ព័ត៌មានអន្ដរជាតិ
តុលាការឧទ្ធរណ៍អាមេរិកប្រកាសថា ពន្ធ ត្រាំ ភាគច្រើនគឺខុសច្បាប់
តុលាការឧទ្ធរណ៍មួយរបស់សហរដ្ឋអាមេរិក បានសម្រេចកាលពីថ្ងៃសុក្រថា ពន្ធភាគច្រើនរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺខុសច្បាប់ ដែលនេះអាចរាំងស្ទះដល់ការអនុវត្តគោលនយោបាយសេដ្ឋកិច្ចដ៏សំខាន់របស់លោក ក្រោយពន្ធខ្ពស់ចូលជាធរមានភាគច្រើនកាលពីដើមខែ។

តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកសម្រាប់ដោះស្រាយករណីជាក់លាក់របស់សហព័ន្ធ នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី បានប្រកាសក្នុងសេចក្ដីសម្រេចដែលមានសម្លេងគាំទ្រ ៧ ទល់ នឹង ៤ ថា «ពន្ធគយបដិការ» និងពន្ធដាច់ដោយឡែកលើចិន កាណាដា និងម៉ិកស៊ិក ដែលលោក ត្រាំ ប្រកាសឡើងកាលពីដើមខែមេសា និងចុងខែកុម្ភៈ គឺខុសច្បាប់។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ សេចក្ដីសម្រេចនេះមានការគាំទ្រដោយចៅក្រមដែលតែងតាំងដោយគណបក្សទាំងសងខាង។ យ៉ាងណាមិញ ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា ភាគច្រើននៃចៅក្រមដែលតែងតាំងដោយគណបក្សប្រជាធិបតេយ្យ គាំទ្រសេចក្ដីសម្រេច ខណៈចៅក្រមតែងតាំងដោយបក្សសាថារណរដ្ឋ ភាគច្រើនជំទាស់។
ការសម្រេចចិត្តដដែល មិនប៉ះពាល់ដល់ពន្ធផ្សេងទៀតដូចជា ពន្ធលើដែកថែប និងអាលុយមីញ៉ូម នាំចូលនោះទេ។
ជាមួយគ្នានោះ តុលាការបានអនុញ្ញាតឱ្យពន្ធបន្តនៅចូលជាធរមានរហូតដល់ថ្ងៃទី ១៤ ខែតុលា ដើម្បីផ្តល់ឱកាសឱ្យរដ្ឋបាល ត្រាំ ដាក់បណ្តឹងឧទ្ធរណ៍ទៅតុលាការកំពូលរបស់សហរដ្ឋអាមេរិក។
គួរគូសបញ្ជាក់ថា លោក ត្រាំ ពឹងផ្អែកយ៉ាងខ្លាំងលើគោលនយោបាយពន្ធគយក្នុងអាណត្តិទី២នេះរបស់លោក ដើម្បីដាក់សម្ពាធលើប្រទេសផ្សេងទៀត និងរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មឡើងវិញ។
ក្រោយសេចក្ដីសម្រេចរបស់តុលាការកាលពីថ្ងៃសុក្រ លោក ត្រាំ បានបង្ហោះសារថា ចៅក្រម «ប្រកាន់បក្សពួកខ្លាំង» ហើយបានព្រមានថា ការដកពន្ធទាំងនោះទៅវិញនឹងបង្ក «គ្រោះមហន្តរាយ» សម្រាប់សហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយ លោកបានព្យាករថា តុលាការកំពូលនឹងស្រោចស្រង់ឡើងវិញ ដោយនិយាយថា ពន្ធគយនឹងជួយដល់សហរដ្ឋអាមេរិក៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


