KPT+
បុគ្គលិកធ្វើការក្នុងអូហ្វីស បើចេញរោគសញ្ញា ៣ នេះប្រញាប់ជួបពេទ្យ
Office Syndrome គឺជាជំងឺពេញនិយមសម្រាប់បុគ្គលិកដែលធ្វើការក្នុងការិយាល័យ។ មនុស្សជាច្រើនប្រហែលជាគិតថា វាជាការឈឺចាប់ទូទៅធម្មតាដែលលេបថ្នាំហើយនឹងបាត់ទោវិញឯកឯង។ ប៉ុន្តែកុំធ្វេសប្រហែសឬព្រងើយកន្តើយឲ្យសោះ ដោយសារតែការឈឺចាប់ពេលខ្លះ មានសឹងរាល់ថ្ងៃ ខណៈវាជាសញ្ញាព្រមាននៃជំងឺការិយាល័យដែលយើងគួរតែដឹង។
១ ឈឺសាច់ដុំផ្សេងៗ
ប្រសិនបើអ្នកមានការឈឺចាប់ នៅក្នុងសាច់ដុំ មិនថាឈឺស្មា ឈឺខ្នង ឈឺក ឈឺដៃ ឈឺកដៃទេ វាអាចទៅរួចដែលអ្នកបានចាប់ផ្តើមទទួលរងពីជំងឺការិយាល័យនៅដំណាក់កាលដំបូង។ មូលហេតុដែលអ្នកឈឺចុកចាប់ក្នុងខ្លួន គឺដោយសារតែអ្នកអាចអង្គុយនៅកន្លែងធ្វើការដដែលៗជារៀងរាល់ថ្ងៃ រហូតដល់មានរោគសញ្ញាកកកុញ។ ការឈឺចាប់ទាំងនេះនឹងក្លាយទៅជារ៉ាំរ៉ៃ ទោះបីជាអ្នកមិនអង្គុយធ្វើការក៏ដោយ តែនៅតែឈឺចាប់រហូត។
២ ឈឺក្បាល
ការឈឺក្បាលធម្មតា ឬយូរៗឈឺម្ដងកាលមិនបានចាត់ថ្នាក់ជាដំណាក់កាលដំបូងនៃរោគសញ្ញាការិយាល័យនោះទេ។ ប៉ុន្តែប្រសិនបើការឈឺក្បាលរបស់អ្នក វាកើតឡើងញឹកញាប់ នោះមិនមែនជាការឈឺក្បាលធម្មតាទេ។ ប៉ុន្តែវាជាការឈឺក្បាលដែលមានអារម្មណ៍ឈឺចាប់ខ្លាំងដល់ភ្នែក រួមទាំងអ្នកដែលធ្វើការខ្លាំង រហូតដល់គ្មានពេលសម្រាក គេងតិច និងមានភាពតានតឹងជាច្រើន។ នេះក៏ជាមូលហេតុដំបូងនៃមនុស្សដែលទទួលរងពីជំងឺការិយាល័យដែរ។

៣ ម្រាមដៃនឹងជាប់គាំងឬជាប់សសៃ
ធ្វើការនៅមុខកុំព្យូទ័ររាល់ថ្ងៃ ប្រាកដណាស់អ្នកត្រូវប្រើដៃវាយអក្សរគ្រប់ពេល រួមទាំងការប្រើដៃកាន់ទូរសព្ទក្នុងទីតាំងដដែលរយៈពេលយូរ។ នេះជាមូលហេតុដែលម្រាមដៃពេលខ្លះឈឺ ឬពិបាកធ្វើចលនា ឥរិយាបថនេះអាចនាំឲ្យមានការរលាកសរសៃពួរ រួមទាំងការរលាកនៅក្នុងសរសៃពួរនៃម្រាមដៃ ធ្វើឲ្យសរសៃពួរកាន់តែក្រាស់។ សម្រាប់ហេតុផលនេះ វានាំឲ្យម្រាមដៃរបស់យើង មិនអាចលាតសន្ធឹងបានធម្មតានោះទេ។

សម្រាប់បុគ្គលិកដែលធ្វើការដូចគ្នាជារៀងរាល់ថ្ងៃ អាចមានជំងឺការិយាល័យដូចដែលបានរៀបរាប់ខាងលើនេះ។ ដូច្នេះហើយ យើងគួរសង្កេតមើលរោគសញ្ញាដំបូងនៃជំងឺនេះឲ្យបានល្អ។ ប្រសិនបើមានរោគសញ្ញាណាមួយកើតឡើង អ្នកត្រូវប្រញាប់ព្យាបាលជាបន្ទាន់ ជាមួយវិធីសាស្ត្រវេជ្ជសាស្ត្រតាមការណែនាំពីគ្រូពេទ្យ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


