ប្រទេស អ៊ីរ៉ាក់ Archives - Kampuchea Thmey Daily

អាមេរិក គាំទ្របេក្ខជននាយករដ្ឋមន្ត្រីថ្មី​ របស់​ អ៊ីរ៉ាក់ ក្រោយ​ជាប់គាំងនយោបាយ​ច្រើនខែ​​
​ស្របពេល​មាន​អស្ថិរភាព​​​នៅ​​តំបន់​មជ្ឈិម​បូព៌ា និង​ការ​​​​រៀបចំ​រដ្ឋាភិបាល​​ថ្មី​នៅ​ប្រទេស​អ៊ីរ៉ាក់​ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងបាដាដ នៅ​ថ្ងៃទី២៩​ ខែមេសា បានផ្ញើ​សារអបអរសាទរចំពោះបេក្ខជននាយករដ្ឋមន្ត្រីថ្មីនៅក្នុងប្រទេសអ៊ីរ៉ាក់ គឺលោក Ali al-Zaidi ដែល​ទើប​ទទួល​ការ​តែងតាំង​​​ឲ្យដឹកនាំរដ្ឋាភិបាល​​បណ្តោះអាសន្ន ។

លោក Ali al-Zaidi។ រូបភាព៖ REUTERS

តាមរយៈខ្លឹមសារដែលស្ថានទូត​អាមេរិក បានបង្ហោះនៅលើបណ្តាញសង្គម X បានសរសេរថា «បេសកកម្មសហរដ្ឋ​អាមេរិកប្រចាំប្រទេសអ៊ីរ៉ាក់ សូមផ្ញើនូវពាក្យពេចន៍នៃការជូនពរដ៏ល្អបំផុតរបស់ខ្លួនចំពោះ លោក Ali al-Zaidi ​ជា​បេក្ខជនដែលត្រូវបានចាត់តាំងជានាយករដ្ឋមន្ត្រី ក្នុងខណៈពេលដែលលោកកំពុងខិតខំបង្កើតរដ្ឋាភិបាលមួយ ដែលមានសមត្ថភាព​អាចបំពេញនូវក្តីសង្ឃឹមរបស់ប្រជាជនអ៊ីរ៉ាក់ទាំងអស់ សម្រាប់អនាគតដ៏រុងរឿង និងសន្តិភាពជាងមុន» ។

យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន straitstimes  សេចក្តីថ្លែងការណ៍​នេះ បានបន្ថែមថា «យើងរួមសាមគ្គីជាមួយប្រជាជនអ៊ីរ៉ាក់ ដែលមានបំណងប្រាថ្នាចង់សម្រេចបាននូវគោលដៅរួម ក្នុងការការពារអធិបតេយ្យភាពក្នុងប្រទេស និងការលើកកម្ពស់សន្តិសុខដែលគ្មានអំពើភេរវកម្ម»។

យ៉ាងណាមិញ នៅក្នុងរយៈពេលប្រាំខែបន្ទាប់ពីការការបោះឆ្នោតនីតិបញ្ញត្តិ ប្រធានាធិបតីអ៊ីរ៉ាក់ លោក Nizar Amedi បានតែងតាំងអ្នកជំនួញម្នាក់ គឺលោក Zaidi ជានាយករដ្ឋមន្ត្រីចាត់តាំង កាលពីថ្ងៃទី ២៧ ខែមេសា ដោយផ្តល់​ឲ្យលោកនូវភារកិច្ចដ៏លំបាកក្នុងការបង្កើតគណៈរដ្ឋមន្ត្រីក្នុងរយៈពេល ៣០ ថ្ងៃខាងមុខ ចំពេលដែលមានការឈ្លោះប្រកែកគ្នាផ្នែកនយោបាយយ៉ាងខ្លាំងក្លា។

ការតែងតាំងនេះ បានកើតឡើង បន្ទាប់ពីមានជាប់គាំងអស់ជាច្រើនខែ ដែលក្នុងអំឡុងពេលនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាត់ផ្ដាច់រាល់ការគាំទ្រទាំងអស់ចំពោះប្រទេសអ៊ីរ៉ាក់ ប្រសិនបើអតីតនាយករដ្ឋមន្ត្រីពីរអាណត្តិ លោក Maliki ត្រឡប់មកកាន់តំណែងវិញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ប្រធានាធិបតី​ជាប់ឆ្នោត​អ៊ីរ៉ាក់ តែងតាំងអ្នកជំនួញ Ali al-Zaidi ជានាយករដ្ឋមន្ត្រីចាំផ្ទះ

The post អាមេរិក គាំទ្របេក្ខជននាយករដ្ឋមន្ត្រីថ្មី​ របស់​ អ៊ីរ៉ាក់ ក្រោយ​ជាប់គាំងនយោបាយ​ច្រើនខែ​​ appeared first on Kampuchea Thmey Daily.

ប្រធានាធិបតី​ជាប់ឆ្នោត​អ៊ីរ៉ាក់ តែងតាំងអ្នកជំនួញ Ali al-Zaidi ជានាយករដ្ឋមន្ត្រីចាំផ្ទះ
ប្រធានាធិបតីដែលទើបជាប់ឆ្នោតថ្មីរបស់ប្រទេសអ៊ីរ៉ាក់ បានតែងតាំងសហគ្រិន លោក Ali al-Zaidi ជានាយករដ្ឋមន្ត្រីចាំផ្ទះ បន្ទាប់ពីលោក ត្រូវបានគាំទ្រដោយសម្ព័ន្ធភាពសាសនាស៊ីអ៊ីត (Shia) ដ៏សំខាន់នៅក្នុងប្រទេស។ នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ Al Jazeera ប្រចាំនៅអ៊ីរ៉ាក់។

រូបភាព៖Reuters

ការិយាល័យ​​ប្រធានាធិបតី​អ៊ីរ៉ាក់ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីកិច្ចប្រជុំមួយនៅក្នុងទីក្រុង​បាកដាដ ដោយ​លើក​ឡើង​ថា​​ ក្រោយពិនិត្យលើបញ្ជីឈ្មោះបេក្ខជនរួចមក លោក Ali al-Zaidi ត្រូវបានជ្រើសរើសឲ្យធ្វើជាបេក្ខជនរបស់​ក្រុម​ក្របខ័ណ្ឌសម្របសម្រួល ដែលជាប្លុកធំជាងគេនៅក្នុងរដ្ឋសភា ដើម្បីកាន់តំណែងជានាយករដ្ឋមន្ត្រី និងបង្កើតរដ្ឋាភិបាលអាណត្តិក្រោយ។

ការប្រកាសនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីក្របខ័ណ្ឌសម្របសម្រួល ដែលជាសម្ព័ន្ធភាពនៃក្រុមសាសនាស៊ីអ៊ីត មានទំនាក់ទំនងកម្រិតផ្សេងៗគ្នាជាមួយអ៊ីរ៉ង់ និងដែលដំបូងឡើយបានស្នើឈ្មោះលោក Nouri al-Maliki នោះ បានងាកមកផ្ដល់ការគាំទ្រដល់លោក al-Zaidi ឲ្យធ្វើជាបេក្ខជនរបស់ខ្លួនវិញ។ ការតែងតាំងរូបលោកនេះ បង្ហាញឲ្យឃើញថា លោកត្រូវបានជ្រើសរើសឲ្យឡើងកាន់តំណែង ជំនួសឲ្យបេក្ខជនគូប្រជែងម្នាក់ទៀតដែលមាននិន្នាការស្និទ្ធនឹងអ៊ីរ៉ង់។

ការជ្រើសរើសលោក al-Zaidi បានបញ្ចប់ភាពទាល់ច្រកផ្នែកនយោបាយដែលអូសបន្លាយពេលជាច្រើនខែ ដែលក្នុងនោះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចូលជ្រៀតជ្រែក បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីពីរអាណត្តិ លោក Nouri al-Maliki បានលេចមុខជាបេក្ខជនដំបូងគេរបស់សម្ព័ន្ធភាព។

លោក Al-Maliki ដែលជាបុគ្គលស្និទ្ធនឹងអ៊ីរ៉ង់ ត្រូវបានប្រឆាំងយ៉ាងដាច់អហង្ការពីសំណាក់លោកត្រាំ។ ប្រធានាធិបតីអាមេរិករូបនេះ បានព្រមានថា រាល់ការគាំទ្រទាំងអស់ចំពោះប្រទេសអ៊ីរ៉ាក់នឹងត្រូវបញ្ឈប់ ប្រសិនបើលោក Al-Maliki ក្លាយជានាយករដ្ឋមន្ត្រី។

សូមជម្រាបជូនថា លោក Ali al-Zaidi គឺជាបុគ្គលលេចធ្លោមួយរូប ដែលមានបទពិសោធន៍ការងារគ្របដណ្ដប់លើវិស័យហិរញ្ញវត្ថុ ការសិក្សាអប់រំ និងប្រព័ន្ធផ្សព្វផ្សាយ។ បច្ចុប្បន្ន លោកកំពុងកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន National Holding Company៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post ប្រធានាធិបតី​ជាប់ឆ្នោត​អ៊ីរ៉ាក់ តែងតាំងអ្នកជំនួញ Ali al-Zaidi ជានាយករដ្ឋមន្ត្រីចាំផ្ទះ appeared first on Kampuchea Thmey Daily.

អ៊ីរ៉ាក់សំដែងសមានចិត្ត​ជា​ «បងប្អូន»​ជាមួយអ៊ីរ៉ង់​ ដែលឲ្យនាវាដឹកប្រេង​អ៊ីរ៉ាក់​ឆ្លងកាត់ច្រក Hormuz
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Fuad Hussein បានថ្លែងអំណរគុណដល់អ៊ីរ៉ង់ ដែលបានសម្របសម្រួល និងអនុញ្ញាតឲ្យនាវាដឹកប្រេង​របស់​អ៊ីរ៉ាក់ឆ្លងកាត់ច្រកសមុទ្រ Hormuz ចំពេលមានការរឹតបន្តឹងរបស់សាធារណរដ្ឋអ៊ីស្លាមលើ​ច្រក​​នាំចេញ​​ថាមពលសកលដ៏សំខាន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន alarabiya កាលពីថ្ងៃអាទិត្យទី៥មេសា។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Fuad Hussein (រូបភាព៖Reuters)

នៅក្នុងជំនួបជាមួយ​លោក Mohammad Kazem Al-e Sadeq ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់​ប្រចាំទីក្រុងបាកដាដ ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ាក់ លោក Hussein បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងស្វែងរកមធ្យោបាយដើម្បីបញ្ចប់សង្គ្រាមនៅក្នុងតំបន់។ ជាពិសេស ការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងបាកដាដ នឹងជួយបម្រើផលប្រយោជន៍រួមរបស់ភាគីទាំងពីរ»។

អ្នកការទូតកំពូលអ៊ីរ៉ាក់រូបនេះបានបន្ថែមថា គោលនយោបាយរបស់ប្រទេសលោក គឺផ្អែកលើការចៀសវាងសង្គ្រាម និងធ្វើការឆ្ពោះទៅរកការបញ្ចប់ជម្លោះ ដោយសង្កត់ធ្ងន់ថា ទីក្រុងបាកដាដគាំទ្រជានិច្ចចំពោះការដោះស្រាយបញ្ហាតាមរយៈបណ្តាញសន្តិភាព។

លោក Hussein បានបន្ថែមថា តំបន់នេះត្រូវការវិធីសាស្រ្តមួយដែលផ្អែកលើការសន្ទនាបើកចំហ និងសមហេតុផល ដែលអាចបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំក្នុងចំណោមប្រទេសក្នុងតំបន់ និងជួយសម្រេចបាននូវស្ថិរភាពយូរអង្វែង។

ដោយឡែក យោធាអ៊ីរ៉ង់កាលពីថ្ងៃទី៤មេសា បានហៅអ៊ីរ៉ាក់ថាជា «បងប្អូន» ដោយកត់សម្គាល់ថា «ប្រទេសអ៊ីរ៉ាក់ត្រូវបានដកចេញពីការរឹតបន្តឹងណាមួយដែលអនុវត្តចំពោះច្រកសមុទ្រ Hormuz ។ ការរឹតបន្តឹងទាំងនេះអនុវត្តចំពោះតែប្រទេសសត្រូវប៉ុណ្ណោះ»។

យោងតាមសារព័ត៌មានបរទេសសំខាន់ៗ រួមទាំង Bloomberg និង Reuters បានចុះផ្សាយថា នាវាដឹកប្រេង Ocean Thunder ដែលបានចេញដំណើរពីស្ថានីយ Basra នៃប្រទេសអ៊ីរ៉ាក់ ថ្មីៗនេះបានឆ្លងកាត់ច្រកសមុទ្រ Hormuz។ ផ្អែកតាមទិន្នន័យពីក្រុមហ៊ុនតាមដាននាវា Kpler នាវាដឹកប្រេងបានផ្ទុកប្រេងឆៅអ៊ីរ៉ាក់ប្រហែល ១លានបារ៉ែល ដោយចាកចេញពីច្រកសមុទ្រតាមរយៈច្រកតូចចង្អៀតមួយរវាងកោះ Larak របស់អ៊ីរ៉ង់ និងកោះ Qeshm។ បច្ចុប្បន្នវាកំពុងធ្វើដំណើរទៅកាន់ Pasir Gudang នៅភាគខាងត្បូងម៉ាឡេស៊ី ហើយត្រូវបានគេរំពឹងថានឹងមកដល់នៅពាក់កណ្តាលខែនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post អ៊ីរ៉ាក់សំដែងសមានចិត្ត​ជា​ «បងប្អូន»​ជាមួយអ៊ីរ៉ង់​ ដែលឲ្យនាវាដឹកប្រេង​អ៊ីរ៉ាក់​ឆ្លងកាត់ច្រក Hormuz appeared first on Kampuchea Thmey Daily.

មេដឹកនាំអ៊ីរ៉ង់​ Mojtaba ​អរគុណ​​​ប្រមុខ​សាសនានៅ​អ៊ីរ៉ាក់ដែល​រក្សា​ជំហរនៅ​ជាមួយអ៊ីរ៉ង់
ទីភ្នាក់ងារសារព័ត៌មាន ISNA បានរាយការណ៍​នៅ​ថ្ងៃអាទិត្យទី២៩មីនាថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានសម្តែងការដឹងគុណចំពោះមេដឹកនាំសាសនាកំពូល និងប្រជាជនអ៊ីរ៉ាក់ នៅក្នុងសារលិខិត​​មួយ​ច្បាប់​ផ្ញើជូន​ចំពោះការគាំទ្ររបស់ពួកគេនៅក្នុងសង្គ្រាមរបស់សាធារណរដ្ឋអ៊ីស្លាម ប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei (រូបភាព៖Reuters)

នៅក្នុងសារ​​លិខិត​ដែលសន្មត ថា ជារបស់លោក Khamenei បានសរសេររ៉ាយរ៉ាប់ថា៖​«យើងសូមកោតសរសើរចំពោះអាជ្ញាធរសាសនាកំពូល លោក Ayatollah Ali Sistani (ឥស្សរជនដ៏គួរឲ្យគោរពនៅក្នុងសាសនាអ៊ីស្លាម Shia) ព្រមទាំងប្រជាជនអ៊ីរ៉ាក់ ចំពោះជំហរច្បាស់លាស់ប្រឆាំងនឹងការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ និងការគាំទ្ររបស់ពួកគេចំពោះប្រទេសរបស់យើង» ។

ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ គឺមិនមានព័ត៌មានលម្អិតអំពីរបៀបដែលសារនេះត្រូវបានបញ្ជូនមកពីកន្លែងណា ឬភស្តុតាងណាមួយដែលបង្ហាញថាលោក Khamenei ស្ថិតនៅឯណានោះទេ។  ជាក់ស្ដែង លោកមិនទាន់បានបង្ហាញខ្លួនជាសាធារណៈនៅឡើយទេ ប៉ុន្តែគ្រាន់តែបានធ្វើសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយចំនួនប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍ទាំងនេះត្រូវបានអាននៅលើកញ្ចក់ទូរទស្សន៍ដោយភាគីផ្សេងទៀត និងបានបង្ហាញពីជំហរដ៏រឹងមាំ ដោយព្យាករណ៍ពីជ័យជម្នះនៅក្នុងជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា។

ការបរាជ័យរបស់មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ក្នុងការបង្ហាញខ្លួនផ្ទាល់ បានបង្កឲ្យមានការសង្ស័យជាច្រើនអំពីស្ថានភាព និងទីកន្លែងស្នាក់នៅរបស់គាត់។  ទូរទស្សន៍រដ្ឋ និងមន្ត្រីអ៊ីរ៉ង់មួយចំនួននៅតែអះអាងថា លោកកំពុងជាសះស្បើយបន្ទាប់ពីរងរបួសនៅក្នុងការវាយប្រហារតាមអាកាស៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post មេដឹកនាំអ៊ីរ៉ង់​ Mojtaba ​អរគុណ​​​ប្រមុខ​សាសនានៅ​អ៊ីរ៉ាក់ដែល​រក្សា​ជំហរនៅ​ជាមួយអ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.

ក្រុមសកម្មប្រយុទ្ធគ្នីគ្នាអ៊ីរ៉ង់ ប្រកាសក្តែងៗថា ខ្លួនជាអ្នកបាញ់ទម្លាក់យន្តហោះចាក់សាំងអាមេរិក នៅអ៊ីរ៉ាក់
ក្រុមសកម្មប្រយុទ្ធបក្សពួកអ៊ីរ៉ង់ មានមូលដ្ឋាននៅប្រទេសអ៊ីរ៉ាក់ បានចេញមុខអះអាងទទួលខុសត្រូវ ​ដោយប្រកាសក្តែងៗថា ខ្លួននេះហើយជាអ្នកបាញ់ទម្លាក់យន្តហោះចាក់សាំងរបស់សហរដ្ឋអាមេរិក។

(រូប៖ CENTCOM)

នៅថ្ងៃសុក្រទី១៣ខែមីនាឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានដកស្រង់សម្តីអ្នកនាំពាក្យទីស្នាក់ការកណ្តាលនៃក្រុម PBUH របស់អ៊ីរ៉ង់ ដែលអះអាងថា យន្តហោះចាក់សាំងរបស់កងទ័ពអាមេរិក KC-135 ត្រូវបានចលនាតស៊ូ Islamic Resistance បាញ់ទម្លាក់ដោយគ្រាប់មីស៊ីល នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ហើយអាកាសយានិកទាំង៦នាក់ នៅលើយន្តហោះនោះ គឺស្លាប់ទាំងអស់។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមនេះបញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះនេះ ដើម្បីការពារអធិបតេយ្យភាព និងលំហអាកាសនៃប្រទេសរបស់ខ្លួន។

(រូប៖ CENTCOM)

ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញរឿងនេះមិនទាន់មានការឆ្លើយតបឬប្រតិកម្មអ្វី ពីសហរដ្ឋអាមេរិកនោះទេ។

សូមជម្រាបថា យន្តហោះចាក់សាំងលើអាកាសប្រភេទ KC-135 Stratotanker បានធ្លាក់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ខណៈបើតាមការឲ្យដឹងពីបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM), យន្តហោះនេះជួបឧបទ្ទវហេតុជាមួយយន្តហោះមួយគ្រឿងទៀត ក្នុងអំឡុងពេលធ្វើប្រតិបត្តិការ។

(រូប៖ CENTCOM)

យ៉ាងណា យន្តហោះមួយគ្រឿងទៀត មិនមានបញ្ហាឡើយ ដោយអាចចុះចតនៅអាកាសយានដ្ឋាន Ben Gurion ក្នុងប្រទេសអ៊ីស្រាអែល ដោយសុវត្ថិភាព។

ដំបូងឡើយ CENTCOM ចេញសេចក្តីថ្លែងការណ៍ថា ហេតុការណ៍នេះ កើតឡើងក្នុង «លំហអាកាសមិត្តភាព» អំឡុងពេលបំពេញបេសកកម្ម Epic Fury ដែលវាមិនមែនបណ្តាលមកពីការបាញ់ប្រហារពីសត្រូវ ឬការបាញ់ច្រឡំគ្នាឯងអ្វីទេ៕

អត្ថបទ៖ សុខ សុវណ្ណ

យន្តហោះចាក់សាំងអាមេរិក ធ្លាក់នៅអ៊ីរ៉ាក់ ក្រោយជួបឧបទ្ទវហេតុលើអាកាស ជាមួយយន្តហោះមួយគ្រឿងទៀត

The post ក្រុមសកម្មប្រយុទ្ធគ្នីគ្នាអ៊ីរ៉ង់ ប្រកាសក្តែងៗថា ខ្លួនជាអ្នកបាញ់ទម្លាក់យន្តហោះចាក់សាំងអាមេរិក នៅអ៊ីរ៉ាក់ appeared first on Kampuchea Thmey Daily.

អាមេរិកនិងអ៊ីរ៉ង់ កំពុងរុញអ៊ីរ៉ាក់ ឲ្យធ្លាក់ចូលជម្លោះ
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Fuad Hussein បានប្រាប់ BBC នៅថ្ងៃសៅរ៍ទី១០ខែកុម្ភៈថា ទីក្រុងបាកដាដ អាចត្រូវគេរុញឲ្យធ្លាក់ចូលទៅក្នុងជម្លោះ ព្រោះតែការវាយប្រហារសងសឹកគ្នាលើទឹកដីរបស់ខ្លួនរវាងកងជីវពលគាំទ្រដោយអ៊ីរ៉ង់ និងកងកម្លាំងសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Fuad Hussein (រូបថត៖ ក្រសួងការបរទេសអ៊ីរ៉ាក់)

លោក​និយាយ​ថា “​ភាព​តានតឹង​នា​ពេល​បច្ចុប្បន្ន​ ​រវាង​អ៊ីរ៉ង់​និង​សហរដ្ឋ​អាមេរិក បានឈានដល់កម្រិតខ្ពស់បំផុត​។ ខ្ញុំសង្ឃឹមថា ភាគីទាំងសងខាង នឹងបញ្ឈប់ការវាយប្រហារគ្នា។ បើពួកគេមិនដោះស្រាយបញ្ហា នៅលើទឹកដីអ៊ីរ៉ាក់នោះទេ យើងនឹងក្លាយជាអ្នកទទួលខុសត្រូវជាក់ជាមិនខាន”។

សេចក្តីអធិប្បាយនេះកើតឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក បានសម្លាប់អ្នកប្រយុទ្ធនៃក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ចំនួន១៧នាក់ ហើយបន្ទាប់មក ក៏មានការវាយប្រហារដោយសម្លាប់មេបញ្ជាការ Abu Bakir Al Saadi នៅទីក្រុង បាកដាដ ទៀត។

ការវាយប្រហាររបស់អាមេរិក គឺសងសឹកចំពោះការសម្លាប់ទាហានអាមេរិកបីនាក់ នៅហ្ស៊កដានី ខណៈយោធាទីក្រុងវ៉ាស៊ីនតោននិយាយថា ខ្លួននឹងបន្តចាត់វិធានការចាំបាច់ដើម្បីការពារពលរដ្ឋរបស់ខ្លួន។

(រូបថត៖ News Cubic)

ទោះបីជាយ៉ាងណាក៏ដោយ ការវាយប្រហារនោះ ត្រូវបានរដ្ឋាភិបាលអ៊ីរ៉ាក់ថ្កោលទោស ថាជាការធ្វើឃាតយ៉ាងច្បាស់ក្រឡែត ដោយមិនគិតពីអាយុជីវិតរបស់ជនស៊ីវិលឬច្បាប់អន្តរជាតិ។

លោក Hussein និយាយថា ត្រូវគិតគូរជាថ្មីចំពោះកិច្ចពិភាក្សា លើការដកទ័ពអាមេរិកចំនួន២៥០០នាក់ ដែលដាក់ពង្រាយនៅអ៊ីរ៉ាក់ចាប់តាំងពីឆ្នាំ២០១៤មក ដើម្បីជួយទប់ស្កាត់ការកកើត ក្រុមរដ្ឋឥស្លាមឡើងវិញ ព្រោះថា ពួកគេហាក់នៅយូរពេកហើយ។ ប្រជាជនអ៊ីរ៉ាក់ មិនចង់មានជម្លោះនៅលើទឹករបស់ខ្លួនទៀតឡើយ។

មុននេះ​ ប្រទេសចិនក៏ចេញមុខប្រឆាំងរាល់សកម្មភាពដែលរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងអធិបតេយ្យប្រទេសដទៃផងដែរ ដោយថា អ៊ីរ៉ាក់ គឺជាប្រទេសអធិបតេយ្យ ចិនសូមប្រឆាំងរាល់ទង្វើដែលការរំលោភទឹកដី ក៏ដូចជាសន្តិសុខនៃទឹកដីរបស់ប្រទេសដទៃផងដែរ។

សូមបញ្ជាក់ជាថ្មី សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាសកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដើម្បីសងសឹកកងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់ និងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានសម្លាប់ទាហានអាមេរិក ៣ នាក់នៅក្នុងប្រទេសហ្ស៊កដានី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចិន និយាយយ៉ាងណារឿង អាមេរិក វាយប្រហារលើ អ៊ីរ៉ាក់ និងស៊ីរី

The post អាមេរិកនិងអ៊ីរ៉ង់ កំពុងរុញអ៊ីរ៉ាក់ ឲ្យធ្លាក់ចូលជម្លោះ appeared first on Kampuchea Thmey Daily.

មីស៊ីលវាយប្រហារ មូលដ្ឋានដាក់ទ័ពអាមេរិក នៅ អ៊ីរ៉ាក់
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទទី៣០ខែឧសភាថា មូលដ្ឋានទ័ព Ain al-Assad នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ជាកន្លែងដែលកងកម្លាំងអាមេរិកកំពុងឈរជើង ត្រូវរងការបាញ់ប្រហារពីគ្រាប់មីស៊ីល ១២២មិល្លីម៉ែត្រ។

យោងតាម​របាយការណ៍​​បឋម, យ៉ាងហោចណាស់​មានមីស៊ីលចំនួន​ពីរ​គ្រាប់ ​បាន​ធ្លាក់លើ​មូលដ្ឋាននេះ។ ទោះបីជាយ៉ាងណាក៏ដោយ នៅខណៈពេលនេះ ទំហំនៃការខូចខាត និងចំនួនជនរងគ្រោះ មិនទាន់ត្រូវបានបញ្ជាក់នោះទេ។ គេក៏មិនទាន់ច្បាស់ដែរថា អ្វីជាគោលដៅនៃការវាយប្រហារឲ្យពិតប្រាកដ។

ជាងនេះទៅទៀត បន្ទាប់ពីការវាយប្រហារ អាមេរិក បានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក និងឧទ្ធម្ភាគចក្រ ក្នុងភូមិ Al-Baghdadi ស្ថិតនៅក្បែរនោះ។

មីស៊ីលបានវាយប្រហារផ្នែកខាងត្បូងនៃមូលដ្ឋាន ហើយភ្លាមៗបន្ទាប់ពីនោះ កងកម្លាំងអាមេរិកបានបិទទ្វារទាំងអស់នៃមូលដ្ឋាន។

គួរបញ្ជាក់ថា មូលដ្ឋានដែលនៅតែដាក់កងទ័ពអាមេរិក បើទោះបីជាសភាអ៊ីរ៉ាក់បានបោះឆ្នោតបណ្តេញកងទ័ពបរទេសទាំងអស់ចេញពីទឹកដីរបស់ខ្លួនទៅហើយក៏ដោយនោះ បានរងការបាញ់ផ្លោងជាញឹកញាប់។

ការវាយប្រហារដ៏ធ្ងន់ធ្ងរមួយ គឺជាការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់កាលពីខែមករាឆ្នាំ ២០២០ ដើម្បីសងសឹកចំពោះការដែលកងកម្លាំងសហរដ្ឋអាមេរិកសម្លាប់លោកឧត្តមសេនីយ៍ Qasem Soleimani៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ លោក បៃដិន សម្រេចមិនបញ្ជូន ប្រព័ន្ធរ៉ុកកែតដែលអាចបាញ់ដល់រុស្ស៊ី ទៅឲ្យ អ៊ុយក្រែន ទេ

The post មីស៊ីលវាយប្រហារ មូលដ្ឋានដាក់ទ័ពអាមេរិក នៅ អ៊ីរ៉ាក់ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ត្រូវគេប៉ុនប៉ង ធ្វើឃាត
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa Al-Kadhimi បានគេចផុតពីការប៉ុនប៉ងធ្វើឃាតនៅថ្ងៃអាទិត្យទី០៧ខែវិច្ឆិកានេះ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក ផ្ទុកគ្រឿងផ្ទុះ បានកំណត់គោលដៅលើលំនៅដ្ឋានរបស់លោក។

លោក Al-Kadhimi បានបង្ហោះលើ Twitter បន្ទាប់ពីការវាយប្រហារ ហើយបានអំពាវនាវឲ្យ “មនុស្សគ្រប់គ្នាស្ងប់ស្ងាត់ និងអត់ធ្មត់”។

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa Al-Kadhimi

ក្រោយមក យោធាអ៊ីរ៉ាក់បាននិយាយថា លោក Al-Kadhimi មិនមានរបួសទេ និងមានសុខភាពល្អ ហើយកងកម្លាំងសន្តិសុខកំពុងចាត់វិធានការចាំបាច់ ទាក់ទងនឹងការប៉ុនប៉ងបរាជ័យនេះ។

ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវចំពោះការប៉ុនប៉ងធ្វើឃាតនេះទេ ប៉ុន្តែវាកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងរដ្ឋធានី។

កាលពីថ្ងៃសុក្រ មនុស្សម្នាក់បានស្លាប់ និងរាប់សិបនាក់រងរបួស បន្ទាប់ពីអ្នកគាំទ្រនៃកងជីវពលឧបត្ថម្ភដោយអ៊ីរ៉ង់ បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់នៅទីក្រុងបាកដាដ។

ភាគីតំណាងឲ្យកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ បានអំពាវនាវឲ្យមានការតវ៉ាបន្ទាប់ពីបាត់បង់អាសនៈសភា ក្នុងអំឡុងការបោះឆ្នោតអ៊ីរ៉ាក់កាលពីខែមុន ដែលជាហេតុធ្វើឲ្យមេដឹកនាំកងជីវពលខឹងសម្បា និងបង្កឲ្យមានការតវ៉ា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ អាមេរិក ព្រមព្រៀងកាត់បន្ថយកងកម្លាំងប្រយុទ្ធនៅ អ៊ីរ៉ាក់

The post នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ត្រូវគេប៉ុនប៉ង ធ្វើឃាត appeared first on Kampuchea Thmey Daily.