Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកនិងអ៊ីរ៉ង់ កំពុងរុញអ៊ីរ៉ាក់ ឲ្យធ្លាក់ចូលជម្លោះ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Fuad Hussein បានប្រាប់ BBC នៅថ្ងៃសៅរ៍ទី១០ខែកុម្ភៈថា ទីក្រុងបាកដាដ អាចត្រូវគេរុញឲ្យធ្លាក់ចូលទៅក្នុងជម្លោះ ព្រោះតែការវាយប្រហារសងសឹកគ្នាលើទឹកដីរបស់ខ្លួនរវាងកងជីវពលគាំទ្រដោយអ៊ីរ៉ង់ និងកងកម្លាំងសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Fuad Hussein (រូបថត៖ ក្រសួងការបរទេសអ៊ីរ៉ាក់)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​និយាយ​ថា “​ភាព​តានតឹង​នា​ពេល​បច្ចុប្បន្ន​ ​រវាង​អ៊ីរ៉ង់​និង​សហរដ្ឋ​អាមេរិក បានឈានដល់កម្រិតខ្ពស់បំផុត​។ ខ្ញុំសង្ឃឹមថា ភាគីទាំងសងខាង នឹងបញ្ឈប់ការវាយប្រហារគ្នា។ បើពួកគេមិនដោះស្រាយបញ្ហា នៅលើទឹកដីអ៊ីរ៉ាក់នោះទេ យើងនឹងក្លាយជាអ្នកទទួលខុសត្រូវជាក់ជាមិនខាន”។

សេចក្តីអធិប្បាយនេះកើតឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក បានសម្លាប់អ្នកប្រយុទ្ធនៃក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ចំនួន១៧នាក់ ហើយបន្ទាប់មក ក៏មានការវាយប្រហារដោយសម្លាប់មេបញ្ជាការ Abu Bakir Al Saadi នៅទីក្រុង បាកដាដ ទៀត។

ការវាយប្រហាររបស់អាមេរិក គឺសងសឹកចំពោះការសម្លាប់ទាហានអាមេរិកបីនាក់ នៅហ្ស៊កដានី ខណៈយោធាទីក្រុងវ៉ាស៊ីនតោននិយាយថា ខ្លួននឹងបន្តចាត់វិធានការចាំបាច់ដើម្បីការពារពលរដ្ឋរបស់ខ្លួន។

(រូបថត៖ News Cubic)

ទោះបីជាយ៉ាងណាក៏ដោយ ការវាយប្រហារនោះ ត្រូវបានរដ្ឋាភិបាលអ៊ីរ៉ាក់ថ្កោលទោស ថាជាការធ្វើឃាតយ៉ាងច្បាស់ក្រឡែត ដោយមិនគិតពីអាយុជីវិតរបស់ជនស៊ីវិលឬច្បាប់អន្តរជាតិ។

លោក Hussein និយាយថា ត្រូវគិតគូរជាថ្មីចំពោះកិច្ចពិភាក្សា លើការដកទ័ពអាមេរិកចំនួន២៥០០នាក់ ដែលដាក់ពង្រាយនៅអ៊ីរ៉ាក់ចាប់តាំងពីឆ្នាំ២០១៤មក ដើម្បីជួយទប់ស្កាត់ការកកើត ក្រុមរដ្ឋឥស្លាមឡើងវិញ ព្រោះថា ពួកគេហាក់នៅយូរពេកហើយ។ ប្រជាជនអ៊ីរ៉ាក់ មិនចង់មានជម្លោះនៅលើទឹករបស់ខ្លួនទៀតឡើយ។

មុននេះ​ ប្រទេសចិនក៏ចេញមុខប្រឆាំងរាល់សកម្មភាពដែលរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងអធិបតេយ្យប្រទេសដទៃផងដែរ ដោយថា អ៊ីរ៉ាក់ គឺជាប្រទេសអធិបតេយ្យ ចិនសូមប្រឆាំងរាល់ទង្វើដែលការរំលោភទឹកដី ក៏ដូចជាសន្តិសុខនៃទឹកដីរបស់ប្រទេសដទៃផងដែរ។

សូមបញ្ជាក់ជាថ្មី សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាសកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដើម្បីសងសឹកកងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់ និងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានសម្លាប់ទាហានអាមេរិក ៣ នាក់នៅក្នុងប្រទេសហ្ស៊កដានី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចិន និយាយយ៉ាងណារឿង អាមេរិក វាយប្រហារលើ អ៊ីរ៉ាក់ និងស៊ីរី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម