ព័ត៌មានអន្ដរជាតិ
មកដឹងពីមូលហេតុដែលផែនដីកើនកម្ដៅខ្លាំងខុសធម្មតានៅថ្ងៃនេះ
ផែនដីនៅថ្ងៃទី១៦ឧសភា បានកើនឡើងកម្ដៅខុសប្លែកពីធម្មតា ដោយសារតែក្រុមតារាវិទូបានសង្កេតឃើញមានការផ្ទុះដ៏ធំមួយនៅលើព្រះអាទិត្យ ដែលមើលទៅដូចជាស្លាបបក្សីយក្ស«bird wing» លាតចេញពីផ្នែកខាងជើងនៃព្រះអាទិត្យ។

យោងតាមការចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍របស់ Daily Mail ការផ្ទុះនេះកើតឡើងពីប្លាស្មាដែលមានកម្ដៅខ្លាំង មានចម្ងាយជាង ៦០០,០០០ ម៉ាយ (ប្រមាណ ៩៦ម៉ឺនគីឡូម៉ែត្រ) ឆ្ងាយជាងពីរដងនៃចម្ងាយពីផែនដីទៅព្រះច័ន្ទ។
ព្រឹត្តិការណ៍នៃការផ្ទុះនេះបានបញ្ចេញបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់នៃរលកកម្ដៅទៅក្នុងលំហ។ ការផ្ទុះនេះភាគច្រើនបានបាញ់ចេញពីប៉ូលខាងជើងរបស់ព្រះអាទិត្យ ដូច្នេះវានឹងមិនបុកផែនដីដោយផ្ទាល់ទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រជឿថា រលកកម្ដៅមួយផ្នែករបស់វាអាចជះឥទ្ធិពលមកដល់ផែនដីនៅថ្ងៃនេះ ដែលអាចបង្កជាការរំខានដល់ផ្កាយរណប បណ្ដាញទំនាក់ទំនងតាមវិទ្យុ ប្រព័ន្ធGPS និងសូម្បីតែបណ្តាញអគ្គិសនីនៅក្នុងតំបន់មួយចំនួន។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ NASA បានថតវីដេអូមិនគួរឱ្យជឿនៃព្រឹត្តិការណ៍នេះ ដោយបង្ហាញពីប្លាស្មាទំហំ ៧៥ ដងនៃទំហំផែនដីដែលត្រូវបានផ្ទុះចេញទៅក្នុងលំហ។ អ្នកវិទ្យាសាស្ត្រកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនេះ ដើម្បីមើលថាតើព្យុះនេះអាចនឹងមានកម្លាំងខ្លាំងប៉ុនណានៅពេលវាមកដល់យើង៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


