Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ប្រហារជីវិតមេខ្លោងធំ ក្នុងសំណុំរឿង​ឆបោក​ និងធ្វើឲ្យខូចសេដ្ឋកិច្ចជាតិ

បានផុស

នៅ

តុលាការប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យទី៧ធ្នូ ឆ្នាំ២០២៥ បានកាត់ទោសប្រហារជីវិតមេខ្លោងធំ ដែលបានបោកប្រាស់មនុស្សរាប់ម៉ឺននាក់តាមរយៈបណ្តាញទិញរថយន្តនៅចំនួនទឹកប្រាក់ ៣៥០ លានដុល្លារអាមេរិក ព្រមទាំងមានទោសពីបទធ្វើឲ្យខូចខាតសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន timesofisrael

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mohammad Reza Ghaffari ម្ចាស់ក្រុមហ៊ុន Rezaayat Khodro Taravat Novin ត្រូវបានព្យួរក បន្ទាប់ពីតុលាការកំពូលបានគាំទ្រការកាត់ទោសប្រហារជីវិតរបស់គាត់ចំពោះ ការរំខានទ្រង់ទ្រាយធំនៃប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេស និងការក្លែងបន្លំបណ្តាញ នេះបើយោងតាមវិបផតថល Mizan Online របស់ប្រព័ន្ធតុលាការអ៊ីរ៉ង់។

គម្រោងនេះ បានចាប់ផ្តើមនៅឆ្នាំ ២០១៣ នៅភាគខាងជើងខេត្ត Qazvin ដោយសន្យាថានឹងផ្តល់រថយន្តក្នុងតម្លៃទាបជាងទីផ្សារ ហើយក្រោយមកបានពង្រីកទៅជាផែនការអចលនទ្រព្យ និងវិនិយោគ។

ព្រះរាជអាជ្ញាបានចោទប្រកាន់លោក Ghaffari និងសហការីរបស់គាត់ ពីបទយកប្រាក់យ៉ាងច្រើនពីសាធារណជន និងប្រើប្រាស់ប្រាក់បញ្ញើថ្មីដើម្បីសងប្រាក់វិញដល់អតិថិជនដំបូង។ ប្រព័ន្ធតុលាការបាននិយាយថា គម្រោងនេះពាក់ព័ន្ធនឹងចំនួនទឹកប្រាក់ស្មើនឹងប្រហែល ៣៥០ លានដុល្លារឯណោះ។

ស្ថាប័នតុលាការបានអះអាងទៀតថា មានតែអតិថិជនប្រហែលបួនភាគរយប៉ុណ្ណោះ ដែលទទួលបានយានយន្ត ដោយ តុលាការបានរកឃើញថា Ghaffari មានទោសពីបទធ្វើឲ្យខូចសេដ្ឋកិច្ចជាតិ។ ជាក់ស្ដែង ករណីនេះបានទាក់ទាញអ្នកដាក់ពាក្យបណ្តឹងជាង ២៨,០០០ នាក់ និងពាក់ព័ន្ធជនជាប់ចោទចំនួន ២៨ នាក់។

មន្ត្រីតុលាការបាននិយាយថា ការបោកប្រាស់នេះបានបង្កឲ្យមានគ្រោះថ្នាក់ផ្នែកហិរញ្ញវត្ថុ និងផ្លូវចិត្តធ្ងន់ធ្ងរ ដល់ជនរងគ្រោះ រួមទាំងជំងឺដែលទាក់ទងនឹងភាពតានតឹង និងការបែកបាក់គ្រួសារ។

គួរបញ្ចាក់ដែរថា អ៊ីរ៉ង់អនុវត្តទោសប្រហារជីវិតមិនត្រឹមតែចំពោះបទល្មើសដូចជាឃាតកម្ម និងការរំលោភប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងករណីសេដ្ឋកិច្ច និងចារកម្មធំៗផងដែរ។ យោងតាមក្រុមសិទ្ធិមនុស្ស រួមទាំងអង្គការលើកលែងទោសអន្តរជាតិ បានឲ្យដឹងថា នេះគឺជាប្រទេសដែលប្រើប្រាស់ទោសប្រហារជីវិតច្រើនជាងគេលំដាប់ទីពីររបស់ពិភពលោក បន្ទាប់ពីប្រទេសចិន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

សារព័ត៌មានកូរ៉េបញ្ចេញអត្ថបទថា៖ ថៃ បន្តការបាញ់ប្រហារមកលើ កម្ពុជា
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម