ប្រទេសអារ៉ាប់រួម Archives - Kampuchea Thmey Daily

អារ៉ាប់រួម ច្រានចោលព័ត៌មានខ្សឹបខ្សៀវ រឿងលួចផ្ទេរលុយរាប់ពាន់លានដុល្លារ ឲ្យទៅ អ៊ីរ៉ង់
ប្រទេសអារ៉ាប់រួម (UAE) បានច្រានចោលយ៉ាងដាច់អហង្ការ ចំពោះសេចក្តីរាយការណ៍ព័ត៌មានដែលថា ខ្លួនបានផ្ទេរប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឲ្យប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការវាយប្រហារមកលើប្រទេសស្ថិតក្នុងតំបន់ឈូងសមុទ្រ។

ការចេញមុខបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ជាច្រើនបានលេចឡើងកាលពីថ្ងៃសុក្រ ទី១២ ខែមិថុនា ថា ប្រទេសអារ៉ាប់រួម បានផ្ទេរប្រាក់យ៉ាងហោចណាស់ ៣ ពាន់លានដុល្លារអាមេរិកទៅឲ្យអ៊ីរ៉ង់។

រូបភាព៖Reuters

ក្រសួងការបរទេសអារ៉ាប់រួម បានបញ្ជាក់អះអាងថា «ការចោទប្រកាន់ទាំងនេះ គឺមិនពិតទាំងស្រុង និងគ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ ដោយសង្កត់ធ្ងន់ថា គ្មានមូលនិធិបង្កករបស់អ៊ីរ៉ង់ណាមួយ ត្រូវបានបញ្ចេញ ផ្ទេរ ឬសម្របសម្រួលតាមរយៈអារ៉ាប់រួម នោះឡើយ»។

ទន្ទឹមនឹងនេះ ក្រសួងការបរទេសអារ៉ាប់រួម ក៏បានអំពាវនាវដល់បណ្តាញសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឲ្យបង្កើន «ភាពត្រឹមត្រូវ» ដោយត្រូវពឹងផ្អែកលើប្រភពផ្លូវការ និងចៀសវាងការចុះផ្សាយ ឬចែកចាយព័ត៌មានដែល មិនទាន់បានផ្ទៀងផ្ទាត់ និងការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើការស្រង់សម្តីពីប្រភពក្នុងតំបន់ចំនួនពីរ បានរាយការណ៍ថា ប្រទេសអារ៉ាប់រួម បានយល់ព្រមបញ្ចេញ​ថវិកាសរុបចំនួន ១០ ពាន់លានដុល្លារទៅឲ្យអ៊ីរ៉ង់។ ដោយឡែក ប្រភពចំនួនពីរផ្សេងទៀត បានប្រាប់ Reuters ថា ទំហំទឹកប្រាក់ពិតប្រាកដនៅក្នុងកិច្ចព្រមព្រៀងនេះ គឺអាចមានចំនួនជិតដល់ទៅ ២០ ពាន់លានដុល្លារឯណោះ។

ប្រភពមួយដែលដឹងឮពីកិច្ចព្រមព្រៀងនេះ បានប្រាប់ Reuters បន្ថែមទៀតថា ទឹកប្រាក់ទាំងនេះនឹងត្រូវបើកផ្តល់ទៅឲ្យខាងអ៊ីរ៉ង់ ហើយជាថ្នូរមកវិញ ប្រទេសអ៊ីរ៉ង់នឹងបញ្ឈប់រាល់ការវាយប្រហារលើទឹកដីអារ៉ាប់រួម ដោយប្រើប្រាស់គ្រាប់មីស៊ីល និងដ្រូន ។

កាលពីដើមសប្តាហ៍នេះ របាយការណ៍ដដែលក៏បានបង្ហាញផងដែរថា ក្រុមមន្ត្រីជាន់ខ្ពស់របស់អារ៉ាប់រួម បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមន្ត្រីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានមកបំពេញទស្សនកិច្ចនៅអារ៉ាប់រួម កាលពីលើកមុន ដើម្បីពិភាក្សាគ្នាទៅលើការរៀបចំកិច្ចព្រមព្រៀង ដែលអាចកើតមានឡើងទាំងនេះ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post អារ៉ាប់រួម ច្រានចោលព័ត៌មានខ្សឹបខ្សៀវ រឿងលួចផ្ទេរលុយរាប់ពាន់លានដុល្លារ ឲ្យទៅ អ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.

ប្រមុខ IAEA ថា ក្រុមវាយប្រហាររោងចក្រ​នុយក្លេអ៊ែរ អារ៉ាប់រួម ចង់បង្កមហន្តរាយធំ
ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយ កាលពីថ្ងៃអង្គារ ទី២ ខែមិថុនា ថា រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ក្នុងប្រទេសអារ៉ាប់រួម (UAE) ត្រូវបានដាក់​​«គោលដៅវាយប្រហារយ៉ាងផ្ចិតផ្ចង់» កាលពីខែមុន ដោយក្រុមវាយប្រហារដែលមានបំណងបង្កឲ្យមានគ្រោះថ្នាក់ដ៏ធំធេងមួយ។

ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi (រូបភាព៖Reuters)

យោបតាមការចេញផ្សាយពីសារព័ត៌មាន timesofisrael លោក Rafael Grossi បានលើកឡើងថា ការវាយប្រហារដោយដ្រូនកាលពីថ្ងៃទី ១៧ ខែឧសភា បានធ្លាក់ចំកន្លែងផ្គត់ផ្គង់ចរន្តអគ្គិសនីនៅនឹងរោងចក្រ ដែលប្រឈមនឹងហានិភ័យ អាចធ្វើឲ្យរោងចក្រទាំងមូលត្រូវបិទដំណើរការ ដែលនេះជា «ស្ថានភាពដ៏ធ្ងន់ធ្ងរពិតប្រាកដមែន»។

លោកក៏បានប្រាប់ក្រុមអ្នកកាសែតនៅទីក្រុងអាប៊ុយដាប៊ី បន្ទាប់ពីបានចុះពិនិត្យមើលរោងចក្រ Barakah ដោយផ្ទាល់ថា ផ្អែកលើអ្វីដែលយើងបានឃើញ នេះគឺជាប្រតិបត្តិការដែលត្រូវបានតម្រង់គោលដៅយ៉ាងហ្មត់ចត់បំផុត។ ទោះបីជាអ្នកជំនាញអារ៉ាប់រួមបានចាត់វិធានការយ៉ាងរហ័ស និងអាចដោះស្រាយស្ថានការណ៍បានក៏ដោយ ក៏វាស្ទើរតែអាចធ្វើឲ្យរ៉េអាក់ទ័រ លែងដំណើរការ ដោយសារតែការដាច់ចរន្តអគ្គិសនីពីខាងក្រៅ។ នេះមានន័យថា អ្នកណាក៏ដោយដែលនៅពីក្រោយរឿងនេះ គឺដឹងយ៉ាងច្បាស់ពីអ្វីដែលពួកគេកំពុងធ្វើ។ បញ្ហានេះគឺមានសភាពធ្ងន់ធ្ងរបំផុត។

លោក Grossi បានគូសបញ្ជាក់ទៀតថា លោកក៏កំពុងធ្វើទស្សនកិច្ចទៅកាន់បណ្តាប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្ររបស់ UAE ផងដែរ ដែលប្រទេសទាំងនោះអាចនឹងរងផលប៉ះពាល់ដោយសារគ្រោះថ្នាក់ណាមួយ នៅឯរោងចក្រនុយក្លេអ៊ែរតែមួយគត់នៅក្នុងពិភពអារ៉ាប់នេះ។

នៅក្នុងនោះផងដែរ លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ដាច់ដោយឡែកថា «ខ្ញុំគិតថានេះជារឿងរ៉ាវគួរឲ្យព្រួយបារម្ភខ្លាំងណាស់ ហើយនោះជាមូលហេតុដែលយើងត្រូវចេញមុខនិយាយខ្លាំងៗ។ ខ្ញុំបានទៅប្រទេសគុយវ៉ែត កាតា ហើយឥឡូវមកដល់ទីនេះ និងកំពុងបន្តដំណើរទៅកាន់ទីក្រុងរីយ៉ាត  ពីព្រោះប្រទេសជាច្រើននៅក្នុងតំបន់មានការព្រួយបារម្ភយ៉ាងខ្លាំង»។

សូមរម្លឹកថា រោងចក្រថាមពលនុយក្លេអ៊ែរ Barakah ដែលមានទំហំទឹកប្រាក់ ២០ ពាន់លានដុល្លារ គឺជារោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់នៅក្នុងពិភពអារ៉ាប់ និងអាចផ្គត់ផ្គង់តម្រូវការថាមពលមួយភាគបួនក្នុងប្រទេស អារ៉ាប់រួម។ រោងចក្រនេះបានរងការវាយប្រហារដោយដ្រូនកាលពីខែមុន ដែលប្រទេសតំបន់ឈូងសមុទ្រមួយនេះបានអះអាងថា ត្រូវបានបង្ហោះចេញពីប្រទេសអ៊ីរ៉ាក់៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post ប្រមុខ IAEA ថា ក្រុមវាយប្រហាររោងចក្រ​នុយក្លេអ៊ែរ អារ៉ាប់រួម ចង់បង្កមហន្តរាយធំ appeared first on Kampuchea Thmey Daily.

សង្គ្រាមមជ្ឈិមបូព៌ា ផ្ទុះធំជាថ្មី! អាមេរិក បាញ់កម្ទេចទូកអ៊ីរ៉ង់ ៧គ្រឿង ឯអ៊ីរ៉ង់ បាញ់ឃ្លាំងប្រេង អារ៉ាប់រួម
សង្គ្រាមនៅមជ្ឈិមបូព៌ា ផ្ទុះឡើងធំជាថ្មីហើយ ដោយសហរដ្ឋអាមេរិក បានបើកការវាយប្រហារ លើទូកល្បឿនលឿនរបស់អ៊ីរ៉ង់ ចំណែកអ៊ីរ៉ង់ ក៏បាញ់លើឃ្លាំងប្រេង របស់ប្រទេសអេមីរ៉ាតអារ៉ាប់ដែរ បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបណ្តាលឲ្យមានទាំងមនុស្ស រងរបួស។

ទូកល្បឿនលឿនរបស់អ៊ីរ៉ង់ (រូប៖ Reuters)

តាមការផ្សាយរបស់ BBC នៅថ្ងៃអង្គារទី៥ ខែឧសភា ឆ្នាំ២០២៦, ទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ពីការបាញ់លើទូកអ៊ីរ៉ង់ចំនួន៧គ្រឿង នៅច្រកសមុទ្រ Hormuz ដែលព្យាយាមរារាំងប្រតិបត្តិការរបស់អាមេរិក ក្នុងការជួយរំដោះកប៉ាល់ពាណិជ្ជកម្ម ដែលកំពុងជាប់គាំង។

យោងតាមប្រមុខសេតវិមាន លោក ដូណាល់ ត្រាំ, កងទ័ពអាមេរិក បានប្រើឧទ្ធម្ភាគចក្រ ដើម្បីបាញ់កម្ទេចទូកទាំងនោះ ប៉ុន្តែរឿងនេះ ត្រូវបានអ៊ីរ៉ង់បដិសេធ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

មុននេះដែរ ទីក្រុងតេហេរ៉ង់ ក៏ប្រកាសដែរថា ខ្លួនបាញ់មីស៊ីល២គ្រាប់ ត្រូវចំនាវាចម្បាំងអាមេរិក ប៉ុន្តែរឿងនេះ ត្រូវបានលោក ត្រាំ ចេញមុខបដិសេធ ដូចគ្នា។

ចំណែកនៅអារ៉ាប់រួមវិញ ការវាយប្រហាររបស់អ៊ីរ៉ង់ លើឃ្លាំងប្រេងនៅកំពង់ផែ Fujairah បានបង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យមនុស្ស៣នាក់។

ឃ្លាំងប្រេងនៅកំពង់ផែ Fujairah ឆាបឆេះក្រោយការវាយប្រហាររបស់ អ៊ីរ៉ង់ (រូប៖ Reuters)

ស្របពេលជាមួយគ្នានោះ ទីក្រុងអាប៊ុយដាប៊ី បានស្ទាក់ចាប់មីស៊ីលបាលីស្ទិកចំនួន១២គ្រាប់ មីស៊ីលគ្រូស៣គ្រាប់ និងដ្រូនចំនួន៤គ្រឿង ខណៈកប៉ាល់ដឹកប្រេងមួយគ្រឿងរបស់ខ្លួន ក៏រងការវាយប្រហារដែរ នៅច្រក Hormuz។

សង្គ្រាមផ្ទុះសាជាថ្មីនេះ កើតឡើងក្រោយពេលអ៊ីរ៉ង់ គំរាមប្រើធម៌ក្តៅ ចំពោះប្រតិបត្តិការ «សេរីភាព» របស់លោក ត្រាំ ដែលបញ្ជូននាវាចម្បាំងបំពាក់មីស៊ីលនាំផ្លូវ, យន្តហោះចម្បាំងជាង ១០០គ្រឿង (ទាំងឈរជើងលើដីគោក និងលើនាវា) និងកងកម្លាំងសរុប ១៥ ០០០ នាក់ ដើម្បីទៅអមនិងជួយរំដោះកប៉ាល់ ដែលជាប់គាំងនៅច្រក Hormuz ឲ្យចេញមកបាន ដោយសុវត្ថិភាព។

ប្រធានាធិបតីអាមេរិក បញ្ជាក់ថា កប៉ាល់ទាំងនោះ ភាគច្រើនជាកប៉ាល់បរទេ​សអព្យាក្រឹត ដែលមិនជាប់ពាក់ព័ន្ធនឹងសង្គ្រាមនេះឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

យោធា​អាមេរិក​ស្ទាក់​ចាប់​នាវា​អ៊ីរ៉ង់​មួយ​គ្រឿង​ដែល​​​ព្យាយាម​ទម្លុះ​​​​ខ្សែទឹក និង បញ្ជូននាវិក​ទៅ​ប៉ាគីស្ថាន​

The post សង្គ្រាមមជ្ឈិមបូព៌ា ផ្ទុះធំជាថ្មី! អាមេរិក បាញ់កម្ទេចទូកអ៊ីរ៉ង់ ៧គ្រឿង ឯអ៊ីរ៉ង់ បាញ់ឃ្លាំងប្រេង អារ៉ាប់រួម  appeared first on Kampuchea Thmey Daily.

តើរបាំគ្រវីសក់ ដែលអារ៉ាប់រួម ស្វាគមន៍ លោកត្រាំ ជារបាំអ្វី
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទៅដល់ប្រទេសអារ៉ាប់រួម កាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែឧសភា ជាផ្នែកមួយនៃដំណើរទស្សនកិច្ចតំបន់មជ្ឈិមបូព៌ា ហើយនៅពេលទៅដល់រាជធានី អាប៊ូដាប៊ី, ម្ចាស់ផ្ទះបានទទួលប្រមុខសេតវិមានយ៉ាងកក់ក្តៅជាមួយនឹងរបាំគ្រវីសក់បែបប្រពៃណី ដ៏គួរឲ្យចាប់អារម្មណ៍។

(រូបថត៖ Reuters)

របាំនេះមានឈ្មោះ Al-Ayyala ជាប្រពៃណីវប្បធម៌អារ៉ាប់ សម្តែងជាទម្រង់សិល្បៈដែលមានប្រជាប្រិយបំផុតនៅអារ៉ាប់រួម ព្រមទាំងនៅភាគពាយព្យប្រទេសអូម៉ង់ផងដែរ ហើយរបាំនេះ​ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូក្នុងឆ្នាំ២០១៤។

របាំ Al-Ayyala បូករួមទាំងការសូត្រកំណាព្យ វាយស្គរ និងគ្រវីសក់ ដើម្បីញ៉ាំងបរិយាកាស លើកទឹកចិត្តដល់អ្នកចម្បាំងដែលនឹងទៅប្រយុទ្ធនៅសមរភូមិ។

(រូបថត៖ Reuters)

ជា​ធម្មតា មានបុរស​ប្រហែល២០​នាក់​ឈរ​ជា​ពីរ​ជួរ​ទល់មុខ​គ្នា ដោយ​កាន់​ដំបង​ឫស្សី​តំណាង​ឲ្យ​លំពែង ឬ​ដាវ។ ចំណែកនៅកណ្តាល មានតន្រ្តីករគោះស្គរធំ ស្គរតូចនិងគង។ អ្នកសំដែងផ្សេងទៀតដើរជុំវិញ កាន់ដាវ ឬកាំភ្លើង ហើយជួនកាលបោះអាវុធឡើងខ្ពស់ រួចក៏ចាប់វិញ។

យ៉ាងណា នៅប្រទេសអារ៉ាប់រួម របាំនេះមានការផ្លាស់ប្តូរខ្លះ ពោលគឺក្មេង​ស្រី​ត្រូវស្លៀក​ពាក់​បែប​បុរាណ​ឈរ​ជួរ​មុខ គ្រវី​សក់ចំណែក​បុរស​កាន់​ដាវនិង​ស្គរ​ឈរ​ពី​ក្រោយវិញ។

គេតែងយករបាំ Al-Ayyala ទៅសម្តែងក្នុងពិធីមង្គលការនិងពិធីបុណ្យនានា។ សិល្បៈនេះ មានលក្ខណៈជាសកល ដោយមិនគិតពីអាយុ ភេទ និងវណ្ណៈសង្គមអ្វីឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តើឥណ្ឌូណេស៊ី យករបាំអ្វីស្វាគមន៍ថ្នាក់ដឹកនាំ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ?

The post តើរបាំគ្រវីសក់ ដែលអារ៉ាប់រួម ស្វាគមន៍ លោកត្រាំ ជារបាំអ្វី appeared first on Kampuchea Thmey Daily.

រឿង​៣​សំខាន់ៗ​ក្នុង​ដំណើរទស្សនកិច្ច​របស់​​លោក ត្រាំ នៅ​មជ្ឈិមបូព៌ា
នៅ​ថ្ងៃ​អង្គារ​ទី​១៣​ខែ​ឧសភា​ឆ្នាំ​២០២៥​នេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាប់ផ្ដើមដំណើរទស្សនកិច្ច​​រយៈពេលបួនថ្ងៃនៅតំបន់មជ្ឈិមបូព៌ា ដោយផ្តោតលើការធានាកិច្ចព្រមព្រៀងសេដ្ឋកិច្ចសំខាន់ៗ និងការពង្រឹងសម្ព័ន្ធភាពនយោបាយ។ ក្នុង​​ដំណើរ​ទស្សនកិច្ច​នេះ មេ​ដឹក​នាំ​អាមេរិក​នឹង​​​ទៅ​​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត កាតា និង​អារ៉ាប់រួម (UAE) ដោយ​មាន​គោល​បំណង​សំខាន់ៗ​​ចំនួន​៣​ធំៗ​ ដូច​ខាង​ក្រោម៖

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

កិច្ចព្រមព្រៀងសេដ្ឋកិច្ចសំខាន់ៗ

អារ៉ាប៊ីសាអូឌីត៖ លោក ត្រាំ មានគោលបំណងបង្កើនការ​វិនិយោគរបស់អារ៉ាប៊ីសាអូឌីតនៅសហរដ្ឋអាមេរិកដល់ទៅ ១​ទ្រី​លានដុល្លារ ដោយផ្អែកលើការកិច្ចព្រមព្រៀង​ដែលមានស្រាប់ចំនួន ៦០០​ពាន់លានដុល្លារ។ ការពិភាក្សាក៏កំពុងដំណើរការសម្រាប់កញ្ចប់សព្វាវុធដ៏សំខាន់ដែល​​មាន​តម្លៃ​​លើសពី ១០០​ពាន់លានដុល្លារ រួមទាំងកិច្ចព្រមព្រៀងមីស៊ីល​ចំនួន ៣,៥​ពាន់លានដុល្លារផងដែរ។

អេមីរ៉ាតអារ៉ាប់រួម៖ អេមីរ៉ាតអារ៉ាប់រួមបានប្តេជ្ញាចិត្តវិនិយោគ​ចំនួន ១,៤ទ្រី​លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។

កាតា៖ កាតាត្រូវបានគេរំពឹងថានឹងប្រកាសកិច្ចព្រមព្រៀងដែលមានតម្លៃសរុបពី ២០០ ទៅ ៣០០​ពាន់លានដុល្លារ ពាក់ព័ន្ធ​នឹង​​​​ការទិញយន្តហោះ​ពីក្រុមហ៊ុន Boeing និងការទិញយន្តហោះគ្មានមនុស្សបើក MQ-9 Reaper តម្លៃ​​ ២ពាន់លានដុល្លារ។

កិច្ចព្រមព្រៀងទាំងនេះ បញ្ជាក់ពីការផ្លាស់ប្តូរយុទ្ធសាស្ត្រឆ្ពោះទៅរកវិស័យបច្ចេកវិទ្យាខ្ពស់ ដោយប្រទេសឈូងសមុទ្រ​ទាំង​នោះ​បង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាទំនើបរបស់​អាមេរិកដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ពួកគេ។

កិច្ចប្រជុំកំពូល​​រដ្ឋ​ឈូងសមុទ្រ និងការចូលរួមការទូត

លោក ត្រាំ កំពុងចូលរួមក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រក្នុងទីក្រុង​រីយ៉ាដ ដោយមានការចូលរួមជាមួយមេដឹកនាំមកពីប្រទេសអារ៉ាប៊ីសាអូឌីត កាតា និង​អារ៉ាប់រួម។ របៀបវារៈនៃកិច្ចប្រជុំកំពូលនេះ រួមមានការពិភាក្សាអំពីសន្តិសុខក្នុងតំបន់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងធ្វើ​ឲ្យ​​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​រវាងរដ្ឋអារ៉ាប់ និងអ៊ីស្រាអែល។

ការ​ប្តូរឈ្មោះឈូងសមុទ្រពែក្ស

ស្របតាម​ការ​ចង់​បាន​របស់​រដ្ឋ​អារ៉ាប់ លោក ត្រាំ គ្រោងនឹងប្រកាសថា សហរដ្ឋអាមេរិកនឹង​ប្ដូរ​ពី​ការ​ហៅ «ឈូងសមុទ្រពែរ្ស» ទៅ​ជា «ឈូងសមុទ្រអារ៉ាប់» វិញ។ ការ​សម្រេច​ចិត្ត​នេះ​ បាន​ជំរុញ​ឲ្យ​​មាន​ការ​ជំទាស់​យ៉ាង​ខ្លាំង​ពី​ប្រទេស​អ៊ីរ៉ង់ ដែល​ចាត់​ទុក​ «ឈូងសមុទ្រពែរ្ស» ជា​ឈ្មោះ​ប្រពៃណី​​ហើយ​ជា​ផ្នែក​មួយ​សម្រាប់​បេតិកភណ្ឌ​ជាតិ​របស់​ខ្លួន៕

ដោយ៖ ឈាង

ចុចអាន៖ អាមេរិក​អនុម័ត​ការ​លក់​សព្វាវុធ​​តម្លៃ​ជាង ១​ពាន់​លាន​ដុល្លារ​ឲ្យ​​អារ៉ាប់រួម មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ត្រាំ

The post រឿង​៣​សំខាន់ៗ​ក្នុង​ដំណើរទស្សនកិច្ច​របស់​​លោក ត្រាំ នៅ​មជ្ឈិមបូព៌ា appeared first on Kampuchea Thmey Daily.

អាមេរិក​អនុម័ត​ការ​លក់​សព្វាវុធ​​តម្លៃ​ជាង ១​ពាន់​លាន​ដុល្លារ​ឲ្យ​​អារ៉ាប់រួម មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ត្រាំ
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តកិច្ចព្រមព្រៀងអាវុធធំៗ​ចំនួនពីរជាមួយប្រទេសអារ៉ាប់រួម (UAE) ដែលមានតម្លៃសរុបប្រហែល ១,៤៥​ពាន់លានដុល្លារ នៅ​មុន​​ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់តំបន់​មជ្ឈិមបូព៌ា​នៅ​ក្នុងសប្តាហ៍នេះ។

ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងអាវុធ៖

ឧទ្ធម្ភាគចក្រ CH-47F Chinook៖ កិច្ចព្រមព្រៀង​នេះ មានតម្លៃ ១,៣២​ពាន់លានដុល្លារ ដែល​មាន​ដូចជា ឧទ្ធម្ភាគចក្រ CH-47F Block II Chinook ចំនួន៦​គ្រឿង រួមជាមួយនឹងម៉ាស៊ីន ប្រព័ន្ធព្រមានមីស៊ីល កាំភ្លើងយន្ត សមត្ថភាពចាក់ប្រេងក្នុងយន្តហោះ និងឧបករណ៍ជំនួយផ្សេងទៀត។

គ្រឿង​បន្លាស់​យន្តហោះ​ចម្បាំង F-16៖ កិច្ចព្រមព្រៀងទីពីរ​នេះ មានតម្លៃ ១៣០​លានដុល្លារ គ្របដណ្តប់លើគ្រឿងបន្លាស់ និងការថែទាំសម្រាប់កងយន្តហោះចម្បាំង F-16 ដែលមានស្រាប់របស់​អារ៉ាប់រួម។

ឧទ្ធម្ភាគចក្រ CH-47F Chinook (រូបថត៖ Boeing)

យោងតាមទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) ការលក់ទាំងនេះមានគោលបំណងពង្រឹងសមត្ថភាពការពាររបស់​អារ៉ាប់រួម ដែលជាដៃគូសំខាន់របស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា និងគាំទ្រគោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់​ក្រុង​វ៉ាស៊ីនតោន។

បរិបទយុទ្ធសាស្ត្រ៖

កិច្ចព្រមព្រៀងសព្វាវុធទាំងនេះ ស្របតាមរបៀបវារៈដ៏ទូលំទូលាយរបស់លោកប្រធានាធិបតី ត្រាំ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ា​ទៅកាន់អារ៉ាប៊ីសាអូឌីត កាតា និងអារ៉ាប់រួម។ ដំណើរ​ទស្សនកិច្ច​នេះ ​ផ្តោត​លើ​ការ​​សន្យា​វិនិយោគ​ជា​ច្រើន និង​ការ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ការ​​ការពារ​ជាតិ​។ គួរកត់សម្គាល់ថា អារ៉ាប់រួមបានប្តេជ្ញាចិត្តក្នុងការវិនិយោគចំនួន ១,៤​ទ្រីលាន​ដុល្លារ​ជាមួយ​អាមេរិក​ ក្នុង​រយៈពេល​មួយ​ទស្សវត្សរ៍​​ខាង​មុខ ខណៈដែលអារ៉ាប៊ីសាអូឌីតបានសន្យាវិនិយោគ​ចំនួន ៦០០​ពាន់​លាន​ដុល្លារ។

អារ៉ាប់រួមក៏កំពុងស្វែងរកការស្តារឡើងវិញនូវកិច្ចព្រមព្រៀងតម្លៃ ២៣​ពាន់លានដុល្លារដែលធ្លាប់ជាប់គាំងពីមុនសម្រាប់យន្តហោះចម្បាំង F-35 និងយន្តហោះគ្មានមនុស្សបើក MQ-9 Reaper ដែលត្រូវបានអនុម័តក្នុងអំឡុង​អាណត្តិដំបូងរបស់លោក ត្រាំ ប៉ុន្តែត្រូវបានព្យួរនៅក្រោមការគ្រប់គ្រងរបស់​លោក ចូ បៃដិន។ ការលក់សព្វាវុធបច្ចុប្បន្ន អាចដើរតួជាបុព្វហេតុនៃការចាប់ផ្តើមការចរចាឡើងវិញសម្រាប់ប្រព័ន្ធអាវុធទំនើបទាំងនោះ៕

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ដោយ៖ ឈាង

The post អាមេរិក​អនុម័ត​ការ​លក់​សព្វាវុធ​​តម្លៃ​ជាង ១​ពាន់​លាន​ដុល្លារ​ឲ្យ​​អារ៉ាប់រួម មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ត្រាំ appeared first on Kampuchea Thmey Daily.

ហ្សេលេនស្គី ខ្នះខ្នែង​ទៅ​ដល់​អារ៉ាប់រួម សម្រាប់​​កិច្ច​សហការ​សេដ្ឋកិច្ច មុន​កិច្ចចរចា​សន្តិភាព​រៀបចំ
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ា្លឌីមៀ ហ្សេលេនស្គី បាន​ទៅ​ដល់ប្រទេសអារ៉ាប់រួម​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​កុម្ភៈ សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការដោយផ្តោតលើ​ជំនួយមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

លោក វ៉ា្លឌីមៀ ហ្សេលេនស្គី (រូបថត៖ Reuters)

វត្ត​មាន​លោក ហ្សេលេនស្គី នៅ​អារ៉ាប់រួម គឺជាផ្នែកមួយនៃ​គម្រោង​ដំណើរទស្សនកិច្ចការទូតដ៏ទូលំទូលាយ​របស់​អ៊ុយក្រែន ដែលរួមមានដំណើរទស្សនកិច្ចនាពេលខាងមុខទៅកាន់​អារ៉ាប៊ីសាអូឌីត និងតួកគី ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ លោក ហ្សេលេនស្គី បាន​បញ្ជាក់​ថា លោកនឹង​មិនមានកិច្ចប្រជុំជាមួយមន្ត្រីអាមេរិក ឬរុស្ស៊ី ក្នុងអំឡុងពេលទស្សនកិច្ចទាំងនេះទេ។

អារ៉ាប់រួម គឺ​ជា​អ្នក​សម្របសម្រួល​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ជម្លោះ​រវាង​អ៊ុយក្រែន និង​រុស្ស៊ី។

ដំណើរ​ទស្សនកិច្ច​នេះ ​កើត​មាន​ចំពេល​មាន​របាយការណ៍​ថា ​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​កំពុង​រៀបចំ​សម្រាប់​ការ​ចរចា​សន្តិភាព ​ក្នុង​គោល​បំណង​ដោះស្រាយ​សង្រ្គាម​ដែល​កំពុង​បន្ត​នៅ​អ៊ុយក្រែន។ ការពិភាក្សាដែលគ្រោងនឹងធ្វើឡើងនៅប្រទេស​អារ៉ាប៊ីសាអូឌីត បានធ្វើ​ឲ្យ​មានការព្រួយបារម្ភនៅក្នុងទីក្រុង​កៀវ ខណៈដែលមន្ត្រីអ៊ុយក្រែនអះអាងថា ពួកគេមិនត្រូវបានអញ្ជើញ​ឲ្យ​ចូលរួមក្នុងកិច្ច​ចរចា​ឡើយ។ ប្រភព​រដ្ឋាភិបាល​អ៊ុយក្រែន​ជាន់​ខ្ពស់ ​បាន​ព្រមាន​ថា ​កិច្ច​ព្រម​ព្រៀង​ណា​មួយ​ដែល​ធ្វើ​ឡើង ​ដោយ​គ្មាន​ការ​ចូល​រួម​ដោយ​ផ្ទាល់​​ពី​អ៊ុយក្រែន ​អាច​ធ្វើ​​ឲ្យ​​ខូច​ដល់​អធិបតេយ្យភាព​របស់​ប្រទេស។

មេដឹកនាំអឺរ៉ុបក៏បានសម្តែងការមិនសប្បាយចិត្តចំពោះកិច្ចពិភាក្សានេះ ជាពិសេសជុំវិញ​ការដកអឺរ៉ុប​ចេញពីគំនិតផ្តួចផ្តើមការទូតដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវ​ឲ្យ​មាន​កិច្ចប្រជុំកំពូលជាបន្ទាន់នៅទីក្រុងប៉ារីស ដើម្បីដោះស្រាយការព្រួយបារម្ភអំពីតួនាទីរបស់អឺរ៉ុបក្នុងការរៀបចំផែនការសន្តិសុខក្រោយសង្គ្រាម។

ការ​វិវឌ្ឍ​ចុង​ក្រោយ​នេះ បង្ហាញពីភាពតានតឹងផ្នែកការទូតដែលកំពុងកើនឡើងជុំវិញសង្គ្រាម។ មហាអំណាចពិភពលោក​កំពុង​ស្វែងរកដំណោះស្រាយ ខណៈពេលដែលអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន ​ចង់​​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ចរចាសន្តិភាព និង​ចង់​បាន​ការធានា​ស្ថិរភាព​ក្រោយ​សង្គ្រាម៕

ដោយ៖ ឈាង

ចុចអាន៖ អាមេរិក៖ អ៊ុយក្រែន និង​អឺរ៉ុប ប្រាកដ​ណាស់​នឹង​មាន​មុខក្នុង​កិច្ចចរចា​សន្តិភាព

The post ហ្សេលេនស្គី ខ្នះខ្នែង​ទៅ​ដល់​អារ៉ាប់រួម សម្រាប់​​កិច្ច​សហការ​សេដ្ឋកិច្ច មុន​កិច្ចចរចា​សន្តិភាព​រៀបចំ appeared first on Kampuchea Thmey Daily.

ដុំមាសធំបំផុត បំបែកកំណត់ត្រាពិភពលោក នៅប្រទេសអារ៉ាប់រួម
តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃព្រហស្បតិ៍ទី២០ខែវិច្ឆិកាឆ្នាំ២០២៤, ដុំមាសទម្ងន់៣០០គីឡូក្រាម១២ខាំ របស់ប្រទេសអារ៉ាប់រួម​ បានបំបែកកំណត់ត្រាពិភពលោក ក្លាយជាដុំមាសធំជាងគេបំផុត។

(រូបថត៖ X)

ដុំមាសនេះគឺផលិតដោយក្រុមហ៊ុន Emirates Mint (EMF) ហើយស្ថាប័ន Guinness World Records បានចេញលិខិតទទួលស្គាល់នៅឯពិធីក្នុងមជ្ឈមណ្ឌលសន្និសីទJaffza One Convention Center នៅទីក្រុងឌូបៃ។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនបញ្ជាក់ទេថា បើគិតជាតម្លៃវិញ តើដុំមាសនេះថ្លៃប៉ុន្មាន។

ដុំមាសនេះ បានបំបែកកំណត់ត្រាពិភពលោកចាស់ ដែលកាន់កាប់ដោយដុំមាសរបស់ក្រុមហ៊ុនជប៉ុន Mitsubishi កាលពីប៉ុន្មានឆ្នាំមុន។

សូមបញ្ជាក់ថា ក្រុមហ៊ុន EMF ត្រូវបង្កើតឡើងក្នុងឆ្នាំ២០១២ មានទីតាំងនៅតំបន់ឧស្សាហកម្ម Al Quoz នៃទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ យោងតាមគេហទំព័ររបស់ EMF, ក្រុមហ៊ុននេះ កំពុងបើកដំណើរការរោងចក្រចម្រាញ់មាសដ៏ទំនើបមួយ ដែលមានសមត្ថភាពផលិតមាសនិងប្រាក់ចន្លោះពី ១ ០០០ទៅ ១ ២០០គីឡូក្រាមក្នុងមួយថ្ងៃ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តម្លៃ​មាស​អន្តរជាតិ​ ឡើង​ ១ ភាគរយ​ ក្រោយ​ធ្លាក់ចុះជា​​គំហុកកាល​ពីសប្ដាហ៍​មុន​

The post ដុំមាសធំបំផុត បំបែកកំណត់ត្រាពិភពលោក នៅប្រទេសអារ៉ាប់រួម  appeared first on Kampuchea Thmey Daily.