ព័ត៌មានអន្ដរជាតិ
ថ្ងៃ៩ខែកក្កដា! ផែនដីវិលលឿន ធ្វើឲ្យថ្ងៃខ្លីបំផុតជាប្រវត្តិសាស្រ្ត
ក្រុមអ្នកវិទ្យាសាស្រ្តរកឃើញថា នៅថ្ងៃពុធទី៩ខែកក្កដាឆ្នាំ២០២៥ ផែនដីវិលលឿនជាងធម្មតា ដែលធ្វើឲ្យថ្ងៃនេះ ក្លាយជាថ្ងៃខ្លីបំផុតមិនធ្លាប់មានសោះ។

ជាធម្មតាផែនដីចំណាយពេល២៤ម៉ោង ឬ ៨៦ ៤០០វិនាទី ដើម្បីបញ្ចប់ការរង្វិលមួយជុំ។ យ៉ាងណា នៅថ្ងៃទី៩ខែកក្កដា ផែនដីនឹងរង្វិលលឿនជាងមុន ធ្វើឲ្យថ្ងៃនេះ ខ្លីជាងថ្ងៃធម្មតាប្រមាណ ១.៣០ មិល្លីវិនាទី មិនធ្លាប់មានសោះក្នុងប្រវត្តិសាស្រ្ត។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្រ្តនៅតែមិនទាន់ដឹងពីមូលហេតុពិតនៅពីក្រោយរឿងនេះ ព្រោះវាមានអាថ៌កំបាំងខ្លាំងណាស់ ប៉ុន្តែអ្នកជំនាញបានទាញទ្រឹស្តីមួយចំនួនពាក់ព័ន្ធកត្តារួមចំណែកដូចជា៖ ទីតាំងព្រះច័ន្ទដែលប៉ះពាល់ដល់កម្លាំងទំនាញរបស់ផែនដី បម្រែបម្រួលនៅក្នុងដែនម៉ាញ៉េទិចរបស់ផែនដី ការផ្លាស់ប្តូរម៉ាសរបស់ភពផែនដី (ប្រហែលជាដោយសារការរលាយនៃផ្ទាំងទឹកកកនិងការផ្លាស់ប្តូរចរន្តមហាសមុទ្រ) និងចុងក្រោយគឺចលនាដែលកើតឡើងនៅក្នុងស្នូលផែនដី។

លោក Duncan Agnew អ្នកភូគព្ភវិទូនៅវិទ្យាស្ថានមហាសមុទ្រ Scripps នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាសាន់ឌីហ្គោ បាននិយាយថា «នេះគឺជាស្ថានភាពដែលមិនធ្លាប់មានពីមុនមកនិងជារឿងដ៏ធំមួយ។ យ៉ាងណា ការផ្លាស់ប្តូរដ៏ធំនៅក្នុងការបង្វិលរបស់ផែនដី នឹងមិននាំទៅរកគ្រោះមហន្តរាយឬអ្វីនោះទេ ប៉ុន្តែវាគឺជារឿងដែលគួរឲ្យកត់សម្គាល់»។
បន្ទាប់ពីថ្ងៃ៩ខែកក្កដា នៅមាន២ថ្ងៃទៀតក្នុងឆ្នាំនេះ ដែលផែនដីនឹងវិលលឿនជាងធម្មតា ធ្វើឲ្យថ្ងៃខ្លី៖
- ថ្ងៃទី ២២ ខែកក្កដា៖ ថ្ងៃនឹងខ្លីជាងថ្ងៃធម្មតាប្រមាណ ១.៣៨ មិល្លីវិនាទី
- ថ្ងៃទី ៥ ខែសីហា៖ ថ្ងៃនឹងខ្លីជាងថ្ងៃធម្មតាប្រមាណ ១.៥១ មិល្លីវិនាទី
សូមជម្រាបថា ថ្ងៃដែលខ្លីបំផុតក្នុងកំណត់ត្រាចាស់គឺកាលពីឆ្នាំមុន ពោលគឺនៅថ្ងៃទី៥ខែកក្កដា នៅពេលដែលផែនដីវិលលឿនជាងធម្មតា ១.៦៦មិល្លីវិនាទី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មកដឹងពីមូលហេតុដែលផែនដីកើនកម្ដៅខ្លាំងខុសធម្មតានៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


