ផែនដី Archives - Kampuchea Thmey Daily

ឆ្នាំក្រោយ ភពព្រះអង្គារ មកជិតផែនដីបំផុត ដែលនឹងផ្តល់ឱកាសមាសដល់អ្នកតារាសាស្ត្រ
នៅដើមឆ្នាំក្រោយ បាតុភូតតារាសាស្រ្តដ៏គួរឲ្យចាប់អារម្មណ៍មួយនឹងកើតឡើងនោះគឺ ភពព្រះអង្គារស្ថិតនៅចំណុចផ្ទុយ ឬ Mars at Opposition។ វាជាព្រឹត្តិការណ៍ពិសេសដែលអ្នកតារាសាស្ត្រទន្ទឹងរង់ចាំបំផុត ព្រោះវាជាឱកាសមាសក្នុងការសង្កេតមើលភពក្រហមនេះ។

(រូប៖ Getty)

តាមការផ្សាយរបស់ Sky At Night Magazine, បាតុភូតនេះនឹងកើតឡើងនៅថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៧ ពេលដែលផែនដី ស្ថិតនៅចន្លោះកណ្ដាលចំជួររវាងព្រះអាទិត្យនិងភពព្រះអង្គារ។ នៅក្នុងស្ថានភាពនេះ ភពព្រះអង្គារនឹងស្ថិតនៅត្រង់ជួរ ១៨០ ដឺក្រេផ្ទុយពីព្រះអាទិត្យ បើធៀបនឹងផែនដី។

ទោះបីជាគន្លងតារាវិថីរបស់ភពទាំងពីរជារង្វង់ពងក្រពើក៏ដោយ ប៉ុន្តែនៅពេលចំចំណុចផ្ទុយ ភពព្រះអង្គារនឹងខិតចូលមកក្បែរផែនដីបំផុតក្នុងវដ្ត២៦ខែម្ដង។

ភពព្រះអង្គារនឹងមានពន្លឺភ្លឺខ្លាំងជាងផ្កាយដទៃទៀតនៅលើមេឃ ដោយមានពណ៌ក្រហមឆ្អៅប្លែកពីគេ ដែលយើងហៅថា «ភពក្រហម»។ ភពព្រះអង្គារនឹងរះឡើងនៅពេលព្រះអាទិត្យលិច និងលិចទៅវិញនៅពេលព្រះអាទិត្យរះ ដែលអាចឲ្យយើងសម្លឹងមើលវាបានពេញមួយយប់។

នៅពេលភពព្រះអង្គារ មកស្ថិតនៅចម្ងាយប្រហែល ៨១ លានគីឡូម៉ែត្រ ពីផែនដី នោះវាផ្តល់ឱកាសដល់អ្នកតារាសាស្រ្តឲ្យសិក្សាបានកាន់តែច្បាស់ អំពីព័ត៌មាននិងរឿងរ៉ាវផ្សេងរបស់ភពកក្រហមមួយនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

The post ឆ្នាំក្រោយ ភពព្រះអង្គារ មកជិតផែនដីបំផុត ដែលនឹងផ្តល់ឱកាសមាសដល់អ្នកតារាសាស្ត្រ appeared first on Kampuchea Thmey Daily.

ថ្ងៃ៩ខែកក្កដា! ផែនដីវិលលឿន ធ្វើឲ្យថ្ងៃខ្លីបំផុតជាប្រវត្តិសាស្រ្ត
ក្រុមអ្នកវិទ្យាសាស្រ្តរកឃើញថា នៅថ្ងៃពុធទី៩ខែកក្កដាឆ្នាំ២០២៥ ផែនដីវិលលឿនជាងធម្មតា ដែលធ្វើឲ្យថ្ងៃនេះ ក្លាយជាថ្ងៃខ្លីបំផុតមិនធ្លាប់មានសោះ។

(រូបថត៖ Instagram)

ជាធម្មតាផែនដីចំណាយពេល២៤ម៉ោង ឬ ៨៦ ៤០០វិនាទី ដើម្បីបញ្ចប់ការរង្វិលមួយជុំ។ យ៉ាងណា ​នៅថ្ងៃទី៩ខែកក្កដា ផែនដីនឹងរង្វិលលឿនជាងមុន ធ្វើឲ្យថ្ងៃនេះ ខ្លីជាងថ្ងៃធម្មតាប្រមាណ ១.៣០ មិល្លីវិនាទី មិនធ្លាប់មានសោះក្នុងប្រវត្តិសាស្រ្ត។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្រ្តនៅតែមិនទាន់ដឹងពីមូលហេតុពិតនៅពីក្រោយរឿងនេះ ​ព្រោះវាមានអាថ៌កំបាំងខ្លាំងណាស់ ប៉ុន្តែអ្នកជំនាញបានទាញទ្រឹស្តីមួយចំនួនពាក់ព័ន្ធកត្តារួមចំណែកដូចជា៖ ទីតាំងព្រះច័ន្ទដែលប៉ះពាល់ដល់កម្លាំងទំនាញរបស់ផែនដី បម្រែបម្រួលនៅក្នុងដែនម៉ាញ៉េទិចរបស់ផែនដី ការផ្លាស់ប្តូរម៉ាសរបស់ភពផែនដី (ប្រហែលជាដោយសារការរលាយនៃផ្ទាំងទឹកកកនិងការផ្លាស់ប្តូរចរន្តមហាសមុទ្រ) និងចុងក្រោយគឺចលនាដែលកើតឡើងនៅក្នុងស្នូលផែនដី។

(រូបថត៖ iStock)

លោក Duncan Agnew អ្នកភូគព្ភវិទូនៅវិទ្យាស្ថានមហាសមុទ្រ Scripps នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាសាន់ឌីហ្គោ បាននិយាយថា «នេះគឺជាស្ថានភាពដែលមិនធ្លាប់មានពីមុនមកនិងជារឿងដ៏ធំមួយ។ យ៉ាងណា ការផ្លាស់ប្តូរដ៏ធំនៅក្នុងការបង្វិលរបស់ផែនដី នឹងមិននាំទៅរកគ្រោះមហន្តរាយឬអ្វីនោះទេ ប៉ុន្តែវាគឺជារឿងដែលគួរឲ្យកត់សម្គាល់»។

បន្ទាប់ពីថ្ងៃ៩ខែកក្កដា នៅមាន២ថ្ងៃទៀតក្នុងឆ្នាំនេះ ដែលផែនដីនឹងវិលលឿនជាងធម្មតា ធ្វើឲ្យថ្ងៃខ្លី៖

ថ្ងៃទី ២២ ខែកក្កដា៖ ថ្ងៃនឹងខ្លីជាងថ្ងៃធម្មតាប្រមាណ ១.៣៨ មិល្លីវិនាទី

ថ្ងៃទី ៥ ខែសីហា៖ ថ្ងៃនឹងខ្លីជាងថ្ងៃធម្មតាប្រមាណ ១.៥១ មិល្លីវិនាទី

សូមជម្រាបថា ថ្ងៃដែលខ្លីបំផុតក្នុងកំណត់ត្រាចាស់គឺកាលពីឆ្នាំមុន ពោលគឺនៅថ្ងៃទី៥ខែកក្កដា នៅពេលដែលផែនដីវិលលឿនជាងធម្មតា ១.៦៦មិល្លីវិនាទី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មក​ដឹង​ពី​មូលហេតុ​ដែល​ផែនដី​កើន​កម្ដៅ​ខ្លាំង​ខុស​ធម្មតា​នៅ​ថ្ងៃ​នេះ

The post ថ្ងៃ៩ខែកក្កដា! ផែនដីវិលលឿន ធ្វើឲ្យថ្ងៃខ្លីបំផុតជាប្រវត្តិសាស្រ្ត appeared first on Kampuchea Thmey Daily.

មក​ដឹង​ពី​មូលហេតុ​ដែល​ផែនដី​កើន​កម្ដៅ​ខ្លាំង​ខុស​ធម្មតា​នៅ​ថ្ងៃ​នេះ
ផែនដី​នៅ​ថ្ងៃ​ទី​១៦​ឧសភា​ បាន​កើន​ឡើង​កម្ដៅ​​​ខុស​ប្លែក​ពី​ធម្មតា ដោយ​​សារ​តែ​​​ក្រុម​តារាវិទូ​បាន​សង្កេត​ឃើញ​មានការ​ផ្ទុះ​ដ៏​ធំ​មួយ​នៅ​លើ​ព្រះអាទិត្យ ដែល​មើល​ទៅ​ដូច​ជា​ស្លាប​បក្សីយក្ស​«bird wing» ​លាត​ចេញ​ពី​ផ្នែក​ខាង​ជើង​នៃ​ព្រះអាទិត្យ។

(រូបភាព៖ Getty)

យោង​តាម​ការ​ចុះផ្សាយ​កាលពី​ថ្ងៃ​​ព្រហស្បតិ៍​របស់​​ Daily Mail ការផ្ទុះនេះកើតឡើងពីប្លាស្មាដែលមានកម្ដៅ​ខ្លាំង មានចម្ងាយជាង ៦០០,០០០ ម៉ាយ (ប្រមាណ ៩៦​ម៉ឺនគីឡូម៉ែត្រ) ឆ្ងាយជាងពីរដងនៃចម្ងាយពីផែនដីទៅព្រះច័ន្ទ។

ព្រឹត្តិការណ៍​នៃការផ្ទុះនេះ​បាន​​បញ្ចេញ​បរិមាណ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៃ​​រលក​កម្ដៅ​ទៅ​ក្នុង​លំហ។ ការផ្ទុះនេះភាគច្រើនបានបាញ់ចេញពីប៉ូលខាងជើងរបស់ព្រះអាទិត្យ ដូច្នេះវានឹងមិនបុកផែនដីដោយផ្ទាល់ទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រជឿថា ​រលក​កម្ដៅ​​មួយ​ផ្នែក​របស់វា​អាច​ជះ​ឥទ្ធិពល​មកដល់ផែនដីនៅថ្ងៃនេះ ដែល​អាច​បង្ក​ជា​ការ​រំខានដល់ផ្កាយរណប បណ្ដាញ​ទំនាក់ទំនង​តាម​វិទ្យុ ប្រព័ន្ធ​GPS និងសូម្បីតែបណ្តាញអគ្គិសនីនៅក្នុងតំបន់មួយចំនួន។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ NASA បានថតវីដេអូមិនគួរឱ្យជឿនៃព្រឹត្តិការណ៍នេះ ដោយបង្ហាញពីប្លាស្មាទំហំ ៧៥ ដងនៃទំហំផែនដីដែលត្រូវបានផ្ទុះចេញទៅក្នុងលំហ។ អ្នកវិទ្យាសាស្ត្រកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនេះ ដើម្បីមើលថាតើព្យុះនេះអាចនឹងមានកម្លាំងខ្លាំងប៉ុនណានៅពេលវាមកដល់យើង៕

(រូបភាព៖ Reuters)

(រូបភាព៖ Shutterstock)

អត្ថបទ៖ ប៊ុន សុភាព

The post មក​ដឹង​ពី​មូលហេតុ​ដែល​ផែនដី​កើន​កម្ដៅ​ខ្លាំង​ខុស​ធម្មតា​នៅ​ថ្ងៃ​នេះ appeared first on Kampuchea Thmey Daily.

២០០លានឆ្នាំទៀត មួយថ្ងៃនឹងមានរយៈពេល២៥ម៉ោង
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ពេលថ្ងៃនៅលើផែនដី កាន់តែមានរយៈពេលយូរជាងមុន ព្រោះថា ព្រះចន្ទកាន់តែឃ្លាតចេញពីភពផែនដី ហើយបើតាមការព្យាកររបស់ក្រុមអ្នកវិទ្យាសាស្រ្ត ប្រហែល២០០លានឆ្នាំទៀត មួយថ្ងៃលើភពផែនដីនឹងមានរយៈពេល២៥ម៉ោង។

(រូបថត៖ NOAA)

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃសុក្រទី១៦ខែសីហា, អ្នកវិទ្យាសាស្ត្របានរកឃើញថា នៅពេលព្រះចន្ទផ្លាស់ទីកាន់តែឆ្ងាយ ឥទ្ធិពលនៃទំនាញរបស់វា ធ្វើឲ្យផែនដីវិលកាន់តែយឺតហើយមានពេលថ្ងៃកាន់តែយូរ។

លោក Stephen Meyers សាស្ត្រាចារ្យផ្នែកភូគព្ភសាស្ត្រនៅសាកលវិទ្យាល័យ Wisconsin-Madison សហរដ្ឋអាមេរិក បានពន្យល់ថា នៅពេលដែលព្រះចន្ទរំកិលទៅឆ្ងាយផែនដី​ ទំនាញក៏កាន់តែថយចុះ ហើយផែនដីវិលយឺតជាងមុន។

(រូបថត៖ AP)

ព្រះចន្ទស្ថិតនៅចម្ងាយប្រហែល ៣៨៣ ​០២៣ គីឡូម៉ែត្រពីភពផែនដីរបស់យើង ប៉ុន្តែការស្រាវជ្រាវពីមុនបានរកឃើញថា ព្រះចន្ទកំពុងរសាត់ទៅឆ្ងាយប្រហែល ៣.៨១សង់ទីម៉ែត្រក្នុងមួយឆ្នាំ ដែលនេះមានន័យថា វាចំណាយពេលយូរជាងមុន ដើម្បីវិលជុំវិញភពផែនដី។

ការសិក្សានេះ ធ្វើឲ្យគេនឹកឃើញដល់របកគំហើញរបស់ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ ETH Zurich នៃប្រទេសស្វីស ដែលបង្ហាញថា បច្ចុប្បន្ន ពេលថ្ងៃ នៅលើភពផែនដី មានរយៈពេលយូរជាងពេលយប់ ហើយនិន្នាការនេះនឹងកើនឡើងជាបន្តទៀត ដោយសារតែបម្រែបម្រួលអាកាសធាតុ។

(រូបថត៖ Shutterstock)

នៅពេលទឹកកកប៉ូលរលាយ នៅតំបន់ហ្គ្រីនលែននិងអង់តាក់ទិក ចំណុចកណ្តាលនៃទំនាញផែនដីបានងាកទៅរកខ្សែអេក្វាទ័រ ដោយបន្ថយល្បឿននៃបង្វិលជុំរបស់ភពផែនដីបន្តិចម្តងៗ ហើយក្រុមអ្នកស្រាវជ្រាវព្យាករថា ប្រសិនបើកម្រិតបំភាយឧស្ម័ន មិនកាត់បន្ថយទេនោះ រយៈពេលថ្ងៃនឹងកើនឡើង ២.៦២ មិល្លីវិនាទី ត្រឹមចុងឆ្នាំ២១០០។

ត្បិតតែផលប៉ះពាល់នេះ ទំនងជាមិនចោទជាបញ្ហាធំដល់មនុស្សភាគច្រើនក៏ពិតមែន ប៉ុន្តែក្រុមអ្នកស្រាវជ្រាវនិយាយថា វាអាចបង្កគ្រោះថ្នាក់ដល់ការធ្វើដំណើរក្នុងលំហអវកាសបាន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កំណើន​កម្តៅ​ផែនដី​​ធ្វើ​ឲ្យពេលថ្ងៃ​ អូសបន្លាយ​ពេល​យូរជាង​ពេលយប់

The post ២០០លានឆ្នាំទៀត មួយថ្ងៃនឹងមានរយៈពេល២៥ម៉ោង appeared first on Kampuchea Thmey Daily.

២១ កក្កដា គឺជាថ្ងៃក្តៅបំផុត ចារក្នុងប្រវត្តិសាស្រ្តផែនដី
ពីមួយឆ្នាំទៅមួយឆ្នាំ កម្តៅផែនដីចេះតែកើនឡើង ដោយមិនមើលឃើញសញ្ញាថមថុះបន្តិចសោះ ជាក់ស្តែងបើយោងតាមទិន្នន័យបឋមពីភ្នាក់ងារតាមដានបម្រែបម្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប បានបង្ហាញថា ថ្ងៃទី២១ខែកក្កដា គឺជាថ្ងៃក្តៅបំផុត ចារក្នុងប្រវត្តិសាស្រ្តផែនដី។

(រូបថត៖ EPA)

ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយ Al Jazeera កាលពីថ្ងៃអង្គារ ទី២៣ ខែកក្កដា Copernicus និយាយថា សីតុណ្ហភាពខ្យល់ជាមធ្យមលើផ្ទៃដីសកលលោកកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានឡើងដល់១៧,០៩អង្សាសេ ដែលនេះជាកម្តៅក្តៅបំផុត មិនធ្លាប់ជួបប្រទះសោះ ចាប់តាំងពីកំណត់ត្រាចាប់ផ្តើមគិតនៅឆ្នាំ១៩៤០ ហើយវាបានបំបែកកំណត់ត្រាចាស់ កាលពីខែកក្កដាឆ្នាំមុន ដែលសីតុណ្ហភាពឡើងដល់ ១៧,០៨អង្សាសេ។

ស្របពេលជាមួយគ្នានោះដែរ លោក Carlo Buontempo នាយក Copernicus បានព្រមានថា មិនមែនត្រឹមប៉ុណ្ណឹងទេ ប៉ុន្មានឆ្នាំទៅមុខទៀត កម្តៅនឹងបន្តកើនឡើងបំបែកកំណត់ត្រាជាបន្តបន្ទាប់ ដូច្នេះ គ្រប់គ្នាគួរតែត្រៀមខ្លួននិងប្រុងប្រយ័ត្នឲ្យហើយ។

(រូបថត៖ EPA)

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អាកាសធាតុក្តៅបានដុតរោលទូទាំងសហរដ្ឋអាមេរិក អឺរ៉ុប និងរុស្ស៊ី ចំណែកតំបន់ហ្គាហ្សា ក៏រងការវាយប្រហារដោយរលកកម្ដៅដែរ ដែលធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនប៉ាឡេស្ទីន កាន់តែលំបាក ខណៈពួកគេកំពុងរងទុក្ខរួចទៅហើយ ដោយសារតែការរត់ភៀសខ្លួន ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។

ជារៀងរាល់ខែ ចាប់តាំងពីខែមិថុនាឆ្នាំ២០២៣មក អាកាសធាតុក្តៅ បានឈានដល់កម្រិតបំបែកកំណត់ត្រាពិភពលោកជាបន្តបន្ទាប់ បើធៀបនឹងឆ្នាំមុនៗ ហើយក្រុមអ្នកវិទ្យាសាស្ត្រ បានចង្អុលចំៗថា គ្មានអ្វីត្រូវសង្ស័យឡើយ រឿងគួរឲ្យព្រួយបារម្ភនេះ គឺបង្កឡើងដោយមនុស្សខ្លួនឯងនេះហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វៀតណាម ព្រមានឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះថា រលកកម្តៅនឹងវាយប្រហារក្នុងសប្តាហ៍នេះ

The post ២១ កក្កដា គឺជាថ្ងៃក្តៅបំផុត ចារក្នុងប្រវត្តិសាស្រ្តផែនដី appeared first on Kampuchea Thmey Daily.

កំណើន​កម្តៅ​ផែនដី​​ធ្វើ​ឲ្យពេលថ្ងៃ​ អូសបន្លាយ​ពេល​យូរជាង​ពេលយប់
តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃពុធទី១៧ខែកក្កដាឆ្នាំ២០២៤ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ ETH Zurich នៃប្រទេសស្វីស បានបង្ហាញថា បច្ចុប្បន្ននេះ ពេលថ្ងៃ នៅលើភពផែនដី មានរយៈពេលយូរជាងពេលយប់ ហើយនិន្នាការនេះនឹងកើនឡើងជាបន្តទៀត ដោយសារតែបម្រែបម្រួលអាកាសធាតុ។

(រូបថត៖ Shutterstock)

នៅពេលទឹកកកប៉ូលរលាយ នៅតំបន់ហ្គ្រីនលែននិងអង់តាក់ទិក ចំណុចកណ្តាលនៃទំនាញផែនដីបានងាកទៅរកខ្សែអេក្វាទ័រ ដោយបន្ថយល្បឿននៃបង្វិលជុំរបស់ភពផែនដីបន្តិចម្តងៗ ហើយក្រុមអ្នកស្រាវជ្រាវព្យាករថា ប្រសិនបើកម្រិតបំភាយឧស្ម័ន មិនកាត់បន្ថយទេនោះ រយៈពេលថ្ងៃនឹងកើនឡើង ២,៦២ មិល្លីវិនាទី ត្រឹមចុងឆ្នាំ២១០០។

ត្បិតតែផលប៉ះពាល់នេះ ទំនងជាមិនចោទជាបញ្ហាធំដល់មនុស្សភាគច្រើនក៏ពិតមែន ប៉ុន្តែក្រុមអ្នកស្រាវជ្រាវនិយាយថា វាអាចបង្កគ្រោះថ្នាក់ដល់ការធ្វើដំណើរក្នុងលំហអវកាសបាន។

(រូបថត៖ Shutterstock)

សហអ្នកនិពន្ធឈ្មោះ Benedikt Soja នៅសាកលវិទ្យាល័យ ETH Zurich បាននិយាយថា៖«លឿនដំបូងរបស់ផែនដីនឹងយឺតជាងមុន ដោយសារតែម៉ាស់ផ្លាស់ទីឆ្ងាយចេញពីអ័ក្សបង្វិល។​ នៅពេលដំណើររបស់ផែនដីយឺតជាងមុន ពេលវេលាដែលខ្លួនត្រូវការដើម្បីបង្វិលលើអ័ក្សច្បាស់ជាកើនឡើងដែរ ជាហេតុធ្វើឲ្យរយៈពេលថ្ងៃមានកាន់តែយូរជាងកម្រិតស្តង់ដារ ៨៦ ៤០០វិនាទី»។

(រូបថត៖ USC)

ទោះបីជាយ៉ាងណាក៏ដោយ ទ្រឹស្តីខាងលើនេះ មិនមែនជាបញ្ហាតែមួយ ដែលអាចបណ្តាលឲ្យផែនដីវិលយឺតជាងមុន នាំឲ្យពេលថ្ងៃយូរជាងពេលយប់នោះទេ។ ជាក់ស្តែង នៅក្នុងឯកសារមួយទៀត ក្រុមអ្នកស្រាវជ្រាវ ក៏បានរកឃើញបញ្ហាផ្សេងផងដែរ។

បញ្ហាមួយទៀតគឺ “Tidal Friction” ដែលបណ្តាលមកពីទំនាញរបស់ព្រះចន្ទនៅលើផ្ទៃមហាសមុទ្រ។ កត្តានេះ បានបន្ថែមពេលថ្ងៃប្រហែល ២,៤មិល្លីវិនាទី រៀងរាល់សតវត្ស ក្នុងរយៈពេលរាប់លានឆ្នាំមកនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះព្រះអាទិត្យដ៏ធំមួយទៀត នឹងវាយប្រហារចំផែនដីពេញទំហឹង នៅសប្តាហ៍នេះ

The post កំណើន​កម្តៅ​ផែនដី​​ធ្វើ​ឲ្យពេលថ្ងៃ​ អូសបន្លាយ​ពេល​យូរជាង​ពេលយប់ appeared first on Kampuchea Thmey Daily.

ព្យុះព្រះអាទិត្យដ៏ធំមួយទៀត នឹងវាយប្រហារចំផែនដីពេញទំហឹង នៅសប្តាហ៍នេះ
តាមការព្យាកររបស់រដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិអាមេរិក ហៅកាត់ NOAA និងត្រូវបានចុះផ្សាយដោយគេហទំព័រ Daily Mail កាលពីថ្ងៃអង្គារទី២៨ខែឧសភា, ផែនដី នឹងរងការវាយប្រហារដោយព្យុះព្រះអាទិត្យដ៏មានឥទ្ធិពលមួយទៀត នៅសប្តាហ៍នេះ ដែលឥទ្ធិពលរបស់វាអាចបណ្តាលឲ្យដាច់ប្រព័ន្ធទំនាក់ទំនងតាមរលកធាតុអាកាស និងបង្កការលំបាកផ្សេងៗ។

(រូបថត៖ NASA)

កាលពីដើមខែនេះ ព្រះអាទិត្យ បានបញ្ចេញប្លាស្មាដ៏មានឥទ្ធិពលបំផុតក្នុងរយៈពេល២០ឆ្នាំរួចទៅហើយ ដែលជាលទ្ធផល បង្កការរំខានដល់ខ្សែទំនាក់ទំនងទូទាំងពិភពលោក។

ទោះបីជាយ៉ាងណាក៏ដោយ ចំណុចខ្មៅបានលេចឡើងលើផ្ទៃព្រះអាទិត្យសាជាថ្មី ហើយវាបញ្ចេញអណ្តាតភ្លើងដ៏ខ្លាំងក្លា បង្កជាព្យុះកម្តៅនិងព្យុះភូមិសាស្រ្តម៉ាញេទិច (Geomagnetic) ជះមកផែនដី។

(រូបថត៖ SDO)

តាមពិតទៅ NOAA បានដាក់ការឃ្លាំមើលព្យុះភូមិសាស្រ្តម៉ាញេទិចធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃទី១១ខែឧសភាមកម្ល៉េះ នៅពេលដែលចំណុចខ្មៅលើផ្ទៃព្រះអាទិត្យដដែលនេះ បានលេចឡើង ហើយជះប្លាស្មាដ៏មានថាមពលយ៉ាងគំហុក មកលើភពផែនដី។

ព្រោះតែព្រឹត្តិការណ៍ខុសធម្មតាកាលពីដើមខែនេះហើយ ទើបវាបង្កជាការរំខានដល់ប្រព័ន្ធ GPS, បណ្តាញអគ្គិសនី, ឧបករណ៍កសិកម្ម និងផ្កាយរណបនៅក្នុងគន្លងអវកាស ហើយអ្នកជំ​នាញកំពុងតាមដានការឆាបឆេះថ្មីនេះ ដើម្បីត្រៀមខ្លួនទប់ទល់នឹងបញ្ហាដែលធ្លាប់កើតមាន។

(រូបថត៖ NOAA)

ចំណុចផ្ទុះអណ្តាតភ្លើងលើព្រះអាទិត្យដែលគេឲ្យឈ្មោះកូដ AR3664 នឹងបញ្ចេញព្យុះកម្តៅចំនួន១៧លើកក្នុងសប្តាហ៍នេះ ប៉ុន្តែបើយោងតាម NOAA, ព្រឹត្តិការណ៍នេះនឹងមិនចោទជាបញ្ហាធំដល់ពួកគេឡើយ ព្រោះថា ពួកគេទទួលបានមេរៀននិងបទពិសោធន៍ពីព្រឹត្តិការណ៍មុនៗរួចទៅហើយ ទើបធ្វើឲ្យពួកគេត្រៀមខ្លួនបានល្អដើម្បីទប់ទល់។

លោក Michael Karrer តារាវិទូមកពីប្រទេសអូទ្រីសបានប្រាប់គេហទំព័រ SpaceWeather ថា “សម្រាប់ខ្ញុំ ខ្ញុំមិនដែលឃើញការផ្ទុះបែបនេះទេ អំឡុងការអង្កេតព្រះអាទិត្យរយៈពេល៤០ឆ្នាំរបស់ខ្ញុំ។ វាពិតជាធំមហិមាមែន!”។

(រូបថត៖ Earth Sky)

សូមបញ្ជាក់ថា បច្ចុប្បន្ន AR3664 មិនទាន់បែរមុខមកចំផែនដីដោយផ្ទាល់នៅឡើយទេ ប៉ុន្តែបើយោងតាមទិន្នន័យ នៅចុងសប្តាហ៍នេះ វានឹងបម្លាស់ទីមកចំផែនដី ហើយអាចបញ្ចេញព្យុះព្រះអាទិត្យបាញ់មកចំពិភពលោកពេញទំហឹងតែម្តង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី

The post ព្យុះព្រះអាទិត្យដ៏ធំមួយទៀត នឹងវាយប្រហារចំផែនដីពេញទំហឹង នៅសប្តាហ៍នេះ appeared first on Kampuchea Thmey Daily.

២០២៣ ស្ថិតលើផ្លូវ ក្លាយជាឆ្នាំក្តៅបំផុតនៅក្នុងប្រវត្តិសាស្រ្ត
ទិន្នន័យបង្ហាញថា ខែមុន គឺជាខែកញ្ញាដែលក្តៅបំផុតក្នុងប្រវត្តិសាស្រ្តផែនដី ហើយក្រុមអ្នកព្យាករនិយាយថា ឆ្នាំ២០២៣ ក៏កំពុងស្ថិតនៅលើផ្លូវ ឈានទៅរកការក្លាយជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រាផងដែរ។

(រូបថត៖ LNP)

Copernicus ដែលជាស្ថាប័នបម្រែបម្រួលអាកាសធាតុរបស់សហភាពអឺរ៉ុប បានឲ្យដឹងថា សីតុណ្ហភាពខ្យល់លើផ្ទៃខាងលើ បានកើនឡើងដល់ជាមធ្យម១៦.៣៨អង្សាសេ កាលពីខែមុន។ នេះបានបំបែកកំណត់ត្រាចាស់ ខែកញ្ញាឆ្នាំ២០២០​ ត្រឹម០.៥អង្សាសេប៉ុណ្ណោះ។

យោងតាម Copernicus, បម្រែបម្រួលអាកាសធាតុ និងបាតុភូតអាកាសធាតុដែលគេស្គាល់ថា El Nino គឺមានទំនួលខុសត្រូវក្នុងការបណ្តាលឲ្យសីតុណ្ហភាពកើនឡើង។

(រូបថត៖ Getty Images)

លោកស្រី Samantha Burgess នាយករង Copernicus និយាយថា “សីតុណ្ហភាព ដែលមិនធ្លាប់ជួបសោះ ត្រូវបានគេមើលឃើញក្នុងខែកញ្ញា”។

លោកស្រីបញ្ជាក់ថា “ខែដ៏ក្តៅខ្លាំងនេះ បានរុញឆ្នាំ២០២៣ ឡើងចំណាត់ថ្នាក់លេខមួយ ស្ថិតនៅលើផ្លូវក្លាយទៅជាឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្រ្ត និងមានសីតុណ្ហភាព ១.៤លើកម្រិតមុនឧស្សាហកម្ម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អាកាសធាតុ សម្លាប់ប្រជាជនអឺរ៉ុប ១៤២,០០០នាក់ ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ

The post ២០២៣ ស្ថិតលើផ្លូវ ក្លាយជាឆ្នាំក្តៅបំផុតនៅក្នុងប្រវត្តិសាស្រ្ត appeared first on Kampuchea Thmey Daily.