ប្រទេសចិន​ Archives - Kampuchea Thmey Daily

ទីក្រុង​តូក្យូ ចេញមុខ​ជំទាស់ ក្រោយក្រុង​​ប៉េកាំង​​ ដាក់ទណ្ឌកម្ម​លើ​ស្ថាប័នជប៉ុន​ចំនួន ២០
ភាពតានតឹងផ្នែកសេដ្ឋកិច្ច និងនយោបាយរវាងប្រទេសយក្សទាំងពីរនៅអាស៊ី បានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីប្រទេសជប៉ុន កាលពីថ្ងៃចន្ទ ទី​២៩ ខែមិថុនា ឆ្នាំ​២០២៦ បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើប្រទេសចិន ឱ្យលុបចោលវិញនូវការសម្រេចចិត្តហាមឃាត់ការនាំចេញទំនិញប្រើប្រាស់បានពីរផ្លូវ (ទំនិញដែលអាចប្រើប្រាស់សម្រាប់​ស៊ីវិលផង និងយោធាផង) ទៅ​លើ​ស្ថាប័នរបស់ជប៉ុនចំនួន ២០។

នៅក្នុងចំណោមស្ថាប័នទាំងនោះ មានទាំងវិទ្យាស្ថានជាតិសម្រាប់ការសិក្សាការពារជាតិរបស់ជប៉ុនផងដែរ។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Minoru Kihara បានហៅទង្វើរបស់ទីក្រុងបេកាំងថា «ជារឿងមិនអាចទទួលយកបានទាល់តែសោះ» ហើយជប៉ុន បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាទៅកាន់ភាគីចិន ជុំវិញរឿងនេះ។

ចំណែកឯខាងក្រសួងពាណិជ្ជកម្មចិនវិញ បានចេញមុខការពារសកម្មភាពរបស់ខ្លួន ដោយបញ្ជាក់ថា វិធានការនេះ ធ្វើឡើង ដើម្បីការពារសន្តិសុខជាតិ ផលប្រយោជន៍របស់ប្រទេស និងដើម្បីបំពេញកាតព្វកិច្ចអន្តរជាតិ ក្នុងការទប់ស្កាត់ការរីកសាយភាយអាវុធ។ ចិនបានហាមឃាត់មិនឱ្យក្រុមហ៊ុននានា នាំចេញទំនិញប្រើប្រាស់បានពីរផ្លូវទៅឱ្យស្ថាប័នជប៉ុនទាំង២០ នោះឡើយ ហើយក៏មិនអនុញ្ញាតឱ្យអង្គការ ឬបុគ្គលនៅក្រៅប្រទេសផ្ទេរទំនិញប្រភេទនេះ ដែលមានប្រភពដើមពីចិនទៅឱ្យពួកគេដែរ។ ក្រសួងពាណិជ្ជកម្មចិន បានបន្ថែមថា មូលហេតុ គឺដោយសារតែគេមិនអាចផ្ទៀងផ្ទាត់បានថា តើអ្នកប្រើប្រាស់ចុងក្រោយយកទំនិញទាំងនោះទៅធ្វើអ្វីឱ្យប្រាកដ ដូច្នេះហើយរាល់ការនាំចេញណា ដែលពាក់ព័ន្ធនឹងវិស័យយោធា ឬការបង្កើនសមត្ថភាពយោធារបស់ជប៉ុន គឺមិនត្រូវបានអនុញ្ញាតជាដាច់ខាត។

ជុំវិញការរឹតបន្តឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានសង្កត់ធ្ងន់ថា វិធានការរបស់ទីក្រុងបេកាំងគឺ «ត្រឹមត្រូវតាមច្បាប់ និងសមហេតុផលបំផុត» ក្នុងគោលបំណងទប់ស្កាត់មហិច្ឆតាយោធានិយមថ្មីរបស់ជប៉ុន ដោយលោកបានបន្ថែមថា ក្រុមហ៊ុនជប៉ុនណាដែលគោរពច្បាប់ត្រឹមត្រូវ គឺមិនមានអ្វីត្រូវព្រួយបារម្ភឡើយ។ ការប្រកាសបិទខ្ទប់របស់ចិននេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីអាជ្ញាធរចិនទើបតែបានឃាត់ខ្លួនជនជាតិជប៉ុនពីរនាក់កាលពីសប្តាហ៍មុន ពីបទសង្ស័យថាបានរត់ពន្ធទំនិញហាមឃាត់។

ទន្ទឹមនឹងការឆ្លើយឆ្លងគ្នាយ៉ាងតានតឹងនេះ លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi កាលពីថ្ងៃចន្ទ ក៏បានបញ្ជាឱ្យរដ្ឋមន្ត្រីពាក់ព័ន្ធជំរុញការសាកល្បងរុករករ៉ែកម្រ ក្នុងកម្រិតឧស្សាហកម្ម នៅតំបន់ដែនទឹកប៉ាស៊ីហ្វិករបស់ខ្លួន។ ជប៉ុនមានគម្រោងចាប់ផ្តើមការសាកល្បងប្រមូលកម្ទេចកម្ទី​នៅបាតសមុទ្រខ្នាតធំ នៅក្បែរកោះ Minamitorishima បន្ទាប់ពីការសាកល្បងមុនៗទទួលបានជោគជ័យ។ គម្រោងស្វែងរកប្រភពរ៉ែផ្ទាល់ខ្លួននេះ ត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីរដ្ឋបរទេស ទោះបីជាការចំណាយលើការរុករក និងការដឹកជញ្ជូនពី​រន្ធសមុទ្រដ៏​ជ្រៅនោះ នៅតែជាបញ្ហាប្រឈមដ៏ធំមួយ សម្រាប់ជប៉ុនក៏ដោយ៕

ប្រែសម្រួល៖ ឈាង

The post ទីក្រុង​តូក្យូ ចេញមុខ​ជំទាស់ ក្រោយក្រុង​​ប៉េកាំង​​ ដាក់ទណ្ឌកម្ម​លើ​ស្ថាប័នជប៉ុន​ចំនួន ២០ appeared first on Kampuchea Thmey Daily.

ចិន ដាក់ក្រុមហ៊ុនជប៉ុន២០ ចូលបញ្ជីខ្មៅ ព្រោះបារម្ភរឿងផ្គត់ផ្គង់គ្រឿងយោធា
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៦ នេះ ប្រទេសចិន បានប្រកាសដាក់ស្ថាប័ន និងក្រុមហ៊ុនធំៗរបស់ជប៉ុនចំនួន ២០ ចូលទៅក្នុង «បញ្ជីខ្មៅ» ហាមឃាត់ការនាំចេញ។

(រូបថត៖ REUTERS)

តាម​ការ​ចុះផ្សាយ​របស់ AFP ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពីចិនរកឃើញថា ក្រុមហ៊ុនទាំងនោះបាននាំចេញទំនិញ ដែលអាចយកទៅប្រើប្រាស់បានទាំងខាងផ្នែកស៊ីវិល និងផ្នែកយោធា ដែលជួយពង្រឹងសមត្ថភាពកងទ័ពរបស់ជប៉ុន។ ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា ការរឹតបន្តឹងនេះ គឺធ្វើឡើងដើម្បីការពារសន្តិសុខជាតិ និងផលប្រយោជន៍របស់ប្រទេសចិន។

ទំនាក់ទំនងរវាងមហាយក្សទាំងពីរនេះ បានចាប់ផ្ដើមល្អក់កករយ៉ាងខ្លាំង កាលពីខែវិច្ឆិកាឆ្នាំមុន នៅពេលដែលនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានបង្ហើបថា ជប៉ុនអាចនឹងប្រើប្រាស់កម្លាំងយោធាតបតវិញ បើមានការវាយប្រហារណាមួយលើកោះតៃវ៉ាន់។ ចាប់តាំងពីលោកស្រីឡើងកាន់តំណែងមក ជប៉ុនបានពន្លឿនការផ្លាស់ប្តូរនយោបាយការពារជាតិរបស់ខ្លួនឱ្យកាន់តែសកម្មជាងមុន ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ប៉ុន្តែ​វាបែរ​ជា​ធ្វើឱ្យចិនមិនពេញចិត្តយ៉ាងខ្លាំង រហូតដល់ថ្នាក់ចោទប្រកាន់ជប៉ុនថា កំពុងដើរលើផ្លូវខុស និងព្យាយាមបង្កើត «លទ្ធិយោធានិយមបែបថ្មី»។

នៅក្នុងបញ្ជីខ្មៅដែលចិនទើបតែប្រកាសនេះ មានរួមបញ្ចូលទាំងវិទ្យាស្ថានជាតិសម្រាប់ការសិក្សាការពារជាតិរបស់ជប៉ុន និងក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិធំៗ ដូចជា ក្រុមហ៊ុន Mitsubishi Electric ផ្នែកបច្ចេកវិទ្យាការពារជាតិ និងអវកាសជាដើម ដែលសុទ្ធសឹងតែជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ និងបច្ចេកវិទ្យាដល់វិស័យយោធាជប៉ុន។ ក្រៅពីបញ្ជីខ្មៅនេះ ចិនក៏បានដាក់ស្ថាប័នជប៉ុនចំនួន ២០ ផ្សេងទៀតចូលក្នុង «បញ្ជីតាមដាន» ផងដែរ ដែលតម្រូវឱ្យអ្នកនាំចេញត្រូវសុំការអនុញ្ញាត និងធានាថា ទំនិញទាំងនោះមិនត្រូវបានយកទៅពង្រឹងកងទ័ពជប៉ុនឡើយ។

យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានអះអាងថា ចំណាត់ការរបស់ចិន គឺត្រឹមត្រូវ និងស្របច្បាប់ទាំងស្រុង ហើយវានឹងមិនប៉ះពាល់ដល់ការដោះដូរពាណិជ្ជកម្មធម្មតា រវាងប្រទេសទាំងពីរនោះទេ។

បច្ចុប្បន្ន ចិនគឺជាប្រទេសផលិត និងចម្រាញ់រ៉ែកម្រធំជាងគេបំផុតនៅលើពិភពលោក ដែលរ៉ែទាំងនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ផលិតទូរស័ព្ទ ឡានអគ្គិសនី រួមទាំងប្រព័ន្ធនាំផ្លូវមីស៊ីល និងឡាស៊ែរផងដែរ។ ហេតុ​នេះ​ហើយ​ទើប​​ជប៉ុន សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត តែងតែ​ព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រពីប្រទេសចិន ដើម្បីចៀសវាងការ​ដែលក្រុង​ប៉េកាំង​លើក​យកបញ្ហានេះមកធ្វើជាឧបករណ៍គាបសង្កត់​ផ្នែកនយោបាយ៕

ប្រែសម្រួល៖ ឈាង

The post ចិន ដាក់ក្រុមហ៊ុនជប៉ុន២០ ចូលបញ្ជីខ្មៅ ព្រោះបារម្ភរឿងផ្គត់ផ្គង់គ្រឿងយោធា appeared first on Kampuchea Thmey Daily.

ប្រធានាធិបតី​​​ចិន ​ប្តេជ្ញា​បង្កើត ​​​​ភាពជាដៃគូសន្តិសុខ​ ជាមួយកម្ពុជា
ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង បានអះអាង ​ពី​ការ​បង្កើត​​​​ភាពជាដៃគូសន្តិសុខ​ និងប្តេជ្ញា ធ្វើការងាររួមគ្នាជាមួយកម្ពុជា ដើម្បីកម្ចាត់បទល្មើសនៃការឆបោកតាម ដែលគេស្គាល់ថា Scam។

សម្តេចតេជោ ហ៊ុន សែន ចាប់ដៃជាមួយមេដឹកនាំចិន ស៊ី ជីនពីង (រូប៖ Xinhua)

កាសែត Xinhua បានដកស្រង់សម្តីលោក ស៊ី ដែលមានប្រសាសន៍ ក្នុងជំនួបពិភាក្សាការងារ នៅទីក្រុងប៉េកាំង ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ថា ប្រទេសចិន មានឆន្ទៈក្នុងការបង្កើតភាពជាដៃគូសន្តិសុខ ជាមួយកម្ពុជា ហើយនឹងធ្វើការងាររួមគ្នាជាមួយកម្ពុជា ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការលុបបំបាត់បញ្ហារ៉ាំរ៉ៃ នៃបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍។

ទន្ទឹមនោះ ប្រមុខរដ្ឋចិន បានកោតសរសើរយ៉ាងខ្លាំង ចំពោះការប្ដេជ្ញាចិត្ត និងសកម្មភាពរបស់កម្ពុជា ក្នុងការបង្ក្រាបបទល្មើស Scam នាពេលកន្លងមក។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅប្រទេសចិន កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងដំណើរនោះ សម្តេច ក៏ចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជតំណាក់រដ្ឋធានីប៉េកាំង ផងដែរ៕

អត្ថបទ៖ សុវណ្ណ

The post ប្រធានាធិបតី​​​ចិន ​ប្តេជ្ញា​បង្កើត ​​​​ភាពជាដៃគូសន្តិសុខ​ ជាមួយកម្ពុជា appeared first on Kampuchea Thmey Daily.

តៃវ៉ាន់ ប្រកាសពង្រឹងល្បឿនសឹក ហើយថា ចិនអាចវាយឆ្មក់គ្រប់ពេល
លោក Wellington Koo រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ បានប្រកាសយ៉ាងអាសន្នថា កងទ័ពតៃវ៉ាន់ចាំបាច់ត្រូវតែសាកល្បងសមត្ថភាពឆ្លើយតបភ្លាមៗ ក្នុងករណីមានសង្រ្គាមផ្ទុះឡើង ព្រោះពេលនេះសញ្ញាព្រមានមុនពេលចិនបើកការវាយប្រហារ គឺកាន់តែខើច​ទៅៗហើយ។

លោក Wellington Koo (រូបថត៖ REUTERS)

តាម​ការផ្សាយរបស់​រ៉យទ័រ ការប្រកាស​​នា​ថ្ងៃទី​២៤ ខែមិថុនា នេះ បានធ្វើឡើងស្របពេលដែលតៃវ៉ាន់កំពុងរៀបចំ​សមយុទ្ធយោធារយៈពេល ៥ថ្ងៃពេញ ដើម្បីពង្រឹង «ការត្រៀមខ្លួនប្រយុទ្ធភ្លាមៗ»។ ក្នុង​នោះ កងទ័ពតៃវ៉ាន់ បានចាប់ផ្តើមហ្វឹកហាត់លើសេណារីយ៉ូមួយ ដែលថា ចិនអាចនឹង​ផ្លាស់ប្តូរការធ្វើសមយុទ្ធធម្មតារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ ទៅជាការវាយប្រហារពិតប្រាកដតែម្តង។

លោក Koo បានប្រាប់អ្នកកាសែតនៅវិមានសភាតៃវ៉ាន់​ថា សមយុទ្ធលើកនេះ គឺផ្តោតសំខាន់បំផុតទៅលើល្បឿន ពោលគឺធ្វើការផ្លាស់ប្តូរស្ថានភាពពី «ពេលសន្តិភាព» ទៅជា «ពេលសង្រ្គាម» ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន។

ភ្លាមៗនោះ ឆ្លើយតបចេញពីទីក្រុងប៉េកាំង អ្នកស្រី Zhang Han អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បានចេញមុខស្តីបន្ទោសថា ការធ្វើសមយុទ្ធរបស់តៃវ៉ាន់ បង្ហាញពី «បំណងអាក្រក់ ក្នុងការស្វែងរកឯករាជ្យដោយប្រើកម្លាំងបាយ»។ អ្នកស្រីបានព្រមានធ្ងន់ៗថា នៅចំពោះមុខកងទ័ពដ៏មានអំណាចរបស់ចិន ការសម្តែងឫកពារបស់អាជ្ញាធរតៃវ៉ាន់ គឺគ្មានប្រយោជន៍ឡើយ មានតែនាំមកនូវការបំផ្លិចបំផ្លាញដល់កោះតៃវ៉ាន់ប៉ុណ្ណោះ ទោះជាយ៉ាងណាក៏ដោយ ចិននៅតែប្រាថ្នាចង់បង្រួបបង្រួមជាតិដោយសន្តិវិធី ប៉ុន្តែដាច់ខាតមិនព្រមបោះបង់ជម្រើសប្រើប្រាស់កម្លាំងយោធានោះទេ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) កំពុងតែដឹកនាំយុទ្ធនាការធ្វើទំនើបកម្មកងទ័ពយ៉ាងសកម្ម ដោយមានគោលដៅជំរុញ​កញ្ចប់ថវិកាការពារជាតិឱ្យកើនឡើងដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) មុនឆ្នាំ២០៣០។ លោកបានដាស់តឿនមេទ័ពធំៗទាំងអស់ឱ្យមានគំនិតច្នៃប្រឌិតថ្មីៗ ក្នុងការផ្លាស់ប្តូរកម្លាំងទ័ព ព្រោះតែស្ថានភាពក្នុងតំបន់កំពុងប្រែប្រួលលឿនណាស់ ហើយបញ្ហាប្រឈមនាពេលនេះ គឺមានភាពស្មុគស្មាញខ្លាំង និងមិនមែនជាទម្រង់សង្រ្គាមបែបបុរាណទៀតឡើយ។

ជាការពិតណាស់ ផែនការបង្កើនថវិកាយោធារបស់តៃវ៉ាន់នេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក ដែលជាខ្នងបង្អែក និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុត។ លោក Raymond Greene មន្ត្រីការទូតជាន់ខ្ពស់របស់អាមេរិកប្រចាំនៅទីក្រុងតៃប៉ិ បានបញ្ជាក់កាលពីថ្ងៃទី២៣ ខែមិថុនា ថា អាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ មានទស្សនៈដូចគ្នា គឺត្រូវតែរួមគ្នាការពារ និងទប់ស្កាត់រាល់ការប៉ុនប៉ងយកកោះតៃវ៉ាន់ដោយប្រើកម្លាំងបាយ ដើម្បីរក្សាស្ថានភាពដើមនៅតំបន់ខ្សែសង្វាក់កោះទីមួយ ដែលលាតសន្ធឹងចាប់ពីប្រទេសជប៉ុន ចុះមកតៃវ៉ាន់ ហ្វីលីពីន និងកោះ Borneo៕

ការ​ហ្វឹកហាត់​បាញ់​រ៉ុក្កែតរបស់​តៃវ៉ាន់ (រូបថត៖ REUTERS)

ប្រែសម្រួល៖​ ឈាង

The post តៃវ៉ាន់ ប្រកាសពង្រឹងល្បឿនសឹក ហើយថា ចិនអាចវាយឆ្មក់គ្រប់ពេល appeared first on Kampuchea Thmey Daily.

អ៊ីរ៉ង់ ប្រកាសជំហរដើរផ្លូវតែមួយជាមួយ ចិន និងជាដៃគូយុទ្ធសាស្ត្រ «គ្រប់ទិដ្ឋភាពទាំងអស់»
ប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាមេដ បាគើ កាលីបាហ្វ (Mohammad Baqer Ghalibaf) បានប្រកាសកាល ពីថ្ងៃ ទី១៧ ខែមិថុនា ថា ទីក្រុងតេហេរ៉ង់គឺជាដៃគូ «ពេញលេញ» របស់ប្រទេសចិន ដោយលោកបានលើកឡើងពីតួនាទីដ៏សំខាន់ដែលប្រទេសទាំងពីរ នឹងត្រូវដើរតួនៅក្នុងប្លុកតំបន់ថ្មីៗដែលកំពុងតែលេចរូបរាងឡើង។

លោក ម៉ូហាមេដ បាគើ កាលីបាហ្វ កំពុងនិយាយអំឡុងពេលជំនួបពិភាក្សាជាមួយសភាពាណិជ្ជកម្មអ៊ីរ៉ង់  (រូបភាព៖isna)

តាមការចេញផ្សាយពីភ្នាក់ងារ news, លោក កាលីបាហ្វ ដែលបច្ចុប្បន្នក៏កំពុងកាន់តំណែងជាតំណាងពិសេសរបស់អ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការប្រទេសចិនផងនោះ បានលើកឡើងបែបនេះ អំឡុងពេលជំនួបពិភាក្សាជាមួយសភាពាណិជ្ជកម្មអ៊ីរ៉ង់ ដោយលោក បានគូសបញ្ជាក់ពីសក្តានុពលដ៏សំខាន់របស់សាធារណរដ្ឋឥស្លាមមួយនេះ ក្នុងការបង្រួមនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅទូទាំងតំបន់ និងទៅកាន់ពិភពលោក។

លោក ប្រកាសថា «ចិន គឺជាប្រទេសដ៏វិសេសវិសាល និងប្លែកគេបំផុតសម្រាប់យើង។ យើងត្រូវតែបង្កើតទំនុកចិត្តដល់ភាគីចិន តាមរយៈសកម្មភាព និងវិធីសាស្ត្ររបស់យើង ដើម្បីឲ្យពួកគេជឿជាក់ថា អ៊ីរ៉ង់មិនមែនគ្រាន់តែជាអតិថិជនធម្មតាម្នាក់នោះទេ ប៉ុន្តែគឺជាដៃគូដ៏យូរអង្វែង គួរឲ្យទុកចិត្ត និងពេញលេញបំផុតសម្រាប់ចិន»។

ដោយយោងទៅលើភាពចាំបាច់នៃការបង្កើតសម្ព័ន្ធភាព និងប្លុកអន្តរជាតិថ្មីៗ ប្រធានសភារូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា «យើងត្រូវការប្លុកនានា ហើយខ្ញុំសូមនិយាយឲ្យចំៗថា ប្លុកទាំងនេះត្រូវតែបង្កើតឡើង ហើយបច្ចុប្បន្នវាក៏បានលេចរូបរាងឡើងខ្លះៗរួចទៅហើយដែរ»។  ជាពិសេសទៀតនោះ ចិន និងអ៊ីរ៉ង់ នឹងក្លាយជាសមាជិកដែលមិនអាចខ្វះបាននៅក្នុងប្លុកណាមួយនាពេលអនាគត។ នៅក្នុងប្លុកណាក៏ដោយដែលលេចរូបរាងឡើង គឺមានប្រទេសចំនួនពីរដែលច្បាស់លាស់ និងមិនអាចជំនួសបានឡើយនៅក្នុងគ្រប់វិស័យ នោះគឺ ចិន និងអ៊ីរ៉ង់។

ប្រធានសភាអ៊ីរ៉ង់រូបនេះ ក៏បានប្ដេជ្ញាចិត្តថា នឹងបោះជំហានទៅមុខក្នុងទិសដៅនេះ ទាំងលើទិដ្ឋភាពបច្ចេកវិទ្យា សេដ្ឋកិច្ច និងនយោបាយ ដោយលោកបានបន្ថែមថា «យើងត្រូវតែជំរុញមាគ៌ានេះទៅមុខ ដោយរក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូរ និងអំណាច ប៉ុន្តែត្រូវស្ថិតនៅឲ្យឆ្ងាយពីភាពតានតឹង និងផ្អែកលើហេតុផល ។ ឱកាសនេះគឺមានរួចជាស្រេចសម្រាប់រូបខ្ញុំ និងអ្នកទាំងអស់គ្នា»។

បន្ទាប់ពីជំនួបនោះ លោក កាលីបាហ្វ បានសរសេរនៅលើគណនី X របស់លោកថា ការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ចំពោះ «កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលគាំទ្រដោយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន គឺមានភាពរឹងមាំដាច់ខាត។ នៅក្នុងជំនួបរបស់ខ្ញុំជាមួយសភាពាណិជ្ជកម្មអ៊ីរ៉ង់ ខ្ញុំបានសង្កត់ធ្ងន់ថា យើងប្ដេជ្ញាចិត្តប្រែក្លាយកិច្ចព្រមព្រៀងយុទ្ធសាស្ត្ររបស់យើងនៅក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) ឲ្យទៅជាលទ្ធផលជាក់ស្តែង»។

គួររំលឹកផងដែរថា អ៊ីរ៉ង់ និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរយៈពេល ២៥ ឆ្នាំជាប្រវត្តិសាស្ត្រមួយកាលពីខែមីនា ឆ្នាំ២០២២ បើទោះបីជាមានការដាក់ទណ្ឌកម្មជាឯកតោភាគីពីសំណាក់អាមេរិកទៅលើប្រទេសទាំងពីរក៏ដោយ។ កិច្ចព្រមព្រៀងនេះបានកំណត់យ៉ាងច្បាស់លាស់នូវកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងប៉េកាំង នៅលើវិស័យនយោបាយ វប្បធម៌ សន្តិសុខ ការពារជាតិ ក៏ដូចជាកិច្ចការក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងជួយពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអ៊ីរ៉ង់ និងចិន ឲ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ជំនួបខ្លីនៅ G7៖ កូរ៉េខាងត្បូងស្នើ ត្រាំ ធ្វើជាអ្នកដឹកនាំផ្សះផ្សាវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង ដូចនៅមជ្ឈិមបូព៌ា

The post អ៊ីរ៉ង់ ប្រកាសជំហរដើរផ្លូវតែមួយជាមួយ ចិន និងជាដៃគូយុទ្ធសាស្ត្រ «គ្រប់ទិដ្ឋភាពទាំងអស់» appeared first on Kampuchea Thmey Daily.

ចិន ចាប់ខ្លួនជនជាតិ​អាមេរិកម្នាក់ សង្ស័យពីបទចារកម្ម
ក្រសួងការបរទេសចិន នាថ្ងៃសុក្រ ទី​១២ ខែ​មិថុនា នេះ បានចេញមុខបញ្ជាក់ជាផ្លូវការអំពីការចាប់ខ្លួនលោក Min Zin ដែលជាពលរដ្ឋអាមេរិក និងជាប្រធានស្ថាប័នស្រាវជ្រាវមួយ ផ្តោតលើកិច្ចការប្រទេសមីយ៉ាន់ម៉ា ដោយចោទប្រកាន់ថា លោកមានការសង្ស័យពីបទលបការណ៍សម្ងាត់ ឬធ្វើសកម្មភាព​គំរាមកំហែងដល់សន្តិសុខជាតិរបស់ចិន។

(រូបថត៖ REUTERS)

នៅក្នុងសន្និសីទសារព័ត៌មាន លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា អាជ្ញាធរ​ពាក់ព័ន្ធ បានឃាត់ខ្លួនលោក Min Zin ទៅតាមផ្លូវច្បាប់ ក្រោមការសង្ស័យថាបានចូលរួមក្នុងសកម្មភាព​ចារកម្ម ដែលប៉ះពាល់ដល់សន្តិសុខជាតិចិន។ លោកបានបន្ថែមថា ភាគីចិនក៏បានជូនដំណឹងអំពីការចាប់ខ្លួននេះ ទៅកាន់ស្ថានកុងស៊ុលធំរបស់សហរដ្ឋអាមេរិក នៅក្នុងទីក្រុងក្វាងចូវ ភាគខាងត្បូងប្រទេសចិន រួចរាល់ហើយដែរ។ តាមប្រភពព័ត៌មានស្និទ្ធនឹងរឿងរ៉ាវនេះ បានបង្ហើបថា លោក Min Zin ដែលជានាយកប្រតិបត្តិនៃវិទ្យាស្ថានយុទ្ធសាស្ត្រ និងគោលនយោបាយមីយ៉ាន់ម៉ា (ISP-Myanmar) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ នៅឯព្រលានយន្តហោះក្នុងទីក្រុងគុនមីង ភាគនិរតីនៃប្រទេសចិន កាលពីពីរសប្ដាហ៍មុន បន្ទាប់ពីលោកបានហោះហើរទៅ​ដល់ទីនោះ។

ការចាប់ខ្លួនពលរដ្ឋអាមេរិករូបនេះ បានកើតឡើងចំពេលដែលសហរដ្ឋអាមេរិក និងចិន កំពុងតែព្យាយាមសម្របសម្រួល ដើម្បីរក្សាស្ថិរភាពនៃទំនាក់ទំនងទ្វេភាគីដែលកំពុងតែល្អក់កករ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំង កាលពីខែមុន។

បើក្រឡេកទៅមើលប្រវត្តិរបស់លោក Min Zin វិញ លោកគឺជាអតីតនិស្សិតសកម្មជនម្នាក់ ដែលធ្លាប់បានចូលរួមក្នុងចលនាទាមទារប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា កាលពីឆ្នាំ១៩៨៨ ហើយក្រោយមកលោកបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា នៃ​ទីក្រុង Berkeley ក្នុងសហរដ្ឋអាមេរិក។ លោកក៏ជាស្ថាបនិកម្នាក់ ក្នុងការបង្កើតវិទ្យាស្ថាន ISP នេះឡើង ដែលដំបូងឡើយមានមូលដ្ឋាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែត្រូវបានបង្ខំចិត្តរើចេញទៅក្រៅប្រទេស ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលកងទ័ពបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី។

វិបត្តិនោះ បានរុញច្រានមីយ៉ាន់ម៉ាឱ្យធ្លាក់ក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃរវាងក្រុមយោធា និងក្រុមប្រដាប់អាវុធគាំទ្រប្រជាធិបតេយ្យ រួមទាំងក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលជាប្រធានបទក្តៅ តែងតែត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់វិទ្យាស្ថានរបស់លោក Min Zin។ ការចេញផ្សាយចុងក្រោយបង្អស់របស់វិទ្យាស្ថាននេះ គឺផ្ដោតខ្លាំងទៅលើការផ្លាស់ប្ដូរនយោបាយនៅមីយ៉ាន់ម៉ា បន្ទាប់ពីមេដឹកនាំរបបសឹក លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានឡើងកាន់តំណែងជាប្រធានាធិបតី តាមរយៈការបោះឆ្នោតមួយដែលរៀបចំឡើងដោយកងទ័ព ព្រមទាំងការដួលរលំនៃសេដ្ឋកិច្ចជាតិ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺប្រទេសចិនបានចេញមុខគាំទ្រជាសាធារណៈដល់រដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ា ទោះបីជាការបោះឆ្នោតនោះ រងការរិះគន់យ៉ាងចាស់ដៃពីអន្តរជាតិ ដោយសារតែការផាត់ចេញនូវក្រុមប្រឆាំងធំៗ រួមទាំងគណបក្សរបស់លោកស្រី ស៊ូជី ផងដែរ៕

ប្រែសម្រួល៖ ឈាង

The post ចិន ចាប់ខ្លួនជនជាតិ​អាមេរិកម្នាក់ សង្ស័យពីបទចារកម្ម appeared first on Kampuchea Thmey Daily.

​ហេតុការណ៍​ផ្ទុះ​​នៅភាគីខាងត្បូងចិន បណ្តាល​ឲ្យ​ស្លាប់៧នាក់ និង របួស​១៧នាក់​
យោងតាមការប្រកាសព័ត៌មានរបស់ប៉ូលិសក្នុងស្រុក បានឲ្យដឹងថា មនុស្សចំនួន ៧នាក់បានបាត់បង់ជីវិត និង ១៧នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះមួយដែលបានកើតឡើងនៅវេលាម៉ោងប្រហែល ១:៤០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ទីទី១១ ខែមិថុនា នៅក្នុងស្រុក ស៊ីងអាន នៃតំបន់ស្វយ័តក្វាងស៊ី ច្វាង (Guangxi Zhuang) ភាគខាងត្បូងប្រទេសចិន។

រូបថត៖ ស៊ីនហួរ

យោងតាមប្រភពពីសារព័ត៌មាន Xinhua, សេចក្តីប្រកាសរបស់ប៉ូលិសបានបញ្ជាក់ថា បន្ទាប់ពីបានបើកប្រតិបត្តិការស្វែងរក និងសង្គ្រោះចំនួន ៤ជុំ រួចមក គ្រោះថ្នាក់នេះបានបណ្តាលឲ្យមនុស្ស ៧នាក់ស្លាប់។

ចំណែកឯអ្នករងរបួសចំនួន ១៧នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល និង គ្មាន​អ្នករងគ្រោះ​ទាំងនោះ​​បាត់បង់ជីវិត​នោះទេ​។ ដោយឡែក ប្រជាពលរដ្ឋផ្សេងទៀតដែលរងរបួសស្រាល បានទទួលការពិនិត្យព្យាបាល និងត្រូវបានផ្តល់កន្លែងស្នាក់​និង​​​ថែម​ទាំ​រួចរាល់ហើយ។

យ៉ាងណាមិញ គិតមកទល់ពេលនេះ ប្រតិបត្តិការសង្គ្រោះនៅទីតាំងកើតហេតុនៅតែបន្តធ្វើឡើងនៅឡើយ។

តាមរយៈការស៊ើបអង្កេតបឋម អាជ្ញាធរបានច្រានចោល​លទ្ធភាពដែលថា ការផ្ទុះនេះបង្កឡើងដោយសារហ្គាសតាមទុយោ ឬកត្តាស្រដៀងគ្នានេះ។ ប៉ូលិសស្រុក ស៊ីងអាន បានបន្ថែមថា អាជ្ញាធរសន្តិសុខសាធារណៈកំពុងបន្តស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃឧប្បត្តិហេតុនេះ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post ​ហេតុការណ៍​ផ្ទុះ​​នៅភាគីខាងត្បូងចិន បណ្តាល​ឲ្យ​ស្លាប់៧នាក់ និង របួស​១៧នាក់​ appeared first on Kampuchea Thmey Daily.

ហេតុអ្វី លោក ស៊ី មិនលើកបញ្ហារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ចនៅ ព្យុងយ៉ាង?
នៅថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ចប់ដំណើរទស្សនកិច្ចនៅកូរ៉េខាងជើងហើយ ដោយនោះ ជាដំណើរលើកដំបូង ទៅកាន់ប្រទេសប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ក្នុងរយៈពេល ៧ឆ្នាំ។

(រូប៖ Reuters)

ក្នុងដំណើរទស្សនកិច្ចដ៏កម្រនោះ ប្រមុខរដ្ឋចិន និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានសម្រេចកិច្ចព្រមព្រៀងមួយចំនួន ជាមួយគ្នា ប៉ុន្តែអ្វីដែលពិភពលោក កត់សម្គាល់បំផុតគឺ លោកស៊ី មិនបានលើកឡើងពីបញ្ហារំសាយអាវុធនុយក្លេអ៊ែរទេ ក្នុងជំនួបកំពូលជាមួយ ប្រមុខដឹកនាំទីក្រុងព្យុងយ៉ាង ដែលផ្ទុយពីក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិក កាលពីពាក់កណ្តាលខែឧសភា ដែលលោកស៊ី និងលោក ដូណាល់ ត្រាំ បានលើកឡើងពីបញ្ហានេះ។

ដូច្នេះហើយ ទើបមានការចោទជាសំណួរថា តើហេតុអ្វីបានជាលោក ស៊ី មិនលើកពីបញ្ហារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ចនៅទីក្រុង ព្យុងយ៉ាង?

(រូប៖ Reuters)

តាមការផ្សាយរបស់ CNN កាលពីថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ ហេតុផលមួយ ក្នុងចំណោមហេតុផលជាច្រើន គឺដោយសារ ចិនកំពុងប្រើប្រាស់កូរ៉េខាងជើងជា «ល្បែងភូមិសាស្ត្រនយោបាយ» ដើម្បីប្រជែងឥទ្ធិពល ជាមួយអាមេរិក និងដើម្បីរក្សាស្ថិរភាព របបដឹកនាំក្រុងព្យុងយ៉ាង មិនឲ្យដួលរលំ។

ម្យ៉ាង CNN ផ្សាយថា ការរក្សាភាពស្ងៀមស្ងាត់ មិននិយាយពីអាវុធនុយក្លេអ៊ែរ និងការបន្តគាំទ្រសេដ្ឋកិច្ចដល់កូរ៉េខាងជើង គឺជាយុទ្ធសាស្ត្របង្ហាញទៅលោក ត្រាំ ថា ទីក្រុងប៉េកាំង គឺជាអ្នកកាន់កូនសោរតែម្នាក់គត់ ដែលអាចគ្រប់គ្រង ឬបញ្ចុះបញ្ចូលកូរ៉េខាងជើងបាន។ ចិន អាចប្រើប្រាស់ «សន្លឹកបៀកូរ៉េខាងជើង» នេះ ដើម្បីធ្វើជាថ្នូរ ក្នុងការចរចាជាមួយអាមេរិក លើបញ្ហាធំៗផ្សេងទៀត ដូចជា ពន្ធពាណិជ្ជកម្ម និងកោះតៃវ៉ាន់។

(រូប៖ Reuters)

ចំណែកបើយោងតាមអ្នកជំនាញរបស់ BBC, មូលហេតុគឺ ការពារកូរ៉េខាងជើង កុំឲ្យរុញទូកបណ្តោយទឹកទៅរក រុស្ស៊ី ខ្លាំងពេក។ ប្រសិនបើលោក ស៊ី លើកឡើងពីការប្រឆាំងនុយក្លេអ៊ែរចំៗ វានឹងធ្វើឲ្យលោក ជុងអ៊ុន អាក់អន់ចិត្ត ហើយកាន់តែងាកទៅរកទីក្រុងមូស្គូ។

អ្នកវិភាគភូមិសាស្ត្រនយោបាយ យល់ឃើញថា ទាំងចិន និងរុស្ស៊ី សុទ្ធតែទទួលស្គាល់ជាសម្ងាត់ រួចទៅហើយថា កូរ៉េខាងជើង មិនអាចបោះបង់ចោលអាវុធនុយក្លេអ៊ែរបានឡើយ ដោយសារវា ជាឧបករណ៍តែមួយគត់ ដើម្បីការពារការរស់រានមានជីវិត នៃរបបរបស់ខ្លួន។

(រូប៖ Reuters)

ចុងក្រោយ បើយោងតាមវិទ្យាស្ថានសិក្សាសង្គ្រាម, សម្រាប់ទីក្រុងប៉េកាំង សន្តិសុខ និងស្ថិរភាពនៃរបបដឹកនាំរបស់លោក ជុងអ៊ុន គឺមានសារៈសំខាន់ ជាងការរំសាយអាវុធនុយក្លេអ៊ែរ។ ប្រសិនបើចិន ដាក់សម្ពាធខ្លាំងពេកលើបញ្ហានុយក្លេអ៊ែរ វាអាចធ្វើឲ្យកូរ៉េខាងជើង ធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច ឬនយោបាយរហូតដល់ដួលរលំ។ ករណីនេះ នឹងធ្វើឲ្យចិនបាត់បង់តំបន់ទ្រនាប់យុទ្ធសាស្ត្រ ហើយអាចបើកផ្លូវឲ្យកងទ័ពអាមេរិក ដែលឈរជើងនៅកូរ៉េខាងត្បូង មកកៀកនឹងព្រំដែនចិន ជាក់ជាមិនខានឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

សង្រ្គាមអាមេរិក-អ៊ីរ៉ង់ ធ្វើឱ្យកូរ៉េខាងជើងកាន់តែរឹងរូស មិនព្រមបោះបង់អាវុធនុយក្លេអ៊ែរ

The post ហេតុអ្វី លោក ស៊ី មិនលើកបញ្ហារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ចនៅ ព្យុងយ៉ាង? appeared first on Kampuchea Thmey Daily.