ព័ត៌មានអន្ដរជាតិ
ត្រាំ ចេញបញ្ជាដកកសិផលនាំចូលមួយចំនួនចេញពីបញ្ជីជាប់ពន្ធបដិការ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន បានចុះហត្ថលេខាលើអធិបញ្ជាមួយ ដែលដកកសិផលនាំចូលមួយចំនួន ចេញពីបញ្ជីជាប់ពន្ធបដិការរបស់រដ្ឋបាលលោក។

ក្នុងសេចក្ដីប្រកាសរបស់សេតវិមាន ដែលចេញផ្សាយកាលពីថ្ងៃសុក្រ កសិផលទាំងនោះរួមមាន កាហ្វេ និងតែ ផ្លែឈើ, និងទឹកផ្លែឈើត្រូពិក, កាកាវ និងគ្រឿងទេស, ចេក ក្រូច និងប៉េងប៉ោះ, និងសាច់គោ។ ជីកសិកម្ម ក៏ត្រូវបានដកចេញពីពន្ធបដិការផងដែរ។ ពន្ធនេះ ចូលជាធរមានតាំងតែពីថ្ងៃទី ១៣ វិច្ឆិកា ម្ល៉េះ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រនៅលើយន្តហោះ Air Force One ថា ការលើកលែងពន្ធគយ នឹងធ្វើឱ្យតម្លៃធ្លាក់ចុះ ហើយភាគច្រើនវាត្រូវបានអនុវត្តចំពោះអាហារដែលពឹងផ្អែកលើការនាំចូលទៅអាមេរិក ដូចជាចេក ជាដើម។
លោកថ្លែងយ៉ាងដូច្នេះថា៖ «យើងមិនផលិតវាក្នុងប្រទេសយើងទេ ដូច្នេះមិនចាំបាច់ការការពារឧស្សាហកម្ម ឬផលិតផលអាហាររបស់យើងទេ»។

គួរគូសបញ្ជាក់ថា រាប់តាំងពីឡើងកាន់អំណាចមក លោក ត្រាំ បានដាក់ពន្ធស្ទើរគ្រប់ប្រទេសក្នុងអត្រាចន្លោះពី ១០% ទៅ ៤០% ឬលើសនេះផងក៏មាន ដោយសម្អាងថា វានឹងជួយការពារ និងពង្រឹកផលិតកម្មក្នុងស្រុក។ យ៉ាងណាមិញ ការដកទំនិញកសិកម្មសំខាន់ៗពីក្នុងបញ្ជីពន្ធបដិការរបស់លោកនៅពេលនេះ ធ្វើឡើងចំពេលដែលរដ្ឋបាលរបស់ខ្លួនប្រឈមនឹងសម្ពាធនៃអតិរផណា ពោលគឺបញ្ហា ដែលលោក ត្រាំ បានសន្យាដោះស្រាយ មុនជាប់ឆ្នោតជាប្រធានាធិបតី។
កន្លងមក ត្រាំ ទទូចថា ពន្ធរបស់លោកមិនមែនជាកត្តាធ្វើឱ្យតម្លៃទំនិញអាមេរិកហក់ឡើងនោះទេ។ ប៉ុន្តែយោងតាមទិន្នន័យរដ្ឋាភិបាលសហព័ន្ធ តម្លៃម្ហូបអាហារនៅអាមេរិកបានកើនឡើង ៣,១% រាប់តាំងពីដើមឆ្នាំដល់ខែកញ្ញា (ទាបជាងកម្រិតកំពូល ១១,៤% នៅឆ្នាំ ២០២២)។ តម្លៃសាច់គោ បានកើនឡើង ១២,៩% ធៀបនឹងខែកញ្ញាឆ្នាំមុន ខណៈតម្លៃផ្លែចេកបានកើនឡើង ៦,៩% និងកាហ្វេកើន 6.9% និងកាហ្វេលីញ ១៨,៩%៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


