ព័ត៌មានអន្ដរជាតិ
មីស៊ីលវាយប្រហារ មូលដ្ឋានដាក់ទ័ពអាមេរិក នៅ អ៊ីរ៉ាក់
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទទី៣០ខែឧសភាថា មូលដ្ឋានទ័ព Ain al-Assad នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ជាកន្លែងដែលកងកម្លាំងអាមេរិកកំពុងឈរជើង ត្រូវរងការបាញ់ប្រហារពីគ្រាប់មីស៊ីល ១២២មិល្លីម៉ែត្រ។
យោងតាមរបាយការណ៍បឋម, យ៉ាងហោចណាស់មានមីស៊ីលចំនួនពីរគ្រាប់ បានធ្លាក់លើមូលដ្ឋាននេះ។ ទោះបីជាយ៉ាងណាក៏ដោយ នៅខណៈពេលនេះ ទំហំនៃការខូចខាត និងចំនួនជនរងគ្រោះ មិនទាន់ត្រូវបានបញ្ជាក់នោះទេ។ គេក៏មិនទាន់ច្បាស់ដែរថា អ្វីជាគោលដៅនៃការវាយប្រហារឲ្យពិតប្រាកដ។
ជាងនេះទៅទៀត បន្ទាប់ពីការវាយប្រហារ អាមេរិក បានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក និងឧទ្ធម្ភាគចក្រ ក្នុងភូមិ Al-Baghdadi ស្ថិតនៅក្បែរនោះ។
មីស៊ីលបានវាយប្រហារផ្នែកខាងត្បូងនៃមូលដ្ឋាន ហើយភ្លាមៗបន្ទាប់ពីនោះ កងកម្លាំងអាមេរិកបានបិទទ្វារទាំងអស់នៃមូលដ្ឋាន។
គួរបញ្ជាក់ថា មូលដ្ឋានដែលនៅតែដាក់កងទ័ពអាមេរិក បើទោះបីជាសភាអ៊ីរ៉ាក់បានបោះឆ្នោតបណ្តេញកងទ័ពបរទេសទាំងអស់ចេញពីទឹកដីរបស់ខ្លួនទៅហើយក៏ដោយនោះ បានរងការបាញ់ផ្លោងជាញឹកញាប់។
ការវាយប្រហារដ៏ធ្ងន់ធ្ងរមួយ គឺជាការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់កាលពីខែមករាឆ្នាំ ២០២០ ដើម្បីសងសឹកចំពោះការដែលកងកម្លាំងសហរដ្ឋអាមេរិកសម្លាប់លោកឧត្តមសេនីយ៍ Qasem Soleimani៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ លោក បៃដិន សម្រេចមិនបញ្ជូន ប្រព័ន្ធរ៉ុកកែតដែលអាចបាញ់ដល់រុស្ស៊ី ទៅឲ្យ អ៊ុយក្រែន ទេ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង