ព័ត៌មានអន្ដរជាតិ
ត្រាំ៖ ពន្ធបដិការអាចនឹងចូលជាធរមានជាថ្មីមុនឬក្រោយថ្ងៃ ៩ កក្កដា
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមាន កាលពីថ្ងៃសោរ៍ចុងសប្ដាហ៍កន្លងទៅថា ថ្ងៃទី ៩ កក្កដា មិនមែនជាកាលកំណត់ជាក់លាក់ទេ ដោយថា ពន្ធគយបដិការរបស់សហរដ្ឋអាមេរិកអាចនឹងចូលជាធរមានជាថ្មី នៅមុន ឬក្រោយពេលនោះ ប្រសិនបើការចរចាជាមួយប្រទេសផ្សេងៗមិនទាន់បានសម្រេច។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

លោកបានថ្លែងយ៉ាងដូច្នេះថា៖ «យើងអាចធ្វើអ្វីដែលយើងចង់បាន។ យើងអាចពន្យារពេលវាបាន ហើយយើងក៏អាចធ្វើឱ្យកាត់បន្ថយពេលឱ្យខ្លីជាងមុនដែរ។ ខ្ញុំចង់ធ្វើឱ្យវាខ្លីជាងមុន។ ខ្ញុំចង់ផ្ញើលិខិតទៅគ្រប់គ្នា(ប្រទេស)ថា៖ សូមអបអរសាទរ អ្នកនឹងជាប់ពន្ធ ២៥ ភាគរយ»។
ការថ្លែងយ៉ាងដូច្នេះរបស់លោក ធ្វើឡើងក្រោយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយមុននោះថា គ្រប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗ អាចត្រូវបញ្ចប់ត្រឹមទិវាពលកម្មអាមេរិក (១ កញ្ញា)។
យ៉ាងណាមិញ លោកមិនបាននិយាយអំពីការផ្លាស់ប្តូរណាមួយចំពោះកាលកំណត់ ៩ កក្កដា ដែលកន្លងមកតម្រូវឱ្យប្រទេសនានាសម្រេចកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែលោកធ្លាប់បាននិយាយថា ប្រទេសដែលចរចាដោយស្មោះត្រង់អាចសម្រេចបានកិច្ចព្រមព្រៀង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


