ព័ត៌មានអន្ដរជាតិ
សង្គ្រាមមជ្ឈិមបូព៌ា ផ្ទុះធំជាថ្មី! អាមេរិក បាញ់កម្ទេចទូកអ៊ីរ៉ង់ ៧គ្រឿង ឯអ៊ីរ៉ង់ បាញ់ឃ្លាំងប្រេង អារ៉ាប់រួម
សង្គ្រាមនៅមជ្ឈិមបូព៌ា ផ្ទុះឡើងធំជាថ្មីហើយ ដោយសហរដ្ឋអាមេរិក បានបើកការវាយប្រហារ លើទូកល្បឿនលឿនរបស់អ៊ីរ៉ង់ ចំណែកអ៊ីរ៉ង់ ក៏បាញ់លើឃ្លាំងប្រេង របស់ប្រទេសអេមីរ៉ាតអារ៉ាប់ដែរ បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបណ្តាលឲ្យមានទាំងមនុស្ស រងរបួស។

តាមការផ្សាយរបស់ BBC នៅថ្ងៃអង្គារទី៥ ខែឧសភា ឆ្នាំ២០២៦, ទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ពីការបាញ់លើទូកអ៊ីរ៉ង់ចំនួន៧គ្រឿង នៅច្រកសមុទ្រ Hormuz ដែលព្យាយាមរារាំងប្រតិបត្តិការរបស់អាមេរិក ក្នុងការជួយរំដោះកប៉ាល់ពាណិជ្ជកម្ម ដែលកំពុងជាប់គាំង។
យោងតាមប្រមុខសេតវិមាន លោក ដូណាល់ ត្រាំ, កងទ័ពអាមេរិក បានប្រើឧទ្ធម្ភាគចក្រ ដើម្បីបាញ់កម្ទេចទូកទាំងនោះ ប៉ុន្តែរឿងនេះ ត្រូវបានអ៊ីរ៉ង់បដិសេធ។

មុននេះដែរ ទីក្រុងតេហេរ៉ង់ ក៏ប្រកាសដែរថា ខ្លួនបាញ់មីស៊ីល២គ្រាប់ ត្រូវចំនាវាចម្បាំងអាមេរិក ប៉ុន្តែរឿងនេះ ត្រូវបានលោក ត្រាំ ចេញមុខបដិសេធ ដូចគ្នា។
ចំណែកនៅអារ៉ាប់រួមវិញ ការវាយប្រហាររបស់អ៊ីរ៉ង់ លើឃ្លាំងប្រេងនៅកំពង់ផែ Fujairah បានបង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យមនុស្ស៣នាក់។

ស្របពេលជាមួយគ្នានោះ ទីក្រុងអាប៊ុយដាប៊ី បានស្ទាក់ចាប់មីស៊ីលបាលីស្ទិកចំនួន១២គ្រាប់ មីស៊ីលគ្រូស៣គ្រាប់ និងដ្រូនចំនួន៤គ្រឿង ខណៈកប៉ាល់ដឹកប្រេងមួយគ្រឿងរបស់ខ្លួន ក៏រងការវាយប្រហារដែរ នៅច្រក Hormuz។
សង្គ្រាមផ្ទុះសាជាថ្មីនេះ កើតឡើងក្រោយពេលអ៊ីរ៉ង់ គំរាមប្រើធម៌ក្តៅ ចំពោះប្រតិបត្តិការ «សេរីភាព» របស់លោក ត្រាំ ដែលបញ្ជូននាវាចម្បាំងបំពាក់មីស៊ីលនាំផ្លូវ, យន្តហោះចម្បាំងជាង ១០០គ្រឿង (ទាំងឈរជើងលើដីគោក និងលើនាវា) និងកងកម្លាំងសរុប ១៥ ០០០ នាក់ ដើម្បីទៅអមនិងជួយរំដោះកប៉ាល់ ដែលជាប់គាំងនៅច្រក Hormuz ឲ្យចេញមកបាន ដោយសុវត្ថិភាព។
ប្រធានាធិបតីអាមេរិក បញ្ជាក់ថា កប៉ាល់ទាំងនោះ ភាគច្រើនជាកប៉ាល់បរទេសអព្យាក្រឹត ដែលមិនជាប់ពាក់ព័ន្ធនឹងសង្គ្រាមនេះឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


