ព័ត៌មានជាតិ
មេសិទ្ធមនុស្ស៖ខ្មែរគួរមានមោទនភាព ចំពោះការលុបចោលទោសប្រហារជីវិត ដែលនេះស្របនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ
ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា យល់ឃើញថា ខ្មែរគួរមានមោទនភាពចំពោះការលុបចោលទោសប្រហារជីវិត ព្រោះការលុបចេញច្បាប់នេះ គឺស្របទៅនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ទេសរដ្ឋមន្ត្រី កែវ រ៉េមី អះអាងដូច្នេះ ឱកាសអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។

ថ្លែងចេញពីខេត្តកំពង់ចាម ទេសរដ្ឋមន្ត្រី កែវ រ៉េមី លើកឡើងដូច្នេះ៖«អ្វីដែលយើងគ្រប់គ្នាគួរមានមោទនភាពបំផុតក្នុងនាមជាប្រជាជនខ្មែរនោះ គឺកម្ពុជា ពុំមានទោសប្រហារជីវិតដូចប្រទេសដទៃឡើយ ដែលការលុបចោលទោសប្រហារជីវិតនេះ គឺជាការបំពេញកាតព្វកិច្ចមួយដ៏សំខាន់បំផុត ស្របតាមនិយាមនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ »។

ជាមួយគ្នា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទេសរដ្ឋមន្ត្រី កែវ រ៉េមី អះអាងថា រាជរដ្ឋាភិបាលកម្ពុជា ខិតខំលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសសិទ្ធិស្រ្តី ខុសពីបណ្ដាប្រទេសមួយចំនួន បំបិទសិទ្ធិសេរីភាពរបស់ស្ត្រី មិនឱ្យរៀនសូត្របានខ្ពង់ខ្ពស់ និងគ្មានសិទ្ធិជ្រើសរើសគូអនាគត។

គួរឱ្យដឹងថា ដើមឡើយ ក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ ១៩២៤ បានបញ្ញតិ្តឱ្យមានទោសប្រហារជីវិត។ ក្រោយឆ្លងកាត់របបប្រល័យពូជសាសន៍ សម្លាប់គ្នាឯង សង្គ្រាមរ៉ៃ កម្ពុជា បានសម្រេចលុបចោលទោសប្រហារជីវិតនៅក្នុងឆ្នាំ១៩៨៩ ពោល គឺនៅក្នុងសម័យកាលគ្រប់គ្រង និងដឹកនាំដោយរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ របបសាធារណរដ្ឋប្រជាមានិតកម្ពុជានេះ ត្រូវបានបង្កើតឡើងដោយរណស្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែលបានរួមគ្នាជាមួយកងទ័ពវៀតណាមវាយផ្តួលរំលំរបបខ្មែរក្រហម។ ការលុបចោលទោសប្រហារជីវិតនេះ ត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា ៣២។ មាត្រានេះ បានចែងថា៖ «ពលរដ្ឋទាំងអស់ មានសិទ្ធិរស់រានមានជីវិត សេរីភាព និងសន្តិសុខផ្ទាល់ខ្លួន។ ទោសប្រហារជីវិតមិនត្រូវឱ្យមានឡើយ»។ ទោសប្រហារជីវិត នេះ ត្រូវបានជំនួសដោយទោសជាប់ពន្ធនាគារមួយជីវិតវិញ៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


