ព័ត៌មានអន្ដរជាតិ
យន្តហោះចាក់សាំងអាមេរិក ធ្លាក់នៅអ៊ីរ៉ាក់ ក្រោយជួបឧបទ្ទវហេតុលើអាកាស ជាមួយយន្តហោះមួយគ្រឿងទៀត
បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បញ្ជាក់ថា យន្តហោះចាក់សាំងលើអាកាសមួយគ្រឿង បានធ្លាក់នៅប្រទេសអ៊ីរ៉ាក់ ហើយឥឡូវកងកម្លាំងអាមេរិក កំពុងចាប់ផ្តើមការជួយសង្គ្រោះ។

តាមការផ្សាយរបស់ New York Post, ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ទី១២ខែមីនាឆ្នាំ២០២៦ ដោយយន្តហោះចាក់សាំងប្រភេទ KC-135 Stratotanker បានជួបឧបទ្ទវហេតុជាមួយយន្តហោះមួយគ្រឿងទៀត ក្នុងអំឡុងពេលធ្វើប្រតិបត្តិការ។
យន្តហោះ KC-135 Stratotanker បានធ្លាក់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ចំណែកយន្តហោះមួយគ្រឿងទៀត មិនមានបញ្ហាឡើយ ដោយអាចចុះចតនៅអាកាសយានដ្ឋាន Ben Gurion ក្នុងប្រទេសអ៊ីស្រាអែល ដោយសុវត្ថិភាព។

ជុំវិញហេតុការណ៍នេះ CENTCOM បានចេញសេចក្តីថ្លែងការណ៍ថា ហេតុការណ៍កើតឡើងក្នុង «លំហអាកាសមិត្តភាព» អំឡុងពេលបំពេញបេសកកម្ម Epic Fury។ វាមិនមែនបណ្តាលមកពីការបាញ់ប្រហារពីសត្រូវ ឬការបាញ់ច្រឡំគ្នាឯងអ្វីទេ។
CENTCOM ក៏បើកការស៊ើបអង្កេតរួចហើយផងដែរ ខណៈគិតមកទល់ពេលនេះ អាមេរិកមិនទាន់បញ្ចេញរបាយការណ៍ជាសាធារណៈឡើយថាតើ អាកាសយានិកប៉ុន្មានដែលត្រូវរងគ្រោះ ឬស្ថានភាពរបស់ពួកគេយ៉ាងណាហើយ។

KC-135 គឺជាយន្តហោះចាក់សាំងស្នូលរបស់កងទ័ពអាកាសអាមេរិកអស់រយៈពេលជាង ៦០ ឆ្នាំមកហើយ ដោយវាផ្តល់នូវការគាំទ្របន្ថែមលើអាកាសដល់យន្តហោះរបស់កងទ័ពជើងទឹក និងយន្តហោះរបស់បណ្តាប្រទេសជាសម្ព័ន្ធមិត្ត។
សូមជម្រាបថា ការបាត់បង់យន្តហោះ KC-135 នេះ គឺជាការបាត់បង់យន្តហោះទី៤ របស់អាមេរិក ចាប់តាំងពីជម្លោះជាមួយអ៊ីរ៉ង់បានផ្ទុះឡើងកាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ មុននេះ យន្តហោះចម្បាំង F-15E ចំនួន ៣ គ្រឿង ក៏ត្រូវប្រព័ន្ធការពារអាកាសរបស់គុយវ៉ែត ច្រឡំបាញ់ធ្លាក់ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


