ទោសប្រហារជីវិត Archives - Kampuchea Thmey Daily

អ៊ីរ៉ង់ ព្យួរក បុរសពីរនាក់ ពីបទបះបោរប្រដាប់អាវុធ និងជាប់ពាក់ព័ន្ធក្រុមភេរវករបំបែកខ្លួន
អាជ្ញាធរអ៊ីរ៉ង់ នៅ​ថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា បានសម្រេចប្រហារជីវិតដោយព្យួរកបុរសពីរនាក់ ដែលត្រូវបានកាត់ទោសពីបទបះបោរប្រដាប់អាវុធ និងមានសមាជិកភាពនៅក្នុង «ក្រុមភេរវករបំបែកខ្លួន» ដែលនេះជាករណីចុងក្រោយបង្អស់នៅក្នុងចំណោមការប្រហារជីវិតជាបន្តបន្ទាប់ អំឡុងពេលមានសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា។

រូបភាព៖Reuters

យោងតាមការចេញផ្សាយពីសារព័ត៌មាន AFP គិតចាប់តាំងពីការផ្ទុះឡើងនៃជម្លោះជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកកាលពីខែកុម្ភៈមក អ៊ីរ៉ង់បានបង្កើនការប្រហារជីវិតកាន់តែខ្លាំងឡើង ដោយក្នុងនោះមានទណ្ឌិតជាច្រើននាក់ត្រូវបានព្យួរក ពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានកើតឡើងនៅទូទាំងប្រទេសអ៊ីរ៉ង់កាលពីដើមឆ្នាំនេះ។

ប្រព័ន្ធស្ថាប័នតុលាការរបស់អ៊ីរ៉ង់បានប្រកាសថា បុរសទាំងពីរនាក់ដែលត្រូវបានប្រហារជីវិតនៅក្នុងថ្ងៃព្រហស្បតិ៍នេះ មានការពាក់ព័ន្ធនឹងការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងមានផែនការរៀបចំការធ្វើឃាតនៅភាគខាងលិចនៃប្រទេសអ៊ីរ៉ង់។

គេហទំព័រ Mizan Online របស់ស្ថាប័នតុលាការអ៊ីរ៉ង់បានរាយការណ៍ដែរថា «បុគ្គលឈ្មោះ Ramin Zaleh និង Karim Maroufpour ត្រូវបានប្រហារជីវិតដោយព្យួរក ពីបទជាសមាជិកភាពនៅក្នុងក្រុមភេរវករបំបែកខ្លួន ការបង្កើតក្រុមក្នុងបំណងបង្កចលាចលដល់សន្តិសុខជាតិ ការបះបោរប្រដាប់អាវុធតាមរយៈការបង្កើតក្រុមឧក្រិដ្ឋជន ការបាញ់ប្រហារ និងការប៉ុនប៉ងធ្វើឃាត។ យ៉ាងណា គេមិនទាន់ដឹងច្បាស់ភ្លាមៗថា តើបុរសទាំងពីរនាក់នោះត្រូវបានចាប់ខ្លួនតាំងពីពេលណានោះទេ ប៉ុន្តែស្ថាប័នតុលាការបានគូសបញ្ជាក់ថា ពួកគេត្រូវបានគេហ្វឹកហ្វឺនដើម្បីក្លាយជា «មេដឹកនាំនៅក្នុងការបង្កចលាចល»។

យោងតាមក្រុមសិទ្ធិមនុស្សនានា រួមទាំងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានឲ្យដឹងថា អ៊ីរ៉ង់គឺជាប្រទេសដែលអនុវត្តការប្រហារជីវិតមនុស្សច្រើនជាងគេបំផុតលំដាប់ទីពីរនៅលើពិភពលោក បន្ទាប់ពីចិន។ គិតចាប់តាំងពីសង្រ្គាមបានផ្ទុះឡើង ប្រទេសនេះបានប្រហារជីវិតមនុស្សជាច្រើននាក់រួចមកហើយ ពីបទចោទប្រកាន់ពាក់ព័ន្ធនឹងចារកម្ម ឬបទល្មើសដែលប៉ះពាល់ដល់សន្តិសុខជាតិ។

កាលពីដើមខែនេះ អ៊ីរ៉ង់ក៏បានប្រហារជីវិតដោយព្យួរកបុរសម្នាក់ ដែលត្រូវបានកាត់ទោសពីបទលក់ព័ត៌មានសម្ងាត់ឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែលផងដែរ ហើយកន្លងមក ខ្លួនក៏ធ្លាប់បានប្រហារជីវិតនិស្សិតជំនាញវិស្វកម្មអវកាសម្នាក់ ក្រោមបទចោទប្រកាន់ដូចគ្នានេះដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

មន្ត្រីអ៊ីរ៉ង់ អះអាងថា មេដឹកនាំ​អ៊ីរ៉ង់ Mojtaba Khamenei មិនរងរបួសធ្ងន់ធ្ងរ ដូច​​ពាក្យ​ចចាមអារ៉ាមទេ​​

The post អ៊ីរ៉ង់ ព្យួរក បុរសពីរនាក់ ពីបទបះបោរប្រដាប់អាវុធ និងជាប់ពាក់ព័ន្ធក្រុមភេរវករបំបែកខ្លួន appeared first on Kampuchea Thmey Daily.

បារាំង​៖ កម្ពុជាលុបចោលទោសប្រហារជីវិត សបញ្ជាក់ពីការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស
រដ្ឋមន្រ្តីអឺរ៉ុប និងការបរទេសបារាំង Jean-Noël Barrot  កត់សម្គាល់ថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូចដែលបានលុបចោលទោសប្រហារជីវិត ដែលនេះសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។ រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង បង្ហាញពីការកត់សម្គាល់ដូច្នេះ នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស នៃកម្ពុជា លោក ប្រាក់ សុខុន ក្នុងថ្ងៃទី២៥ ខែកុម្ភៈ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលទើបនឹងចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឱ្យដឹងថា រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសរបស់បារាំង ក៏បានបង្ហាញពីបំណងអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ចូលរួមសមាជពិភពលោកលើកទី៩ ស្ដីពីការប្រឆាំងនឹងទោសប្រហារជីវិតដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ខាងមុខ នៅទីក្រុងប៉ារីស។

គួរឱ្យដឹងថា កម្ពុជា បានសម្រេចលុបចោលទោសប្រហារជីវិតនៅក្នុងឆ្នាំ១៩៨៩ ពោល គឺនៅក្នុងសម័យកាលគ្រប់​គ្រង និងដឹកនាំដោយរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ការលុបចោលទោសប្រហារជីវិត ត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា ៣២។ មាត្រា៣២  បានចែងថា៖ «ជនគ្រប់រូប មានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន។ ទោសប្រហារជីវិតមិនត្រូវឱ្យមានទៀតឡើយ។»។ ទោសប្រហារជីវិត ត្រូវបានជំនួសដោយទោសជាប់ពន្ធនាគារមួយជីវិតវិញ។

នៅតំបន់អាស៊ាន ប្រទេសកម្ពុជា ហ្វីលីពីន និងទីម័រខាងកើត បានលុបចោលទោសប្រហារជីវិត ខណៈដែលប្រទេសព្រុយណេ ឡាវ និងមីយ៉ាន់ម៉ា នៅរក្សាទោសនេះ តែមិនអនុវត្ត ឬក៏យកទៅអនុវត្តទោសផ្សេង។ ប៉ុន្តែ ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ និងវៀតណាម នៅតែរក្សាទោសប្រហារជីវិត និងបន្តអនុវត្តទោសនេះមកដល់ពេលបច្ចុប្បន្ន។

កម្ពុជា ក៏ជារដ្ឋភាគីនៃកតិកាសញ្ញាស្តីពីសិទ្ធិប្រជាពលរដ្ឋ និងនយោ​បាយ និងជាភាគីនៃពិធីសារទី២ ស្តីពីការលុបបំបាត់ទោសប្រហារជីវិតផងដែរ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post បារាំង​៖ កម្ពុជាលុបចោលទោសប្រហារជីវិត សបញ្ជាក់ពីការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស appeared first on Kampuchea Thmey Daily.

អ៊ីរ៉ង់ ប្រហារជីវិតមេខ្លោងធំ ក្នុងសំណុំរឿង​ឆបោក​ និងធ្វើឲ្យខូចសេដ្ឋកិច្ចជាតិ
តុលាការប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យទី៧ធ្នូ ឆ្នាំ២០២៥ បានកាត់ទោសប្រហារជីវិតមេខ្លោងធំ ដែលបានបោកប្រាស់មនុស្សរាប់ម៉ឺននាក់តាមរយៈបណ្តាញទិញរថយន្តនៅចំនួនទឹកប្រាក់ ៣៥០ លានដុល្លារអាមេរិក ព្រមទាំងមានទោសពីបទធ្វើឲ្យខូចខាតសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន timesofisrael។

រូបភាព៖Reuters

លោក Mohammad Reza Ghaffari ម្ចាស់ក្រុមហ៊ុន Rezaayat Khodro Taravat Novin ត្រូវបានព្យួរក បន្ទាប់ពីតុលាការកំពូលបានគាំទ្រការកាត់ទោសប្រហារជីវិតរបស់គាត់ចំពោះ ការរំខានទ្រង់ទ្រាយធំនៃប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេស និងការក្លែងបន្លំបណ្តាញ នេះបើយោងតាមវិបផតថល Mizan Online របស់ប្រព័ន្ធតុលាការអ៊ីរ៉ង់។

គម្រោងនេះ បានចាប់ផ្តើមនៅឆ្នាំ ២០១៣ នៅភាគខាងជើងខេត្ត Qazvin ដោយសន្យាថានឹងផ្តល់រថយន្តក្នុងតម្លៃទាបជាងទីផ្សារ ហើយក្រោយមកបានពង្រីកទៅជាផែនការអចលនទ្រព្យ និងវិនិយោគ។

ព្រះរាជអាជ្ញាបានចោទប្រកាន់លោក Ghaffari និងសហការីរបស់គាត់ ពីបទយកប្រាក់យ៉ាងច្រើនពីសាធារណជន និងប្រើប្រាស់ប្រាក់បញ្ញើថ្មីដើម្បីសងប្រាក់វិញដល់អតិថិជនដំបូង។ ប្រព័ន្ធតុលាការបាននិយាយថា គម្រោងនេះពាក់ព័ន្ធនឹងចំនួនទឹកប្រាក់ស្មើនឹងប្រហែល ៣៥០ លានដុល្លារឯណោះ។

ស្ថាប័នតុលាការបានអះអាងទៀតថា មានតែអតិថិជនប្រហែលបួនភាគរយប៉ុណ្ណោះ ដែលទទួលបានយានយន្ត ដោយ តុលាការបានរកឃើញថា Ghaffari មានទោសពីបទធ្វើឲ្យខូចសេដ្ឋកិច្ចជាតិ។ ជាក់ស្ដែង ករណីនេះបានទាក់ទាញអ្នកដាក់ពាក្យបណ្តឹងជាង ២៨,០០០ នាក់ និងពាក់ព័ន្ធជនជាប់ចោទចំនួន ២៨ នាក់។

មន្ត្រីតុលាការបាននិយាយថា ការបោកប្រាស់នេះបានបង្កឲ្យមានគ្រោះថ្នាក់ផ្នែកហិរញ្ញវត្ថុ និងផ្លូវចិត្តធ្ងន់ធ្ងរ ដល់ជនរងគ្រោះ រួមទាំងជំងឺដែលទាក់ទងនឹងភាពតានតឹង និងការបែកបាក់គ្រួសារ។

គួរបញ្ចាក់ដែរថា អ៊ីរ៉ង់អនុវត្តទោសប្រហារជីវិតមិនត្រឹមតែចំពោះបទល្មើសដូចជាឃាតកម្ម និងការរំលោភប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងករណីសេដ្ឋកិច្ច និងចារកម្មធំៗផងដែរ។ យោងតាមក្រុមសិទ្ធិមនុស្ស រួមទាំងអង្គការលើកលែងទោសអន្តរជាតិ បានឲ្យដឹងថា នេះគឺជាប្រទេសដែលប្រើប្រាស់ទោសប្រហារជីវិតច្រើនជាងគេលំដាប់ទីពីររបស់ពិភពលោក បន្ទាប់ពីប្រទេសចិន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

សារព័ត៌មានកូរ៉េបញ្ចេញអត្ថបទថា៖ ថៃ បន្តការបាញ់ប្រហារមកលើ កម្ពុជា

The post អ៊ីរ៉ង់ ប្រហារជីវិតមេខ្លោងធំ ក្នុងសំណុំរឿង​ឆបោក​ និងធ្វើឲ្យខូចសេដ្ឋកិច្ចជាតិ appeared first on Kampuchea Thmey Daily.

​​កាត់ទោសប្រហារជីវិត​បុរស​វៀតណាម​ម្នាក់ ពី​បទ​សម្លាប់​គ្រួសារ​
តុលាការប្រជាជនទីក្រុងហាណូយកាលពីថ្ងៃទី ៨ ខែកក្កដា បានសម្រេចកាត់ទោសប្រហារជីវិតលោក Vu Van Vuong អាយុ ៥១ ឆ្នាំ ពីបទឃាតកម្ម។ នៅ​ក្នុង​ការ​ជំនុំ​ជម្រះ បុសរវ័យ ៥១ ឆ្នាំ បាន​ទទួល​ស្គាល់​ថា​ ​ខ្លួនពីតជាបាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ហើយ​បាន​ស្នើ​ឲ្យ​កាត់​ទោស​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

រូបតំណាងជនជាប់ចោទ (រូបភាព៖e.vnexpress)

ឧក្រិដ្ឋ​ជនរូបនេះ ធ្វើ​ជា​ជាង​ឫស្សី និង​តម្បាញ ចំណែក​ប្រពន្ធ​ជា​កម្មករ​សំណង់។ ពួកគេរស់នៅជាមួយម្តាយអាយុ ៧៨ ឆ្នាំ  និងកូនពីរនាក់របស់ពួកគេដែលមានអាយុ ១៧ និង ១៩ ឆ្នាំ។ ចាប់តាំងពីដើមឆ្នាំ ២០២៤ Vuong បានឈប់ធ្វើការដើម្បីមើលថែម្តាយរបស់គាត់ដែលដេកលើគ្រែ។

យោង​តាម​ព្រះរាជអាជ្ញា លោក Vuong មាន​សុខភាព​ខ្សោយ ហើយ​មាន​អារម្មណ៍​ថា​ជីវិត​បាន​ក្លាយ​ទៅ​ជាលំបាក​ពេក និង​អស់​សង្ឃឹម។ គាត់​បាន​សម្រេច​ចិត្ត​សម្លាប់​គ្រួសារ​ទាំង​មូល មុន​នឹង​ម្លាប់​​ខ្លួន​ឯងតាមក្រោយ។

កាលពីថ្ងៃទី១៥ ខែមករា បន្ទាប់ពីប្រពន្ធរបស់គាត់ចេញពីធ្វើការ ហើយកូនប្រុសរបស់គាត់ទៅសាលារៀន ជននេះបានហៅកូនស្រីអាយុ១៩ឆ្នាំរបស់គាត់ចូលទៅក្នុងបន្ទប់នៅម៉ោងប្រហែល១០ព្រឹក ហើយបានបើកភ្លេងខ្លាំងៗនៅលើទូរស័ព្ទផ្ទាល់ខ្លួន រួចធ្វើសកម្មភាពវាយកូននឹងកាំបិតឈើមួយ។ គាត់​បាន​លាក់​ខ្លួន​នាង​ក្រោម​គ្រែ ហើយ​សម្អាតឈាមដែល​ប្រឡាក់​នៅលើគ្រែភ្លាមៗ។

នៅថ្ងៃនោះ បន្ទាប់ពីបានទទួលទានអាហារថ្ងៃត្រង់ជាមួយកូនប្រុសអាយុ ១៧ឆ្នាំ គាត់បានសម្លាប់កូនក្នុងពេលជាមួយគ្នាផងដែរ ដោយដាក់សាកសពកូនទាំងពីរជាមួយគ្នាតែម្ដង។ នៅពេល​ប្រពន្ធ​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ម៉ោង​៥​ល្ងាច  ហើយ​សួរ​ពី​កូន ជនដៃដល់និយាយ​កុហក​ថា ម្នាក់​ចេញ​ក្រៅ​ជាមួយ​មិត្តភ័ក្ដិ និង​ម្នាក់​ទៀត​ស្នាក់​នៅ​កន្លែង​ធ្វើ​ការ។ ប្រហែលពាក់កណ្តាលអធ្រាត្រ គាត់បានសម្លាប់ប្រពន្ធរបស់គាត់ និងម្តាយចាស់របស់គាត់ចោលតែម្ដង។ ក្រោយមក គាត់បានសរសេរសំបុត្រអត្តឃាត និងព្យាយាមសម្លាប់ខ្លួនជាច្រើនដង ដោយលេបថ្នាំងងុយគេង ប៉ុន្តែបែរជារួចជីវិតទៅវិញ។

នៅយប់បន្ទាប់ Vuong បានភៀសខ្លួនចេញពីទីក្រុងហាណូយតាមឡានក្រុងទៅកាន់ខេត្ត Ba Ria-Vung Tau ដែលឥឡូវជាផ្នែកមួយនៃទីក្រុងហូជីមិញ។ ពីរថ្ងៃក្រោយមក ប៉ូលិសបានចាប់ខ្លួនគាត់នៅនឹងកន្លែងតែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វៀតណាម រកឃើញទីតាំង៣កន្លែង ប្រើសារធាតុគីមី ត្រាំត្រយ៉ូងចេក

The post ​​កាត់ទោសប្រហារជីវិត​បុរស​វៀតណាម​ម្នាក់ ពី​បទ​សម្លាប់​គ្រួសារ​ appeared first on Kampuchea Thmey Daily.

មេសិទ្ធមនុស្ស៖ខ្មែរគួរមានមោទនភាព ចំពោះការលុបចោលទោសប្រហារជីវិត ដែលនេះស្របនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ
ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា យល់ឃើញថា ខ្មែរគួរមានមោទនភាពចំពោះការលុបចោលទោសប្រហារជីវិត ព្រោះការលុបចេញច្បាប់នេះ គឺស្របទៅនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ទេសរដ្ឋមន្ត្រី កែវ រ៉េមី អះអាងដូច្នេះ ឱកាសអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។

ថ្លែងចេញពីខេត្តកំពង់ចាម ទេសរដ្ឋមន្ត្រី កែវ រ៉េមី លើកឡើងដូច្នេះ៖«អ្វីដែលយើងគ្រប់គ្នាគួរមានមោទនភាពបំផុតក្នុងនាមជាប្រជាជនខ្មែរនោះ គឺកម្ពុជា ពុំមានទោសប្រហារជីវិតដូចប្រទេសដទៃឡើយ ដែលការលុបចោលទោសប្រហារជីវិតនេះ គឺជាការបំពេញកាតព្វកិច្ចមួយដ៏សំខាន់បំផុត ស្របតាមនិយាមនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ »។

ជាមួយគ្នា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទេសរដ្ឋមន្ត្រី កែវ រ៉េមី អះអាងថា  រាជរដ្ឋាភិបាលកម្ពុជា ខិតខំលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសសិទ្ធិស្រ្តី ខុសពីបណ្ដាប្រទេសមួយចំនួន បំបិទសិទ្ធិសេរីភាពរបស់ស្ត្រី មិនឱ្យរៀនសូត្របានខ្ពង់ខ្ពស់ និងគ្មានសិទ្ធិជ្រើសរើសគូអនាគត។

គួរឱ្យដឹងថា ដើមឡើយ ក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ ១៩២៤ បានបញ្ញតិ្តឱ្យមានទោសប្រហារជីវិត។ ក្រោយឆ្លងកាត់របបប្រល័យពូជសាសន៍ សម្លាប់គ្នាឯង សង្គ្រាមរ៉ៃ កម្ពុជា បានសម្រេចលុបចោលទោសប្រហារជីវិតនៅក្នុងឆ្នាំ១៩៨៩ ពោល គឺនៅក្នុងសម័យកាលគ្រប់​គ្រង និងដឹកនាំដោយរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ របបសាធារណ​រដ្ឋ​ប្រជាមានិតកម្ពុជានេះ ត្រូវបានបង្កើតឡើងដោយរណស្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែលបានរួមគ្នាជាមួយកងទ័ពវៀតណាមវាយផ្តួលរំ​លំរបបខ្មែរក្រហម។ ការលុបចោលទោសប្រហារជីវិតនេះ ត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា ៣២។ មាត្រានេះ បានចែងថា៖ «ពលរដ្ឋទាំងអស់ មានសិទ្ធិរស់រានមានជីវិត សេរីភាព និងសន្តិសុខផ្ទាល់ខ្លួន។ ទោសប្រហារជីវិតមិនត្រូវឱ្យមានឡើយ»។ ទោសប្រហារជីវិត នេះ ត្រូវបានជំនួសដោយទោសជាប់ពន្ធនាគារមួយជីវិតវិញ៕

The post មេសិទ្ធមនុស្ស៖ខ្មែរគួរមានមោទនភាព ចំពោះការលុបចោលទោសប្រហារជីវិត ដែលនេះស្របនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ appeared first on Kampuchea Thmey Daily.

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម
ក្នុងបញ្ជាប្រតិបត្តិសំខាន់មួយទៀតដែលលោក ដូណាល់ ត្រាំ បានចុះហត្ថលេខានៅថ្ងៃដំបូងក្នុងនាមប្រធានាធិបតីអាមេរិកទី៤៧, លោកបានសម្រេចលុបចោលបញ្ជាផ្អាកប្រហារជីវិតដែលចេញដោយអតីតប្រធានាធិបតី ចូ បៃដិន ហើយបញ្ជាឲ្យអគ្គរដ្ឋអាជ្ញាស្តីទី James McHenry ស្វែងរកយុត្តាធិការសហព័ន្ធ និងដាក់ទោសប្រហារជីវិតសម្រាប់ជនទាំងឡាយណា ដែលត្រូវបានរកឃើញមានពិរុទ្ធពីបទឃាតកម្មលើមន្ត្រីអនុវត្តច្បាប់ ក៏ដូចជាជនអន្តោប្រវេសន៍ខុសច្បាប់ ដែលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋផងដែរ។

តាមការចុះផ្សាយរបស់ Truthout កាលពីថ្ងៃអង្គារទី២១ខែមករាឆ្នាំ២០២៥, ក្នុងបញ្ជានោះ លោក ត្រាំ បានអំពាវនាវឲ្យមានការអនុវត្តទោសប្រហារជីវិតកាន់តែខ្លាំងនៅទូទាំងសហរដ្ឋអាមេរិក ព្រោះថា មានតែទោសបែបនេះទេ ទើបជាឧបករណ៍សំខាន់ អាចរារាំងអំពើឧក្រិដ្ឋកម្មបាន។

បញ្ជាប្រតិបត្តិរបស់លោក ត្រាំ ស្តីពីការកាត់ទោសប្រហារជីវិតនេះ ក៏អះអាងផងដែរថា «មានតែការដាក់ទោសប្រហារជីវិតប៉ុណ្ណោះ ដែលអាចនាំមកនូវយុត្តិធម៌សម្រាប់ជនរងគ្រោះនៃអំពើឧក្រិដ្ឋកម្មដ៏សាហាវ និងក្រុមគ្រួសាររបស់ពួកគេ»។

រម្លឹកទៅអាណត្តិដំបូងរបស់អ្នកសាធារណរដ្ឋ, រដ្ឋបាលលោក ត្រាំ បានអនុវត្តការប្រហារជីវិតសហព័ន្ធចំនួន១៣លើក ដែលនេះជាតួលេខច្រើនបំផុតបើធៀបនឹងប្រធានាធិបតីផ្សេងៗនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប។

យ៉ាងណា ការអនុវត្តទោសនេះត្រូវបានផ្អាកជាបណ្តោះអាសន្នក្រោមការដឹកនាំរបស់លោក ចូ បៃដិន ក្នុងឆ្នាំ២០២១ ហើយមុនចាកចេញ អ្នកប្រជាធិបតេយ្យក៏បានបន្ថយទោសទណ្ឌិត៣៧នាក់ ពីប្រហារជីវិតមកនៅជាប់ពន្ធនាគារពេញជីវិតវិញ ដែលរឿងនេះត្រូវបានលោក ត្រាំ រិះគន់យ៉ាងខ្លាំង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

The post ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីកូរ៉េខាងត្បូង ប្រឈមទោសប្រហារជីវិត
ស្ថានភាពនយោបាយក្នុងប្រទេសកូរ៉េខាងត្បូង នៅតែជាប់គាំងក្នុងវិបត្តិយ៉ាងជ្រៅ ដោយពេលនេះ ប៉ូលិសបានបើកការស៊ើបអង្កេតលើលោកប្រធានាធិបតី Yoon Suk Yeol ជុំវិញការចោទប្រកាន់ពីបទ បំបះបំបោរឬអាចថាជាការក្បត់ជាតិ ហើយប្រសិនបើរកឃើញថា លោកពិតជាប្រព្រឹត្តខុសមែន លោកអាចទទួលទោសប្រហារជីវិត ព្រោះថា តាមច្បាប់កូរ៉េខាងត្បូង ការបះបោរគឺជាឧក្រិដ្ឋកម្មដែលហួសពីអភ័យឯកសិទ្ធិប្រធានាធិបតី។

លោក Yoon Suk Yeol (រូបថត៖ AP)

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី៥ខែធ្នូឆ្នាំ២០២៤ ការស៊ើបអង្កេតរបស់ប៉ូលិសលើលោក Yoon គឺធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំងដាក់ពាក្យបណ្តឹងប្រឆាំងប្រធានាធិបតីកូរ៉េខាងត្បូងនិងមន្ត្រីធំៗមួយចំនួនទៀត ដែលចូលដៃជើងគ្នាប្រកាសច្បាប់អាជ្ញាសឹក នាំឲ្យប្រទេសកើតចលាចល។

ការបះបោរគឺជាឧក្រិដ្ឋកម្មមួយក្នុងចំណោមឧក្រិដ្ឋកម្មមួយចំនួនដែលមិនត្រូវបានធានាដោយអភ័យឯកសិទ្ធិអតីតមន្ត្រីរបស់ប្រធានាធិបតីទេ ដូចនេះបើអ្នកណាប្រព្រឹត្តខុស បើមិនទទួលទោស​ប្រហារជីវិត ក៏ត្រូវជាប់​ពន្ធនាគារ​អស់​មួយ​ជីវិតផងដែរ។

(រូបថត៖ AP)

ប្រសិនបើត្រូវបានចោទប្រកាន់មែន លោក Yoon នឹងក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងកាន់តំណែងដំបូងគេ ដែលត្រូវបានកាត់ទោសនៅក្នុងតុលាការព្រហ្មទណ្ឌ។

មុននេះ គណបក្សប្រឆាំងកូរ៉េខាងត្បូង គឺគណបក្សប្រជាធិបតេយ្យ ក៏បានដាក់ញត្តិប្តឹងដកតំណែងលោក Yoon ផងដែរដោយប្រកាសថា លោក Yoon មិនរួចខ្លួនទេ គាត់ត្រូវតែចុះចេញពីតំណែង ឬត្រូវចាប់ខ្លួនគាត់ឲ្យបាន ហើយទោះក្រោយគាត់លាលែងមែន ក៏គាត់ត្រូវតែប្រឈមនឹងការចោទប្រកាន់ពីបទក្បត់ជាតិដែរ។

(រូបថត៖ AP)

ក្នុងប្រវត្តិសាស្រ្តកូរ៉េខាងត្បូង ពោលគឺក្នុងឆ្នាំ១៩៩៦ អតីតប្រធានាធិបតី Chun Doo-hwan ក៏ត្រូវបានកាត់ទោសប្រហារជីវិតផងដែរពីបទក្បត់ជាតិ ក្រោយពេលចុះចេញពីតំណែង។

គាត់គឺជាមេខ្លោងនៅពីក្រោយការបះបោរ Gwangju ឆ្នាំ១៩៨០ ដែលរដ្ឋាភិបាលរបស់លោក បានបើកការបង្ក្រាបលើបាតុកម្មគាំទ្រលទ្ធិប្រជាធិតេយ្យ បណ្តាលឲ្យជនស៊ីវិលរាប់រយនាក់ បាត់បង់ជីវិត។

យ៉ាងណា ក្រោយមក ទោសរបស់គាត់ត្រូវបន្ថយមកនៅត្រឹមជាប់ពន្ធនាគារអស់មួយជីវិត ដោយគេយល់ឃើញថា គាត់ក៏រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងផ្សះផ្សាជាតិដែរ។

លោក Chun Doo-hwan (រូបថត៖ AP)

ងាកទៅលោក Yoon វិញ, សូមជម្រាបជាថ្មី កាលពីរាត្រីថ្ងៃអង្គារ គាត់បានបង្កការភ្ញាក់ផ្អើល ដោយប្រកាសច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់ជាទីបំផុត ដោយអះអាងថា នេះជារឿងចាំបាច់ក្នុងការការពារប្រទេសពីក្រុមបក្សពួកកូរ៉េខាងជើងនិងកម្លាំងប្រឆាំងរដ្ឋ។ ការធ្វើបែបនេះ គឺដើម្បីដកកងកម្លាំងគាំទ្រកូរ៉េខាងជើងចេញពីប្រទេស និងដើម្បីការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញសេរី។ លោកគ្មានជម្រើសអ្វីក្រៅពីងាកទៅរកច្បាប់អាជ្ញាសឹកឡើយ។ ប៉ុន្តែច្បាប់នោះមានដាក់បានត្រឹម២ម៉ោងប៉ុណ្ណោះ រួចក៏ដកចេញវិញ។

អ្នកជំនាញអះអាងថា មូលហេតុដែលលោកប្រកាសច្បាប់នេះ ព្រោះមើលឃើញស្ថានការណ៍ថា ខ្លួនកំពុងចាញ់ប្រៀបគណបក្សប្រឆាំងក្នុងរឿងនយោបាយរបស់ប្រទេស ហើយច្បាប់នោះទៀតសោត ត្រូវគេបរិហាថា ជាការប្រាសចាករដ្ឋធម្មនុញ្ញ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រធានាធិបតីកូរ៉េខាងត្បូង តែងតាំងអតីតមេទ័ព ជារដ្ឋមន្ត្រីការពារជាតិថ្មី

The post ប្រធានាធិបតីកូរ៉េខាងត្បូង ប្រឈមទោសប្រហារជីវិត appeared first on Kampuchea Thmey Daily.

ត្រឹមមួយសប្តាហ៍ ប្រទេសសិង្ហបុរីប្រហារជីវិត​ដោយ​ព្យួរកអ្នកជួញដូរគ្រឿងញៀន៣នាក់
ប្រទេសសិង្ហបុរីបានអនុវត្តទោសព្យួរកជាលើកទីបីរបស់ខ្លួនលើអ្នកជួញដូរគ្រឿងញៀនដែលត្រូវបានកាត់ទោសក្នុងរយៈពេលត្រឹមមួយសប្តាហ៍ បើទោះបីជាមានការអំពាវនាវសុំការលើកលែងទោសពីអង្គការសហប្រជាជាតិក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​Al Jazeera នៅថ្ងៃទី២២ខែវិច្ឆិកានេះ។

(រូបភាព៖ AP)

ទីភ្នាក់ងារអនុវត្តគ្រឿងញៀនរបស់ប្រទេសសិង្ហបុរីបាននិយាយកាលពីថ្ងៃសុក្រថា Rosman Abdullah អាយុ ៥៥ ឆ្នាំត្រូវបានប្រហារជីវិតពីបទជួញដូរហេរ៉ូអ៊ីនចំនួន ៥៧,៤៣ ក្រាមចូលទៅក្នុងប្រទេសសិង្ហបុរី។

អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានអំពាវនាវឱ្យអាជ្ញាធរសិង្ហបុរីដោះលែង លោក Rosman ដោយលើកហេតុផល ថា ទោសប្រហារជីវិតមិនមានតិចតួចក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្ម ហើយថា អាជ្ញាធរមិនបានផ្តល់កន្លែងស្នាក់នៅសមរម្យសម្រាប់ភាពពិការភាពបញ្ញារបស់គាត់នោះទេ។

អ្នកជំនាញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យជាន់ខ្ពស់របស់អង្គការសហប្រជាជាតិថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងដែលថាលោក Rosman bin Abdullah ហាក់ដូចជាមិនមានលទ្ធភាពទទួលបានកន្លែងស្នាក់នៅតាមនីតិវិធី រួមទាំងជំនួយផ្ទាល់ខ្លួន សម្រាប់ពិការភាពរបស់គាត់ក្នុងអំឡុងពេលសួរចម្លើយ ឬសវនាការរបស់គាត់នោះទេ»។

អង្គការលើកលែងទោសអន្តរជាតិបានថ្កោលទោសការប្រហារជីវិតដែលបានគ្រោងទុករបស់ Rosman ថា «ឈាមត្រជាក់» និង «គួរឱ្យព្រួយបារម្ភជាខ្លាំង»។ ការព្យួរក Rosman នៅពន្ធនាគារ Changi របស់ប្រទេសសិង្ហបុរី កើតឡើងត្រឹមមួយសប្តាហ៍បន្ទាប់ពីការប្រហារជីវិតលើបុរសម៉ាឡេស៊ីអាយុ៣៩ឆ្នាំ និងជនជាតិសិង្ហបុរីអាយុ ៥៣ឆ្នាំម្នាក់ពីបទជួញដូរគ្រឿងញៀន។

(រូបភាព៖ The Online Citizen)

ទោះបីជាមានកេរ្តិ៍ឈ្មោះជារដ្ឋទីក្រុងទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិក៏ដោយ ក៏សិង្ហបុរីជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសមួយចំនួនតូច រួមទាំងប្រទេសចិន និងកូរ៉េខាងជើង ដែលដាក់ទោសប្រហារជីវិតចំពោះបទល្មើសគ្រឿងញៀន។

ការដាក់ទណ្ឌកម្មរបស់ប្រទេសនេះត្រូវបានដាក់សម្រាប់តែឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ដូចជាការជួញដូរគ្រឿងញៀនក្នុងបរិមាណដ៏ច្រើន ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ខ្លាំង មិនត្រឹមតែចំពោះអ្នកញៀនថ្នាំម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះគ្រួសាររបស់ពួកគេ និងសង្គមកាន់តែទូលំទូលាយផងដែរ។

នៅក្រោមច្បាប់របស់ប្រទេស ជនណាដែលជួញដូរកញ្ឆាលើសពី ៥០០ ក្រាម នៃហេរ៉ូអ៊ីននឹងត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្មជាចាំបាច់។ ចាប់តាំងពីការបន្តការប្រហារជីវិតក្នុងខែមីនា ឆ្នាំ ២០២២បន្ទាប់ពីការផ្អាកដោយសារជំងឺរាតត្បាត COVID-19 អាជ្ញាធរសិង្ហបុរីបានអនុវត្តការប្រហារជីវិតចំនួន ២៤ រួមទាំង៨ នៅឆ្នាំនេះ។

រដ្ឋាភិបាលសិង្ហបុរី ដែលរក្សាការតឹងតែងលើការតវ៉ាជាសាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយ បានការពារទោសប្រហារជីវិតថាជាការរារាំងប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀន ដោយលើកឡើងពីការស្ទង់មតិដែលបង្ហាញថាពលរដ្ឋភាគច្រើនគាំទ្រច្បាប់នេះ៕

(រូបភាព៖ Pexels)

អត្ថបទ៖ ប៊ុន សុភាព

The post ត្រឹមមួយសប្តាហ៍ ប្រទេសសិង្ហបុរីប្រហារជីវិត​ដោយ​ព្យួរកអ្នកជួញដូរគ្រឿងញៀន៣នាក់ appeared first on Kampuchea Thmey Daily.