ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ាក់សំដែងសមានចិត្តជា «បងប្អូន»ជាមួយអ៊ីរ៉ង់ ដែលឲ្យនាវាដឹកប្រេងអ៊ីរ៉ាក់ឆ្លងកាត់ច្រក Hormuz
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Fuad Hussein បានថ្លែងអំណរគុណដល់អ៊ីរ៉ង់ ដែលបានសម្របសម្រួល និងអនុញ្ញាតឲ្យនាវាដឹកប្រេងរបស់អ៊ីរ៉ាក់ឆ្លងកាត់ច្រកសមុទ្រ Hormuz ចំពេលមានការរឹតបន្តឹងរបស់សាធារណរដ្ឋអ៊ីស្លាមលើច្រកនាំចេញថាមពលសកលដ៏សំខាន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន alarabiya កាលពីថ្ងៃអាទិត្យទី៥មេសា។

នៅក្នុងជំនួបជាមួយលោក Mohammad Kazem Al-e Sadeq ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីក្រុងបាកដាដ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Hussein បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងស្វែងរកមធ្យោបាយដើម្បីបញ្ចប់សង្គ្រាមនៅក្នុងតំបន់។ ជាពិសេស ការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងបាកដាដ នឹងជួយបម្រើផលប្រយោជន៍រួមរបស់ភាគីទាំងពីរ»។
អ្នកការទូតកំពូលអ៊ីរ៉ាក់រូបនេះបានបន្ថែមថា គោលនយោបាយរបស់ប្រទេសលោក គឺផ្អែកលើការចៀសវាងសង្គ្រាម និងធ្វើការឆ្ពោះទៅរកការបញ្ចប់ជម្លោះ ដោយសង្កត់ធ្ងន់ថា ទីក្រុងបាកដាដគាំទ្រជានិច្ចចំពោះការដោះស្រាយបញ្ហាតាមរយៈបណ្តាញសន្តិភាព។
លោក Hussein បានបន្ថែមថា តំបន់នេះត្រូវការវិធីសាស្រ្តមួយដែលផ្អែកលើការសន្ទនាបើកចំហ និងសមហេតុផល ដែលអាចបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំក្នុងចំណោមប្រទេសក្នុងតំបន់ និងជួយសម្រេចបាននូវស្ថិរភាពយូរអង្វែង។
ដោយឡែក យោធាអ៊ីរ៉ង់កាលពីថ្ងៃទី៤មេសា បានហៅអ៊ីរ៉ាក់ថាជា «បងប្អូន» ដោយកត់សម្គាល់ថា «ប្រទេសអ៊ីរ៉ាក់ត្រូវបានដកចេញពីការរឹតបន្តឹងណាមួយដែលអនុវត្តចំពោះច្រកសមុទ្រ Hormuz ។ ការរឹតបន្តឹងទាំងនេះអនុវត្តចំពោះតែប្រទេសសត្រូវប៉ុណ្ណោះ»។
យោងតាមសារព័ត៌មានបរទេសសំខាន់ៗ រួមទាំង Bloomberg និង Reuters បានចុះផ្សាយថា នាវាដឹកប្រេង Ocean Thunder ដែលបានចេញដំណើរពីស្ថានីយ Basra នៃប្រទេសអ៊ីរ៉ាក់ ថ្មីៗនេះបានឆ្លងកាត់ច្រកសមុទ្រ Hormuz។ ផ្អែកតាមទិន្នន័យពីក្រុមហ៊ុនតាមដាននាវា Kpler នាវាដឹកប្រេងបានផ្ទុកប្រេងឆៅអ៊ីរ៉ាក់ប្រហែល ១លានបារ៉ែល ដោយចាកចេញពីច្រកសមុទ្រតាមរយៈច្រកតូចចង្អៀតមួយរវាងកោះ Larak របស់អ៊ីរ៉ង់ និងកោះ Qeshm។ បច្ចុប្បន្នវាកំពុងធ្វើដំណើរទៅកាន់ Pasir Gudang នៅភាគខាងត្បូងម៉ាឡេស៊ី ហើយត្រូវបានគេរំពឹងថានឹងមកដល់នៅពាក់កណ្តាលខែនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


