ព័ត៌មានអន្ដរជាតិ
តើរបាំគ្រវីសក់ ដែលអារ៉ាប់រួម ស្វាគមន៍ លោកត្រាំ ជារបាំអ្វី
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទៅដល់ប្រទេសអារ៉ាប់រួម កាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែឧសភា ជាផ្នែកមួយនៃដំណើរទស្សនកិច្ចតំបន់មជ្ឈិមបូព៌ា ហើយនៅពេលទៅដល់រាជធានី អាប៊ូដាប៊ី, ម្ចាស់ផ្ទះបានទទួលប្រមុខសេតវិមានយ៉ាងកក់ក្តៅជាមួយនឹងរបាំគ្រវីសក់បែបប្រពៃណី ដ៏គួរឲ្យចាប់អារម្មណ៍។

របាំនេះមានឈ្មោះ Al-Ayyala ជាប្រពៃណីវប្បធម៌អារ៉ាប់ សម្តែងជាទម្រង់សិល្បៈដែលមានប្រជាប្រិយបំផុតនៅអារ៉ាប់រួម ព្រមទាំងនៅភាគពាយព្យប្រទេសអូម៉ង់ផងដែរ ហើយរបាំនេះ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូក្នុងឆ្នាំ២០១៤។
របាំ Al-Ayyala បូករួមទាំងការសូត្រកំណាព្យ វាយស្គរ និងគ្រវីសក់ ដើម្បីញ៉ាំងបរិយាកាស លើកទឹកចិត្តដល់អ្នកចម្បាំងដែលនឹងទៅប្រយុទ្ធនៅសមរភូមិ។

ជាធម្មតា មានបុរសប្រហែល២០នាក់ឈរជាពីរជួរទល់មុខគ្នា ដោយកាន់ដំបងឫស្សីតំណាងឲ្យលំពែង ឬដាវ។ ចំណែកនៅកណ្តាល មានតន្រ្តីករគោះស្គរធំ ស្គរតូចនិងគង។ អ្នកសំដែងផ្សេងទៀតដើរជុំវិញ កាន់ដាវ ឬកាំភ្លើង ហើយជួនកាលបោះអាវុធឡើងខ្ពស់ រួចក៏ចាប់វិញ។
យ៉ាងណា នៅប្រទេសអារ៉ាប់រួម របាំនេះមានការផ្លាស់ប្តូរខ្លះ ពោលគឺក្មេងស្រីត្រូវស្លៀកពាក់បែបបុរាណឈរជួរមុខ គ្រវីសក់ចំណែកបុរសកាន់ដាវនិងស្គរឈរពីក្រោយវិញ។
គេតែងយករបាំ Al-Ayyala ទៅសម្តែងក្នុងពិធីមង្គលការនិងពិធីបុណ្យនានា។ សិល្បៈនេះ មានលក្ខណៈជាសកល ដោយមិនគិតពីអាយុ ភេទ និងវណ្ណៈសង្គមអ្វីឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើឥណ្ឌូណេស៊ី យករបាំអ្វីស្វាគមន៍ថ្នាក់ដឹកនាំ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ?
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


