ព័ត៌មានអន្ដរជាតិ
លោក បៃដិន សម្រេចមិនបញ្ជូន ប្រព័ន្ធរ៉ុកកែតដែលអាចបាញ់ដល់រុស្ស៊ី ទៅឲ្យ អ៊ុយក្រែន ទេ (មានវីដេអូ)
លោកប្រធានាធិបតី ចូ បៃដិន បាននិយាយកាលពីថ្ងៃចន្ទទី៣០ខែឧសភាថា សហរដ្ឋអាមេរិកនឹងមិនបញ្ជូនប្រព័ន្ធរ៉ុកកែតដែលអាចបាញ់ដល់ប្រទេសរុស្ស៊ី ទៅឲ្យអ៊ុយក្រែនទេ។ ការបញ្ជាក់នេះធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ថា រដ្ឋបាលអាមេរិក កំពុងរៀបចំបញ្ជូនប្រព័ន្ធរយៈចម្ងាយឆ្ងាយនេះ ទៅឲ្យសម្ព័ន្ធមិត្តអឺរ៉ុបនៅទីក្រុង កៀវ។

នៅពេលអ្នកសារព័ត៌មាន សាកសួរអំពីការផ្តល់អាវុធដ៏មានសក្តានុពល នៅខាងក្រៅសេតវិមាន លោក បៃដិន បានឆ្លើយតបថា រដ្ឋបាលរបស់លោកនឹងមិនបញ្ជូនប្រព័ន្ធរ៉ុកកែតដែលអាចវាយប្រហារចូលទៅក្នុងប្រទេសរុស្ស៊ី ទៅឲ្យអ៊ុយក្រែននោះទេ។
មុននេះ កាសែត Washington Post បានរាយការណ៍ថា រដ្ឋបាលអាមេរិក កំពុងរៀបចំផ្តល់ប្រព័ន្ធរ៉ុកកែតបាញ់បានច្រើនគ្រាប់ (MLRS) ដែលនឹងអនុញ្ញាតឲ្យ អ៊ុយក្រែន បាញ់គ្រាប់រ៉ុកកែត លើសពីអ្វីដែលពួកគេអាចធ្វើបាននាពេលបច្ចុប្បន្ន។

MLRS ជាសំណើធំបំផុតរបស់មន្ត្រីអ៊ុយក្រែន ព្រោះពួកគេត្រូវការអាវុធប្រភេទនេះ ដើម្បីបញ្ឈប់ការលុកលុយរបស់កងកម្លាំងរុស្ស៊ីនៅភាគខាងកើត ដែលបានកាន់កាប់ទីក្រុងសំខាន់ Lyman កាលពីសប្តាហ៍មុន។
ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានមានការព្រួយបារម្ភថា ការផ្តល់ MLRS ដល់អ៊ុយក្រែន អាចបង្កហានិភ័យធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ ព្រោះអ៊ុយក្រែន មានសមត្ថភាពបាញ់រ៉ុកកែត ចូលទៅក្នុងទឹកដីរុស្ស៊ីបាន ដែលនឹងនាំឲ្យជម្លោះកាន់តែរីកធំ។

រុស្ស៊ី បានជំទាស់យ៉ាងខ្លាំងចំពោះចំណាត់ការរបស់លោកខាងលិច ក្នុងការផ្តល់អាវុធដល់អ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយទៅកាន់មេដឹកនាំបារាំង និងអាល្លឺម៉ង់កាលពីចុងសប្តាហ៍ ហើយបានព្រមានប្រឆាំងនឹងការបន្តបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន។
ទន្ទឹមនោះ ឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា រាល់ទង្វើរបស់អាមេរិក ក្នុងការបញ្ជូនប្រព័ន្ធរ៉ុកកែតរយៈចម្ងាយឆ្ងាយទៅឲ្យអ៊ុយក្រែន នឹងក្លាយជារឿងមិនអាចទទួលយកបាន ហើយទាមទារឲ្យទីក្រុងវ៉ាស៊ីនតោន កុំចាត់វិធានការបង្កហេតុបែបនេះតទៅទៀត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ FOX
ចុចអាន៖ EU ឈានដល់កិច្ចព្រមព្រៀងសម្រុះសម្រួល លើការហាមឃាត់ប្រេង រុស្ស៊ី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


