ព័ត៌មានអន្ដរជាតិ
វៀតណាម ព្រមានឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះថា រលកកម្តៅនឹងវាយប្រហារក្នុងសប្តាហ៍នេះ
ប្រទេសវៀតណាម បានប្រកាសឲ្យពលរដ្ឋរបស់ខ្លួននៅភាគខាងជើងនិងកណ្តាល ត្រូវត្រៀមលក្ខណៈព្រោះថា ក្នុងសប្តាហ៍នេះ ការវិវឌ្ឍនៃប្រព័ន្ធសម្ពាធទាបនៅប៉ែកខាងលិច នឹងបង្កឲ្យមានរលកកម្តៅ ខណៈសីតុណ្ហភាពត្រូវបានគេព្យាករថា នឹងកើនឡើងដល់ ៣៩អង្សាសេ។

តាមសេចក្តីរាយការណ៍របស់ VN Express កាលពីថ្ងៃអាទិត្យទី៦ខែកក្កដា, ចាប់ពីថ្ងៃអង្គារដល់ថ្ងៃសៅរ៍ សីតុណ្ហភាពនៅតំបន់ទាំងនោះ អាចស្ថិតនៅចន្លោះ៣៥-៣៩អង្សាសេ ប៉ុន្តែយ៉ាងណា នៅតាមតំបន់ភ្នំ ក៏មានភ្លៀងធ្លាក់និងផ្គររន្ទះផងដែរ។
មិនមែនតែនៅតាមបណ្តាខេត្តទេ ព្រោះថា បើតាមការព្យាកររបស់មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករធនធានជលសាស្ត្រ, ទីក្រុងហាណូយ ក៏នឹងជួបសីតុណ្ហភាពឡើងដល់ ៣៥អង្សាសេដែរនៅពាក់កណ្តាលសប្តាហ៍នេះ ហើយនឹងកើនឡើងដល់ ៣៦-៣៧អង្សាសេចាប់ពីថ្ងៃព្រហស្បតិ៍ទៅ ខណៈសីតុណ្ហភាពពេលយប់ មានចាប់ពី២៧-២៨អង្សាសេ។

ស្របពេលជាមួយគ្នានោះ ទិន្នន័យពីមជ្ឈមណ្ឌលខាងលើបង្ហាញថា ឆ្នាំនេះ សីតុណ្ហភាពជាមធ្យមក្នុងខែកក្កដានៅទូទាំងប្រទេស គឺនឹងកើនខ្ពស់ជាងឆ្នាំមុន ចន្លោះពី០.៥ទៅ១អង្សាសេ។
ក្រៅពីរលកកម្តៅ ប្រទេសវៀតណាម ក៏នឹងអាចជួបព្យុះត្រូពិក ១ឬ២ ដែលកកើតឡើងនៅក្នុងសមុទ្រខាងកើតផងដែរ ដោយវានឹងវាយប្រហារហើយជះឥទ្ធិពលលើដីគោកថែមទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


