ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ត្រូវគេប៉ុនប៉ង ធ្វើឃាត
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa Al-Kadhimi បានគេចផុតពីការប៉ុនប៉ងធ្វើឃាតនៅថ្ងៃអាទិត្យទី០៧ខែវិច្ឆិកានេះ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក ផ្ទុកគ្រឿងផ្ទុះ បានកំណត់គោលដៅលើលំនៅដ្ឋានរបស់លោក។
លោក Al-Kadhimi បានបង្ហោះលើ Twitter បន្ទាប់ពីការវាយប្រហារ ហើយបានអំពាវនាវឲ្យ “មនុស្សគ្រប់គ្នាស្ងប់ស្ងាត់ និងអត់ធ្មត់”។

ក្រោយមក យោធាអ៊ីរ៉ាក់បាននិយាយថា លោក Al-Kadhimi មិនមានរបួសទេ និងមានសុខភាពល្អ ហើយកងកម្លាំងសន្តិសុខកំពុងចាត់វិធានការចាំបាច់ ទាក់ទងនឹងការប៉ុនប៉ងបរាជ័យនេះ។
ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវចំពោះការប៉ុនប៉ងធ្វើឃាតនេះទេ ប៉ុន្តែវាកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងរដ្ឋធានី។

កាលពីថ្ងៃសុក្រ មនុស្សម្នាក់បានស្លាប់ និងរាប់សិបនាក់រងរបួស បន្ទាប់ពីអ្នកគាំទ្រនៃកងជីវពលឧបត្ថម្ភដោយអ៊ីរ៉ង់ បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់នៅទីក្រុងបាកដាដ។
ភាគីតំណាងឲ្យកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ បានអំពាវនាវឲ្យមានការតវ៉ាបន្ទាប់ពីបាត់បង់អាសនៈសភា ក្នុងអំឡុងការបោះឆ្នោតអ៊ីរ៉ាក់កាលពីខែមុន ដែលជាហេតុធ្វើឲ្យមេដឹកនាំកងជីវពលខឹងសម្បា និងបង្កឲ្យមានការតវ៉ា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ អាមេរិក ព្រមព្រៀងកាត់បន្ថយកងកម្លាំងប្រយុទ្ធនៅ អ៊ីរ៉ាក់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ