ព័ត៌មានអន្ដរជាតិ
២១ កក្កដា គឺជាថ្ងៃក្តៅបំផុត ចារក្នុងប្រវត្តិសាស្រ្តផែនដី
ពីមួយឆ្នាំទៅមួយឆ្នាំ កម្តៅផែនដីចេះតែកើនឡើង ដោយមិនមើលឃើញសញ្ញាថមថុះបន្តិចសោះ ជាក់ស្តែងបើយោងតាមទិន្នន័យបឋមពីភ្នាក់ងារតាមដានបម្រែបម្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប បានបង្ហាញថា ថ្ងៃទី២១ខែកក្កដា គឺជាថ្ងៃក្តៅបំផុត ចារក្នុងប្រវត្តិសាស្រ្តផែនដី។

ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយ Al Jazeera កាលពីថ្ងៃអង្គារ ទី២៣ ខែកក្កដា Copernicus និយាយថា សីតុណ្ហភាពខ្យល់ជាមធ្យមលើផ្ទៃដីសកលលោកកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានឡើងដល់១៧,០៩អង្សាសេ ដែលនេះជាកម្តៅក្តៅបំផុត មិនធ្លាប់ជួបប្រទះសោះ ចាប់តាំងពីកំណត់ត្រាចាប់ផ្តើមគិតនៅឆ្នាំ១៩៤០ ហើយវាបានបំបែកកំណត់ត្រាចាស់ កាលពីខែកក្កដាឆ្នាំមុន ដែលសីតុណ្ហភាពឡើងដល់ ១៧,០៨អង្សាសេ។
ស្របពេលជាមួយគ្នានោះដែរ លោក Carlo Buontempo នាយក Copernicus បានព្រមានថា មិនមែនត្រឹមប៉ុណ្ណឹងទេ ប៉ុន្មានឆ្នាំទៅមុខទៀត កម្តៅនឹងបន្តកើនឡើងបំបែកកំណត់ត្រាជាបន្តបន្ទាប់ ដូច្នេះ គ្រប់គ្នាគួរតែត្រៀមខ្លួននិងប្រុងប្រយ័ត្នឲ្យហើយ។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អាកាសធាតុក្តៅបានដុតរោលទូទាំងសហរដ្ឋអាមេរិក អឺរ៉ុប និងរុស្ស៊ី ចំណែកតំបន់ហ្គាហ្សា ក៏រងការវាយប្រហារដោយរលកកម្ដៅដែរ ដែលធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនប៉ាឡេស្ទីន កាន់តែលំបាក ខណៈពួកគេកំពុងរងទុក្ខរួចទៅហើយ ដោយសារតែការរត់ភៀសខ្លួន ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។
ជារៀងរាល់ខែ ចាប់តាំងពីខែមិថុនាឆ្នាំ២០២៣មក អាកាសធាតុក្តៅ បានឈានដល់កម្រិតបំបែកកំណត់ត្រាពិភពលោកជាបន្តបន្ទាប់ បើធៀបនឹងឆ្នាំមុនៗ ហើយក្រុមអ្នកវិទ្យាសាស្ត្រ បានចង្អុលចំៗថា គ្មានអ្វីត្រូវសង្ស័យឡើយ រឿងគួរឲ្យព្រួយបារម្ភនេះ គឺបង្កឡើងដោយមនុស្សខ្លួនឯងនេះហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម ព្រមានឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះថា រលកកម្តៅនឹងវាយប្រហារក្នុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


