Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក គាំទ្របេក្ខជននាយករដ្ឋមន្ត្រីថ្មី​ របស់​ អ៊ីរ៉ាក់ ក្រោយ​ជាប់គាំងនយោបាយ​ច្រើនខែ​​

បានផុស

នៅ

​ស្របពេល​មាន​អស្ថិរភាព​​​នៅ​​តំបន់​មជ្ឈិម​បូព៌ា និង​ការ​​​​រៀបចំ​រដ្ឋាភិបាល​​ថ្មី​នៅ​ប្រទេស​អ៊ីរ៉ាក់​ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងបាដាដ នៅ​ថ្ងៃទី២៩​ ខែមេសា បានផ្ញើ​សារអបអរសាទរចំពោះបេក្ខជននាយករដ្ឋមន្ត្រីថ្មីនៅក្នុងប្រទេសអ៊ីរ៉ាក់ គឺលោក Ali al-Zaidi ដែល​ទើប​ទទួល​ការ​តែងតាំង​​​ឲ្យដឹកនាំរដ្ឋាភិបាល​​បណ្តោះអាសន្ន ។

លោក Ali al-Zaidi។ រូបភាព៖ REUTERS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈខ្លឹមសារដែលស្ថានទូត​អាមេរិក បានបង្ហោះនៅលើបណ្តាញសង្គម X បានសរសេរថា «បេសកកម្មសហរដ្ឋ​អាមេរិកប្រចាំប្រទេសអ៊ីរ៉ាក់ សូមផ្ញើនូវពាក្យពេចន៍នៃការជូនពរដ៏ល្អបំផុតរបស់ខ្លួនចំពោះ លោក Ali al-Zaidi ​ជា​បេក្ខជនដែលត្រូវបានចាត់តាំងជានាយករដ្ឋមន្ត្រី ក្នុងខណៈពេលដែលលោកកំពុងខិតខំបង្កើតរដ្ឋាភិបាលមួយ ដែលមានសមត្ថភាព​អាចបំពេញនូវក្តីសង្ឃឹមរបស់ប្រជាជនអ៊ីរ៉ាក់ទាំងអស់ សម្រាប់អនាគតដ៏រុងរឿង និងសន្តិភាពជាងមុន» ។

យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន straitstimes សេចក្តីថ្លែងការណ៍​នេះ បានបន្ថែមថា «យើងរួមសាមគ្គីជាមួយប្រជាជនអ៊ីរ៉ាក់ ដែលមានបំណងប្រាថ្នាចង់សម្រេចបាននូវគោលដៅរួម ក្នុងការការពារអធិបតេយ្យភាពក្នុងប្រទេស និងការលើកកម្ពស់សន្តិសុខដែលគ្មានអំពើភេរវកម្ម»។

យ៉ាងណាមិញ នៅក្នុងរយៈពេលប្រាំខែបន្ទាប់ពីការការបោះឆ្នោតនីតិបញ្ញត្តិ ប្រធានាធិបតីអ៊ីរ៉ាក់ លោក Nizar Amedi បានតែងតាំងអ្នកជំនួញម្នាក់ គឺលោក Zaidi ជានាយករដ្ឋមន្ត្រីចាត់តាំង កាលពីថ្ងៃទី ២៧ ខែមេសា ដោយផ្តល់​ឲ្យលោកនូវភារកិច្ចដ៏លំបាកក្នុងការបង្កើតគណៈរដ្ឋមន្ត្រីក្នុងរយៈពេល ៣០ ថ្ងៃខាងមុខ ចំពេលដែលមានការឈ្លោះប្រកែកគ្នាផ្នែកនយោបាយយ៉ាងខ្លាំងក្លា។

ការតែងតាំងនេះ បានកើតឡើង បន្ទាប់ពីមានជាប់គាំងអស់ជាច្រើនខែ ដែលក្នុងអំឡុងពេលនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាត់ផ្ដាច់រាល់ការគាំទ្រទាំងអស់ចំពោះប្រទេសអ៊ីរ៉ាក់ ប្រសិនបើអតីតនាយករដ្ឋមន្ត្រីពីរអាណត្តិ លោក Maliki ត្រឡប់មកកាន់តំណែងវិញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ប្រធានាធិបតី​ជាប់ឆ្នោត​អ៊ីរ៉ាក់ តែងតាំងអ្នកជំនួញ Ali al-Zaidi ជានាយករដ្ឋមន្ត្រីចាំផ្ទះ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម