ព័ត៌មានអន្ដរជាតិ
បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ
អំឡុងពេលចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិក្នុងការិយាល័យអូវ៉ាល់ ប្រធានាធិបតិអាមេរិកលោក ដូណាល់ ត្រាំ បានឆែកមើលថតតុ ហើយក៏ឃើញសំបុត្រមួយច្បាប់ដែលអតីតប្រធានាធិបតី ចូ បៃដិន បន្សល់ទុកឲ្យ។

ដំបូងឡើយលោកមិនចាប់អារម្មណ៍ទេ ប៉ុន្តែលោកស្រាប់តែភ្ញាក់ពេលអ្នកសារព័ត៌មានសួរថា តើលោក បៃដិន មានទុកសំបុត្រឲ្យទេ។ លោកត្រាំឆ្លើយថា «ខ្ញុំមិនដឹងដែរ» រួចក៏បើកថតតុឃើញសំបុត្រមួយច្បាប់ហើយក៏លាន់មាត់ថា «wow»។
លោកត្រាំ ក៏ចាប់កាន់សំបុត្រដែលមានស្រោមសរសេរលេខ៤៧ (សម្គាល់ជាប្រធានាធិបតីទី៤៧របស់អាមេរិក) បង្ហាញទៅអ្នកសារព័ត៌មានប៉ុន្តែលោកនិយាយថា ខ្លួនសូមអានសំបុត្រនេះដោយឯកជនសិន មុននឹងសម្រេចថាតើ ត្រូវចែករំលែកជាសាធារណៈដែរឬក៏អត់។
ការទុកសំបុត្រជាលាយលក្ខណ៍អក្សរ ឲ្យអ្នកស្នងតំណែងនៅក្នុងការិយាល័យអូវ៉ាល់ គឺមិនមែនជារឿងចម្លែកទេសម្រាប់សហរដ្ឋអាមេរិក ព្រោះប្រទេសនេះមានប្រពៃណីដូច្នេះ ជាយូរមកហើយ។
ប្រពៃណីនេះចាប់ផ្តើមតាំងតែពីឆ្នាំ១៩៨៩មកម្ល៉េះ នៅពេលលោក Ronald Reagan ទុកសំបុត្រមួយច្បាប់ឲ្យលោក George H.W. Bush ដែលសរសេរថា «កុំឲ្យតួកគី បំបាក់ទឹកចិត្តអ្នកឲ្យសោះ» លុះក្រោយមកប្រធានាធិបតីអាណត្តិក្រោយៗ ក៏ធ្វើបែបនេះជាបន្តបន្ទាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋមន្ត្រីសំខាន់ៗរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ នៅក្នុងអាណត្តិទី២
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


