ព័ត៌មានអន្ដរជាតិ
ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម
ក្នុងបញ្ជាប្រតិបត្តិសំខាន់មួយទៀតដែលលោក ដូណាល់ ត្រាំ បានចុះហត្ថលេខានៅថ្ងៃដំបូងក្នុងនាមប្រធានាធិបតីអាមេរិកទី៤៧, លោកបានសម្រេចលុបចោលបញ្ជាផ្អាកប្រហារជីវិតដែលចេញដោយអតីតប្រធានាធិបតី ចូ បៃដិន ហើយបញ្ជាឲ្យអគ្គរដ្ឋអាជ្ញាស្តីទី James McHenry ស្វែងរកយុត្តាធិការសហព័ន្ធ និងដាក់ទោសប្រហារជីវិតសម្រាប់ជនទាំងឡាយណា ដែលត្រូវបានរកឃើញមានពិរុទ្ធពីបទឃាតកម្មលើមន្ត្រីអនុវត្តច្បាប់ ក៏ដូចជាជនអន្តោប្រវេសន៍ខុសច្បាប់ ដែលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋផងដែរ។

តាមការចុះផ្សាយរបស់ Truthout កាលពីថ្ងៃអង្គារទី២១ខែមករាឆ្នាំ២០២៥, ក្នុងបញ្ជានោះ លោក ត្រាំ បានអំពាវនាវឲ្យមានការអនុវត្តទោសប្រហារជីវិតកាន់តែខ្លាំងនៅទូទាំងសហរដ្ឋអាមេរិក ព្រោះថា មានតែទោសបែបនេះទេ ទើបជាឧបករណ៍សំខាន់ អាចរារាំងអំពើឧក្រិដ្ឋកម្មបាន។
បញ្ជាប្រតិបត្តិរបស់លោក ត្រាំ ស្តីពីការកាត់ទោសប្រហារជីវិតនេះ ក៏អះអាងផងដែរថា «មានតែការដាក់ទោសប្រហារជីវិតប៉ុណ្ណោះ ដែលអាចនាំមកនូវយុត្តិធម៌សម្រាប់ជនរងគ្រោះនៃអំពើឧក្រិដ្ឋកម្មដ៏សាហាវ និងក្រុមគ្រួសាររបស់ពួកគេ»។
រម្លឹកទៅអាណត្តិដំបូងរបស់អ្នកសាធារណរដ្ឋ, រដ្ឋបាលលោក ត្រាំ បានអនុវត្តការប្រហារជីវិតសហព័ន្ធចំនួន១៣លើក ដែលនេះជាតួលេខច្រើនបំផុតបើធៀបនឹងប្រធានាធិបតីផ្សេងៗនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប។
យ៉ាងណា ការអនុវត្តទោសនេះត្រូវបានផ្អាកជាបណ្តោះអាសន្នក្រោមការដឹកនាំរបស់លោក ចូ បៃដិន ក្នុងឆ្នាំ២០២១ ហើយមុនចាកចេញ អ្នកប្រជាធិបតេយ្យក៏បានបន្ថយទោសទណ្ឌិត៣៧នាក់ ពីប្រហារជីវិតមកនៅជាប់ពន្ធនាគារពេញជីវិតវិញ ដែលរឿងនេះត្រូវបានលោក ត្រាំ រិះគន់យ៉ាងខ្លាំង៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


