ព័ត៌មានអន្ដរជាតិ
ប្រមុខ IAEA ថា ក្រុមវាយប្រហាររោងចក្រនុយក្លេអ៊ែរ អារ៉ាប់រួម ចង់បង្កមហន្តរាយធំ
ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយ កាលពីថ្ងៃអង្គារ ទី២ ខែមិថុនា ថា រោងចក្រថាមពលនុយក្លេអ៊ែរក្នុងប្រទេសអារ៉ាប់រួម (UAE) ត្រូវបានដាក់«គោលដៅវាយប្រហារយ៉ាងផ្ចិតផ្ចង់» កាលពីខែមុន ដោយក្រុមវាយប្រហារដែលមានបំណងបង្កឲ្យមានគ្រោះថ្នាក់ដ៏ធំធេងមួយ។

យោបតាមការចេញផ្សាយពីសារព័ត៌មាន timesofisrael លោក Rafael Grossi បានលើកឡើងថា ការវាយប្រហារដោយដ្រូនកាលពីថ្ងៃទី ១៧ ខែឧសភា បានធ្លាក់ចំកន្លែងផ្គត់ផ្គង់ចរន្តអគ្គិសនីនៅនឹងរោងចក្រ ដែលប្រឈមនឹងហានិភ័យ អាចធ្វើឲ្យរោងចក្រទាំងមូលត្រូវបិទដំណើរការ ដែលនេះជា «ស្ថានភាពដ៏ធ្ងន់ធ្ងរពិតប្រាកដមែន»។
លោកក៏បានប្រាប់ក្រុមអ្នកកាសែតនៅទីក្រុងអាប៊ុយដាប៊ី បន្ទាប់ពីបានចុះពិនិត្យមើលរោងចក្រ Barakah ដោយផ្ទាល់ថា ផ្អែកលើអ្វីដែលយើងបានឃើញ នេះគឺជាប្រតិបត្តិការដែលត្រូវបានតម្រង់គោលដៅយ៉ាងហ្មត់ចត់បំផុត។ ទោះបីជាអ្នកជំនាញអារ៉ាប់រួមបានចាត់វិធានការយ៉ាងរហ័ស និងអាចដោះស្រាយស្ថានការណ៍បានក៏ដោយ ក៏វាស្ទើរតែអាចធ្វើឲ្យរ៉េអាក់ទ័រ លែងដំណើរការ ដោយសារតែការដាច់ចរន្តអគ្គិសនីពីខាងក្រៅ។ នេះមានន័យថា អ្នកណាក៏ដោយដែលនៅពីក្រោយរឿងនេះ គឺដឹងយ៉ាងច្បាស់ពីអ្វីដែលពួកគេកំពុងធ្វើ។ បញ្ហានេះគឺមានសភាពធ្ងន់ធ្ងរបំផុត។
លោក Grossi បានគូសបញ្ជាក់ទៀតថា លោកក៏កំពុងធ្វើទស្សនកិច្ចទៅកាន់បណ្តាប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្ររបស់ UAE ផងដែរ ដែលប្រទេសទាំងនោះអាចនឹងរងផលប៉ះពាល់ដោយសារគ្រោះថ្នាក់ណាមួយ នៅឯរោងចក្រនុយក្លេអ៊ែរតែមួយគត់នៅក្នុងពិភពអារ៉ាប់នេះ។
នៅក្នុងនោះផងដែរ លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ដាច់ដោយឡែកថា «ខ្ញុំគិតថានេះជារឿងរ៉ាវគួរឲ្យព្រួយបារម្ភខ្លាំងណាស់ ហើយនោះជាមូលហេតុដែលយើងត្រូវចេញមុខនិយាយខ្លាំងៗ។ ខ្ញុំបានទៅប្រទេសគុយវ៉ែត កាតា ហើយឥឡូវមកដល់ទីនេះ និងកំពុងបន្តដំណើរទៅកាន់ទីក្រុងរីយ៉ាត ពីព្រោះប្រទេសជាច្រើននៅក្នុងតំបន់មានការព្រួយបារម្ភយ៉ាងខ្លាំង»។
សូមរម្លឹកថា រោងចក្រថាមពលនុយក្លេអ៊ែរ Barakah ដែលមានទំហំទឹកប្រាក់ ២០ ពាន់លានដុល្លារ គឺជារោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់នៅក្នុងពិភពអារ៉ាប់ និងអាចផ្គត់ផ្គង់តម្រូវការថាមពលមួយភាគបួនក្នុងប្រទេស អារ៉ាប់រួម។ រោងចក្រនេះបានរងការវាយប្រហារដោយដ្រូនកាលពីខែមុន ដែលប្រទេសតំបន់ឈូងសមុទ្រមួយនេះបានអះអាងថា ត្រូវបានបង្ហោះចេញពីប្រទេសអ៊ីរ៉ាក់៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


