ពន្ធគយបដិការ Archives - Kampuchea Thmey Daily

ត្រាំ ចេញបញ្ជាដកកសិផលនាំចូលមួយចំនួន​​ចេញពីបញ្ជីជាប់ពន្ធបដិការ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ កាលពីសប្ដាហ៍មុន​ បានចុះហត្ថលេខាលើអធិបញ្ជាមួយ​ ដែលដក​កសិផលនាំចូលមួយចំនួន ចេញពីបញ្ជីជាប់ពន្ធបដិការរបស់រដ្ឋបាល​លោក។

ក្នុងសេចក្ដីប្រកាសរបស់សេតវិមាន ដែលចេញផ្សាយកាលពីថ្ងៃសុក្រ ​កសិផលទាំងនោះរួមមាន​ កាហ្វេ និងតែ ផ្លែឈើ,​ និងទឹកផ្លែឈើត្រូពិក, កាកាវ និងគ្រឿងទេស, ចេក ក្រូច និងប៉េងប៉ោះ, និងសាច់គោ។ ជីកសិកម្ម ក៏ត្រូវបាន​ដកចេញពីពន្ធបដិការផងដែរ។ ​ពន្ធនេះ ចូលជាធរមានតាំងតែពីថ្ងៃទី ១៣ វិច្ឆិកា ម្ល៉េះ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រនៅលើយន្តហោះ Air Force One ថា ការលើកលែងពន្ធគយ  នឹង​ធ្វើឱ្យតម្លៃធ្លាក់ចុះ ហើយភាគច្រើនវាត្រូវបានអនុវត្តចំពោះអាហារដែល​ពឹងផ្អែកលើការនាំចូលទៅអាមេរិក ដូចជាចេក ជាដើម។

លោក​ថ្លែងយ៉ាងដូច្នេះថា៖ «យើងមិនផលិតវា​ក្នុងប្រទេស​យើងទេ ដូច្នេះ​មិនចាំបាច់ការការពារឧស្សាហកម្ម ឬផលិតផលអាហាររបស់យើងទេ»។

គួរគូសបញ្ជាក់ថា រាប់តាំងពីឡើងកាន់អំណាចមក លោក​ ត្រាំ បាន​ដាក់ពន្ធស្ទើរគ្រប់ប្រទេសក្នុងអត្រាចន្លោះពី ១០% ទៅ ៤០% ឬលើសនេះផងក៏មាន​ ដោយ​សម្អាងថា វានឹងជួយការពារ​ និងពង្រឹកផលិតកម្មក្នុងស្រុក។ យ៉ាងណាមិញ ការដកទំនិញកសិកម្មសំខាន់ៗពីក្នុងបញ្ជីពន្ធបដិការរបស់លោកនៅពេលនេះ ធ្វើឡើងចំពេលដែលរដ្ឋបាលរបស់ខ្លួនប្រឈមនឹង​សម្ពាធនៃអតិរផណា ពោលគឺបញ្ហា ដែលលោក ត្រាំ បាន​សន្យាដោះស្រាយ មុនជាប់ឆ្នោតជាប្រធានាធិបតី។

កន្លងមក ត្រាំ ទទូចថា ពន្ធរបស់លោកមិនមែនជាកត្តាធ្វើឱ្យតម្លៃទំនិញអាមេរិកហក់ឡើងនោះទេ។ ប៉ុន្តែយោងតាមទិន្នន័យរដ្ឋាភិបាល​សហព័ន្ធ តម្លៃម្ហូបអាហារនៅអាមេរិក​បានកើនឡើង ៣,១% រាប់តាំងពីដើមឆ្នាំដល់ខែកញ្ញា ​(​ទាបជាងកម្រិតកំពូល ១១,៤% នៅឆ្នាំ ២០២២)។ តម្លៃសាច់គោ បានកើនឡើង ១២,៩%​ ធៀបនឹងខែកញ្ញាឆ្នាំមុន ខណៈតម្លៃផ្លែចេកបានកើនឡើង ៦,៩% និងកាហ្វេកើន 6.9% និងកាហ្វេលីញ ១៨,៩%៕ ​

The post ត្រាំ ចេញបញ្ជាដកកសិផលនាំចូលមួយចំនួន​​ចេញពីបញ្ជីជាប់ពន្ធបដិការ appeared first on Kampuchea Thmey Daily.

តុលាការ​ឧទ្ធរណ៍​អាមេរិកប្រកាសថា ពន្ធ ត្រាំ ភាគច្រើនគឺខុសច្បាប់
តុលាការ​ឧទ្ធរណ៍​មួយ​របស់​សហរដ្ឋ​អាមេរិក​ បាន​សម្រេចកាលពីថ្ងៃសុក្រ​ថា ​ពន្ធ​ភាគច្រើន​របស់​លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺខុសច្បាប់ ដែល​នេះអាច​រាំងស្ទះដល់ការអនុវត្តគោលនយោបាយសេដ្ឋកិច្ចដ៏សំខាន់របស់លោក ក្រោយ​ពន្ធខ្ពស់ចូលជាធរមានភាគច្រើនកាលពីដើមខែ។

តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកសម្រាប់ដោះស្រាយករណីជាក់លាក់របស់សហព័ន្ធ នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី បាន​ប្រកាសក្នុងសេចក្ដីសម្រេចដែល​មាន​សម្លេងគាំទ្រ ៧ ទល់ នឹង​ ៤ ថា «ពន្ធគយបដិការ» និងពន្ធដាច់ដោយឡែកលើចិន​ កាណាដា និងម៉ិកស៊ិក ដែលលោក​ ត្រាំ ប្រកាសឡើងកាលពីដើមខែមេសា និងចុងខែកុម្ភៈ គឺខុសច្បាប់។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ​សេចក្ដីសម្រេចនេះមាន​ការគាំទ្រដោយចៅក្រមដែលតែងតាំងដោយគណបក្សទាំងសងខាង។ យ៉ាងណាមិញ​ ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា ភាគច្រើននៃចៅក្រមដែលតែងតាំងដោយគណបក្សប្រជាធិបតេយ្យ គាំទ្រសេចក្ដីសម្រេច ខណៈចៅក្រមតែងតាំងដោយ​បក្សសាថារណរដ្ឋ ភាគច្រើនជំទាស់។

ការ​សម្រេច​ចិត្ត​ដដែល ​មិន​ប៉ះ​ពាល់​ដល់​ពន្ធ​ផ្សេង​ទៀត​ដូច​ជា ពន្ធលើ​​​ដែកថែប និង​អាលុយមីញ៉ូម នាំចូល​នោះ​ទេ។

ជាមួយគ្នានោះ តុលាការបានអនុញ្ញាតឱ្យពន្ធបន្តនៅចូលជាធរមានរហូតដល់ថ្ងៃទី ១៤ ខែតុលា ដើម្បីផ្តល់ឱកាសឱ្យរដ្ឋបាល ត្រាំ ដាក់បណ្តឹងឧទ្ធរណ៍ទៅតុលាការកំពូលរបស់សហរដ្ឋអាមេរិក។

គួរគូសបញ្ជាក់ថា លោក ត្រាំ ពឹងផ្អែកយ៉ាងខ្លាំងលើគោលនយោបាយពន្ធគយក្នុងអាណត្តិទី២នេះរបស់លោក​ ដើម្បីដាក់សម្ពាធលើប្រទេសផ្សេងទៀត និងរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មឡើងវិញ។

ក្រោយ​សេចក្ដីសម្រេចរបស់តុលាការកាលពីថ្ងៃសុក្រ​​ លោក​ ត្រាំ បានបង្ហោះសារថា ​ចៅក្រម​ «ប្រកាន់បក្សពួកខ្លាំង» ហើយ​បាន​ព្រមាន​ថា ​ការ​ដក​ពន្ធទាំងនោះទៅវិញ​​នឹង​បង្ក «​គ្រោះមហន្តរាយ​» សម្រាប់សហរដ្ឋអាមេរិក​​។ យ៉ាងណាក៏ដោយ លោកបានព្យាករថា តុលាការកំពូលនឹងស្រោចស្រង់ឡើងវិញ ដោយនិយាយថា ពន្ធគយនឹងជួយដល់សហរដ្ឋអាមេរិក៕

The post តុលាការ​ឧទ្ធរណ៍​អាមេរិកប្រកាសថា ពន្ធ ត្រាំ ភាគច្រើនគឺខុសច្បាប់ appeared first on Kampuchea Thmey Daily.

អាស៊ីអាគ្មេយ៍រង​ការគំរាមកំហែងថ្មីពី ត្រាំ: ពន្ធ ១០% បន្ថែម ចំពោះទំនាក់ទំនងជាមួយ​ BRICS
បណ្ដាប្រទេសអាស៊ីអាគ្នេយ៍សំខាន់ៗ កំពុងរង​នូវការគំរាមកំហែងថ្មីពីប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ ដូណាល់ ត្រាំ ដែលព្រមានដាក់ «ពន្ធបន្ថែម ១០ ភាគរយ» ពីលើអត្រាពន្ធខ្ពស់ដែលមាន​ស្រាប់ ​លើប្រទេសដែល​​អនុវត្តគោលនយោបាយប្រឆាំងអាមេរិករបស់ប្លុកសេដ្ឋកិច្ច ប្ល្រីកស៍ (BRICS) ដែលមាន​រុស្ស៊ី និង​ចិន​​ជ្រោមជ្រែង។

លោក ត្រាំ បាន​សរសេរ​លើបណ្ដាញសង្គម Truth Social របស់លោកយ៉ាងដូច្នេះថា៖ «ប្រទេសណាក៏ដោយ​ ដែលដើរតាម​​គោលនយោបាយប្រឆាំងអាមេរិករបស់ BRICS នឹង​រងការបន្ថែមពន្ធ ១០ ភាគរយ ពីលើទៀត»។ លោក​បន្តថា៖ «វានឹង​គ្មាន​ការលើកលែង​ចំពោះគោលនយោបាយបែបនេះ​ទេ»។

ការគំរាមកំហែង​របស់លោកយ៉ាងដូច្នេះ ធ្វើឡើងខណៈលោកគ្រោងនឹង​ផ្ញើ «លិខិតស្ដីពីពន្ធ និង/ឬកិច្ចព្រមព្រៀង(ពាណិជ្ជកម្មពាក់ព័ន្ធពន្ធ)» ទៅកាន់ប្រទេសផ្សេងៗនៅថ្ងៃចន្ទនេះ ដើម្បីបញ្ជាក់ពីអត្រាពន្ធខ្ពស់ដែលពួកគេជាប់ ក្រោយ​ប្រធានាធិបតីដដែលប្រកាសពីការពន្យារពេលចូលធរមាននៃពន្ធបដិការដល់​ថ្ងៃ ១ សីហា ដោយរំកិលពីកាលកំណត់ចាស់ ៩ កក្កដា។

លោក ត្រាំ មិន​បាន​បញ្ជាក់ឱ្យច្បាស់នោះទេ ថាតើលក្ខខណ្ឌបែបណា ដែលអាមេរិក​នឹង​រាប់ចូលថាជាប្រទេស «​ដើរ​តាម​គោលនបាយប្រឆាំងអាមេរិករបស់ BRICS»។ នៅអាស៊ីអាគ្នេយ៍ មាន​ប្រទេសឥណ្ឌូណេស៊ី គឺជាសមាជិក​ពេញសិទ្ធិ​របស់ BRICS ខណៈថៃ និងម៉ាឡេស៊ី គឺជាប្រទេសដៃគូផ្លូវការ ហើយ​ប្រទេសទាំងនេះកន្លងមក បាន​បង្ហាញចំណាប់អារម្មណ៍ លើការចូលជាសមាជិកពេញសិទ្ធិ។

នេះមិនមែនជាលើកទីមួយ​នោះទេ ដែលលោក​ ត្រាំ ធ្វើការគំរាមកំហែងលើ BRICS ចំពោះគោលនយោបាយប្រឆាំងអាមេរិក ដែលរួមបញ្ជូលទាំងគោលនយោបាយងាកចេញពីការប្រើប្រាស់ប្រាក់ដុល្លារ (​បដិដុល្លារូបនីយកម្ម)។

​យ៉ាងណាមិញ ការគំរាមកំហែងលើកនេះ ធ្វើឡើងខណៈប្រទេសផ្សេងៗនៅអាស៊ីអាគ្មេយ៍កំពុងប្រឈមមុខនឹង​ហានិភ័យពន្ធខ្ពស់ ដោយ​មិនទាន់សម្រេចបាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរដ្ឋបាល​ ត្រាំ។ ក្នុងនោះ រួមមាន​ ថៃ (៣៦ ភាគរយ) ឥណ្ឌូណេស៊ី (៣២ ភាគរយ) និងម៉ាឡេស៊ី (២៤ ភាគរយ)។

ប្រសិនបើការចរចាបរាជ័យ នោះ​ការគំរាមកំហែងរបស់លោក ត្រាំ ចុង​ក្រោយ មាន​ន័យថា ពន្ធ ១០ ភាគរយ ថ្មី នឹង​ត្រូវបន្ថែមពីលើអត្រាដែលមាន​ស្រាប់ទាំងនោះ ខណៈវៀតណាម ដែល​ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយអាមេរិក​កាលពីសប្ដាហ៍មុន រងនូវពន្ធ ២០ ភាគរយ។

នាពេលនេះ បណ្ដាប្រទេសអាស៊ីអាគ្មេយ៍កំពុងប្រញាប់ប្រញាល់សម្រាប់ការចរចាជាមួយរដ្ឋបាល ត្រាំ ដែលទាមទារឱ្យ​ពួកគេផ្ដល់នូវសម្បទានល្អៗសម្រាប់អាមេរិក ជាថ្នូរនឹង​ពន្ធទាប។ ជាថ្នូរនឹង​ពន្ធ ២០ ភាគរយ វៀតណាម​បាន​យល់ព្រមបើកចំហរទីផ្សារសម្រាប់អាមេរិក ខណៈអាមេរិក​អាច​នាំចូល​វៀតណាម​​ដោយ​មិនជាប់ពន្ធ បន្ថែមពីលើលក្ខខណ្ឌផ្សេងៗទៀត រួមទាំងការបង្កើនការនាំចូលទំនិញ​អាមេរិក រឹតត្បឹត «ទំនិញ​ឆ្លងកាត់» (Transshipping goods) វៀតណាម​ និងកាត់​បន្ថយការពឹង​ផ្អែក​លើ​ចិន​​ជាដើម​។

មុនពេល​លោក ត្រាំ គំរាមពីពន្ធ ១០ភាគរយ បន្ថែមថ្មី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បាន​ថ្លែង​ក្នុងបទសម្ភាសន៍មួយ​ប្រាប់ Bloomberg កាលពីថ្ងៃអាទិត្យ​ថា ថៃបាន​ដាក់សំណើថ្មីទៅអាមេរិក ដែលរួមបញ្ជូលទាំង​ការបើកទីផ្សារឱ្យ​ទំនិញកសិកម្ម និងឧស្សាហកម្មរបស់​អាមេរិក ​បន្ថែមពីលើ​ការបង្កើនការទិញថាមពល និងយន្តហោះ Boeing ។ សំណើទាំងអស់នេះ មាន​គោលបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្ម ៤៦ ​ប៊ីលានដុល្លារ​ដែល​ថៃមាន​ជាមួយ​អាមេរិក(កាលពីឆ្នាំមុន​) ឱ្យ​បាន​ ៧០ ភាគរយ ក្នុងរយៈពេល ៥ ឆ្នាំ។  ​

ឥណ្ឌូណេស៊ីដែលជាសមាជិក​ BRICS មួយទៀត ក៏ដាក់សំណើទៅសហរដ្ឋអាមេរិកស្រដៀងគ្នានឹង​ថៃផងដែរ​ ជាពិសេស​លើ​ការបង្កើនការទិញទំនិញ​អាមេរិក​។ បើតាមទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ជាន់​ខ្ពស់​ឥណ្ឌូណេស៊ី លោក Airlangga Hartarto ដែល​កំពុង​ចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រេស៊ីល គ្រោងនឹង​ធ្វើដំណើរទៅសហរដ្ឋអាមេរិកថ្ងៃចន្ទនេះ ដើម្បីចរចាបញ្ចុះពន្ធ។

មកទល់ពេលនេះ គេមិនទាន់ឃើញ​មាន​ប្រតិកម្មណាមួយ​ ពាក់ព័ន្ធ​នឹង​​ពន្ធ ១០ ភាគរយ បន្ថែមថ្មី​ ពីសមាជិក BRICS នោះទេ។ ប៉ុន្តែគួរកត់សម្គាល់ថា ប៉ុន្មាន​ម៉ោងមុនការគំរាមកំហែងរបស់លោក ត្រាំ ប្លុក BRICS បាន​ចេញសេចក្ដីថ្លែងការណ៍រួមពីទីក្រុង Rio de Janeiro (ប្រេស៊ីល) ដោយសំដៅលើគោលនយោបាយពន្ធរបស់ ត្រាំ ប៉ុន្តែមិននិយាយឈ្មោះអាមេរិក​ចំៗ យ៉ាងដូច្នេះថា​៖ «​យើងមាន​ក្តីបារម្ភយ៉ាងខ្លាំងចំពោះ​កំណើនវិធានការ​ការពារនិយមជាឯកតោភាគី ដែល​មិនស្របនឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភព​លោក​ (WTO) រួមទាំង​កំណើន​ពន្ធបដិការមិនរើសមុខ​ និងវិធានការ​មិនមែនពន្ធគយ»។

មែនទែនទៅ ប្លុក​ BRICS រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អារ៉ាប់រួម អេត្យូពី ឥណ្ឌូណេស៊ី និងអ៊ីរ៉ង់។ ប្លុកនេះ​ហៅខ្លួនឯង​ថាជា «វេទិកាសម្របសម្រួលនយោបាយ និងការទូតសម្រាប់ប្រទេសមកពីសកលលោកខាងត្បូង និងសម្រាប់ការសម្របសម្រួល​ចម្រុះ​វិស័យ»។

BRICS មិនហៅខ្លួនឯងថាជាប្លុកប្រឆាំងលោកខាងលិចត្រង់ៗនោះទេ ប៉ុន្តែគេមើលឃើញថា វាជាកំពុងបង្កើន​ឥទ្ធិពលប្រឆាំងអំណាច​របស់​លោកខាងលិច ជាពិសេស​ក្នុង​វិស័យ​ហិរញ្ញវត្ថុ នយោបាយ និង​ការទូត​សកល។ កន្លងមក សមាជិកប្លុកធំៗរួមទាំងចិន បាន​រិះគន់គោលនយោបាយពន្ធគយរបស់លោក ត្រាំ ថាខុសច្បាប់ WTO និងបង្កការខូចខាតដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មសកល ដែលនាំទៅរកភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច៕

The post អាស៊ីអាគ្មេយ៍រង​ការគំរាមកំហែងថ្មីពី ត្រាំ: ពន្ធ ១០% បន្ថែម ចំពោះទំនាក់ទំនងជាមួយ​ BRICS appeared first on Kampuchea Thmey Daily.

ត្រាំ ​​ពន្យារពេលចាប់ផ្ដើមអនុវត្ត «ពន្ធបដិការ» ដល់ថ្ងៃ ១ សីហា
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ឱ្យដឹងកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក​នឹង​ពន្យារពេល​​ចាប់ផ្ដើម​អនុវត្ត «ពន្ធគយបដិការ​» រហូតដល់ថ្ងៃទី ១ សីហា ខណៈមន្រ្តីជាន់ខ្ពស់របស់លោកអះអាងថា វាជាការទុកពេលសម្រាប់ចរចាបន្ថែម​ បើមិនដូច្នោះទេ ប្រទេសនានាដែលមិនសម្រេចបានកិច្ចព្រមព្រៀងជាមួយ​អាមេរិក នឹង​ជាប់ពន្ធក្នុងអត្រាចាស់ ដែលប្រកាសឡើងនៅដើមខែមេសា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ការប្រកាសយ៉ាងដូច្នេះរបស់លោក ត្រាំ ធ្វើឡើងប្រហែល ៣ ថ្ងៃប៉ុណ្ណោះ មុនពេលពន្ធគយបដិការ ដែលសំដៅលើពន្ធមាន​អត្រាខ្ពស់ជាង ១០ ភាគរយ​ គ្រោង​​ចូលជាធរមាននៅថ្ងៃពុធ ៩ កក្កដា ខាន​ស្អែក​នេះ។

ប្រធានាធិបតីអាមេរិកដដែល បាន​ឱ្យដឹងទៀតថា សហរដ្ឋអាមេរិក​ជិតសម្រេចបាន​​​​កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ​ប្រទេសជាច្រើន ​ហើយនឹងជូនដំណឹងដល់ប្រទេសផ្សេងៗទៀតអំពីអត្រាពន្ធខ្ពស់ ត្រឹមថ្ងៃទី ៩ ខែកក្កដា។

ពេលសាកសួរដើម្បីបញ្ជាក់ពីអ្វីដែលលោក ត្រាំ ប្រកាស ​លេខាធិការពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានប្រាប់អ្នកយកព័ត៌មានថា ពន្ធខ្ពស់នឹងចូលជាធរមាននៅថ្ងៃទី ១ ខែសីហា ប៉ុន្តែលោក ត្រាំ កំពុង «កំណត់អត្រាពន្ធ​ និងកិច្ចព្រមព្រៀងនានានៅពេលនេះ»។ ​

គួររំឭកថា លោក ត្រាំ ប្រកាសពន្ធបដិការ (ដែលមាន​អត្រាខ្ពស់ជាង ១០ ភាគរយ ដល់ ៥០ ភាគរយ) និងពន្ធមូលដ្ឋាន (ត្រឹម ១០ ភាគរយ) នៅថ្ងៃទី ២ មេសា។ ពន្ធមូលដ្ឋានបាន​ចូលជាធរមាននៅថ្ងៃ ៥ មេសា រហូតមក ខណៈពន្ធបដិការចូលជាធរមាននៅថ្ងៃ ៩ មេសា មុនពេលលោក ត្រាំ ប្រកាសពន្យារពេលអនុវត្ត ៩០ ថ្ងៃ ដើម្បីចរចា។

មាន​តែវៀតណាម និងអង់គ្លេសប៉ុណ្ណោះ ដែលសម្រេចបាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មអចិន្ត្រៃយ៍ជាមួយអាមេរិក ខណៈ​វិធានការពន្ធខ្ពស់កប់ពពកជាមួយ​ចិន ត្រូវបាន​ព្រមព្រៀងបញ្ចុះមកអត្រាទាបរយៈពេល ៩០ ថ្ងៃ គិតពីពាក់កណ្ដាលខែឧសភា។ ការកំណត់ពេលចូលជាធរមានជាថ្មីនៃពន្ធបដិការត្រឹម ១ សីហា មាន​ន័យថា ប្រទេសនានាដែលមាន​ពន្ធខ្ពស់ជាង ១០ ភាគរយ មាន​ពេល ៣ សប្ដាហ៍ទៀត​ ដើម្បីចរចា។

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent បានបញ្ជាក់ប្រាប់កម្មវិធី State of the Union របស់បណ្ដាញទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យថា ​ពន្ធគយដែល​ប្រកាសនៅ​ខែមេសា នឹងចូលជាធរមាននៅថ្ងៃទី ១ ខែសីហា សម្រាប់ប្រទេសដែលមិនទាន់​សម្រេច​បាន​កិច្ចព្រមព្រៀងជាមួយរដ្ឋបាល​ ត្រាំ។ ​លោក​ Bessent បានពន្យល់ថា ​ប្រធានាធិបតី ត្រាំ នឹងផ្ញើលិខិតទៅដៃគូពាណិជ្ជកម្ម ដោយ​ព្រមានពួកគេថា «ប្រសិនបើគ្មានការព្រមព្រៀងគ្នាទេ ពន្ធនឹងត្រឡប់ទៅកម្រិតថ្ងៃ ២ ខែមេសា ចាប់ផ្តើម​ពីថ្ងៃទី ១ ខែសីហា តទៅ»។

លោក Bessent បានបដិសេធថាថ្ងៃទី ១ ខែសីហា គឺជាថ្ងៃកំណត់ថ្មី ប៉ុន្តែបានទទួលស្គាល់ថា វាជាកាលបរិច្ឆេទផ្តល់ឱ្យប្រទេសនានានូវពេលវេលាបន្ថែមទៀត ដើម្បីចរចាឡើងវិញនូវលក្ខខណ្ឌពន្ធ។

ឆ្លៀតក្នុងឱកាសនេះ ប្រធានក្រុមប្រឹក្សាសេតវិមានលោក Stephen Miran បានប្រាប់ ABC America ថា ប្រទេសនានាចាំបាច់ត្រូវធ្វើសម្បទាន ដើម្បីទទួលបានអត្រាពន្ធទាប។

គួរគូសបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-សហរដ្ឋអាមេរិក ដែលប្រកាសឡើងកាល​ពី​សប្ដាហ៍មុន វៀតណាម​ ដែលរងអត្រាចាស់ ៤៦ ភាគរយ នឹង​ជាប់ពន្ធ ២០ ភាគរយ សម្រាប់ទំនិញទូទៅរបស់វៀតណាម និង ៤០ ភាគរយ សម្រាប់ «ទំនិញឆ្លងកាត់» (Transshipping goods)។ ជាថ្នូរនឹង​នោះ វៀតណាមនឹងបើកទីផ្សារសេរីសម្រាប់ទំនិញអាមេរិក ហើយអាមេរិកអាចនាំចូលទំនិញទៅវៀតណាម ដោយ​មិនជាប់ពន្ធ៕

The post ត្រាំ ​​ពន្យារពេលចាប់ផ្ដើមអនុវត្ត «ពន្ធបដិការ» ដល់ថ្ងៃ ១ សីហា appeared first on Kampuchea Thmey Daily.

ថៃរំពឹងកិច្ចព្រមព្រៀងពន្ធពី​អាមេរិក​​មុនថ្ងៃ ៩ កក្កដា និងក្នុងអត្រាល្អជាងវៀតណាម
ប្រធានសភាពាណិជ្ជកម្មថៃ លោក Poj Aramwattananont  ជឿជាក់ថា ថៃនឹងសម្រេចបាន​នូវកិច្ចព្រមព្រៀង​ពាណិជ្ជកម្មជាមួយ​សហរដ្ឋអាមេរិក មុនកាលបរិច្ឆេទកំណត់នៅសប្ដាហ៍ក្រោយ ​ខណៈរំពឹងទៀតថា ថៃនឹង​ទទួល​បាន​នូវអត្រាពន្ធល្អជាងវៀតណាម ព្រោះវៀតណាម​មាន​អតិរេកពាណិជ្ជកម្មជាមួយ​អាមេរិកច្រើនជាង។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ ​

ការបង្ហាញភាពជឿជាក់យ៉ាងដូច្នេះ ធ្វើឡើងខណៈមន្រ្តីជាន់ខ្ពស់ថៃបើកកិច្ចប្រជុំផ្លូវការទ្វេរភាគីជាមន្រ្តីអាមេរិកដោយផ្ទាល់ផ្លូវការជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដោយលទ្ធផលនៃកិច្ចប្រជុំរំពឹងចេញនៅថ្ងៃសុក្រនេះ។

លោក Poj រំពឹងថា កិច្ចព្រមព្រៀងថៃ និងអាមេរិក​អាច​សម្រេចឡើងមុនថ្ងៃ ៩ កក្កដា ជាពេលដែលពន្ធគយបដិការរំពឹងថានឹង​ចូលជាធរមានជាថ្មី បើមិនដូច្នោះទេ ថៃនឹង​ជាប់ពន្ធ ៣៦ ភាគរយ (អត្រាដើម) លុះត្រាតែសហរដ្ឋអាមេរិក​យល់ព្រមលើការពន្យារពេលសម្រាប់ចរចា។

គួររំឭកថា កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយវៀតណាម ដោយដាក់ពន្ធវៀតណាម ២០ ភាគរយ សម្រាប់ទំនិញនាំចូលទៅទឹកដីរបស់អាមេរិក។ វៀតណាមគឺជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលសម្រេចបាន​ការប្រកាសនេះ ក្រោយ​មាន​ការចរចាជាច្រើនជុំ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ Pichai Chunhavajira ​បានជួប​ប្រជុំគ្នា​នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោក​ Jamieson Greer ​។ កន្លងមក មន្រ្តីទ្វេភាគីភាគច្រើន​ជួបប្រជុំគ្នាតាមអនឡាញ​ ដើម្បីបើកផ្លូវឱ្យ​មាន​ការចរចាកាលពីថ្ងៃព្រហស្បតិ៍។

ខណៈគេមិនទាន់ដឹងថា ថៃនឹង​ទទួលរងនូវអត្រាពន្ធប៉ុណ្ណានៅឡើយ កន្លងមកមាន​ការរាយការណ៍ថា អាមេរិកបាន​កំណត់ពន្ធលើថៃក្នុងអត្រា ១៨ ភាគរយ ដែលនេះ​ជាអ្វីដែលលោក Pichai ច្រានចោល។ អ្នកជំនាញថៃខ្លះព្យាករថា អត្រាពន្ធលើថៃអាច​នឹង​មាន​ចន្លោះពី ១៥-២០ ភាគរយ។

ជុំវិញបញ្ហា​នេះផងដែរ លោក Poj បាន​លើកឡើងថា សំណើចរចាពន្ធរបស់ថៃជូនទៅអាមេរិកមិនអាក្រក់នោះទេ ទោះគេទាន់ដឹងថា អាមេរិកទាមទារអ្វីខ្លះបន្ថែមទៀតនៅពេលនេះក៏ដោយ​។ កន្លងមកថៃ បាន​ដាក់ជូនសំណើ​ធំៗរួមមាន​បង្កើនការនាំចូលពីអាមេរិក ទប់ស្កាត់ការក្លែងបន្លំប្រភពទំនិញ បង្កើនការវិនិយោគថៃនៅអាមេរិក បង្កើនកិច្ចសហប្រតិបត្តិការ និងបើកទីផ្សារជាដើម​។

យ៉ាងណាមិញ អ្នកជំនាញថៃបាន​ព្រួយបារម្ភថា ការបើកទីផ្សារ​ថៃសម្រាប់ផលិតផលអាមេរិកអាចនឹង​ប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុក ជាពិសេសឧស្សាហកម្មសាច់​​ជ្រូក ឬគោជាដើម។ ក្នុងកិច្ចព្រមព្រៀងកាលពីថ្ងៃពុធ វៀតណាមបាន​ព្រមព្រៀងបើកទីផ្សារឱ្យទំនិញ​អាមេរិក ដោយ​អាមេរិកអាចនាំផលិតផលរបស់ខ្លួន​មកវៀតណាមដោយសេរីជាមួយ​នឹង​​អត្រាសូន្យភាគរយ៕ ​

The post ថៃរំពឹងកិច្ចព្រមព្រៀងពន្ធពី​អាមេរិក​​មុនថ្ងៃ ៩ កក្កដា និងក្នុងអត្រាល្អជាងវៀតណាម appeared first on Kampuchea Thmey Daily.

ត្រាំ៖ អាមេរិក​នឹង​បញ្ជូនលិខិតទៅប្រទេសនានា​ពីអត្រាពន្ធ​បដិការថ្ងៃនេះ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ​ចង់កំណត់ពន្ធ​ជាក់លាក់ជាជាងការចរចាគ្នាស្មុគស្មាញ ដោយ​លោក​អះអាងថា អាមេរិក​នឹង​ចាប់ផ្ដើមផ្ញើលិខិតបញ្ជាក់អត្រាពន្ធបដិការទៅប្រទេសផ្សេង​ៗ​នាថ្ងៃសុក្រនេះ ដែល​បង្ហាញពីរបត់ដ៏ធំនៃយុទ្ធសាស្រ្តរបស់លោកកាលពីមុន ដែលទុកពេលឱ្យ​មាន​ការចរចាពាណិជ្ជកម្មទ្វេរភាគី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ការឱ្យដឹងពីជំហានបន្ទាប់បែបនេះរបស់លោក ត្រាំ ធ្វើឡើងចំពេល​ពន្ធគយបដិការជិតត្រឡប់មកវិញជាថ្មីនៅថ្ងៃ ៩ កក្កដា ខាងមុខ ក្រោយ​ផ្អាកអស់រយៈពេល​ ៩០ ថ្ងៃ សម្រាប់ការចរចា បន្ទាប់ពីប្រធានាធិបតីអាមេរិក​ដដែល ប្រកាសវាឡើងកាលពីដើមខែមេសា ដែលបង្កជាកង្វល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចទូទាំងពិភព​លោក។

ដោយទទួលស្គាល់ពីភាពស្មុគស្មាញនៃការចរចាជាមួយប្រទេសជាង ១៧០ ​ទូទាំងសកល លោក ត្រាំ ​បានប្រាប់អ្នកយកព័ត៌មាន មុនពេលចេញដំណើរទៅកាន់រដ្ឋ Iowa ​កាលពីថ្ងៃព្រហស្បតិ៍ថា ​លិខិតរបស់អាមេរិក​​នឹង​ផ្ញើទៅកាន់ប្រទេសចំនួន ១០​ ក្នុងពេលតែមួយ ដោយ​កំណត់អត្រាពន្ធពីចន្លោះ ២០-៣០ ភាគរយ។ ​

លោកថ្លែងបន្តយ៉ាងដូច្នេះថា៖ «យើងមាន​ប្រទេសជាង ១៧០ ហើយតើយើងអាច​ចុះកិច្ចព្រមព្រៀងបាន​ប៉ុន្មាន? ទាំងអស់នោះស្មុគស្មាញខ្លាំងណាស់»។ ​

លោក ត្រាំ រំពឹងថា នឹង​មាន​កិច្ចព្រមព្រៀងជាលម្អិត​២-៣​ទៀត​ជាមួយ​ប្រទេសផ្សេងៗ បន្ទាប់ពីលោក​បាន​ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ​វៀតណាម​កាលពីថ្ងៃពុធ ដោយ​ដាក់ពន្ធវៀតណាម ២០ ភាគរយ​ (ធៀបនឹង​អត្រាដើម ៤៦ ភាគរយ)។ យ៉ាងណាមិញ ​ប្រធានាធិបតីអាមេរិក​ដដែល បាន​និយាយ​ថា លោកចង់បញ្ជូនដំណឹងទៅប្រទេសដទៃផ្សេងៗ​អំពីអត្រាពន្ធជាក់លាក់ជាង ដោយ​មិនចាំបាច់ចរចាលម្អិតនោះទេ។

ការលើកឡើងរបស់លោក ត្រាំ បែបនេះ បង្ហាញថា សហរដ្ឋអាមេរិក​ត្រូវប្រឈមមុខនឹង​ភាពស្មុគស្មាញនៃការចរចាជាមួយ​ប្រទេសផ្សេងៗគ្នា​ដើម្បីសម្រេចបាន​ការចង់បានរួម រាប់តាំងពីពន្ធ រហូតដល់របាំងមិនមែនពន្ធគយ។ កន្លងមក លោករអ៊ូរទាំម្ដងហើយម្ដងទៀតថា សហភាពអឺរ៉ុប ជប៉ុន រួមទាំងកាណាដា ពិបាក​ចរចាគ្នា ខណៈប្លុក និងប្រទេសទាំងនេះ សុទ្ធតែជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាមេរិក​។

រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក លោក​ Scott Bessent ឯណោះវិញ បានប្រាប់ Bloomberg ថា ប្រទេស​ប្រហែល ១០០ អាច​នឹង​ជាប់ពន្ធបដិការ ១០ ភាគរយ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើននឹង​ប្រកាស​ឡើងជាន់ៗគ្នា​នៅមុខថ្ងៃកំណត់ ៩ កក្កដា។

ថ្មីៗនេះ ខណៈ ៩ កក្កដា កាន់តែខិតជិតមកដល់ លោក ត្រាំ បញ្ជាក់ថា លោក​នឹង​មិនពន្យារពេលអនុវត្ត​ដើម្បីចរចាទៀតនោះទេ ខណៈមកទល់បច្ចុប្បន្នក្រៅតែពីចិន​ មាន​តែចក្រភពអង់គ្លេស និងវៀតណាមប៉ុណ្ណោះ ដែល​សម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ​អាមេរិក ពាក់ព័ន្ធនឹង​ពន្ធគយបដិការ៕

The post ត្រាំ៖ អាមេរិក​នឹង​បញ្ជូនលិខិតទៅប្រទេសនានា​ពីអត្រាពន្ធ​បដិការថ្ងៃនេះ appeared first on Kampuchea Thmey Daily.

៦ ថ្ងៃទៀតប៉ុណ្ណោះ ពន្ធគយបដិការរបស់ ត្រាំ ត្រឡប់មកវិញហើយ
នៅសល់​ពេលត្រឹមតែ ៦ ថ្ងៃទៀតប៉ុណ្ណោះ ពន្ធគយបដិការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំណត់ថានឹង​ចូលជាធរមានវិញហើយ ក្រោយពីផ្អាកអស់រយៈពេល ៩០ ថ្ងៃ សម្រាប់ការចរចា។

មកទល់ពេលនេះ មាន​តែវៀតណាម និងចក្រភពអង់គ្លេសប៉ុណ្ណោះ ដែលសម្រេច​បាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក្រោមបរិបទនៃពន្ធគយបដិការ ដែលរំពឹងថានឹង​ចូលជាធរមាន​ជាថ្មីនៅថ្ងៃទី ៩ កក្កដា សប្ដាហ៍ក្រោយ​។

មែនទែនទៅប្រទេសជិត ៩០ បាន​ជាប់ពន្ធបដិការរបស់លោក ត្រាំ ពោលគឺពន្ធមានអត្រាខ្ពស់ជាង ១០ ភាគរយ។ ក្នុងនោះរួមមាន​ទាំងសម្ព័ន្ធមិត្ត និងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាមេរិក ដូចជា សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង និងស្ទើរគ្រប់ប្រទេសនៅអាស៊ីអាគ្មេយ៍ លើកលែងតែសិង្ហបុរីដែលជាប់ពន្ធមូលដ្ឋានត្រឹម ១០ ភាគរយ​។

លោក ត្រាំ បាន​ប្រកាសពន្ធបដិការ និងពន្ធមូលដ្ឋាន ក្នុងថ្ងៃជាមួយ​គ្នា (២ មេសា) ​ដោយ​ពន្ធមូលដ្ឋាន​បាន​បន្តចូលជាធរមានតាំងតែពីថ្ងៃ ៥ មេសា ​ខណៈពន្ធបដិការបាន​ចូលជាធរមាននៅថ្ងៃ ៩ មេសា ប៉ុន្តែត្រូវបាន​លោក ត្រាំ ប្រកាសពន្យារពេល ៩០ ថ្ងៃ ប៉ុន្មាន​ម៉ោងក្រោយមក។

ចិន ​ដែលធ្លាក់ចូលទៅក្នុងសង្រ្គាមពាណិជ្ជកម្មដ៏តានតឹង​ជាមួយ​អាមេរិក​ក្រោយ​ការប្រកាសពន្ធ​បដិការរបស់ ត្រាំ នោះ មិនជាប់កាលកំណត់ពន្យារពេលត្រឹមថ្ងៃ ៩ កក្កដា ដូចប្រទេសដទៃទៀតនោះ​ឡើយ។ ព្រោះថា ក្រោយការចរចាគ្នា ចិន និងអាមេរិក បាន​ព្រមព្រៀងគ្នានៅថ្ងៃទី ១២ ឧសភា លើការពន្យារពេលអនុវត្តពន្ធខ្ពស់​កប់​ពព​ក​រយៈពេល​ ៩០ ថ្ងៃ។

មកទល់ពេលនេះ គេឃើញមាន​ប្រទេសនានាបន្តចរចាជាមួយ​នឹង​សហរដ្ឋអាមេរិក។ ចំពេលដែលកាលកំណត់ឈានជិតមកដល់ លោក ត្រាំ បាន​និយាយកាលពីសប្ដាហ៍មុនថា ៩ កក្កដា មិនមែនជាពេលសម្រេចពិតប្រាកដនោះទេ ដោយ​ពន្ធបដិការអាចចូលជាធរមានជាថ្មីមុន ឬក្រោយនោះ ខណៈលោកបាន​ត្អូញត្អែរថា ប្រទេសមួយ​ចំនួនដូចជា ជប៉ុន និងសហភាពអឺរ៉ុប ពិបាក​នឹង​ចរចាគ្នា។

ការថ្លែងរបស់លោក ត្រាំ បែបនេះធ្វើឡើង ខណៈ​រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក​ Scott Bessent ​បាន​និយាយមុននោះថា គ្រប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗរួមទាំងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាមេរិកចំនួន ១៨ ប្រទេស អាច​ត្រូវបញ្ចប់ត្រឹមទិវាពលកម្មអាមេរិក (១ កញ្ញា)។

យ៉ាងណាមិញ ខណៈដែលប្រទេសមួយ​ចំនួនទាមទារឱ្យ​មាន​ការពន្យារពេលចរចាហួសថ្ងៃទី ៩ កក្កដា តួយ៉ាងដូចជាប្រទេសថៃ ជាដើមនោះ លោក ត្រាំ បាន​និយាយកាលពីថ្ងៃអង្គារថា  លោកគ្មានគម្រោងពិចារណាពន្យារពេល​នោះទេ ខណៈ​បន្តការគំរាមកំហែងរបស់លោកក្នុងការកាត់ផ្តាច់​កិច្ចចរចា និងកំណត់អត្រាពន្ធខ្ពស់លើប្រទេសមួយចំនួន រួមទាំង​ជប៉ុនផងដែរ។

លោកឆ្លើយនៅពេលត្រូវបាន​ចោទសួរអំពីលទ្ធភាព​នៃការពន្យារពេលចរចាជាមួយដៃគូពាណិជ្ជកម្ម យ៉ាងដូច្នេះថា៖ «​អត់ទេ ខ្ញុំមិនគិតពីការផ្អាកនោះទេ។ ខ្ញុំនឹងសរសេរ​លិខិតទៅកាន់ប្រទេសជាច្រើន»។ ​​

​មុននោះមួយថ្ងៃ លោក ត្រាំ បាន​និយាយថា លិខិតនោះមាន​ខ្លឹមសារ «អបអរ​សាទរ។ អ្នកនឹង​ជាប់ពន្ធ ២៥ ភាគរយ ឬ ៣៥ ភាគរយ ឬ ៥០ ភាគរយ  ឬ ១០ ភាគរយ»៕

The post ៦ ថ្ងៃទៀតប៉ុណ្ណោះ ពន្ធគយបដិការរបស់ ត្រាំ ត្រឡប់មកវិញហើយ appeared first on Kampuchea Thmey Daily.

វៀតណាម​សម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ​អាមេរិក ដោយជាប់ពន្ធ ២០%
វៀតណាមក្លាយជាប្រទេសនៅអាស៊ីដំបូងគេ ដែលសម្រេចបាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋ​អាមេរិក​ក្នុងបរិបទនៃពន្ធបដិការ ដោយ​លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃពុធថា ការព្រមព្រៀងគ្នារួមបញ្ជូលទាំងពន្ធ ២០ ភាគរយ លើទំនិញវៀតណាមនាំចូលទៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

ក្នុងការប្រកាសដែលធ្វើឡើងនៅបណ្ដាញសង្គម Truth Social លោក ត្រាំ បាន​អះអាងថា កិច្ចព្រមព្រៀង​ថ្មីនឹង​អនុញ្ញាតឱ្យសហរដ្ឋអាមេរិក ចូលទៅកាន់ទីផ្សាររបស់វៀតណាម​ដោយ​មិនគិតពន្ធ។

ក្រៅពីពន្ធ ២០ ភាគរយ វៀតណាម​បាន​យល់ព្រមថា ទំនិញរបស់ប្រទេសដទៃដែលដឹកជញ្ជូនតាម​វៀតណាម​ទៅកាន់សហរដ្ឋអាមេរិក (ឬទំនិញ Transshipping) នឹង​ជាប់ពន្ធ ៤០ ភាគរយ ខណៈនាពេលកន្លងមក ​អាមេរិកចោទប្រកាន់វៀតណាមថាអនុញ្ញាតឱ្យទំនិញចិនឆ្លងកាត់ប្រទេសខ្លួន ដើម្បីជាច្រកនាំចេញសម្រាប់គេចពន្ធខ្ពស់ពីសហរដ្ឋអាមេរិក។ ​

លោក ត្រាំ និយាយថា វៀតណាមនឹង​ចំណាយពន្ធ ២០ ភាគរយ នោះ ប៉ុន្តែមែនទែនទៅ អ្នកនាំចូលអាមេរិកទេ ដែលជាអ្នកត្រូវបង់ពន្ធនៅពេលនាំទំនិញ​ចូលពីបរទេស។

គួររំឭកថា លោក ត្រាំ បាន​ប្រកាសពន្ធគយបដិការនៅដើមខែមេសា ដោយកំណត់ចូលជាធរមាននៅថ្ងៃទី ៩ ខែនោះ ប៉ុន្តែក្រោយ​មក បាន​ប្រកាសពន្យារពេលវិញ ៩០ ថ្ងៃ ដើម្បីទុកពេលចរចា​។

វៀតណាម ដែលរងនូវពន្ធក្នុងអត្រាដើម ៤៦ ភាគរយ ចាប់ពីពេលនោះមក បាន​ធ្វើការយ៉ាងសស្រាក់សស្រាំ រួមទាំងជំនួបរវាងមន្រ្តីជាន់ខ្ពស់សម្រាប់ការចរចាពន្ធ ​​ដោយដាក់សំណើផ្សេងៗ​ក្នុងគោលបំណងទម្លាក់អត្រាពន្ធឱ្យចុះទាប ចំពេលដែលវៀតណាមពឹង​ផ្អែកខ្លាំងលើការនាំចេញទៅសហរដ្ឋអាមេរិក ដែលបង្កើតបានជាអតិរេកពាណិជ្ជកម្មរហូតដល់ ១២៣,៥ ប៊ីលាន​ដុល្លារកាលពីឆ្នាំមុន។

ជុំវិញការប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី កាសែតវៀតណាម Viet Nam News បាន​រាយការណ៍ថា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម  លោក​ Tô Lâm បានសន្ទនាតាមទូរស័ព្ទជាមួយ​លោក ត្រាំ កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីទំនាក់ទំនងវៀតណាម-អាមេរិក និងការចរចាលើពន្ធគយរវាងប្រទេសទាំង​២។

មេដឹកនាំកំពូល​ទាំង២ បានសម្តែងការរីករាយចំពោះការវិវត្តដ៏រឹងមាំ និងវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី និងបានស្វាគម​ចំពោះកិច្ចព្រមព្រៀងដែលក្រុមចរចារបស់ប្រទេសទាំង២សម្រេចបានលើសេចក្តីថ្លែងការណ៍រួមវៀតណាម-សហរដ្ឋអាមេរិក «ស្តីពីក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយយុត្តិធម៌ សមតុល្យ និង​បដិការ»។

លោក Lâm បានស្នើថា ឆាប់ៗខាងមុខនេះ អាមេរិកនឹង​ទទួលស្គាល់វៀតណាមជាប្រទេសមាន​សេដ្ឋកិច្ចទីផ្សារ និងលុបចោលការរឹតបន្តឹងការនាំចេញលើផលិតផលបច្ចេកវិទ្យាខ្ពស់មួយចំនួន។ នេះបើតាម Viet Nam News។

នេះជាខ្លឹមសារ​នៃការប្រកាសរបស់លោក ត្រាំ កាលពីថ្ងៃពុធ៖

«វាជាកិត្តិយសដ៏អស្ចារ្យរបស់ខ្ញុំក្នុងការប្រកាសថា ខ្ញុំទើបតែសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសាធារណៈរដ្ឋសង្គមនិយមវៀតណាម បន្ទាប់ពីបាននិយាយជាមួយលោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ដ៏គួរឱ្យគោរព។ វានឹងក្លាយជាកិច្ចព្រមព្រៀងដ៏អស្ចារ្យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។ លក្ខខណ្ឌគឺថា វៀតណាមនឹងបង់ពន្ធជូនសហរដ្ឋអាមេរិក ២០ ភាគរយ លើទំនិញ​ដែលបញ្ជូនមកប្រទេសយើង និង ៤០ ភាគរយ សម្រាប់ទំនិញ Transshipping។ អ្វីដែលពួកគេ(វៀតណាម)មិនធ្លាប់ធ្វើពីមុនមកនោះ គឹផ្តល់ឱ្យសហរដ្ឋអាមេរិកនូវសិទ្ធិ​ពេញលេញក្នុងការចូលទៅកាន់ទីផ្សារពាណិជ្ជកម្មរបស់ពួកគេ។ អាចនិយាយបាន​ម្យ៉ាងទៀតថា ពួកគេនឹង «បើកទីផ្សាររបស់ពួកគេ​សម្រាប់សហរដ្ឋអាមេរិក» ដែល​មានន័យថា យើងនឹងអាចលក់ផលិតផលរបស់យើងទៅប្រទេសវៀតណាមក្នុងអត្រាពន្ធ សូន្យ ភាគរយ»។

The post វៀតណាម​សម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ​អាមេរិក ដោយជាប់ពន្ធ ២០% appeared first on Kampuchea Thmey Daily.