ព័ត៌មានអន្ដរជាតិ
ថៃរំពឹងកិច្ចព្រមព្រៀងពន្ធពីអាមេរិកមុនថ្ងៃ ៩ កក្កដា និងក្នុងអត្រាល្អជាងវៀតណាម
ប្រធានសភាពាណិជ្ជកម្មថៃ លោក Poj Aramwattananont ជឿជាក់ថា ថៃនឹងសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក មុនកាលបរិច្ឆេទកំណត់នៅសប្ដាហ៍ក្រោយ ខណៈរំពឹងទៀតថា ថៃនឹងទទួលបាននូវអត្រាពន្ធល្អជាងវៀតណាម ព្រោះវៀតណាមមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិកច្រើនជាង។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ការបង្ហាញភាពជឿជាក់យ៉ាងដូច្នេះ ធ្វើឡើងខណៈមន្រ្តីជាន់ខ្ពស់ថៃបើកកិច្ចប្រជុំផ្លូវការទ្វេរភាគីជាមន្រ្តីអាមេរិកដោយផ្ទាល់ផ្លូវការជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដោយលទ្ធផលនៃកិច្ចប្រជុំរំពឹងចេញនៅថ្ងៃសុក្រនេះ។
លោក Poj រំពឹងថា កិច្ចព្រមព្រៀងថៃ និងអាមេរិកអាចសម្រេចឡើងមុនថ្ងៃ ៩ កក្កដា ជាពេលដែលពន្ធគយបដិការរំពឹងថានឹងចូលជាធរមានជាថ្មី បើមិនដូច្នោះទេ ថៃនឹងជាប់ពន្ធ ៣៦ ភាគរយ (អត្រាដើម) លុះត្រាតែសហរដ្ឋអាមេរិកយល់ព្រមលើការពន្យារពេលសម្រាប់ចរចា។
គួររំឭកថា កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយវៀតណាម ដោយដាក់ពន្ធវៀតណាម ២០ ភាគរយ សម្រាប់ទំនិញនាំចូលទៅទឹកដីរបស់អាមេរិក។ វៀតណាមគឺជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលសម្រេចបានការប្រកាសនេះ ក្រោយមានការចរចាជាច្រើនជុំ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ Pichai Chunhavajira បានជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ។ កន្លងមក មន្រ្តីទ្វេភាគីភាគច្រើនជួបប្រជុំគ្នាតាមអនឡាញ ដើម្បីបើកផ្លូវឱ្យមានការចរចាកាលពីថ្ងៃព្រហស្បតិ៍។
ខណៈគេមិនទាន់ដឹងថា ថៃនឹងទទួលរងនូវអត្រាពន្ធប៉ុណ្ណានៅឡើយ កន្លងមកមានការរាយការណ៍ថា អាមេរិកបានកំណត់ពន្ធលើថៃក្នុងអត្រា ១៨ ភាគរយ ដែលនេះជាអ្វីដែលលោក Pichai ច្រានចោល។ អ្នកជំនាញថៃខ្លះព្យាករថា អត្រាពន្ធលើថៃអាចនឹងមានចន្លោះពី ១៥-២០ ភាគរយ។
ជុំវិញបញ្ហានេះផងដែរ លោក Poj បានលើកឡើងថា សំណើចរចាពន្ធរបស់ថៃជូនទៅអាមេរិកមិនអាក្រក់នោះទេ ទោះគេទាន់ដឹងថា អាមេរិកទាមទារអ្វីខ្លះបន្ថែមទៀតនៅពេលនេះក៏ដោយ។ កន្លងមកថៃ បានដាក់ជូនសំណើធំៗរួមមានបង្កើនការនាំចូលពីអាមេរិក ទប់ស្កាត់ការក្លែងបន្លំប្រភពទំនិញ បង្កើនការវិនិយោគថៃនៅអាមេរិក បង្កើនកិច្ចសហប្រតិបត្តិការ និងបើកទីផ្សារជាដើម។
យ៉ាងណាមិញ អ្នកជំនាញថៃបានព្រួយបារម្ភថា ការបើកទីផ្សារថៃសម្រាប់ផលិតផលអាមេរិកអាចនឹងប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុក ជាពិសេសឧស្សាហកម្មសាច់ជ្រូក ឬគោជាដើម។ ក្នុងកិច្ចព្រមព្រៀងកាលពីថ្ងៃពុធ វៀតណាមបានព្រមព្រៀងបើកទីផ្សារឱ្យទំនិញអាមេរិក ដោយអាមេរិកអាចនាំផលិតផលរបស់ខ្លួនមកវៀតណាមដោយសេរីជាមួយនឹងអត្រាសូន្យភាគរយ៕
-
កីឡា១៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


