ប្រទេសអ៊ីស្រាអែល Archives - Kampuchea Thmey Daily

លោក ត្រាំ និង​លោក ណេតាន់យ៉ាហ៊ូ ត្រៀមជួប​​គ្នានៅអាមេរិក ក្រោយមានភាពរកាំរកូស
ទំនាក់ទំនងរវាងអាមេរិក និងអ៊ីស្រាអែល កំពុងតែឈានទៅរកការបន្ធូរបន្ថយភាពតានតឹងឡើងវិញ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានជជែកគ្នាតាមទូរសព្ទ និងបានព្រមព្រៀងថានឹងជួបគ្នានៅសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗខាងមុខ។

លោក ណេតាន់យ៉ាហ៊ូ និងលោក ត្រាំ (រូបថត៖ REUTERS)

តាមការបញ្ជាក់ពីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃសុក្រ ទី​៣ ខែ​កក្កដា ឆ្នាំ​២០២៦ លោក ណេតាន់យ៉ាហ៊ូ បានហៅ​ទូរសព្ទទៅអបអរសាទរលោក ត្រាំ មុនថ្ងៃបុណ្យឯករាជ្យជាតិអាមេរិក ខួបលើកទី២៥០ ឈានចូលមកដល់។ ក្នុងកិច្ចសន្ទនានោះ មេដឹកនាំអ៊ីស្រាអែល បានលើកសរសើរអាមេរិកថាជាអ្នកធានាសេរីភាពពិភពលោក និងបានសង្កត់ធ្ងន់ថា អ៊ីស្រាអែលពិតជាឱ្យតម្លៃខ្លាំងណាស់ ចំពោះចំណងមិត្តភាពដ៏ស្អិតរមួតរបស់ប្រទេសទាំងពីរ។

ថ្វីដ្បិត​មិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីស្រាអែល Kan បានទម្លាយថា កិច្ចប្រជុំនេះទំនងជានឹងធ្វើឡើងនៅសេតវិមាន។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺលោកប្រធានាធិបតីលីបង់ Joseph Aoun ក៏ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ចំពេលជាមួយគ្នាដែរ ដោយសារលោក ត្រាំ កំពុងតែព្យាយាមរៀបចំឱ្យមានជំនួបរវាងមេដឹកនាំអ៊ីស្រាអែល និងលីបង់ ទោះបីជាមានព័ត៌មានពីមុនមកថា ប្រធានាធិបតីលីបង់ ធ្លាប់​ប្រកែក​មិន​ព្រម​​ជជែកតាម​ទូរសព្ទផ្ទាល់ជាមួយមេដឹកនាំអ៊ីស្រាអែលក៏ដោយ។

គម្រោងជំនួបកំពូលនេះ ធ្វើឡើងចំពេលដែលទំនាក់ទំនងរវាងវ៉ាស៊ីនតោន និងទែលអាវីវ កំពុងមានភាពរកាំរកូសយ៉ាងខ្លាំង បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ បានចុះកិច្ចព្រមព្រៀងសន្តិភាពក្របខ័ណ្ឌរួមគ្នា កាលពីខែមុន ដែលធ្វើឱ្យរដ្ឋាភិបាលអ៊ីស្រាអែលមិនសប្បាយចិត្ត និងព្រួយបារម្ភយ៉ាងខ្លាំង។ ជាងនេះទៅទៀត កន្លងមកលោក ត្រាំ ក៏ធ្លាប់បានរិះគន់លោក ណេតាន់យ៉ាហ៊ូ ចំៗជុំវិញជំហរយោធារបស់លោកទៅលើប្រទេសលីបង់ផងដែរ ដែលធ្វើឱ្យគ្រប់គ្នាកំពុងតែតាមដានមើលយ៉ាងអន្ទះសារថា តើជំនួបផ្ទាល់នានៅពេលខាងមុខ អាចជួយសម្របសម្រួលស្នាមប្រេះឆារវាងមេដឹកនាំទាំងពីរបានកម្រិតណា៕

ប្រែសម្រួល៖ ឈាង

The post លោក ត្រាំ និង​លោក ណេតាន់យ៉ាហ៊ូ ត្រៀមជួប​​គ្នានៅអាមេរិក ក្រោយមានភាពរកាំរកូស appeared first on Kampuchea Thmey Daily.

សារនយោបាយធំៗ​៣ ក្នុងកិច្ចសន្យាជួលដី ៩៩ឆ្នាំ សម្រាប់​ការចាក់គ្រឹះអចិន្ត្រៃយ៍របស់អាមេរិកនៅហ្សេរុយសាឡឹម
ពិភពលោក កំពុងជែកដេញដោលគ្នាយ៉ាងខ្លាំង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រមួយ ដើម្បីសាងសង់អគារស្ថានទូតអាមេរិកអចិន្ត្រៃយ៍ នៅក្នុងទីក្រុងហ្សេរុយសាឡឹម។ អ្វីដែលធ្វើឱ្យមហាជនហួសចិត្ត និងចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ លក្ខខណ្ឌនៃកិច្ចសន្យានេះ៖ អាមេរិកបង់ប្រាក់ឱ្យអ៊ីស្រាអែលត្រឹមតែ ១ដុល្លារប៉ុណ្ណោះ សម្រាប់សិទ្ធិជួលដីរយៈពេលរហូតដល់ ៩៩ឆ្នាំ។

(រូបថត៖ Flash90)

នៅក្នុងពិធីចុះហត្ថលេខាដែលបានរៀបចំឡើងយ៉ាងកក្រើក ឯកអគ្គរដ្ឋទូតអាមេរិក លោក Mike Huckabee បានហុចក្រដាសប្រាក់ ១ដុល្លារពិតៗទៅឱ្យរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa’ar ជានិមិត្តរូប។ សកម្មភាពនេះមិនមែនជារឿងលេងសើច ឬជាការសន្សំសំចៃលុយនោះទេ ប៉ុន្តែវាគឺជា «យុទ្ធសាស្ត្រនយោបាយកម្រិតខ្ពស់»។

តើព្រឹត្តិការណ៍ក្រដាសប្រាក់ ១ដុល្លារនេះ ចង់បង្ហាញអ្វីខ្លះទៅកាន់ពិភពលោក?

១. ការបោះថ្មបេតុង «ដោតទង់ជាតិអចិន្ត្រៃយ៍» របស់អាមេរិក

អត្ថន័យធំបំផុតនៃកិច្ចសន្យា ៩៩ឆ្នាំ នេះ គឺការប្រកាសថា អាមេរិកនឹងមិនដកថយឡើយ។ កាលពីឆ្នាំ២០១៨ ក្នុងអាណត្តិដំបូងរបស់លោក ដូណាល់ ត្រាំ អាមេរិកបានរើស្ថានទូតពីទីក្រុង Tel Aviv មកហ្សេរុយសាឡឹម ប៉ុន្តែគ្រានោះវាគ្រាន់តែជាការិយាល័យបណ្ដោះអាសន្នប៉ុណ្ណោះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Times of Israel លោកទូត Mike Huckabee បានថ្លែងយ៉ាងច្បាស់ៗថា៖ «យើងកំពុងដោតទង់ជាតិអាមេរិក នៅលើដីនៃទីក្រុងហ្សេរុយសាឡឹម សម្រាប់អគារស្ថានទូតថ្មីសន្លាង និងជាអចិន្ត្រៃយ៍ ដែលវានឹងក្លាយជាមជ្ឈមណ្ឌលមេនៃសកម្មភាពការទូតរបស់យើង»។ លក្ខខណ្ឌជួលជិតមួយសតវត្សរ៍នេះ បង្ហាញថា ទោះបីជាថ្ងៃក្រោយអាមេរិកផ្លាស់ប្តូរប្រធានាធិបតីថ្មី ឬបក្សនយោបាយផ្សេងក៏ដោយ ក៏កិច្ចព្រមព្រៀងនេះបានចាក់គ្រឹះយ៉ាងរឹងមាំដូចបេតុង ដែលមិនអាចរុះរើបានឡើយ។

២. និមិត្តរូបនៃ «សម្ព័ន្ធភាពដែកថែប» ដែលមិនគិតពីលុយកាក់

តម្លៃដីនៅកណ្ដាលក្រុងហ្សេរុយសាឡឹម មានតម្លៃរាប់លានដុល្លារ ប៉ុន្តែអ៊ីស្រាអែលព្រមឱ្យអាមេរិកជួលក្នុងតម្លៃ ១ដុល្លារ។ នេះជាការផ្ញើសារថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនមែនជាការរកស៊ីដោះដូរយកចំណេញលុយកាក់នោះទេ ប៉ុន្តែវាជាសម្ព័ន្ធភាពយុទ្ធសាស្ត្រ និងសន្តិសុខដ៏ជ្រាលជ្រៅ។

តាមរបាយការណ៍របស់ The Korea Times លោក Gideon Sa’ar រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បានហៅព្រឹត្តិការណ៍នេះថាជា «សម្ព័ន្ធភាពដែលមិនអាចបំបែកបាន» ដោយលោកសង្កត់ធ្ងន់ថា អ៊ីស្រាអែល គឺជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់អាមេរិក នៅតំបន់មជ្ឈិមបូព៌ា។ ការផ្ដល់ដីឱ្យស្ទើរតែទទេរនេះ គឺដើម្បីតបស្នង ដែលអាមេរិកតែងតែឈរការពារអ៊ីស្រាអែលនៅលើឆាកអន្តរជាតិ។

៣. ការផ្ដាច់សង្ឃឹមរបស់ប៉ាឡេស្ទីន និងការរិះគន់រឿង «ជម្លោះ​ដី»

ទោះបីជាភាគីទាំងពីរអបអរសាទរ ប៉ុន្តែព័ត៌មាននេះបានក្លាយជាដំណឹងដ៏ជូរចត់សម្រាប់ប្រជាជនប៉ាឡេស្ទីន។ ទីក្រុងហ្សេរុយសាឡឹម គឺជាចំណុចរសើបបំផុតក្នុងវិវាទរាប់ទសវត្សរ៍ ដោយសារប៉ាឡេស្ទីន ក៏ចង់បានតំបន់ហ្សេរុយសាឡឹមខាងកើត ធ្វើជារដ្ឋធានីរបស់ខ្លួននាពេលអនាគតដែរ។

អ្វីដែលកាន់តែចម្រូងចម្រាសនោះ គឺទីតាំងដីដែលត្រូវសាងសង់ (ដែល​គេ​ហៅថាតំបន់ Allenby)។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu Agency អង្គការសិទ្ធិមនុស្ស Adalah បានបង្ហាញឯកសារប្រវត្តិសាស្ត្រថា ដីឡូត៍នេះដើមឡើយជាដីឯកជនរបស់គ្រួសារជនជាតិប៉ាឡេស្ទីន ដែលត្រូវបានអ៊ីស្រាអែលរឹបអូសយកកាលពីឆ្នាំ១៩៤៨ ក្រោមច្បាប់ទ្រព្យសម្បត្តិអវត្តមាន។ ការយកដីជម្លោះនេះទៅឱ្យអាមេរិកសាងសង់ស្ថានទូត ត្រូវបានក្រុមអ្នកច្បាប់អន្តរជាតិមើលឃើញថា ជាការបំពានលើសន្ធិសញ្ញាទីក្រុងឡាអេ ដែលហាមឃាត់ការរឹបអូសទ្រព្យសម្បត្តិឯកជនក្នុងតំបន់ជម្លោះ។

លើសពីនេះ តាមការចុះផ្សាយរបស់ Al Jazeera ជំហានថ្មីរបស់អាមេរិកនេះ ត្រូវបានគេមើលឃើញថាជា «ការវាយប្រហារយ៉ាងធ្ងន់ធ្ងរ» ទៅលើក្តីសង្ឃឹមនៃការបង្កើតរដ្ឋប៉ាឡេស្ទីន និងផ្លូវដោះស្រាយសន្តិភាពតាមបែប «រដ្ឋពីរ» ព្រោះអាមេរិកដែលជាមហាអំណាចធំ បានជ្រើសរើសទទួលស្គាល់កម្មសិទ្ធិរបស់អ៊ីស្រាអែលទាំងស្រុងទៅហើយ។

សរុបសេចក្តីមក ក្រដាសប្រាក់ ១ដុល្លារ និងកិច្ចសន្យា ៩៩ឆ្នាំ នេះ មិនមែនជារឿងសាមញ្ញនោះទេ។ វាជានិមិត្តរូបនៃការផ្សារភ្ជាប់ជោគវាសនារវាងអាមេរិក និងអ៊ីស្រាអែលឱ្យកាន់តែស្អិតរមួត ខណៈវាបានបន្សល់ទុកនូវភាពចម្រូងចម្រាស និងសំណួរជុំវិញសន្តិភាពនៅមជ្ឈិមបូព៌ា ដែលកាន់តែពិបាករកចម្លើយ៕

អត្ថបទ៖ ឈាង

The post សារនយោបាយធំៗ​៣ ក្នុងកិច្ចសន្យាជួលដី ៩៩ឆ្នាំ សម្រាប់​ការចាក់គ្រឹះអចិន្ត្រៃយ៍របស់អាមេរិកនៅហ្សេរុយសាឡឹម appeared first on Kampuchea Thmey Daily.

ប្រធានាធិបតី លីបង់ ប្រកាសថា នឹង​មិនដោះ​ដូរទឹកដីសូម្បី «មួយចំអាម» ឲ្យអ៊ីស្រាអែល ឡើយ
ប្រធានាធិបតីលីបង់ លោក ចូសេហ្វ អាអូន (Joseph Aoun) ​នៅ​​ថ្ងៃទី២ ខែកក្កដា បានចេញមុខការពារកិច្ចចរចា ជាមួយអ៊ីស្រាអែល ដោយសង្កត់ធ្ងន់ថា ទង្វើនេះមិនមែនជាការក្បត់ជាតិឡើយ ហើយលោកក៏នឹងមិនប្រគល់ «ទឹកដីលីបង់សូម្បីតែមួយចំអាម» ទៅឲ្យសត្រូវនោះដែរ។ នេះបើតាមការបញ្ជាក់ពីវិមានប្រធានាធិបតីលីបង់។

ប្រធានាធិបតីលីបង់ លោក ចូសេហ្វ អាអូន(រូបភាព៖Reuters)

ការ​ប្រកាស​​បែបនេះ​របស់​ការិយាល័យ​ប្រធានាធិបតីលីបង់ បានធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz កាលពីថ្ងៃពុធ បានប្រកាសថា កងទ័ពអ៊ីស្រាអែលនឹងបន្តរស់នៅក្នុងតំបន់ដែល​ខ្លួនហៅថា «តំបន់សន្តិសុខ» ក្នុងប្រទេសលីបង់ ស៊ីរី និងតំបន់ហ្គាហ្សា រហូតដល់មានការជូនដំណឹងជាថ្មី។ នេះបើយោងតាមការចុះផ្សាយពិសារព័ត៌មាន thedefensepost។

កាលពីសប្តាហ៍មុន លីបង់បានចុះហត្ថលេខាលើក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀងមួយជាមួយអ៊ីស្រាអែល ដែល​គាំទ្រដោយសហរដ្ឋ​អាមេរិក ក្នុងគោលបំណងស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណា ជំហាន​នេះបានជួបប្រទះនឹងការតវ៉ាយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។

ប្រធានាធិបតីលីបង់រូបនេះ បានបន្ថែមថា ទីក្រុងបេរូត បានសម្រេចចិត្តចូលរួមក្នុងកិច្ចពិភាក្សា គឺ ដើម្បីធានាឲ្យបាននូវការដកទ័ពរបស់អ៊ីស្រាអែលចេញពីទឹកដីខ្លួន។ ជាក់ស្ដែង កិច្ចចរចាជាមួយអ៊ីស្រាអែល មិនមែនជា ការក្បត់ជាតិឡើយ ប៉ុន្តែវាគឺជាសង្គ្រាមការទូតមួយ ដែលមិនបាច់បង្ហូរឈាមដោយឥតប្រយោជន៍។ លោកក៏បានប្រកាសយ៉ាងដាច់អហង្ការថា «យើងនឹងមិនលះបង់ទឹកដីលីបង់ សូម្បីតែមួយចំអាមឡើយ»។

យោងតាមកិច្ចព្រមព្រៀងក្របខ័ណ្ឌនោះ គេរំពឹងថា កងទ័ពលីបង់នឹងចាប់ផ្តើមបង្កើតអំណាចគ្រប់គ្រងរបស់ខ្លួនជាបណ្តើរៗនៅភាគខាងត្បូងលីបង់ ស្របពេលដែលក្រុមហេសបូឡា ត្រូវទម្លាក់អាវុធ ហើយអ៊ីស្រាអែលត្រូវដកទ័ពថយ ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនទាន់បានកំណត់ពេលវេលាជាក់លាក់ណាមួយឡើយ។ ដំណើរការលម្អិតនឹងត្រូវចែងនៅក្នុងឧបសម្ព័ន្ធសន្តិសុខ ដែលខ្លឹមសាររបស់វាមិនទាន់ត្រូវបានប្រកាសជាសាធារណៈនៅឡើយទេ។

ដោយឡែក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ  ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ដែលហៅថា «តំបន់សន្តិសុខ» នៅភាគខាងត្បូងលីបង់កាលពីថ្ងៃអង្គារ បានបញ្ជាក់ជាថ្មីថា កងកម្លាំងរបស់លោកនឹងបន្តស្ថិតនៅទីនោះ ដរាបណាទើបតែក្រុមហេសបូឡានៅតែជាការគំរាមកំហែង។

គួររំឮកថា សង្គ្រាមចុងក្រោយបង្អស់នេះ បានផ្ទុះឡើងកាលពីថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមហេសបូឡាបានបាញ់បង្ហោះគ្រាប់មីស៊ីលទៅលើអ៊ីស្រាអែល ដើម្បីសងសឹកនឹងការវាយប្រហាររួមគ្នារវាងអាមេរិកនិងអ៊ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់។ ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាស និងការវាយលុកជើងគោក ដែលបានសម្លាប់មនុស្សជាង ៤,២០០ នាក់នៅក្នុងប្រទេសលីបង់ នេះបើយោងតាមអាជ្ញាធរមូលដ្ឋាន៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

មុនកិច្ចប្រជុំកំពូល អាមេរិក ដាស់តឿន​ឲ្យ ណាតូ ​ក្រើន​រំឭកសមាជិក​​ពន្លឿន​​​បង្កើនការចំណាយ​​​ តាមត្រាំចង់​បាន​

The post ប្រធានាធិបតី លីបង់ ប្រកាសថា នឹង​មិនដោះ​ដូរទឹកដីសូម្បី «មួយចំអាម» ឲ្យអ៊ីស្រាអែល ឡើយ appeared first on Kampuchea Thmey Daily.

NYT៖ អាមេរិក ប្រាប់ឲ្យអ៊ីរ៉ង់ ប្រយ័ត្នខ្លួន ព្រោះអ្នកការទូតកំពូល ២រូប ត្រូវអ៊ីស្រាអែល ដាក់ចូលក្នុង «បញ្ជីធ្វើឃាត» ហើយ
សហរដ្ឋអាមេរិក ហាក់ប្រែដោះដៃពីអ៊ីស្រាអែល ហើយឥឡូវបែរជាងាកទៅខាងអ៊ីរ៉ង់វិញ ខណៈបើយោងតាមកាសែត News York Times បានឲ្យដឹងថា មន្ត្រីអាមេរិកច្រើនរូប បានប្រាប់ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi និងប្រធានរដ្ឋសភា Mohammad Bagher Ghalibaf កំពុងស្ថិតក្នុងបញ្ជីតាមសម្លាប់ របស់អ៊ីស្រាអែល ហើយ។

លោក Mohammad Bagher Ghalibaf (ឆ្វេង) ជាមួយលោក Abbas Araghchi (រូប៖ Reuters)

យោងតាម NYT ផ្សាយនៅថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ ដែលដកស្រង់សម្តី ទាំងមន្ត្រីអាមេរិកមុន និងបច្ចុប្បន្ន​ ប៉ុន្តែសុំមិនបញ្ចេញឈ្មោះ, មន្ត្រីជាន់ខ្ពស់ទាំងពីររូបនេះ ត្រូវបានអ៊ីស្រាអែល រៀបផែនការធ្វើឃាត អំឡុងពេលមានបទឈប់បាញ់ ដ៏ផុយស្រួយ ក្រោយថ្ងៃទី៨ ខែមេសា។

ដ្បិតមិនប្រាប់ផ្ទាល់មាត់ ប៉ុន្តែការព្រមាន ត្រូវបានបញ្ជូនតាមរយៈអ្នកសម្របសម្រួលនៅក្នុងតំបន់ ចំពេលមានក្តីបារម្ភថា សកម្មភាពបែបនេះ អាចនឹងធ្វើឲ្យរំខានដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ឈានឆ្ពោះទៅរកសន្តិភាព។

ក្នុងករណីមួយ ដែលមិនធ្លាប់ត្រូវបានគេទម្លាយ! យន្តហោះចម្បាំងអ៊ីស្រាអែល ពីរគ្រឿង បានហោះចូលទៅក្នុងដែនអាកាសអ៊ីរ៉ង់ ពេលលោក Ghalibaf វិលមកមាតុភូមិ ក្រោយបញ្ចប់កិច្ចពិភាក្សាជាមួយអនុប្រធានាធិបតីអាមេរិក JD Vance នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ថ្ងៃទី១២ ខែមេសា។

លោក Mohammad Bagher Ghalibaf (ឆ្វេង) ជាមួយលោក Abbas Araghchi (រូប៖ Reuters)

ភ្លាមនោះ កងកម្លាំងសន្តិសុខអ៊ីរ៉ង់ បានជូនដំណឹងដល់លោក Ghalibaf បន្ទាប់មកយន្តហោះរបស់លោក ក៏ចុះចតជាបន្ទាន់នៅក្នុងទីក្រុង Mashhad ហើយលោក ក៏បន្តដំណើរទៅកាន់ទីក្រុងតេហេរ៉ង់ តាមផ្លូវគោកវិញទៅ។

យោងតាមការវាយតម្លៃផ្នែកចារកម្ម និងការទូតរបស់អាមេរិក, ជាការពិត អ៊ីស្រាអែល មើលឃើញថា ការកម្ចាត់ថ្នាក់ដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ គឺជាវិធីសាស្ត្រមួយ ដើម្បីដោះស្រាយជម្លោះ ដូច្នេះហើយ អាមេរិក ក៏សម្រេចស្នើសុំឲ្យបណ្តាប្រទេសទីបីនៅក្នុងតំបន់ ជួយផ្តល់ដំណឹងដល់ទីក្រុងតេហេរ៉ង់ អំពីការគំរាមកំហែងទាំងនេះ តែម្តងទៅ។

យ៉ាងណា មិនមែនត្រឹមអ្នកការទូតជាន់ខ្ពស់ ទាំងពីររូបនេះទេ, រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានប្រកាសក្តែងៗរួចហើយថា មេដឹកនាំកំពូលអ៊ីរ៉ង់ Mojtaba Khamenei ត្រូវបានចុចឈ្មោះ ដាក់ក្នុងបញ្ជីគោលដៅសម្លាប់រួចជាស្រេច។

លោក Israel Katz (រូប៖ Reuters)

ទោះបែបនោះ លោក Araghchi បានគំរាមសងសឹកវិញ ដោយព្រមានថា បើអ៊ីស្រាអែល ហ៊ានប៉ះលោក Mojtaba មែន ខ្លួននឹងផ្តល់មេរៀនវិញ ជាមួយនឹងការសងសឹក ដ៏ខ្លាំងក្លាជាទីបំផុត។

សូមជម្រាបថា អ៊ីស្រាអែលនិងអ៊ីរ៉ង់ បានច្បាំងគ្នា ជិត ៥ទសវត្សរ៍មកហើយ គិតចាប់តាំងពី បដិវត្តឥស្លាមអ៊ីរ៉ង់ ក្នុងឆ្នាំ១៩៧៩ ប៉ុន្តែប្រទេសទាំងពីរ បានចាប់ផ្តើមផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ និងបើកចំហរដោយផ្ទាល់ដាក់គ្នា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ៕

អត្ថបទ៖ សុវណ្ណ

អ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន

The post NYT៖ អាមេរិក ប្រាប់ឲ្យអ៊ីរ៉ង់ ប្រយ័ត្នខ្លួន ព្រោះអ្នកការទូតកំពូល ២រូប ត្រូវអ៊ីស្រាអែល ដាក់ចូលក្នុង «បញ្ជីធ្វើឃាត» ហើយ appeared first on Kampuchea Thmey Daily.

អាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ដៃគ្នាចុះហត្ថលេខាលើកិច្ចសន្យាជួលដីមួយកន្លែង ដែលមានរយៈពេលរហូតដល់ទៅ ៩៩ឆ្នាំ ដើម្បីសាងសង់ស្ថានទូតអាមេរិកអចិន្ត្រៃយ៍ ហើយ​អ្វីដែលធ្វើឱ្យគេហួសចិត្តនោះគឺ តម្លៃជួលដីនោះគឺត្រឹមតែ ១ដុល្លារតែប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់សារព័ត៌មាន Al Jazeera។

(រូបថត៖ AP)

តាំងពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តប្ដូរស្ថានទូតអាមេរិកពីទីក្រុងទែលអាវីវ ទៅ​កាន់ទីក្រុងហ្សេរុយសាឡឹម កាលពីឆ្នាំ២០១៨ មក ស្ថានទូតអាមេរិក គឺដំណើរការជាបណ្ដោះអាសន្ននៅក្នុងអគារកុងស៊ុលចាស់ប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ អាមេរិកបានដីថ្មីមួយកន្លែងយ៉ាងធំ ក្នុង​តំបន់ Allenby ស្ថិត​នៅភាគខាងត្បូងទីក្រុងហ្សេរុយសាឡឹម ដើម្បីធ្វើជា​ស្ថានទូតផ្លូវការរបស់ខ្លួនតែម្តង។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa’ar បានលើកឡើងថា ការសាងសង់ស្ថានទូតអចិន្ត្រៃយ៍នេះ គឺជារូបភាពកាន់តែច្បាស់មួយ ក្នុងការគាំទ្រការសម្រេចចិត្តជា​ប្រវត្តិសាស្ត្ររបស់លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៧ ដែលបានទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជាលំនៅឋានផ្លូវការរបស់អ៊ីស្រាអែល ហើយវាក៏បានបង្ហាញពី «សម្ព័ន្ធភាពដែលមិនអាចបំបែកបាន» រវាងប្រទេសទាំងពីរផង​ដែរ។

យ៉ាង​ណាមិញ រឿងនេះមិនមែនរលូនគ្មានអ្នកជំទាស់នោះទេ។ សារព័ត៌មាន The Strait Times បានផ្សាយ​ថា ក្រុមការពារសិទ្ធិមនុស្សប៉ាឡេស្ទីន បានចេញមុខមកថ្កោលទោសចំៗ និងខឹងសម្បារយ៉ាងខ្លាំង។ ពួកគេបានលាតត្រដាងថា ដីដែលអាមេរិកជួលតម្លៃ ១ដុល្លារនោះ តាមពិតជាដីដែលអ៊ីស្រាអែលបានរឹបអូសខុសច្បាប់ពីម្ចាស់ដីជនជាតិប៉ាឡេស្ទីន កាលពីឆ្នាំ១៩៥០។ ក្រុមនេះបានចោទប្រកាន់រដ្ឋាភិបាលអាមេរិកចំៗថា កំពុងតែគាំទ្រការរឹបអូសទ្រព្យសម្បត្តិខុសច្បាប់ និងបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ៕

ប្រែសម្រួល៖ ឈាង

The post អាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម appeared first on Kampuchea Thmey Daily.

អ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
ដ្បិតកម្តៅរវាងអ៊ីរ៉ង់និងអាមេរិក ហាក់ថមថយបន្តិចមែន ប៉ុន្តែស្ថានការណ៍ រវាងអ៊ីរ៉ង់និងអ៊ីស្រាអែលឯណោះ ប្រែជាពុះកញ្ជ្រោលខ្លាំង ដោយភាគីទាំងពីរ ពាក្យសម្តីយ៉ាងក្តៅគគុកដាក់គ្នា ហើយឥឡូវ ទីក្រុងតេហេរ៉ង់ គំរាមផ្តល់មេរៀនដល់អ៊ីស្រាអែល បើហ៊ានតែប៉ះមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Mojtaba Khamenei។

មេដឹកនាំកំពូលអ៊ីរ៉ង់ Mojtaba Khamenei (រូប៖ Reuters)

មុននេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz ប្រកាសថា មេដឹកនាំកំពូលអ៊ីរ៉ង់ ត្រូវបានចុចឈ្មោះ ដាក់ក្នុងបញ្ជីគោលដៅសម្លាប់រួចជាស្រេច ថែមទាំងបញ្ជាក់ច្បាស់ៗថា អ៊ីស្រាអែល នឹងមិនអនុញ្ញាតឲ្យទីក្រុងតេហេរ៉ង់ អភិវឌ្ឍអាវុធនុយក្លេអ៊ែរបានឡើយ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz (រូប៖ Reuters)

យ៉ាងណា ឆ្លើយតបចំពោះការគំរាមនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ព្រមានថា បើអ៊ីស្រាអែល ហ៊ានប៉ះលោក Mojtaba មែន ខ្លួននឹងផ្តល់មេរៀនវិញ ជាមួយនឹងការសងសឹក ដ៏ខ្លាំងក្លាជាទីបំផុត។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម X និងផ្សាយបន្តដោយគេហទំព័រ Jerusalem Post នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ លោក Araghchi សរសេរថា ក្នុង MoU ទីក្រុងអ៊ីស្លាម៉ាបាដ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក, លក្ខខណ្ឌទាំងអស់គឺ ច្បាស់ដូចថ្ងៃ និងលាតត្រដាងជាសាធារណៈ ទៅហើយ។ ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានប្ដេជ្ញាចិត្តថា អាមេរិកនឹង «ទប់ស្កាត់សត្វចិញ្ជឹមរបស់ខ្លួន នៅទីក្រុង Tel Aviv» តែបើ អ៊ីស្រាអែល មើលរំលងរឿងនេះ អ៊ីរ៉ង់នឹងផ្តល់មេរៀន ចំពោះការគំរាមកំហែងណាមួយ ប្រឆាំងនឹងប្រជាជន ឬថ្នាក់ដឹកនាំរបស់ខ្លួន។

ការព្រមាននេះកើតឡើង បន្ទាប់ពីនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benjamin Netanyahu ប្រកាសថា សមរភូមិ​រវាងអ៊ីស្រាអែល​​ជាមួយអ៊ីរ៉ង់ មិន​ទាន់ចប់​នៅ​ឡើយ​ទេ ហើយ​នៅ​តែមានការងារ ​ដែល​ត្រូវ​ធ្វើប្រឆាំង​នឹង​ទីក្រុង តេហេរ៉ង់។

ពេល​អ្នក​កាសែត​សួរថា​តើ សង្គ្រាមរបស់​អ៊ីស្រាអែល​ជាមួយ​អ៊ីរ៉ង់ ​ក្រុម​ហាម៉ាស និងហេសបូឡា​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ ​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ចប់ ហើយ​ឈ្នះឬអត់? លោកឆ្លើយថា អត់ទាន់​ចប់​ទេ! ប្រសិន​បើអ្នក​ចង់រស់​នៅ ក្នុងមជ្ឈិមបូព៌ានិងលើពិភពលោក​បាន​សុខ​ អ្នកត្រូវតែខ្លាំង​។

សូមជម្រាបថា អ៊ីស្រាអែលនិងអ៊ីរ៉ង់ បានច្បាំងគ្នា ជិត ៥ទសវត្សរ៍មកហើយ គិតចាប់តាំងពី បដិវត្តឥស្លាមអ៊ីរ៉ង់ ក្នុងឆ្នាំ១៩៧៩ ប៉ុន្តែប្រទេសទាំងពីរ បានចាប់ផ្តើមផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ និងបើកចំហរដោយផ្ទាល់ដាក់គ្នា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ៕

អត្ថបទ៖ សុវណ្ណ

លុយ៦ពាន់លានដុល្លារ ដែលបង្កក៖ អ៊ីរ៉ង់ គ្រោង​យកទៅទិញទំនិញ​ចាំបាច់ ឱ្យ​ប្រជាជន

The post អ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន appeared first on Kampuchea Thmey Daily.

កងទ័ពអ៊ីស្រាអែល ប្រកាសថា នឹងឈរជើង កាន់កាប់ផ្នែកខ្លះនៃប្រទេសលីបង់, ស៊ីរី និងតំបន់ហ្គាហ្សា ដោយគ្មានកំណត់ពេល
ទោះអាមេរិក-អ៊ីរ៉ង់ សុខចិត្តថយម្នាក់មួយជំហាន ងាកទៅរកសន្តិភាព ពន្លត់ភ្លើងសង្គ្រាមមជ្ឈិមបូព៌ា ​ដែលអូសបន្លាយពេលអស់ប៉ុន្មានខែមកនេះ ក៏ដោយ ប៉ុន្តែសល់តែអ៊ីស្រាអែលប៉ុណ្ណោះ ដែលនៅតែគឃ្លើន មិនព្រមបោះបង់មហិច្ចតាឈ្លានពានទឹកដីប្រទេសដទៃ ទាំងឥតខ្វល់ ទោះមានការព្រមានពីទីក្រុងវ៉ាស៊ីនតោន ហើយមកទល់ពេលនេះ ថែមទាំងប្រកាសទៀតថា ខ្លួននឹងកាន់កាប់ផ្នែកខ្លះនៃប្រទេសលីបង់, ស៊ីរី និងតំបន់ហ្គាហ្សា ដោយគ្មានកំណត់ពេល។

កងទ័ពអ៊ីស្រាអែល (រូប៖ Reuters)

ពាក្យសម្តីនេះគឺចេញពីមាត់ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល Israel Katz ដែលអះអាងក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ និងផ្សាយដោយ RT ថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងបន្តឈរជើងដោយគ្មានកំណត់ពេល នៅក្នុង «តំបន់សន្តិសុខ»។ មិនឲ្យប្រវត្តិសាស្រ្តច្រំដែលឡើយ! កងទ័ព នឹងមិនដកចេញពីដែនដីទ្រនាប់ ដែលត្រូវបានសម្អាត និងដណ្តើមបាននោះ ទៀតទេ។

លោកនិយាយថា នៅលីបង់! ទោះបីជាថ្មីៗនេះ រដ្ឋាភិបាលទីក្រុងបេរូត បានចុះហត្ថលេខាលើក្របខ័ណ្ឌកិច្ចព្រមព្រៀងសន្តិភាព ដែលរៀបរៀងដោយសហរដ្ឋអាមេរិក ក្នុងបំណងឲ្យក្រុមហេសបូឡា ទម្លាក់អាវុធចុះក៏ដោយ ក៏អ៊ីស្រាអែល នៅតែរក្សាជំហរថា កងទ័ពរបស់ខ្លួន នឹងមិនដកចេញពីភាគខាងត្បូងប្រទេសលីបង់ឡើយ។ កងទ័ព នឹងបន្តកាន់កាប់ទីតាំង នៅតាមចំណុចយុទ្ធសាស្ត្រសំខាន់ៗចំនួន ៥ ដែលលាតសន្ធឹងរហូតដល់ទន្លេ Litani លុះត្រាតែ ក្រុមហេសបូឡា រំសាយអាវុធអស់ទាំងស្រុង។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល Israel Katz (រូប៖ Reuters)

នៅស៊ីរី! បន្ទាប់ពីការដួលរលំនៃរបបលោក Bashar al-Assad អ៊ីស្រាអែល បានដណ្តើមយកដែនដីទ្រនាប់តាមព្រំដែន រួមទាំងភ្នំ Hermon ផងដែរ។ កងកម្លាំង IDF មានបំណងគ្រប់គ្រងតំបន់គ្មានយោធាទាំងនេះជាអចិន្ត្រៃយ៍ ដើម្បីរារាំងក្រុមសកម្មប្រយុទ្ធអរិភាព ឬក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ មិនឲ្យបង្កើតមូលដ្ឋានទ័ព នៅជិតតំបន់ Golan Heights បាន។

ចំណែកនៅហ្គាហ្សា, វត្តមានយោធា បានកែប្រែដែនដីប្រហែល ៣០% ឲ្យទៅជាតំបន់ទ្រនាប់សន្តិសុខអចិន្ត្រៃយ៍។ លោក Katz ឲ្យសញ្ញាថា IDF នឹងបន្តរក្សាការគ្រប់គ្រងដែនដីនេះ ដរាបណាក្រុមហាម៉ាស  នៅតែមិនព្រមចុះចាញ់ និងមិនព្រមដោះលែងចំណាប់ខ្មាំង ដែលនៅសេសសល់។

កងទ័ពអ៊ីស្រាអែល (រូប៖ Reuters)

មុននេះផងដែរ មានរបាយការណ៍ថា ​អ៊ីស្រាអែល បានចំណាយលុយអស់ជិត ២០៥ពាន់លានដុល្លារហើយ សម្រាប់សង្គ្រាមនៅ​ហ្គាហ្សា លីបង់ ស៊ីរី និងអ៊ីរ៉ង់ ​ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក។

ការ​ចំណាយលើវិស័យការពារជាតិ​មានចំនួន​ជិត​ ៧១.២ ប៊ីលានដុល្លារ​នៃ​ចំនួន​សរុប ខណៈ​ការទូទាត់​សំណងបានឈាន​ដល់ ៩.៦ប៊ីលានដុល្លារ ការចំណាយ​ផ្សេងៗរបស់​ជនស៊ីវិលមានចំនួន ១៦.៧ប៊ីលានដុល្លារ និងការចំណាយលើការ​ប្រាក់​ដែលទាក់ទងនឹង​បំណុលសាធារណៈកាន់តែខ្ពស់​ ចំនួន ៥.៥ប៊ីលានដុល្លារ​។

ក្នុងនោះ ការចំណាយលើយោធា គឺអស់ច្រើនជាងគេ ពោលគឺប្រហែល ៧១.២ ពាន់លានដុល្លារ ដែលចាយសម្រាប់ប្រតិបត្តិការយោធា និងការចល័តទ័ពបម្រុង៕

អត្ថបទ៖ សុវណ្ណ

ហេតុអ្វីពិភពលោក «បើកភ្នែកម្ខាង បិទភ្នែកម្ខាង» ជុំវិញសកម្មភាពយោធារបស់អ៊ីស្រាអែល នៅ​លីបង់?

The post កងទ័ពអ៊ីស្រាអែល ប្រកាសថា នឹងឈរជើង កាន់កាប់ផ្នែកខ្លះនៃប្រទេសលីបង់, ស៊ីរី និងតំបន់ហ្គាហ្សា ដោយគ្មានកំណត់ពេល appeared first on Kampuchea Thmey Daily.

ហេតុអ្វីពិភពលោក «បើកភ្នែកម្ខាង បិទភ្នែកម្ខាង» ជុំវិញសកម្មភាពយោធារបស់អ៊ីស្រាអែល នៅ​លីបង់?
សង្គ្រាម និងកិច្ចព្រមព្រៀងឈប់បាញ់នៅមជ្ឈិមបូព៌ា បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅពាក់កណ្តាលឆ្នាំ២០២៦ នេះ។ បន្ទាប់ពីមានការសម្របសម្រួលយ៉ាង​ខ្លាំង​ពីសហរដ្ឋអាមេរិក អ៊ីស្រាអែលនិងលីបង់ បានឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌសន្តិភាពកាលពីខែមិថុនា កន្លងទៅ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាដ៏រ៉ាំរ៉ៃ។ ថ្វីដ្បិតតែបែប​នេះក្ដី ស្ថានភាពជាក់ស្តែងនៅលើសមរភូមិ​ មិនបានប្រែប្រួលទាំងស្រុងនោះទេ ដោយភាគីទាំងសងខាង ជាពិសេសអ៊ីស្រាអែល រងការចោទប្រកាន់ថាបានបំពានលើកិច្ចព្រមព្រៀងនេះជាបន្តបន្ទាប់ តាមរយៈការបន្តវាយប្រហារតាមអាកាស និងការប្រកាសមិនដកទ័ពចេញពីតំបន់ភាគខាងត្បូងលីបង់។

សំណួរដែលមហាជនទូទៅតែងតែចោទសួរនោះគឺ៖ «ហេតុអ្វីបានជាគ្មានការដាក់ទោសទណ្ឌ ឬទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរណាមួយលើប្រទេសអ៊ីស្រាអែល ពីសំណាក់សហគមន៍អន្តរជាតិ?»

ដើម្បីយល់ដឹងពីបញ្ហានេះ យើងត្រូវពិនិត្យមើលលើកត្តាភូមិសាស្ត្រនយោបាយ និងច្បាប់អន្តរជាតិសំខាន់ៗចំនួន៣ ដែលជាខែលការពារអ៊ីស្រាអែល៖

១. លក្ខខណ្ឌ «សិទ្ធិការពារខ្លួន» នៅក្នុងកិច្ចព្រមព្រៀង និងការបដិសេធរបស់ក្រុមហេសបូឡា

យោងតាមរបាយការណ៍លម្អិតស្តីពីកិច្ចព្រមព្រៀងឈប់បាញ់ចុងក្រោយ​នា​ឆ្នាំ២០២៦នេះ កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអាមេរិក មានចែងនូវខ្នងបង្អែកគតិយុត្តិដ៏សំខាន់មួយ សម្រាប់អ៊ីស្រាអែល គឺ «អ៊ីស្រាអែលរក្សាសិទ្ធិក្នុងការវាយប្រហារស្វ័យការពារ ប្រសិនបើមានការគំរាមកំហែងណាមួយកើតឡើងភ្លាមៗ»។

កន្លងមក មេដឹកនាំក្រុមហេសបូឡា (Hezbollah) លោក Naim Qassem បានប្រកាសទាត់ចោលកិច្ចព្រមព្រៀងនេះ ដោយចាត់ទុកថា វាជាការបង្ខំឲ្យលីបង់ចុះចាញ់ និងបានប្តេជ្ញាបន្តការតស៊ូប្រដាប់អាវុធ ដរាបណាទាហានអ៊ីស្រាអែលនៅតែមានវត្តមានលើទឹកដីលីបង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Time។ នៅពេលដែលក្រុមហេសបូឡា (ដែលជាកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលនៅលីបង់ ប៉ុន្តែមិនមែនជារដ្ឋាភិបាលផ្លូវការ) បន្តបាញ់រ៉ុក្កែតចូលអ៊ីស្រាអែល នោះអ៊ីស្រាអែលតែងតែប្រើប្រាស់លេសនេះដើម្បីវាយបកវិញ ដោយអាងលើ «សិទ្ធិការពារខ្លួន» ដែលមានចែងក្នុងកិច្ចព្រមព្រៀង។ ហេតុនេះ ទើបសហគមន៍អន្តរជាតិពិបាក ក្នុងការចោទប្រកាន់អ៊ីស្រាអែលថាជាអ្នកបំពានច្បាប់តែម្ខាងណាស់។

២. អំណាចវេតូរបស់សហរដ្ឋអាមេរិក និងយុទ្ធសាស្ត្ររបស់រដ្ឋបាលលោក ត្រាំ

នៅក្នុងឆាកនយោបាយអន្តរជាតិ យន្តការតែមួយគត់ ដែលអាចដាក់ទណ្ឌកម្មផ្លូវការ និងមានប្រសិទ្ធភាពលើប្រទេសមួយបាន គឺត្រូវឆ្លងកាត់ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ ប៉ុន្តែ សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដែកថែបរបស់អ៊ីស្រាអែល តែងតែប្រើប្រាស់ «អំណាចវេតូ» ដើម្បីរារាំងរាល់សេចក្តីសម្រេចចិត្តណា ដែលប៉ះពាល់ ឬដាក់ទណ្ឌកម្មលើអ៊ីស្រាអែល។

លើសពីនេះ យោងតាមប្រភពព័ត៌មានពី Iran International និង CBN News ជម្លោះនៅលីបង់នាឆ្នាំ២០២៦ នេះ មិនមែនជារឿងរវាងអ៊ីស្រាអែល និងលីបង់សុទ្ធសាធនោះទេ ប៉ុន្តែវាជាផ្នែកមួយនៃសង្គ្រាមស្របគ្នារវាង សហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ (ដែលជាអ្នកកាង​នៅ​ពី​ក្រោយក្រុមហេសបូឡា)។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្តោតការយកចិត្តទុកដាក់ខ្លាំងលើការទប់ស្កាត់ឥទ្ធិពលរបស់អ៊ីរ៉ង់នៅតំបន់ឈូងសមុទ្រ និងផ្លូវទឹកអន្តរជាតិ។ ក្នុងកាលៈទេសៈដែលអាមេរិកមើលឃើញថា អ៊ីស្រាអែលកំពុងជួយកាត់បន្ថយឥទ្ធិពលរបស់អ៊ីរ៉ង់ វាមិនអាចទៅរួចឡើយ ដែលរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន នឹងអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្មលើអ៊ីស្រាអែល។

៣. ទណ្ឌកម្មស្រាលពេក​ពីអឺរ៉ុប មិនអាចធ្វើអ្វី​រដ្ឋាភិបាលអ៊ីស្រាអែលបាន

ទោះបីជាគ្មានទណ្ឌកម្មទ្រង់ទ្រាយធំពីអង្គការសហប្រជាជាតិក៏ដោយ ក៏មានប្រទេសមួយចំនួន ដូចជា ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានព្យាយាមដាក់ទណ្ឌកម្មជាលក្ខណៈបុគ្គល ឬក្រុមតូចៗ។ យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស ដែលដកស្រង់ដោយគេហទំព័ររដ្ឋាភិបាល GOV.UK ភាគីអឺរ៉ុបបានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ថា «មិនសមាមាត្រ និងធ្វើឲ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ»។

អង់គ្លេសថែមទាំងបានដាក់ទណ្ឌកម្មលើក្រុមជនជាតិជ្វីហ្វជ្រុលនិយមមួយចំនួន និងបានចេញការណែនាំមិនឲ្យអាជីវកម្មអង់គ្លេសទៅរកស៊ីនៅតំបន់មួយ​ចំនួនរបស់​អ៊ីស្រាអែល។ ប៉ុន្តែ ទណ្ឌកម្មទាំងនេះ មានកម្រិតទន់ភ្លន់ពេក និងផ្តោតតែលើបញ្ហាតំបន់ West Bank ប៉ុណ្ណោះ មិនបានប៉ះពាល់ដល់រចនាសម្ព័ន្ធសេដ្ឋកិច្ច ឬកងទ័ពស្នូលរបស់អ៊ីស្រាអែលឡើយ។ ផ្ទុយទៅវិញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅតែប្រកាសយ៉ាងរឹងរូសថា កងទ័ពអ៊ីស្រាអែលនឹងបន្តស្ថិតនៅក្នុង «តំបន់សន្តិសុខ» នៅភាគខាងត្បូងលីបង់ រហូតដល់ពួកគេធានាបាននូវសុវត្ថិភាពពេញលេញ សម្រាប់ប្រជាជនខ្លួន ដោយមិនខ្វល់ពីសម្ពាធអន្តរជាតិឡើយ (ប្រភព៖ Iran International)។

ជារួម នៅក្នុងពិភពនយោបាយពិតជាក់ស្តែង ច្បាប់អន្តរជាតិជារឿយៗ ត្រូវបានគ្របដណ្តប់ដោយអំណាចយោធា និងសម្ព័ន្ធភាពភូមិសាស្ត្រនយោបាយ។ ដរាបណាសហរដ្ឋអាមេរិកនៅតែផ្តល់ខ្នងបង្អែកផ្នែកការទូត និងយោធា ហើយដរាបណាមានការវាយប្រហារតបតពីក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ នោះអ៊ីស្រាអែលនឹងនៅតែមានលេសស្របច្បាប់ ដើម្បីបន្តប្រតិបត្តិការយោធារបស់ខ្លួន ដោយមិនខ្លាចរងការដាក់ទណ្ឌកម្មខ្លាំងក្លាណាមួយពីពិភពលោកឡើយ៕

អត្ថបទ៖ ឈាង

The post ហេតុអ្វីពិភពលោក «បើកភ្នែកម្ខាង បិទភ្នែកម្ខាង» ជុំវិញសកម្មភាពយោធារបស់អ៊ីស្រាអែល នៅ​លីបង់? appeared first on Kampuchea Thmey Daily.