ព័ត៌មានអន្ដរជាតិ
ដុំមាសធំបំផុត បំបែកកំណត់ត្រាពិភពលោក នៅប្រទេសអារ៉ាប់រួម
តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃព្រហស្បតិ៍ទី២០ខែវិច្ឆិកាឆ្នាំ២០២៤, ដុំមាសទម្ងន់៣០០គីឡូក្រាម១២ខាំ របស់ប្រទេសអារ៉ាប់រួម បានបំបែកកំណត់ត្រាពិភពលោក ក្លាយជាដុំមាសធំជាងគេបំផុត។

ដុំមាសនេះគឺផលិតដោយក្រុមហ៊ុន Emirates Mint (EMF) ហើយស្ថាប័ន Guinness World Records បានចេញលិខិតទទួលស្គាល់នៅឯពិធីក្នុងមជ្ឈមណ្ឌលសន្និសីទJaffza One Convention Center នៅទីក្រុងឌូបៃ។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនបញ្ជាក់ទេថា បើគិតជាតម្លៃវិញ តើដុំមាសនេះថ្លៃប៉ុន្មាន។
ដុំមាសនេះ បានបំបែកកំណត់ត្រាពិភពលោកចាស់ ដែលកាន់កាប់ដោយដុំមាសរបស់ក្រុមហ៊ុនជប៉ុន Mitsubishi កាលពីប៉ុន្មានឆ្នាំមុន។
សូមបញ្ជាក់ថា ក្រុមហ៊ុន EMF ត្រូវបង្កើតឡើងក្នុងឆ្នាំ២០១២ មានទីតាំងនៅតំបន់ឧស្សាហកម្ម Al Quoz នៃទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ យោងតាមគេហទំព័ររបស់ EMF, ក្រុមហ៊ុននេះ កំពុងបើកដំណើរការរោងចក្រចម្រាញ់មាសដ៏ទំនើបមួយ ដែលមានសមត្ថភាពផលិតមាសនិងប្រាក់ចន្លោះពី ១ ០០០ទៅ ១ ២០០គីឡូក្រាមក្នុងមួយថ្ងៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តម្លៃមាសអន្តរជាតិ ឡើង ១ ភាគរយ ក្រោយធ្លាក់ចុះជាគំហុកកាលពីសប្ដាហ៍មុន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


