ព័ត៌មានអន្ដរជាតិ
អាមេរិក៖ អ៊ុយក្រែន និងអឺរ៉ុប ប្រាកដណាស់នឹងមានមុខក្នុងកិច្ចចរចាសន្តិភាព
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានសង្កត់ធ្ងន់ថា ប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសនៅអឺរ៉ុប ត្រូវតែជាអ្នកចូលរួមដ៏សំខាន់ នៅក្នុងកិច្ចចរចាសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ការអត្ថាធិប្បាយកាលពីថ្ងៃទី១៦កុម្ភៈរបស់លោក Rubio ធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិកកំពុងរៀបចំសម្រាប់ការពិភាក្សាជាមួយរុស្ស៊ីនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធនឹងដំណោះស្រាយសន្តិភាពនៃសង្គ្រាម។
លោក Rubio បានគូសបញ្ជាក់ថា ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងការទូតដំបូងអាចពាក់ព័ន្ធនឹងការសន្ទនាដោយផ្ទាល់រវាងតែសហរដ្ឋអាមេរិកនិងរុស្ស៊ី សន្តិភាពយូរអង្វែងមិនអាចសម្រេចបានដោយគ្មានការចូលរួមពីអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបនោះទេ។
មេដឹកនាំអឺរ៉ុប កំពុងបង្ហាញពីក្តីបារម្ភរបស់ពួកគេ ដែលខ្លាចថាមិនត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងកិច្ចចរចាសន្តិភាពចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ខណៈដែលសង្គ្រាមនេះបានធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់សន្តិសុខរបស់ទ្វីបអឺរ៉ុបទាំងមូល។
ប្រធានាធិបតីហ្វាំងឡង់លោក Alexander Stubb បានរំលឹកឡើងវិញពីតម្រូវការសម្រាប់ការដាក់ទណ្ឌកម្មកាន់តែខ្លាំងប្រឆាំងនឹងរុស្ស៊ី ដើម្បីពង្រឹងជំហររបស់អ៊ុយក្រែន ខណៈដែលប្រធានាធិបតីបារាំងលោក Emmanuel Macron កំពុងរៀបចំកិច្ចប្រជុំកំពូលជាបន្ទាន់ជាមួយមេដឹកនាំអឺរ៉ុប ដើម្បីរៀបចំយុទ្ធសាស្ត្រជំហានបន្ទាប់។
ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានបង្ហាញពីឆន្ទៈក្នុងការដើរតួនាទីយ៉ាងសំខាន់សម្រាប់ស្ថិរភាពក្រោយសង្គ្រាម។ លោក Starmer បានស្នើថា ចក្រភពអង់គ្លេសអាចដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពទៅកាន់អ៊ុយក្រែន និងបម្រើជាស្ពានការទូតរវាងអឺរ៉ុប និងសហរដ្ឋអាមេរិក។

ទោះបីជាមានការខិតខំប្រឹងប្រែងអន្តរជាតិកាន់តែខ្លាំងឡើងក៏ដោយ ក៏មន្ត្រីអឺរ៉ុបមួយចំនួននៅតែប្រុងប្រយ័ត្នចំពោះចេតនារបស់អាមេរិក។ អតីតមន្ត្រីអង្គការណាតូ លោកស្រី Stefanie Babst បានព្រមានថា ទីក្រុងវ៉ាស៊ីនតោន ប្រហែលជាលែងជាដៃគូដែលអាចទុកចិត្តបានទៀតហើយ ដោយលើកឡើងពីការព្រួយបារម្ភអំពីភាពស្និទ្ធស្នាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះប្រទេសរុស្ស៊ី។
នៅពេលដែលជម្លោះឈានដល់ដំណាក់កាលសំខាន់មួយទៀត មេដឹកនាំពិភពលោកកំពុងឃ្លាំមើលយ៉ាងដិតដល់ ដើម្បីចង់ដឹងថាតើរុស្ស៊ីពិតជាត្រៀមខ្លួនសម្រាប់សន្តិភាព ឬគ្រាន់តែប្រើការទូតជាយុទ្ធសាស្ត្រពន្យារពេលប៉ុណ្ណោះ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


