ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង តែងតាំងអតីតមេទ័ព ជារដ្ឋមន្ត្រីការពារជាតិថ្មី
ក្រោយការលាលែងតំណែងរបស់រដ្ឋមន្ត្រីការពារជាតិ Kim Yong-hyun, ពេលនេះ ប្រធានាធិបតី Yoon Suk Yeol បានជ្រើសរើសយកលោក Choi Byung-hyuk ឲ្យចូលមកកាន់តួនាទីនេះជំនួស ស្របពេលវិបត្តិនយោបាយនៅកូរ៉េខាងត្បូង កំពុងធ្លាក់ចូលជ្រោះជ្រៅបំផុត ជុំវិញរឿងច្បាប់អាជ្ញាសឹក ដែលបង្កចលាចលពេញប្រទេសកាលពីរាត្រីថ្ងៃអង្គារទី៣ខែធ្នូឆ្នាំ២០២៤។

លោក Choi គឺជាអតីតមេទ័ពកូរ៉េខាងត្បូង ដែលជាបុគ្គលដ៏មានឥទ្ធពិលមួយរូបនៅក្នុងវិស័យយោធានិងការទូត ហើយលោកធ្លាប់កាន់តំណែងជាមេបញ្ជាការរងនៃបញ្ជាការកងកម្លាំងចម្រុះកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ប៉ុន្តែឈប់បម្រើការក្នុងជួរកងទ័ពនៅឆ្នាំ២០២០។
បុរសវ័យ៦១ឆ្នាំរូបនេះ មានប្រវត្តិសិក្សានិងជំនាញវិជ្ជាជីវៈយ៉ាងក្រាស់ក្រែល រួមទាំងមានបរិញ្ញាបត្រជាន់ខ្ពស់ពីមហាវិទ្យាល័យសង្រ្គាមកងទ័ពសហរដ្ឋអាមេរិកផងដែរ។
នៅដើមឆ្នាំ២០២៤ គាត់ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីត។ ក្នុងនាមជាអ្នកការទូត គាត់មានភារកិច្ចពង្រឹងទំនាក់ទំនងរវាងទីក្រុងសេអ៊ូលនិងរីយ៉ាដ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងវិស័យដូចជា ការពារជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចជាដើម។

សូមបញ្ជាក់ជាថ្មី ការតែងតាំងរបស់លោក Choi ឲ្យក្លាយជារដ្ឋមន្ត្រីការពារជាតិថ្មីនេះ គឺក្រោយពេលរដ្ឋមន្ត្រីចាស់ ដាក់ពាក្យលាលែង ដោយសារទំនួលខុសត្រូវរឿងច្បាប់អាជ្ញាសឹកដែលប្រកាសដោយលោកប្រធានាធិបតី Yoon យ៉ាងបន្ទាន់ជាទីបំផុត ធ្វើឲ្យប្រទេសវឹកវរ។
ពេលប្រកាសច្បាប់អាជ្ញាសឹកដំបូង លោក Yoon បញ្ជាក់ថា នេះជារឿងចាំបាច់ក្នុងការការពារប្រទេសពីក្រុមបក្សពួកកូរ៉េខាងជើងនិងកម្លាំងប្រឆាំងរដ្ឋ។ ការធ្វើបែបនេះ គឺដើម្បីដកកងកម្លាំងគាំទ្រកូរ៉េខាងជើងចេញពីប្រទេស និងដើម្បីការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញសេរី។ លោកគ្មានជម្រើសអ្វីក្រៅពីងាកទៅរកច្បាប់អាជ្ញាសឹកឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ គេអះអាងថា មូលហេតុដែលលោកប្រកាសច្បាប់នេះ ព្រោះមើលឃើញស្ថានការណ៍ថា ខ្លួនកំពុងចាញ់ប្រៀបគណបក្សប្រឆាំងក្នុងរឿងនយោបាយរបស់ប្រទេស ហើយច្បាប់នោះទៀតសោត ត្រូវគេបរិហាថា ជាការប្រាសចាករដ្ឋធម្មនុញ្ញ។
ក្រោយមកបានត្រឹម២ម៉ោងប៉ុណ្ណោះ ច្បាប់នេះក៏ត្រូវដកចេញវិញ ក្រោយប្រជាជនចេញធ្វើបាតុកម្មនិងមានការបោះឆ្នោតពីសមាជិកសភា ហើយបច្ចុប្បន្ន ក្រុមប្រឆាំងបានដាក់ញត្តិប្តឹងដកតំណែងលោក Yoon រួចហើយ និងកំពុងជំរុញឲ្យអនុវត្តវិធានការឲ្យបានលឿនបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គណបក្សប្រឆាំងកូរ៉េខាងត្បូង ដាក់ញត្តិប្តឹងដកតំណែងលោក យូន ជាផ្លូវការហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


