ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ព្យួរក បុរសពីរនាក់ ពីបទបះបោរប្រដាប់អាវុធ និងជាប់ពាក់ព័ន្ធក្រុមភេរវករបំបែកខ្លួន
អាជ្ញាធរអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា បានសម្រេចប្រហារជីវិតដោយព្យួរកបុរសពីរនាក់ ដែលត្រូវបានកាត់ទោសពីបទបះបោរប្រដាប់អាវុធ និងមានសមាជិកភាពនៅក្នុង «ក្រុមភេរវករបំបែកខ្លួន» ដែលនេះជាករណីចុងក្រោយបង្អស់នៅក្នុងចំណោមការប្រហារជីវិតជាបន្តបន្ទាប់ អំឡុងពេលមានសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា។

យោងតាមការចេញផ្សាយពីសារព័ត៌មាន AFP គិតចាប់តាំងពីការផ្ទុះឡើងនៃជម្លោះជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកកាលពីខែកុម្ភៈមក អ៊ីរ៉ង់បានបង្កើនការប្រហារជីវិតកាន់តែខ្លាំងឡើង ដោយក្នុងនោះមានទណ្ឌិតជាច្រើននាក់ត្រូវបានព្យួរក ពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានកើតឡើងនៅទូទាំងប្រទេសអ៊ីរ៉ង់កាលពីដើមឆ្នាំនេះ។
ប្រព័ន្ធស្ថាប័នតុលាការរបស់អ៊ីរ៉ង់បានប្រកាសថា បុរសទាំងពីរនាក់ដែលត្រូវបានប្រហារជីវិតនៅក្នុងថ្ងៃព្រហស្បតិ៍នេះ មានការពាក់ព័ន្ធនឹងការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងមានផែនការរៀបចំការធ្វើឃាតនៅភាគខាងលិចនៃប្រទេសអ៊ីរ៉ង់។
គេហទំព័រ Mizan Online របស់ស្ថាប័នតុលាការអ៊ីរ៉ង់បានរាយការណ៍ដែរថា «បុគ្គលឈ្មោះ Ramin Zaleh និង Karim Maroufpour ត្រូវបានប្រហារជីវិតដោយព្យួរក ពីបទជាសមាជិកភាពនៅក្នុងក្រុមភេរវករបំបែកខ្លួន ការបង្កើតក្រុមក្នុងបំណងបង្កចលាចលដល់សន្តិសុខជាតិ ការបះបោរប្រដាប់អាវុធតាមរយៈការបង្កើតក្រុមឧក្រិដ្ឋជន ការបាញ់ប្រហារ និងការប៉ុនប៉ងធ្វើឃាត។ យ៉ាងណា គេមិនទាន់ដឹងច្បាស់ភ្លាមៗថា តើបុរសទាំងពីរនាក់នោះត្រូវបានចាប់ខ្លួនតាំងពីពេលណានោះទេ ប៉ុន្តែស្ថាប័នតុលាការបានគូសបញ្ជាក់ថា ពួកគេត្រូវបានគេហ្វឹកហ្វឺនដើម្បីក្លាយជា «មេដឹកនាំនៅក្នុងការបង្កចលាចល»។
យោងតាមក្រុមសិទ្ធិមនុស្សនានា រួមទាំងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានឲ្យដឹងថា អ៊ីរ៉ង់គឺជាប្រទេសដែលអនុវត្តការប្រហារជីវិតមនុស្សច្រើនជាងគេបំផុតលំដាប់ទីពីរនៅលើពិភពលោក បន្ទាប់ពីចិន។ គិតចាប់តាំងពីសង្រ្គាមបានផ្ទុះឡើង ប្រទេសនេះបានប្រហារជីវិតមនុស្សជាច្រើននាក់រួចមកហើយ ពីបទចោទប្រកាន់ពាក់ព័ន្ធនឹងចារកម្ម ឬបទល្មើសដែលប៉ះពាល់ដល់សន្តិសុខជាតិ។
កាលពីដើមខែនេះ អ៊ីរ៉ង់ក៏បានប្រហារជីវិតដោយព្យួរកបុរសម្នាក់ ដែលត្រូវបានកាត់ទោសពីបទលក់ព័ត៌មានសម្ងាត់ឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែលផងដែរ ហើយកន្លងមក ខ្លួនក៏ធ្លាប់បានប្រហារជីវិតនិស្សិតជំនាញវិស្វកម្មអវកាសម្នាក់ ក្រោមបទចោទប្រកាន់ដូចគ្នានេះដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
មន្ត្រីអ៊ីរ៉ង់ អះអាងថា មេដឹកនាំអ៊ីរ៉ង់ Mojtaba Khamenei មិនរងរបួសធ្ងន់ធ្ងរ ដូចពាក្យចចាមអារ៉ាមទេ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


