KPT+
សកម្មភាពខុសឆ្គង ៣ យ៉ាង ដែលមនុស្សតែងតែធ្វើ បន្ទាប់ពីភ្ញាក់ពីគេងភ្លាម
សកម្មភាពមួយចំនួនដែលអ្នកតែងតែទម្លាប់ធ្វើរាល់ព្រឹក ពេលខ្លះត្បិតថាតូចតាច តែផ្ដល់ផលអវិជ្ជមានខ្លាំងដល់សុខភាពផ្លូវកាយនិងផ្លូវចិត្ត។
ដូច្នេះ គួរពិនិតឡើងវិញ កែប្រែ ហើយបញ្ឈប់ទម្លាប់មិនល្អទាំងនោះចេញចាប់ពីពេលនេះទៅ។
១. ឆែកទូរសព្ទ

បើកភ្នែកភ្លាម ឆែកទូរសព្ទភ្លែតដែរ ជាទម្លាប់អាក្រក់ គួរកែខៃចេញ។ អ្វីដែលអ្នកឃើញនៅលើបណ្ដាញសង្គមពេលព្រលឹមឡើង អាចដាក់សម្ពាធអារម្មណ៍និងផ្លូវចិត្តឱ្យមានភាពតានតឹងបានយ៉ាងងាយ។
ដូច្នេះគួរងាកទៅហាត់ប្រាណ ផឹកទឹកក្ដៅឧណ្ហៗ ឬធ្វើសមាធិ ទើបជួយឱ្យអារម្មណ៍ស្រស់ស្រាយ ព្រមទាំងបង្កើនផលិតភាពការងារពេញមួយថ្ងៃយ៉ាងពិតប្រាកដ។
២. អត់អាហារពេលព្រឹក

មនុស្សជាច្រើនធ្លាប់ដឹងពីសារសំខាន់នៃអាហារពេលព្រឹក ប៉ុន្តែមិនសូវខ្វល់ជាមួយនឹងទទួលទានប៉ុន្មានទេ មានក៏បាន អត់ក៏បាន។ នេះក៏ជាទម្លាប់អាក្រក់មួយទៀតដែលមិនគួរមានចាប់ពីថ្ងៃនេះតទៅ។ ដឹងទេ! ខកខានអាហារពេលព្រឹក បង្ខូចសុខភាពខ្លាំងបំផុត ព្រោះអាហារពេលព្រឹកជាអាហារសំខាន់ជាងគេ។ បើអ្នកមិនទទួលទានវា ប្រៀបបាននឹងធ្វើឱ្យរាងកាយខ្លួនឯងកើតជំងឺផ្សេងៗ និងបណ្ដាលឱ្យប្រព័ន្ធភាពស៊ាំមិនរឹងមាំអ៊ីចឹងដែរ។
៣. ផឹកកាហ្វេលឿនពេក

ពោះទទេព្រឹកឡើង កុំទាន់ក្រេបកាហ្វេចូល ព្រោះធ្វើឱ្យរាងកាយធីងធោង ញ័រសាច់ និងមិនឃ្លានអាហារផ្សេង។
អ្នកជំនាញទូន្មានឱ្យផឹកកាហ្វេក្រោយក្រោកពីគេងយ៉ាងហោច ១-២ ម៉ោង ហើយនៅវេលានេះកាហ្វេនឹងផ្ដល់អត្ថប្រយោជន៍ដល់សុខភាព អារម្មណ៍ ព្រមទាំងថាមពលថែមទៀត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Prevention
ចុចអាន៖ មួយថ្ងៃៗអង្គុយរៀនតែក្នុងផ្ទះ វិធីទាំងនេះ ផ្ដល់ភាពស្រស់ស្រាយដល់ខួរក្បាលខ្លះ
ចុចអាន៖ កំពូលលេសទាំង ៤ មនុស្សមិនចង់សន្សំប្រាក់ តែងតែប្រើជានិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


