ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ខ្នះខ្នែងទៅដល់អារ៉ាប់រួម សម្រាប់កិច្ចសហការសេដ្ឋកិច្ច មុនកិច្ចចរចាសន្តិភាពរៀបចំ
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ា្លឌីមៀ ហ្សេលេនស្គី បានទៅដល់ប្រទេសអារ៉ាប់រួមកាលពីថ្ងៃទី១៦ខែកុម្ភៈ សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការដោយផ្តោតលើជំនួយមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

វត្តមានលោក ហ្សេលេនស្គី នៅអារ៉ាប់រួម គឺជាផ្នែកមួយនៃគម្រោងដំណើរទស្សនកិច្ចការទូតដ៏ទូលំទូលាយរបស់អ៊ុយក្រែន ដែលរួមមានដំណើរទស្សនកិច្ចនាពេលខាងមុខទៅកាន់អារ៉ាប៊ីសាអូឌីត និងតួកគី ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ លោក ហ្សេលេនស្គី បានបញ្ជាក់ថា លោកនឹងមិនមានកិច្ចប្រជុំជាមួយមន្ត្រីអាមេរិក ឬរុស្ស៊ី ក្នុងអំឡុងពេលទស្សនកិច្ចទាំងនេះទេ។
អារ៉ាប់រួម គឺជាអ្នកសម្របសម្រួលដ៏សំខាន់មួយនៅក្នុងជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី។
ដំណើរទស្សនកិច្ចនេះ កើតមានចំពេលមានរបាយការណ៍ថា សហរដ្ឋអាមេរិកនិងរុស្ស៊ីកំពុងរៀបចំសម្រាប់ការចរចាសន្តិភាព ក្នុងគោលបំណងដោះស្រាយសង្រ្គាមដែលកំពុងបន្តនៅអ៊ុយក្រែន។ ការពិភាក្សាដែលគ្រោងនឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើឲ្យមានការព្រួយបារម្ភនៅក្នុងទីក្រុងកៀវ ខណៈដែលមន្ត្រីអ៊ុយក្រែនអះអាងថា ពួកគេមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចចរចាឡើយ។ ប្រភពរដ្ឋាភិបាលអ៊ុយក្រែនជាន់ខ្ពស់ បានព្រមានថា កិច្ចព្រមព្រៀងណាមួយដែលធ្វើឡើង ដោយគ្មានការចូលរួមដោយផ្ទាល់ពីអ៊ុយក្រែន អាចធ្វើឲ្យខូចដល់អធិបតេយ្យភាពរបស់ប្រទេស។
មេដឹកនាំអឺរ៉ុបក៏បានសម្តែងការមិនសប្បាយចិត្តចំពោះកិច្ចពិភាក្សានេះ ជាពិសេសជុំវិញការដកអឺរ៉ុបចេញពីគំនិតផ្តួចផ្តើមការទូតដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវឲ្យមានកិច្ចប្រជុំកំពូលជាបន្ទាន់នៅទីក្រុងប៉ារីស ដើម្បីដោះស្រាយការព្រួយបារម្ភអំពីតួនាទីរបស់អឺរ៉ុបក្នុងការរៀបចំផែនការសន្តិសុខក្រោយសង្គ្រាម។
ការវិវឌ្ឍចុងក្រោយនេះ បង្ហាញពីភាពតានតឹងផ្នែកការទូតដែលកំពុងកើនឡើងជុំវិញសង្គ្រាម។ មហាអំណាចពិភពលោកកំពុងស្វែងរកដំណោះស្រាយ ខណៈពេលដែលអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន ចង់មានវត្តមាននៅក្នុងកិច្ចចរចាសន្តិភាព និងចង់បានការធានាស្ថិរភាពក្រោយសង្គ្រាម៕
ដោយ៖ ឈាង
ចុចអាន៖ អាមេរិក៖ អ៊ុយក្រែន និងអឺរ៉ុប ប្រាកដណាស់នឹងមានមុខក្នុងកិច្ចចរចាសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


