ព័ត៌មានអន្ដរជាតិ
សង្រ្គាមអាមេរិក-អ៊ីរ៉ង់ ធ្វើឱ្យកូរ៉េខាងជើងកាន់តែរឹងរូស មិនព្រមបោះបង់អាវុធនុយក្លេអ៊ែរ
នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី The Economist ដែលចេញផ្សាយនាថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ ចំពេលខួបមួយឆ្នាំនៃការឡើងកាន់តំណែងរបស់ខ្លួន ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានលើកឡើងថា ជម្លោះសង្រ្គាមដ៏ក្តៅគគុកវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នាពេលបច្ចុប្បន្ន បានក្លាយជាហេតុផលធ្វើឱ្យកូរ៉េខាងជើង កាន់តែលែងចង់បោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

យ៉ាងណាមិញ លោក Lee បានបន្ថែមថា «អត្តចរិតប្លែកខុសគេ» របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងក្លាយជា «ជំនួយដ៏មានប្រយោជន៍» ក្នុងការអូសទាញកូរ៉េខាងជើងឱ្យត្រឡប់មកតុចរចាវិញ។ ទន្ទឹមនោះ លោក Lee ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរ អំពីជំហររបស់កូរ៉េខាងត្បូង ក្នុងការមិនបង្កើតអាវុធមហាប្រល័យនេះឡើយ ដោយលោកយល់ថា ការដែលកូរ៉េខាងត្បូងចង់មានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន មិនមែនជាជម្រើសល្អ និងមិនអាចទៅរួចទេ។
ក្រឡេកមកមើលស្ថានភាពនយោបាយក្នុងស្រុកវិញ ក្រោយឆ្លងកាត់ការរញ៉េរញ៉ៃពីការប្រកាសច្បាប់អាជ្ញាសឹករបស់អតីតប្រធានាធិបតី Yoon Suk Yeol កាលពីឆ្នាំ២០២៤ លោក Lee បានបង្ហាញជំនឿចិត្តថា កូរ៉េខាងត្បូងអាចឈានឆ្លងផុតដំណាក់កាលមិនប្រក្រតីទាំងនេះ ហើយថែមទាំងអាចអភិវឌ្ឍខ្លួនទៅជាប្រទេសឈានមុខគេមួយ នៅលើពិភពលោកទៀតផង។ លោកថែមទាំងបានលើកឡើងពីគំនិតប្លែកមួយ គឺការចែកលុយឧបត្ថម្ភជាមូលដ្ឋាន ដល់ប្រជាពលរដ្ឋទូទៅ ដោយដកចេញពីប្រាក់ចំណេញដ៏មហាសាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដូចជា Samsung Electronics និង SK hynix ដែលកំពុងកាក់កបខ្លាំងពីការកើនឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


