ព័ត៌មានអន្ដរជាតិ
រឿង៣សំខាន់ៗក្នុងដំណើរទស្សនកិច្ចរបស់លោក ត្រាំ នៅមជ្ឈិមបូព៌ា
នៅថ្ងៃអង្គារទី១៣ខែឧសភាឆ្នាំ២០២៥នេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាប់ផ្ដើមដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃនៅតំបន់មជ្ឈិមបូព៌ា ដោយផ្តោតលើការធានាកិច្ចព្រមព្រៀងសេដ្ឋកិច្ចសំខាន់ៗ និងការពង្រឹងសម្ព័ន្ធភាពនយោបាយ។ ក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំអាមេរិកនឹងទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត កាតា និងអារ៉ាប់រួម (UAE) ដោយមានគោលបំណងសំខាន់ៗចំនួន៣ធំៗ ដូចខាងក្រោម៖

💰កិច្ចព្រមព្រៀងសេដ្ឋកិច្ចសំខាន់ៗ
- អារ៉ាប៊ីសាអូឌីត៖ លោក ត្រាំ មានគោលបំណងបង្កើនការវិនិយោគរបស់អារ៉ាប៊ីសាអូឌីតនៅសហរដ្ឋអាមេរិកដល់ទៅ ១ទ្រីលានដុល្លារ ដោយផ្អែកលើការកិច្ចព្រមព្រៀងដែលមានស្រាប់ចំនួន ៦០០ពាន់លានដុល្លារ។ ការពិភាក្សាក៏កំពុងដំណើរការសម្រាប់កញ្ចប់សព្វាវុធដ៏សំខាន់ដែលមានតម្លៃលើសពី ១០០ពាន់លានដុល្លារ រួមទាំងកិច្ចព្រមព្រៀងមីស៊ីលចំនួន ៣,៥ពាន់លានដុល្លារផងដែរ។
- អេមីរ៉ាតអារ៉ាប់រួម៖ អេមីរ៉ាតអារ៉ាប់រួមបានប្តេជ្ញាចិត្តវិនិយោគចំនួន ១,៤ទ្រីលានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។
- កាតា៖ កាតាត្រូវបានគេរំពឹងថានឹងប្រកាសកិច្ចព្រមព្រៀងដែលមានតម្លៃសរុបពី ២០០ ទៅ ៣០០ពាន់លានដុល្លារ ពាក់ព័ន្ធនឹងការទិញយន្តហោះពីក្រុមហ៊ុន Boeing និងការទិញយន្តហោះគ្មានមនុស្សបើក MQ-9 Reaper តម្លៃ ២ពាន់លានដុល្លារ។
កិច្ចព្រមព្រៀងទាំងនេះ បញ្ជាក់ពីការផ្លាស់ប្តូរយុទ្ធសាស្ត្រឆ្ពោះទៅរកវិស័យបច្ចេកវិទ្យាខ្ពស់ ដោយប្រទេសឈូងសមុទ្រទាំងនោះបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាទំនើបរបស់អាមេរិកដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ពួកគេ។
🏛️ កិច្ចប្រជុំកំពូលរដ្ឋឈូងសមុទ្រ និងការចូលរួមការទូត
លោក ត្រាំ កំពុងចូលរួមក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រក្នុងទីក្រុងរីយ៉ាដ ដោយមានការចូលរួមជាមួយមេដឹកនាំមកពីប្រទេសអារ៉ាប៊ីសាអូឌីត កាតា និងអារ៉ាប់រួម។ របៀបវារៈនៃកិច្ចប្រជុំកំពូលនេះ រួមមានការពិភាក្សាអំពីសន្តិសុខក្នុងតំបន់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងរដ្ឋអារ៉ាប់ និងអ៊ីស្រាអែល។
🌍 ការប្តូរឈ្មោះឈូងសមុទ្រពែក្ស
ស្របតាមការចង់បានរបស់រដ្ឋអារ៉ាប់ លោក ត្រាំ គ្រោងនឹងប្រកាសថា សហរដ្ឋអាមេរិកនឹងប្ដូរពីការហៅ «ឈូងសមុទ្រពែរ្ស» ទៅជា «ឈូងសមុទ្រអារ៉ាប់» វិញ។ ការសម្រេចចិត្តនេះ បានជំរុញឲ្យមានការជំទាស់យ៉ាងខ្លាំងពីប្រទេសអ៊ីរ៉ង់ ដែលចាត់ទុក «ឈូងសមុទ្រពែរ្ស» ជាឈ្មោះប្រពៃណីហើយជាផ្នែកមួយសម្រាប់បេតិកភណ្ឌជាតិរបស់ខ្លួន៕
ដោយ៖ ឈាង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


