ព័ត៌មានអន្ដរជាតិ
ចិន និយាយយ៉ាងណារឿង អាមេរិក វាយប្រហារលើ អ៊ីរ៉ាក់ និងស៊ីរី
បន្ទាប់ពីការវាយប្រហារថ្មីៗរបស់អាមេរិកនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ប្រទេសចិនបាននិយាយថា ខ្លួនប្រឆាំងរាល់សកម្មភាពដែលរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងអធិបតេយ្យភាពរបស់ប្រទេសដទៃ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Xinhua នៅថ្ងៃទី៦ ខែកុម្ភៈនេះ ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ប្រទេសស៊ីរី និងអ៊ីរ៉ាក់ គឺជាប្រទេសអធិបតេយ្យភាព ។ ប្រទេសចិននឹងប្រឆាំងរាល់ទង្វើដែលរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងរំលោភលើអធិបតេយ្យភាព ក៏ដូចជាសន្តិសុខនៃទឹកដីរបស់ប្រទេសដទៃ ។
ដោយកត់សម្គាល់ថា ស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ាមានភាពស្មុគ្រស្មាញ និងរសើបខ្លាំង លោក Wang បាននិយាយថា ប្រទេសចិនក៏បានជំរុញឲ្យភាគីពាក់ព័ន្ធគោរពច្បាប់អន្តរជាតិដោយស្មោះស្ម័គ្រ រក្សាភាពស្ងប់ស្ងាត់ អនុវត្តការអត់ធ្មត់ និងការពារភាពតានតឹងក្នុងតំបន់កុំឲ្យកើនឡើងផងដែរ ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាសកាលពីថ្ងៃសុក្រសប្ដាហ៍ដើម្បីសងសឹកនឹងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានសម្លាប់ទាហានអាមេរិក ៣ នាក់នៅក្នុងប្រទេសហ្ស៊កដានី ។
ដោយឡែករដ្ឋាភិបាលអ៊ីរ៉ាក់បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១៦ នាក់បានស្លាប់ និង ២៥ នាក់រងរបួសក្នុងការវាយប្រហារនេះ ហើយទាំងរដ្ឋាភិបាលស៊ីរី និងអ៊ីរ៉ាក់បានថ្កោលទោសចំពោះការរំលោភបំពានរបស់សហរដ្ឋអាមេរិកទៅលើសន្តិសុខអធិបតេយ្យភាពរបស់ពួកគេ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


