ព័ត៌មានអន្ដរជាតិ
២០២៣ ស្ថិតលើផ្លូវ ក្លាយជាឆ្នាំក្តៅបំផុតនៅក្នុងប្រវត្តិសាស្រ្ត
ទិន្នន័យបង្ហាញថា ខែមុន គឺជាខែកញ្ញាដែលក្តៅបំផុតក្នុងប្រវត្តិសាស្រ្តផែនដី ហើយក្រុមអ្នកព្យាករនិយាយថា ឆ្នាំ២០២៣ ក៏កំពុងស្ថិតនៅលើផ្លូវ ឈានទៅរកការក្លាយជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រាផងដែរ។

Copernicus ដែលជាស្ថាប័នបម្រែបម្រួលអាកាសធាតុរបស់សហភាពអឺរ៉ុប បានឲ្យដឹងថា សីតុណ្ហភាពខ្យល់លើផ្ទៃខាងលើ បានកើនឡើងដល់ជាមធ្យម១៦.៣៨អង្សាសេ កាលពីខែមុន។ នេះបានបំបែកកំណត់ត្រាចាស់ ខែកញ្ញាឆ្នាំ២០២០ ត្រឹម០.៥អង្សាសេប៉ុណ្ណោះ។
យោងតាម Copernicus, បម្រែបម្រួលអាកាសធាតុ និងបាតុភូតអាកាសធាតុដែលគេស្គាល់ថា El Nino គឺមានទំនួលខុសត្រូវក្នុងការបណ្តាលឲ្យសីតុណ្ហភាពកើនឡើង។

លោកស្រី Samantha Burgess នាយករង Copernicus និយាយថា “សីតុណ្ហភាព ដែលមិនធ្លាប់ជួបសោះ ត្រូវបានគេមើលឃើញក្នុងខែកញ្ញា”។
លោកស្រីបញ្ជាក់ថា “ខែដ៏ក្តៅខ្លាំងនេះ បានរុញឆ្នាំ២០២៣ ឡើងចំណាត់ថ្នាក់លេខមួយ ស្ថិតនៅលើផ្លូវក្លាយទៅជាឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្រ្ត និងមានសីតុណ្ហភាព ១.៤លើកម្រិតមុនឧស្សាហកម្ម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អាកាសធាតុ សម្លាប់ប្រជាជនអឺរ៉ុប ១៤២,០០០នាក់ ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


