែង គឺ​អាច​ជួយ​យើង​បន្ធូរ​ប្រហោង​ឆ្អឹង​ច្រមុះ​ដែល​ស្ទះ និង​អាច​កាត់​បន្ថយ​បញ្ហា​ឈឺ​ក្បាល​ដោយ​សារ​តឹង​ច្រមុះ​បាន។ លើស​ពី​នេះ ផឹក​ទឹក​ក្តៅឧណ្ហៗ អាច​ជួយ​ឲ្យ​លែង​មាន​អារម្មណ៍​រោយ​កញ្ចឹង​ក និង​ក៏​អាច​កាត់​បន្ថយ​បញ្ហា​ឈឺក​បាន​ដែរ។

២- ជំនួយ​ដល់​ការ​រំលាយ​អាហារ

ផឹក​ទឹក​ក្តៅ ជួយ​សម្រួល​ដល់​ការ​បន្ទោបង់ និង​ដំណើរ​ការ​ប្រព័ន្ធ​រំលាយ​អាហារ។ សារធាតុ​ទឹក​គ្រប់​ប្រភេទ អាច​បង្កើន​ជាតិ​រំអិល ជួយ​ឲ្យ​ដំណើរ​ការ​រំលាយ​អាហារ​ប្រសើរ​ឡើង ដោយ​សារ​ទឹក នឹង​ហូរ​តាម​រយៈ​ក្រពះ និង​ពោះ​វៀន ក៏​ដូច​ជា​សរីរាង្គ​រំលាយ​អាហារ​ផ្សេង​ទៀត មាន​ន័យ​ថា ជា​សកម្មភាព​មួយ​ល្អ​ខ្លាំង​ដើម្បី​កម្ចាត់​កាក​សំណល់​ចេញ​មក​ក្រៅ។

៣- ជួយ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​កណ្តាល​មាន​លំនឹង

ផឹក​ទឹក​ក្តៅ អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​កណ្តាល​មាន​លំនឹង ស្ថិរភាព​ក្នុងការ​ផ្តល់​សញ្ញា​ទៅ​កាន់​រាងកាយ។ ​ប្រព័ន្ធ​ប្រសាទ​កណ្តាល មាន​តួនាទី​សំខាន់​សម្រាប់​សុខភាព និង​គ្រប់​គ្រង​រាល់​ប្រតិកម្ម​រាងកាយ​យើង តែនៅ​ពេល​យើង​មាន​អារម្មណ៍​មិន​ស្ងប់ ឬ​ស្លន់​ស្លោរ​ពេញ​មួយ​ថ្ងៃ យើង​មាន​អារម្មណ៍​​ថា ឈឺ​ចាប់​តិចៗ។ គ្នា​យើង ​មាន​បញ្ហា​រលាក​សន្លាក់ កាន់​តែ​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​ការ​ផឹក​ទឹក​ក្តៅ ព្រោះ​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​កណ្តាល​ស្ងប់​ស្ងាត់។

៤- ជួយ​បំបាត់​បញ្ហា​ទល់​លាមក

ផឹក​ទឹក​ក្តៅ អាច​ជួយ​ដល់​ដំណើរ​ការ​របស់​ពោះ​វៀន អាច​ជួយ​ជំរុញ​កាក​សំណល់​ចាស់ៗ​ក្នុង​ពោះ​វៀន​យើង​ចេញ​មក​ក្រៅ​បាន។ ផឹក​ទឹក​ក្ដៅជា​ប្រចាំ មាន​គុណ​ប្រយោជន៍​ច្រើន​ចំពោះ​ពោះវៀន ប៉ុន្តែ​បើ​ផឹក​ម្តង​ម្កាល​នៅ​ពេល​មាន​បញ្ហា​ទល់​លាមក ក៏​មិន​មែន​ជា​វិធី​សាស្ត្រ​ល្អ​ដែរ។

៥- ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន

ទឹក​ក្តៅ ក៏​មិន​ខុស​ពី​បន្ទប់​មាន​សីតុណ្ហភាព​សមរម្យ ឬ​ទឹក​ត្រជាក់​នោះ​ដែរ ព្រោះ​សុទ្ធ​តែ​អាច​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​យើង​បាន​ល្អ។ អ្នក​ជំនាញ​សុខភាព​ជា​ច្រើន​ជុំ​វិញ​ពិភពលោក ជា​ធម្មតា​តែង​ណែនាំ​ឲ្យ​មនុស្ស​ពេញ​វ័យ ​ផឹក​ទឹក​ឲ្យ​បាន​យ៉ាង​តិច ៨កែវ ក្នុង​មួយ​ថ្ងៃ ឬ​ប្រមាណ​ជា ២លីត្រ។ ប៉ុន្តែ​ការ​ណែនាំ​នេះ ហាក់​ពិបាក​បន្តិច​សម្រាប់​គ្នា​យើង។

ចាប់​ផ្តើម​ថ្ងៃ​ថ្មី​របស់​យើង​ដោយ​ផឹក​ទឹក​ក្តៅ និង​បន្ត​ផឹក​មុន​ចូល​គេង នឹង​កាន់​តែ​ជួយ​យើង​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​យ៉ាង​ល្អ ព្រោះ​រាងកាយ​យើង ត្រូវ​ការ​ជាតិ​ទឹក​ដើម្បី​បំពេញ​មុខងារ​សំខាន់ៗ​ជាច្រើន ហេតុ​នេះ ជាតិ​ទឹក​ក្នុង​រាងកាយ មិន​អាច​ខ្វះ​ជា​ដាច់​ខាត។

៦- ជួយ​សម្រក​ទម្ងន់

ផឹក​ទឹក​ក្តៅ អាច​ជួយ​ដាស់​ប្រព័ន្ធ​គ្រប់​គ្រង​កម្តៅ​ក្នុង​រាងកាយ​នឹងជួយឲ្យ​ធ្វើ​ការ​បាន​ល្អ។ នៅ​ពេល​ដែល​រាងកាយ​បញ្ចេញ​សកម្ម​ភាព​ដើម្បី​ស្រប​ទៅ​ជា​មួយ​កម្ដៅ​ទឹក នាំ​ឲ្យ​សីតុណ្ហភាព​ខាង​ក្នុង​ធ្លាក់​ចុះ អាច​ជួយ​ដាស់​ប្រព័ន្ធ​មេតាបូលីស​ដំណើរ​បាន​ការ​តែ​ខ្លាំង។ លើស​ពី​នេះ ដោយ​សារ​ទឹក​ក្តៅ​អាច​ជួយ​បញ្ចេញ​កាក​សំណល់​បាន​ល្អ នាំ​ឲ្យ​ផែន​ការ​សម្រក​ទម្ងន់​យើង ក៏​កាន់​តែ​ប្រសើរ។

៧- ធ្វើ​ឲ្យ​ចរន្ត​ឈាម​ដើរ​បាន​ស្រួល

ងូត​ទឹក​ក្តៅ អាច​ជួយ​ឲ្យ​ឈាម​រត់​បាន​ស្រួល ទាំងប្រព័ន្ធ​សរសៃ​ឈាម​អាក់ទែ និង​សរសៃ​ឈាម​វ៉ែន ពង្រីក​លំហូរ​ឈាម ទៅ​ចិញ្ចឹម​គ្រប់​សាព៌ាង្គកាយ ខណៈ​ផឹក​ទឹក​ក្តៅ ក៏​ទទួល​បាន​គុណ​ប្រយោជន៍​ដូច​គ្នា​នេះ​ដែរ។

របត់​ឈាម​មាន​សុខភាព​ល្អ គឺ​ជះ​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​សុខភាព​យើង​ទាំង​មូល អាច​កាត់​បន្ថយ​អត្រា​ប្រឈម​បញ្ហា​ជា​ច្រើន រាប់​បញ្ចូល​ទាំង​ជំងឺ​លើស​ឈាម ក៏​ដូចជា​ក្រុម​ជំងឺ​សរសៃឈាម​បេះ​ដូង​ផងដែរ។ បន្ថែម​ពី​លើ​នេះ ផឹក​ទឹក​ក្តៅ ឬ​ងូត​ទឹក​ក្តៅ​នៅ​ពេល​យប់ អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ គេង​លក់​ស្រួល។

៨- កាត់​បន្ថយ​អត្រា​ស្ត្រេស

ដោយ​សារ​ផឹក​ទឹក​ក្តៅ ជួយ​ពង្រឹង​មុខងារ​ប្រព័ន្ធ​ប្រសាទ​កណ្តាល គ្នា​យើង​មិន​សូវ​មាន​អារម្មណ៍​មិន​ល្អ ឬ​ថប់​បារម្ភ​នោះ​ឡើយ។ បើ​តាម​ការ​សិក្សា​ជាច្រើន នៅ​ពេល​យើង​ផឹក​លាយ​ជាមួយ​ទឹក​ដោះ​គោ​ក្តៅ​វិញ ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កាន់​តែ​ល្អ។

៩- ជួយ​កាត់​បន្ថយ​ជាតិ​ពុល

ផឹក​ទឹក​ក្តៅ ជា​បណ្តោះ​អាសន្ន នឹង​ធ្វើ​ឲ្យ​សីតុណ្ហភាព​ក្នុង​រាងកាយ​កើន​ឡើង។ ពេល​យើង​ផឹក​ទឹក​ក្តៅ ឬ​ងូត​ទឹក​ក្តៅ រាងកាយ​របស់​យើង នឹង​សកម្ម ដោយ​ចាប់​ផ្តើម​បែក​ញើស ហើយ​បើ​ទោះ​ជា​បែក​ញើស​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រណុក​ក្តី ប៉ុន្តែ​វា​អាច​បញ្ចេញ​ជាតិ​ពុល​ដែល​យើង​ស្រូប​យក​ពី​បរិយាកាស​ជុំ​វិញ​ខ្លួន​បាន។

១០- កាត់​បន្ថយ​រោគសញ្ញា​បញ្ហា​សាច់​ដុំ​ពោះ

Achalasia ជា​ភាសា​បច្ចេក​ទេស​វេជ្ជសាស្ត្រ​មួយ សម្ដៅ​ទៅ​លើ​ស្ថាន​ភាព​សុខភាព​កើត​មាន​លើ​សាច់​ដុំ​បំពង់​រំលាយ​អាហារ ពិសេស​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ ឬ​មាន​អារម្មណ៍​ថា អាហារ​កំពុង​ធ្វើ​ចលនា​ក្នុង​ក្រពះ។

គ្នា​យើង​មាន​ស្ថានភាព​សុខភាព​បែប​នេះ ជា​រឿយៗ​តែង​មាន​បញ្ហា​ពិបាក​លេប​អាហារ និង​ពេល​ខ្លះ មាន​អារម្មណ៍​ដូច​ជា​អាហារ​កំពុង​ជាប់​គាំង​ក្នុង​បំពង់​អាហារ ដោយ​មិន​អាច​ធ្លាក់​ចុះ​ទៅ​ដល់​ក្រពះ​បាន។

ទោះ​ជា​យ៉ាង​ណា លក្ខខណ្ឌ​សុខភាព​មួយ​នេះ នៅ​មិន​ទាន់​មាន​ការ​ស្រាវជ្រាវ​ជាក់​លាក់​ពី​មូលហេតុ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ជឿ​ថា ទឹក​ក្តៅ អាច​ជួយ​គ្នា​យើង​មាន​អារម្មណ៍​ធូរ​ស្រាល​បាន ពិសេស​ពេល​យើង​ញ៉ាំ​អាហារ​សម្បូរ​ខ្លាញ់ ឬ​អាហារ​សាច់ ជា​ដុំ​ធំៗ​តែ​ម្តង។

១១- ការ​កំណត់​បរិមាណ​ទឹក និង​កត្តា​ប្រឈម

ទោះ​ជា​ផឹក​ទឹក​ក្តៅ មាន​គុណ​ប្រយោជន៍​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​មិន​មែន​អាច​ព្យាបាល​គ្រប់​ស្ថាន​ភាព​សុខភាព​ទាំង​អស់​នោះ​ទេ ខណៈ​ផឹក​ទឹក​ក្តៅ​ពេក អាច​បំផ្លាញ​កោសិកា​ក្នុង​បំពង់​អាហារ​យើង​បាន ធ្វើ​ឲ្យ​រលាក​អណ្តាត បង្ក​ជា​របួស​ថែម​ទៀត។ ហេតុ​នេះ គួរ​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន​ពេល​ផឹក​ទឹក​ក្តៅ ពិសេស​​ត្រូវ​ពិនិត្យ​សីតុណ្ហភាព​ឲ្យ​បាន​ត្រឹម​ត្រូវ។

មួយ​ទៀត គ្នា​យើង​មិន​គួរ​ផឹក​ទឹក​ក្តៅ​នោះទេ ពិសេស​បើ​យើង​ធ្វើ​ការ​ក្នុង​អាកាសធាតុ​ក្តៅ ឬ​កំពុង​ហាត់​ប្រាណ ព្រោះ​អ្នក​ស្រាវជ្រាវ​អះអាង​ថា ផឹក​ទឹក​ក្តៅ ងាយ​ធ្វើ​ឲ្យ​យើង​បាត់​ស្រេក​ទឹក នាំ​ឲ្យ​យើង​ប្រឈម​បាត់​បង់​ជាតិ​ទឹក​បើ​ស្ថិត​ក្នុង​ស្ថាន​ភាព​ខាង​លើ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ តិច​អត់ដឹង! ផឹកទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំរាល់ថ្ងៃ មានប្រយោជន៍ច្រើនចំពោះសុខភាព

ចុចអាន៖ ជំនឿផ្តេសផ្តាស ៥ យ៉ាងដែលថាអាចព្យាបាលវីរុសកូវីដ-១៩ បាន

The post ផឹក​ទឹក​ក្តៅផ្ដល់គុណ​ប្រយោជន៍ច្រើនយ៉ាងដល់សុខភាព គ្នា​យើង​តិច​ណាស់​ដែលដឹង appeared first on Kampuchea Thmey Daily.

ទឹកក្តៅមួយកែវរាល់ពេលព្រលឹម ឱសថធម្មជាតិសម្រាប់ជីវិតយឺនយូរ
ទឹកក្តៅៗ អាចផ្តល់ឱ្យរាងកាយយើង​នូវទឹកឮដើម្បីបំពេញវត្ថុរាវ ក៏អាច​ជួយ​រំលាយអាហារ​បំបាត់ការកកស្ទះ​ដែលជាបច្ច័យ​នាំមកនូវអារម្មណ៍ល្អៗ ធូរស្បើយក្នុងសម្ពាធបេះដូង មុនពេលចាប់ផ្តើម​ថ្ងៃនីមួយៗ។

ជនជាតិ​ចិន​ចាត់ទុក​ទឹកក្តៅ​ថា​ជាឱសថព្យាបាលសុខភាព​ដែល​គេតែង​ធ្វើជារឿងដំបូងមុនគេ​នៅពេលព្រឹក និង​មុនពេលចូលគេង ហើយ​ទទួលបានអត្ថប្រយោជន៍ផ្នែក​សុខភាពដ៏ល្អស្មានមិនដល់។

ទឹកក្តៅដែល មាន​បន្ថែម​ក្រូចឆ្មាមួយចំណិតតូច​​ជំរុញវីតាមីនសេ​ដែល​វីតាមីននេះមាន​ប្រសិទ្ធិភាពតែពេល​ព្រលឹម​ប៉ុណ្ណោះ។​

ក្រៅពីនោះ​ទឹកក្តៅអាចជួយ​ បំបាត់ការកកស្ទះសំបោះរ​ច្រមុះ ជួយបន្ធូរប្រហោងឆ្អឹងដែលស្ទះ ហើយថែមទាំងអាចបំបាត់ការឈឺក្បាល កម្ចាត់​ភ្នាសរំអិល​ក្នុង​បំពង់ក។ល។​

ជាទូទៅ​ ការទទួលទានទឹកក្តៅ ពេលព្រឹក​ឡើង ជួយសម្រួលការ​បន្ទោបង់​និងធ្វើឱ្យផ្នែក​រំលាយអាហារធ្វើការ​បានយ៉ាង​សកម្មទៀត​។ នៅពេលទឹកក្តៅ​ធ្វើចលនាឆ្លងកាត់ក្រពះនិងពោះវៀន សរីរាង្គរំលាយអាហារ​ទទួលបាន​ជាតិទឹកល្អប្រសើរ​ដើម្បីសម្អាតកំចាត់កាកសំណល់សល់ពីយប់។

មិនតែប៉ុណ្ណោះការទទួលទានទឹកក្តៅ​ អាចធ្វើឱ្យប្រព័ន្ធសរសៃប្រសាទកណ្តាលស្ងប់ នៅពេលមុនចូលសម្រាក បើ​យើង​កំពុង​មានអារម្មណ៍ឈឺនិងអាច​កាត់បន្តយទៅ​ឈឺតិចជាងមុនបាន​។

អ្នកដែលមានជំងឺរលាកសន្លាក់ គួរ​ទទួលទាន​ទឹកក្តៅដើម្បីធ្វើឱ្យប្រព័ន្ធសរសៃប្រសាទកណ្តាលស្ងប់។

ទឹកក្តៅ ថែមទំាងអាច ជួយបំបាត់អាការៈទល់លាមកដោយវាចូលទៅ​ធ្វើ​ឱ្យពោះវៀនកន្ត្រាក់ ព្រោះ​កាកសំណល់ចាស់ដែលជាប់នៅក្នុងពោះវៀនយូរ អាចធ្វើឱ្យទល់លាមកបាន។

អនុសាសន៍ទូទៅពីអ្នកជំនាញ​គឺ មនុស្សពេញវ័យគួរផឹកទឹក ៨ កែវ យ៉ាងហោច​ ក្នុងមួយថ្ងៃ។ ការចាប់ផ្តើម​ថ្ងៃនីមួយៗ ដោយ​ការទទួលទានទឹកក្តៅ​និង​ការចូលគេង​ជាមួយ​ទឹកក្តៅ​ក៏​អាចជួយ​សម្រកទម្ងន់និង​ធ្វើអោយប្រសើរឡើងនូវចលនាឈាមរត់ កាត់ បន្ថយកម្រិតស្ត្រេសលែង​មាន​អារម្មណ៍ថប់បារម្ភ​ និង​ អាចជួយការកម្ចាត់ជាតិពុល​នៅក្នុងបរិដ្ឋានរស់នៅ​ដ៏គ្រោះ​ថ្នាក់នា​ពេលបច្ចុប្បន្ន៕

ប្រែសម្រួល៖ ឡាហ្សូលី

ចុចអាន៖ យើងតែងគិតថាទឹកម្នាស់កាត់ក្រពះ? ខុសហើយ ម្នាស់មាន​អត្ថប្រយោជន៍កំពូល៧យ៉ាង

The post ទឹកក្តៅមួយកែវរាល់ពេលព្រលឹម ឱសថធម្មជាតិសម្រាប់ជីវិតយឺនយូរ appeared first on Kampuchea Thmey Daily.