ព័ត៌មានអន្ដរជាតិ
កាត់ទោសប្រហារជីវិតបុរសវៀតណាមម្នាក់ ពីបទសម្លាប់គ្រួសារ
តុលាការប្រជាជនទីក្រុងហាណូយកាលពីថ្ងៃទី ៨ ខែកក្កដា បានសម្រេចកាត់ទោសប្រហារជីវិតលោក Vu Van Vuong អាយុ ៥១ ឆ្នាំ ពីបទឃាតកម្ម។ នៅក្នុងការជំនុំជម្រះ បុសរវ័យ ៥១ ឆ្នាំ បានទទួលស្គាល់ថា ខ្លួនពីតជាបានប្រព្រឹត្តបទឧក្រិដ្ឋ ហើយបានស្នើឲ្យកាត់ទោសឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ឧក្រិដ្ឋជនរូបនេះ ធ្វើជាជាងឫស្សី និងតម្បាញ ចំណែកប្រពន្ធជាកម្មករសំណង់។ ពួកគេរស់នៅជាមួយម្តាយអាយុ ៧៨ ឆ្នាំ និងកូនពីរនាក់របស់ពួកគេដែលមានអាយុ ១៧ និង ១៩ ឆ្នាំ។ ចាប់តាំងពីដើមឆ្នាំ ២០២៤ Vuong បានឈប់ធ្វើការដើម្បីមើលថែម្តាយរបស់គាត់ដែលដេកលើគ្រែ។
យោងតាមព្រះរាជអាជ្ញា លោក Vuong មានសុខភាពខ្សោយ ហើយមានអារម្មណ៍ថាជីវិតបានក្លាយទៅជាលំបាកពេក និងអស់សង្ឃឹម។ គាត់បានសម្រេចចិត្តសម្លាប់គ្រួសារទាំងមូល មុននឹងម្លាប់ខ្លួនឯងតាមក្រោយ។
កាលពីថ្ងៃទី១៥ ខែមករា បន្ទាប់ពីប្រពន្ធរបស់គាត់ចេញពីធ្វើការ ហើយកូនប្រុសរបស់គាត់ទៅសាលារៀន ជននេះបានហៅកូនស្រីអាយុ១៩ឆ្នាំរបស់គាត់ចូលទៅក្នុងបន្ទប់នៅម៉ោងប្រហែល១០ព្រឹក ហើយបានបើកភ្លេងខ្លាំងៗនៅលើទូរស័ព្ទផ្ទាល់ខ្លួន រួចធ្វើសកម្មភាពវាយកូននឹងកាំបិតឈើមួយ។ គាត់បានលាក់ខ្លួននាងក្រោមគ្រែ ហើយសម្អាតឈាមដែលប្រឡាក់នៅលើគ្រែភ្លាមៗ។
នៅថ្ងៃនោះ បន្ទាប់ពីបានទទួលទានអាហារថ្ងៃត្រង់ជាមួយកូនប្រុសអាយុ ១៧ឆ្នាំ គាត់បានសម្លាប់កូនក្នុងពេលជាមួយគ្នាផងដែរ ដោយដាក់សាកសពកូនទាំងពីរជាមួយគ្នាតែម្ដង។ នៅពេលប្រពន្ធត្រឡប់មកផ្ទះវិញនៅម៉ោង៥ល្ងាច ហើយសួរពីកូន ជនដៃដល់និយាយកុហកថា ម្នាក់ចេញក្រៅជាមួយមិត្តភ័ក្ដិ និងម្នាក់ទៀតស្នាក់នៅកន្លែងធ្វើការ។ ប្រហែលពាក់កណ្តាលអធ្រាត្រ គាត់បានសម្លាប់ប្រពន្ធរបស់គាត់ និងម្តាយចាស់របស់គាត់ចោលតែម្ដង។ ក្រោយមក គាត់បានសរសេរសំបុត្រអត្តឃាត និងព្យាយាមសម្លាប់ខ្លួនជាច្រើនដង ដោយលេបថ្នាំងងុយគេង ប៉ុន្តែបែរជារួចជីវិតទៅវិញ។
នៅយប់បន្ទាប់ Vuong បានភៀសខ្លួនចេញពីទីក្រុងហាណូយតាមឡានក្រុងទៅកាន់ខេត្ត Ba Ria-Vung Tau ដែលឥឡូវជាផ្នែកមួយនៃទីក្រុងហូជីមិញ។ ពីរថ្ងៃក្រោយមក ប៉ូលិសបានចាប់ខ្លួនគាត់នៅនឹងកន្លែងតែម្ដង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វៀតណាម រកឃើញទីតាំង៣កន្លែង ប្រើសារធាតុគីមី ត្រាំត្រយ៉ូងចេក
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


