ព័ត៌មានអន្ដរជាតិ
តើឥណ្ឌូណេស៊ី យករបាំអ្វីស្វាគមន៍ថ្នាក់ដឹកនាំ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ?
ភ្ញៀវដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ ត្រូវបានស្វាគមន៍ដោយរបាំប្រពៃណីមកពីខេត្ត Banten នៅពេលមកដល់អាកាសយានដ្ឋាន Soekarno-Hatta ។

នាយករដ្ឋមន្ត្រីកោះ Cook លោក Mark Brown ត្រូវបានស្វាគមន៍ជាមួយនឹងការសម្តែងរបាំ Walijamaliha នៅពេលគាត់មកដល់ព្រលានយន្តហោះ ។ របាំនេះរៀបរាប់ពីភាពរីករាយរបស់ប្រជាជនខេត្ត Banten ក្នុងការស្វាគមន៍ភ្ញៀវកិត្តិយស ។

អភិបាលស្តីទីខេត្ត Banten លោក Al Muktabar បាននិយាយនៅថ្ងៃចន្ទ ទី៤ ខែកញ្ញា ថា ការសម្តែងរបាំស្វាគមន៍ភ្ញៀវ គឺជាការខិតខំប្រឹងប្រែងដើម្បីបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌របស់ប្រទេស ឥណ្ឌូណេស៊ី និងការបដិសណ្ឋារកិច្ចរបស់ខ្លួនក្នុងការទទួលភ្ញៀវទៅកាន់ពិភពលោក ។
ជាមួយគ្នានេះដែរ លោក Al Muktabar ក៏បានណែនាំនូវ sop buah សម្រាប់លោក Mark Brown ដែរ វាជាស្រាក្រឡុកផ្លែឈើទឹកកក ដែលត្រូវគេកំណត់ថា ជាបេតិកភណ្ឌវប្បធម៌អរូបីនៅក្នុងប្រទេស ឥណ្ឌូណេស៊ី ។

បន្ទាប់ពីលោក Mark Brown នាយករដ្ឋមន្រ្តីទីម័រខាងកើត លោក Xanana Gusmao ក៏បានមកដល់វេលាម៉ោងប្រហែល ៨ ព្រឹក ម៉ោងឥណ្ឌូណេស៊ីភាគខាងលិច ហើយលោកក៏ត្រូវបានស្វាគមន៍ដោយរបាំប្រពៃណីដែរ ។

ចំណែកឯនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chính ដែលបានមកដល់នៅម៉ោងប្រហែល ១០ និង ៣៥ នាទីព្រឹក ត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត Sandiaga Uno និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូណេស៊ី Ta Van Thong ជាមួយរបាំប្រពៃណី Betawi ៕
ប្រែសម្រួល៖ វារី
ប្រភព៖ asean2023
ចុចអាន៖ តើរបាំអ្វី ដែលឥណ្ឌូណេស៊ី យកទៅស្វាគមន៍មេដឹកនាំពិភពលោក មកចូលរួមកិច្ចប្រជុំ G20?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


