លោក Sergey Lavrov Archives - Kampuchea Thmey Daily

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​​ ប្រាប់សមភាគីអាមេរិក ​អំពី​ការ​មិនអាច​ទទួលយក​បាន​​ដែលអាមេរិក​បំពាក់​អាវុធ​ដល់​អ៊ុយក្រែន​ជាថ្មី​​
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ​និងរដ្ឋមន្ត្រី​ការបរទេសសហរដ្ឋអាមេរិក លោក​ Marco Rubio​ ​បាន​​​រៀបចំ​ជំនួប​ជាន់ខ្ពស់​ដ៏កម្រ​​​រវាង​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ​ នៅថ្ងៃទី ២៣ខែកក្កដា នៅខាងក្រៅព្រឹត្តិការណ៍រដ្ឋមន្ត្រីអាស៊ាននៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន​​។

​តាមរយៈ​ការ​ផ្សព្វផ្សាយ​របស់​​​បណ្តាញ​​​ទំនាក់​ទំនង​​សង្គមហ្វេសប៊ុករបស់​ក្រសួង​ការបរទេ​សរុស្ស៊ី​ ​ការ​ពិភាក្សា​របស់​ប្រមុខ​ការ​ទូត​ទាំងពីរ បាន​ផ្តោតលើ​ការ​ផ្លាស់ប្តូរទស្សនៈយ៉ាងហ្មត់ចត់លើបញ្ហាទ្វេភាគី និងអន្តរជាតិជាច្រើន ដោយកសាងឡើងលើទំនាក់ទំនងកម្រិតខ្ពស់ថ្មីៗនេះ។

​ជុំវិញ​ជម្លោះ​ជាមួយ​អ៊ុយក្រែន រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergey Lavrov បាន​ប្រាប់​សមភាគីអាមេរិកអំពី​​ភាពមិនអាចទទួលយកបាននៃការបំពាក់អាវុធបន្ថែមទៀតដល់​អ៊ុយក្រែន​ពីសំណាក់​ភាគី​អាមេរិក​​ និង​គោលនយោបាយបង្កអស្ថិរភាពជាទូទៅរបស់បណ្តាប្រទេសអឺរ៉ុប ដែលបន្តស្វែងរកការបរាជ័យជាយុទ្ធសាស្ត្រលើប្រទេសរុស្ស៊ី។

ចំពោះ​ការ​ចរចា​​រកដំណោះស្រាយ​សន្តិភាព​វិញ លោករដ្ឋមន្ត្រី Lavrov បានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់រុស្ស៊ីសម្រាប់ការដោះស្រាយជម្លោះនយោបាយ និងការទូត និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសំណើដែលដាក់ចេញដោយភាគីអាមេរិកនៅក្នុងកិច្ចប្រជុំរវាងប្រធានាធិបតី Vladimir Putin និងលោក Donald Trump នៅទីក្រុង Anchorage រដ្ឋ​អាឡាស្កា​​រ​កាល​ពី​ខែ​សីហាឆ្នាំ​​មុន​​ ដែលមេដឹកនាំរុស្ស៊ីបានយល់ព្រម។

​លើស​ពីនេះ​ទៀត ​​ភាគី​អាមេរិក​និង​រុស្ស៊ី បាន​ពិភាក្សា​ផ្តោត​លើ​​បញ្ហាតំបន់ និងអន្តរជាតិ រួមទាំងស្ថានភាពនៅឈូងសមុទ្រពែរ្ស ដែល​កំពុង​ឆាបឆេះ​សង្គ្រាម​បន្ទាប់​ពីសហរដ្ឋអាមេរិក​​បើក​ការ​វាយប្រហារ​​លើ​អ៊ីរ៉ង់​​ជាថ្មី​ឈាន​ដល់​ថ្ងៃទី​១២​ជាប់ៗគ្នា និង គ្មាន​សញ្ញា​ណា​មួយ​ដែល​ភាគី​ជម្លោះ​វិល​ទៅរក​ការ​ចរចា​​ក្នុងពេលឆាប់ៗនេះ​ទេ​​។

​ចំពោះ​​កិច្ចសហប្រតិបត្តិលើ​វិស័​យ​វិទ្យាសាស្រ្តនៃ​មហាអំណាច​ទាំងពីរ​ លោក Sergey Lavrov និងលោក Marco Rubio បានស្វាគមន៍ចំពោះការបន្តទំនាក់ទំនងពេញលេញរវាង​ភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos និង NASA របស់​សហរដ្ឋអាមេរិក​ ហើយក៏បានសម្តែងការគាំទ្រចំពោះការអភិវឌ្ឍនៃការផ្លាស់ប្តូរអន្តរសភា និងទំនាក់ទំនងវប្បធម៌ផងដែរ។

ក្រសួង​ការ​បរទេសរុស្ស៊ី ក៏បាន​លើក​ឡើង​ដែរ​ថា កិច្ច​ពិភាក្សា​របស់​​​ប្រមុ​ខ​ទូតទាំងពីរ ក៏បាន​ផ្តោត​ការយកចិត្តទុកដាក់ចំពោះការធ្វើឱ្យមុខងារនៃបេសកកម្មការទូតរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកមានលក្ខណៈធម្មតា។ កិច្ចព្រមព្រៀងមួយត្រូវបាន​ព្រម​ព្រៀងគ្នា ដើម្បីបន្តទំនាក់ទំនងរវាងក្រសួងការបរទេស រួមទាំងតាមរយៈការចូលរួមរបស់ប្រទេសទាំងពីរនៅក្នុងអង្គការអន្តរជាតិ៕​

រ៉ាន់ រើយ​

The post រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​​ ប្រាប់សមភាគីអាមេរិក ​អំពី​ការ​មិនអាច​ទទួលយក​បាន​​ដែលអាមេរិក​បំពាក់​អាវុធ​ដល់​អ៊ុយក្រែន​ជាថ្មី​​ appeared first on Kampuchea Thmey Daily.

ប្រមុខការទូតអាមេរិក-រុស្ស៊ី ជួបពិភាក្សាគ្នានៅ ម៉ានីល ផ្តោតសំខាន់លើបញ្ហា សង្គ្រាមអ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និងសមភាគីរុស្ស៊ី Sergey Lavrov បានជួបពិភាក្សាគ្នា នៅប្រទេសហ្វីលីពីន ខណៈប្រធានបទសំខាន់ ត្រូវបានគេទម្លាយឲ្យដឹងថា គឺ «សង្គ្រាមនៅអ៊ុយក្រែន»។

ប្រមុខការទូតអាមេរិក-រុស្ស៊ី ជួបពិភាក្សាគ្នានៅទីក្រុង ម៉ានីល (រូប៖ Reuters)

តាមការផ្សាយរបស់ RT, ជំនួបនេះធ្វើឡើង ខាងក្រៅកិច្ចប្រជុំកំពូលនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងទីក្រុងម៉ានីល នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ហើយនេះ គឺជាជំនួបទល់មុខគ្នាលើកដំបូង រវាងអ្នកការទូតកំពូលទាំងពីរ បើគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥មក។

ទន្ទឹមនោះ គេហទំព័រ Union-Bulletin បានចេញផ្សាយ ដោយដកស្រង់សម្តី Rubio ដែលនិយាយថា លោកទទួលស្គាល់! កិច្ចខិតខំប្រឹងប្រែងទាំងឡាយ ក្នុងការនាំយកសន្តិភាពមកឲ្យជម្លោះនេះ ពិតជាពិបាក និងមានឧបសគ្គបន្តិច។ យ៉ាងណា លោកអះអាងថា សហរដ្ឋអាមេរិក នៅតែបើកចិត្ត ស្ម័គ្រខ្លួនធ្វើជាអ្នកសម្របសម្រួល ពន្លត់ភ្លើងសង្គ្រាមនេះជានិច្ច។

ប្រមុខការទូតអាមេរិក-រុស្ស៊ី ជួបពិភាក្សាគ្នានៅទីក្រុង ម៉ានីល (រូប៖ Reuters)

ដ្បិតសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គឺជាប្រធានគោលក៏ពិតមែន ប៉ុន្តែលោក Rubio និង Lavrov ក៏ឆ្លៀតជជែកគ្នាផងដែរ អំពីបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលអាមេរិក ចាប់ដៃអ៊ីស្រាអែល ច្បាំងជាមួយអ៊ីរ៉ង់ និងទំនាក់ទំនងទ្វេភាគី ទីក្រុងវ៉ាស៊ីនតោន-មូស្គូ។

សូមជម្រាបថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានឈានចូលដល់ឆ្នាំទី ៥ហើយ ខណៈអាមេរិក បានព្យាយាមសុំចូលខ្លួន ដោះស្រាយម្តងជាពីរដង។

ប្រមុខការទូតអាមេរិក-រុស្ស៊ី ជួបពិភាក្សាគ្នានៅទីក្រុង ម៉ានីល (រូប៖ Reuters)

ទោះបែបនេះ ការខិតខំរបស់អាមេរិក មិនបានផលឡើយ ព្រោះតែទាំងទីក្រុងមូស្គូ និងកៀវ សុទ្ធតែបង្ហាញគោលជំហរផ្ទុយគ្នា ជុំវិញការដោះស្រាយជម្លោះនេះ។

យ៉ាងណា អតីតសមាជិកព្រឹទ្ធសភាអាមេរិក មួយរូបធ្លាប់លើកឡើងថា ប្រទេសតែមួយគត់ អាចមានលទ្ធភាពពន្លត់ភ្លើងសង្គ្រាមនេះបាន នោះគឺ «ចិន»។

លោក Lindsey Graham លើកឡើង​ថា ទីក្រុងប៉េកាំង អាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការដាក់សម្ពាធលើប្រទេសរុស្ស៊ី ដើម្បីឲ្យឈានទៅរកការចរចាសន្តិភាព និងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕

អត្ថបទ៖ សុវណ្ណ

មេដឹកនាំ​អ៊ុយក្រែន ពិភាក្សាជាមួយបេសកជនអាមេរិក ពី​រឿង​សង្គ្រាម និងពន្លឿនការផលិតអាវុធ

The post ប្រមុខការទូតអាមេរិក-រុស្ស៊ី ជួបពិភាក្សាគ្នានៅ ម៉ានីល ផ្តោតសំខាន់លើបញ្ហា សង្គ្រាមអ៊ុយក្រែន appeared first on Kampuchea Thmey Daily.

រុស្ស៊ី​ ចោទ​អាមេរិក​​ថា ​អន្តរាគមន៍​យោធា​​នានារបស់​អាមេរិក ធ្វើឡើង​​ ព្រោះតែ«​ប្រេង​»
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា អន្តរាគមន៍យោធារបស់ខ្លួន​ក្នុង​ពេល​កន្លងមក​​នៅក្នុងប្រទេសនានា រួមទាំងអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា គឺនិយាយអំពី«ប្រេង»។

​តាមការ​ដកស្រង់​របស់​​ Al Jazeera English រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​ លោក​ Lavrov បានប្រាប់ទូរទស្សន៍រដ្ឋ​របស់រុស្ស៊ីនៅក្នុងបទសម្ភាសន៍មួយថា «សហរដ្ឋអាមេរិកបានបញ្ជាក់ជាផ្លូវការថា គ្មាននរណាម្នាក់អាចបញ្ជា​​ខ្លួន​បានឡើយ។ ពួកគេគ្រាន់តែខ្វល់ពីសុខុមាលភាពផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ»។

​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ចាស់វស្សា​រូប​នេះ បានបន្ថែមនៅក្នុងបទសម្ភាសន៍ ដែលក៏ត្រូវបាន​ចុះ​​ផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ីផងដែរថា «ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីការពារសុខុមាលភាពនេះដោយមធ្យោបាយណាមួយ​ក៏ដោយ​ តាមរយៈ​​រដ្ឋប្រហារ ការចាប់ជំរិត ឬឃាតកម្មមេដឹកនាំនៃប្រទេសទាំងនោះដែលមានធនធានធម្មជាតិចាំបាច់សម្រាប់ជនជាតិអាមេរិក»។

​ប្រមុខ​ការ​ទូត​រុស្ស៊ី លោក Lavrov បានបន្ថែមថា ក្នុងស្ថានភាព​​​​នៅ​ប្រទេស​​វេណេស៊ុយអេឡា និង​ប្រទេសអ៊ីរ៉ង់ សហការីអាមេរិកមិនលាក់បាំងថា «វាជាប្រេងទេ»​ ដោយ​​​​ពួកគេមានគោលលទ្ធិនៃការត្រួតត្រានៅក្នុងទីផ្សារថាមពលរបស់ពិភពលោក»។

លោក Lavrov ក៏បាននិយាយផងដែរថា នេះមានន័យថា គ្មានអ្វីនៅសល់នៃច្បាប់អន្តរជាតិទេ ហើយផ្ទុយទៅវិញ ការសម្រេចចិត្តត្រូវបានដឹកនាំដោយគោលគំនិតដែលថា «អំណាចគឺត្រឹមត្រូវ»។

​​សហគមន៍​អន្តរជាតិ​បាន​ទទួលស្គាល់​​​​ជាស្រេច​ទៅហើយ​ថា ​ច្បាប់អន្តរជាតិ​លែងមាន​តម្លៃ​ទៀតហើយ សណ្តាប់ធ្នាប់ពិភពលោក​ត្រូវ​បាន​បំផ្លាញ​ដោយ​ប្រទេសមហាអំណាច​ ដោយ​ចាប់ផ្តើម​តាំងពី​រុស្ស៊ី​លើក​ទ័ព​ចូល​លុកលុយ​​​ប្រទេសអ៊ុយក្រែន​​តាំងពីដើម​ឆ្នាំ​២០២២ និង ច្រាន​ចោល​​ការ​អនុវត្តតាមនូវសេចក្តីសម្រេច​​ដាក់​ចេញ​ដោយ​អង្គសន្និបាត​របស់​អង្គការ​សហប្រជាជាតិ។

ចាប់តាំងពី​​​​លោក ត្រាំ ឡើង​កាន់អំណាច​​កាលពីខែ​មករា​ឆ្នាំ​២០២៥ លោក បាន​គំរាម​កំហែង​​​យក​កោះ ហ្គ្រីនលែន​របស់​ប្រទេសដាណឺម៉ាក ​​ការ​ភ្ជាប់​ប្រទេស​​​​កាណាដា​ជារដ្ឋទី​៥១​របស់សហរដ្ឋអាមេរិក និង គំរាម​យក​ព្រែក​ជីកប៉ាណាម៉ា​មក​កាន់​​កាប់វិញ​ ហើយ ​​ចាប់ពី​​ដើម​ឆ្នាំ​២០២៦ លោក ដូណាល់ ត្រាំ បាន​​បញ្ជាលើក​ទ័ព​ចូលចាប់​​ប្រធានាធិបតី​​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ  និង ការ​វាយ​ប្រហារ​លើ​ប្រទេស​អ៊ីរ៉ង់​ ដោយសម្លាប់មេដឹកនាំ​​​​​អ៊ីរ៉ង់​​ ដោយ​លោក ត្រាំ ចោទ​មេដឹកនាំ​ទាំងនោះ​ថា ផ្តាច់ការ សម្លាប់​​ប្រជាជន​ឯង​ជាដើម។

​ប៉ុន្តែ​រាល់​សកម្មភាព​​យោធា​​របស់​លោក ត្រាំ គឺ​ផ្តោតតែ​​លើ​ប្រទេសដែលមានប្រេងប៉ុណ្ណោះ​ ដែល​ធ្វើឲ្យរុស្ស៊ី​មើល​ឃើញថា ​ រដ្ឋបាល​អាមេរិក​ គឺ​ធ្វើសកមក្មភាព​យោធា​ ដើម្បីតែ​ផល​ប្រយោជន៍សេដ្ឋកិច្ច​តាមរយៈការ​គ្រប់គ្រង​ថាមពល​​​៕

រ៉ាន់ រើយ​

The post រុស្ស៊ី​ ចោទ​អាមេរិក​​ថា ​អន្តរាគមន៍​យោធា​​នានារបស់​អាមេរិក ធ្វើឡើង​​ ព្រោះតែ«​ប្រេង​» appeared first on Kampuchea Thmey Daily.

រុស្ស៊ី ផ្តាំទៅលោក ត្រាំ ថា គួរឈប់ប្រើភាសា «ឱសានវាទ» ដាក់អ៊ីរ៉ង់ទៅ
ដោយសារតែមើលឃើញថា លោក ដូណាល់ ត្រាំ ចូលចិត្តប្រើពាក្យគំរាមដាក់អ៊ីរ៉ង់ ធ្វើឲ្យសង្គ្រាមកាន់តែរីកធំទៅៗនោះ ស្រាប់តែពេលនេះ រុស្ស៊ីផ្តាំផ្ញើទៅប្រធានាធិបតីអាមេរិកថា គួរឈប់ប្រើភាសាឱសានវាទទៅ ហើយងាកមកចរចាគ្នាវិញ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (រូប៖ Reuters)

តាមការផ្សាយរបស់ TRT World នៅថ្ងៃចន្ទទី៦ខែមេសាឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់ Abbas Araghchi ដើម្បីពិភាក្សាគ្នាអំពីស្ថានការណ៍វិវឌ្ឍនៃសង្គ្រាមមជ្ឈិមបូព៌ា ដោយក្នុងនោះអ្នកការទូតកំពូលរុស្ស៊ីលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន គួរតែងាកមកកាន់តុចរចា ហើយឈប់ប្រើពាក្យ «ឱសានវាទ» ទៅ។

ទន្ទឹមនោះដែរ បើតាមសម្តីលោក Lavrov, ភាគីរុស្ស៊ីសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងដែលកំពុងអនុវត្តដោយរដ្ឋមួយចំនួន ដើម្បីកាត់បន្ថយភាពតានតឹងជុំវិញបញ្ហាប្រទេសអ៊ីរ៉ង់ នឹងទទួលបានជោគជ័យ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov (រូប៖ Reuters)

ប្រតិកម្មរបស់ទីក្រុងមូស្គូកើតឡើង ក្រោយលោកត្រាំចេញឱសានវាទថ្មីទៀតហើយ ដល់​​​ភាគី​អ៊ីរ៉ង់​ឲ្យ​​​ទទួលយក​កិច្ច​​​ព្រមព្រៀង​​ជាបន្ទាន់​ មុន​ផុត​​ឱសានវាទ​ដែល​លោក​ផ្តល់​ជូន​​១០​ថ្ងៃ​។

លោកត្រាំបង្ហោះលើ Truth Social ​កាលពីថ្ងៃសៅរ៍ថា ​អ៊ីរ៉ង់​មានពេលតែ​​៤៨​ម៉ោង​ទៀត​ប៉ុណ្ណោះ​​ដើម្បី​​យល់​ព្រម​​​លើ​កិច្ច​ព្រម​ព្រៀង​ ឬ​ក៏ត្រូវ​​​បើក​ច្រក Hormuz។

​​​ក្នុងសំណេរ​ដើម​​​ លោក ត្រាំ ​សរសេរ​ថា៖ «​​សូម​ចងចាំ​ថា​ នៅពេល​​ខ្ញុំ​​​​ផ្តល់​​អ៊ីរ៉ង់​រយៈពេល​១០ថ្ងៃ​​ដើម្បី​យល់​ព្រម​​លើ​កិច្ច​ព្រម​ព្រៀង​ ឬ​​​​ក៏​ត្រូវ​បើក​ច្រក​​ហ័រមូស​​? ពេល​វេលា​​​ជិត​អស់ហើយ នៅសល់​តែ​​​៤៨​ម៉ោង​ទៀត​ទេ​ មុន​អ្វីៗ​​​ទម្លាក់​ពួក​គេ​ចុះ​ទៅ​ឋាន​នរក​​​»។

ក្រោយមកនៅថ្ងៃអាទិត្យ លោកត្រាំ គំរាមទៀតថា៖ «ថ្ងៃអង្គារនឹងក្លាយជាថ្ងៃរោងចក្រថាមពលនិងជាថ្ងៃស្ពាន ដែលរួមបញ្ចូលគ្នាតែមួយនៅក្នុងប្រទេសអ៊ីរ៉ង់។ ជារឿងដែលមិនធ្លាប់មានពីមុនមកសោះ!!! បើកច្រកសមុទ្រហ្នឹងភ្លាម បើមិនអ៊ីចឹងទេ ពួកឯងនឹងរស់នៅក្នុងឋាននរកមិនខាន — ចាំតែមើលទៅ!»៕

អត្ថបទ៖ សុខ សុវណ្ណ

ខុសពីរាល់ដង! លើកនេះ ត្រាំ គំរាមអ៊ីរ៉ង់ ដោយប្រើពាក្យខ្លាំងៗបំផុត

The post រុស្ស៊ី ផ្តាំទៅលោក ត្រាំ ថា គួរឈប់ប្រើភាសា «ឱសានវាទ» ដាក់អ៊ីរ៉ង់ទៅ appeared first on Kampuchea Thmey Daily.

​​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​​​ជួប​សមភាគីអ៊ីរ៉ង់​ ខណៈ​មានក្តីរំពឹង​​ថា អ៊ីរ៉ង់​ត្រៀម​ចរចា​ជាមួយអាមេរិក​​
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និង​សមភាគីអ៊ីរ៉ង់ លោក Abbas Araqchi បាន​ពិភាក្សា​​គ្នា​តាម​ទ័ព​ស័ព្ទនៅ​​ថ្ងៃសុក្រ​​​អំពីលទ្ធភាពនៃការដោះស្រាយការទូតក្នុងសង្គ្រាមអ៊ីរ៉ង់​ ខណៈ​​មាន​ក្តី​រំពឹងជាច្រើនថា មន្ត្រី​អ៊ីរ៉ង់​​និង​​អាមេរិក​ទំនង​ចូលតុចរចា​​​ក្នុង​ពេល​ឆាប់ៗ​ ស្របពេលលោក​ត្រាំ​លើក​ពេល​​​ឱសានវាទ​ម្តងហើយ​ម្តងទៀត​។ នេះបើយោងតាម​​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ​ដែល​ដកស្រង់​ប្រភព​​ពី​ក្រសួង​​ការ​បរទេសរុស្ស៊ី​។

រដ្ឋមន្ត្រី​​ការបរទេស​អ៊ីរ៉ង់ លោក Abbas Araqchi (ឆ្វេង) និង រដ្ឋមន្ត្រី​ការបរទេសរុស្ស៊ី​ លោក Sergei Lavrov។  Reuters

សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រសួង​ការ​បរទេសរុស្ស៊ី​ បានរៀប​រាប់​ថា៖«​រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាលម្អិតអំពីវិបត្តិយោធា-នយោបាយដ៏លំបាកស្មុគស្មាញ​បំផុតនៅមជ្ឈិមបូព៌ា» ដែល​​ភាគី​រុស្ស៊ី​ បាន​ហៅ​​សង្គ្រាម​​ផ្ទុះឡើង​នោះ​ជាលទ្ធផលនៃការឈ្លានពានរបស់អាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។

សេចក្តី​ថ្លែង​ការណ៍​​នោះ​បន្តថា៖«មានការផ្លាស់ប្តូរទស្សនៈលើទស្សនវិស័យនៃការផ្លាស់ប្តូរជម្លោះទៅជាបណ្តាញសម្រាប់ការដោះស្រាយនយោបាយ-ការទូតដោយផ្អែកលើច្បាប់អន្តរជាតិ និងគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់នៅក្នុងតំបន់»។

សេចក្តីថ្លែងការណ៍នេះក៏បាននិយាយផងដែរថា លោក Lavrov បានគូសបញ្ជាក់ពីព័ត៌មានលម្អិតនៃការដឹកជញ្ជូនជំនួយមនុស្សធម៌ថ្មីៗបំផុតរបស់រុស្ស៊ីទៅកាន់អ៊ីរ៉ង់។

រុស្ស៊ី និងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច យោធា និងថាមពល ប៉ុន្តែវាមិនរាប់បញ្ចូលកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមកទេ។

រុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដែលរចនាដោយអ៊ីរ៉ង់នៅក្នុងជម្លោះរយៈពេលបួនឆ្នាំជាមួយអ៊ុយក្រែន។

កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសអឺរ៉ុបបានប្រើប្រាស់កិច្ចប្រជុំ G7 ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដើម្បីលើកឡើងពីករណីដែលរុស្ស៊ីកំពុងជួយអ៊ីរ៉ង់កំណត់គោលដៅកងកម្លាំងអាមេរិកនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា។

ប្រភពសន្តិសុខលោកខាងលិចពីររូប និងមន្ត្រីតំបន់ម្នាក់ដែលនៅជិតទីក្រុងតេអេរ៉ង់ បានប្រាប់រ៉យទ័រថា ទីក្រុងមូស្គូបានផ្តល់រូបភាពផ្កាយរណបដល់ទីក្រុងតេហេរ៉ង់ ហើយក៏ជួយអ៊ីរ៉ង់ធ្វើឱ្យប្រសើរឡើងនូវយន្តហោះគ្មានមនុស្សបើករបស់ខ្លួន ដើម្បីធ្វើត្រាប់តាមកំណែសមមូលដែលរុស្ស៊ីប្រើប្រឆាំងនឹងអ៊ុយក្រែន៕​

ប្រែសម្រួល៖ រ៉ាន់ រើយ​​

The post ​​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​​​ជួប​សមភាគីអ៊ីរ៉ង់​ ខណៈ​មានក្តីរំពឹង​​ថា អ៊ីរ៉ង់​ត្រៀម​ចរចា​ជាមួយអាមេរិក​​ appeared first on Kampuchea Thmey Daily.

រុស្ស៊ី ថា អាមេរិក ប្រើលេសដដែលៗ ដើម្បីវាយអ៊ីរ៉ង់
ប្រតិកម្មទៅប្រតិបត្តិការយោធាដែលកាន់តែក្តៅគគុកនៅមជ្ឈិមបូព៌ា ប្រទេសរុស្ស៊ី បានទិតៀនសហរដ្ឋអាមេរិក ថា ប្រើលេសដដែល គឺលេសអាវុធនុយក្លេអ៊ែរ ដើម្បីវាយប្រហារអ៊ីរ៉ង់។

តាមការផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី៣ខែមីនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov អះអាងថា អាមេរិកនិងអ៊ីស្រាអែល បានប្រើលេសរារាំងអ៊ីរ៉ង់មិនឲ្យផលិតបានអាវុធនុយក្លេអ៊ែរ ដើម្បីបើកការវាយប្រហារយោធា ហើយនេះគឺជាលេសដដែលៗ ដែលអាមេរិកប្រើដើម្បីវាយប្រហាររោងចក្រនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ កាលពីឆ្នាំមុន។

ទន្ទឹមនោះ បើតាមការព្រមានរបស់លោក Lavrov, ទង្វើរបស់អាមេរិកបែបនេះ នឹងពង្រីកឲ្យមានការរីកសាយភាយអាវុធនុយក្លេអ៊ែរ ហើយក៏ច្បាស់ជានឹងជំរុញឲ្យមានការកកើតកម្លាំងដ៏មានឥទ្ធិពល ក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីប្រឆាំងសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov (រូប៖ Reuters)

មុននេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងរួចទៅហើយ ពីគោលដៅ៤ចំណុចដែលទីក្រុងវ៉ាស៊ីនតោន ត្រូវសម្រេចឲ្យបានក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់នេះ។

គោលដៅទាំងនោះមានដូចជា៖ ទី១ អាមេរិកត្រូវកម្ទេចសមត្ថភាពមីស៊ីលអ៊ីរ៉ង់ឲ្យហ្មត់, ទី២ កម្ចាត់កងទ័ពជើងទឹកអ៊ីរ៉ង់, ទី៣ ធានាឲ្យបានថាប្រទេសដែលជាអ្នកឧបត្ថម្ភភេរវកម្មលេខមួយលើពិភពលោក នឹងមិនអាចទទួលបានអាវុធនុយក្លេអ៊ែរជាដាច់ខាត និងទី៤ ត្រូវធានាឲ្យបានថា របបដឹកនាំអ៊ីរ៉ង់មិនអាចបន្តបំពាក់អាវុធ ផ្ដល់មូលនិធិ និងបញ្ជាកងទ័ពភេរវករនៅក្រៅព្រំដែនរបស់ពួកគេបានទៀតឡើយ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ ការវាយប្រហារនោះគឺផ្ដោតសំខាន់លើទីតាំងនុយក្លេអ៊ែរ ឃ្លាំងមីស៊ីល-ដ្រូន និងទីបញ្ជាការដ្ឋានរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ហើយឈានដល់ការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei និងមន្ត្រីកំពូលៗច្រើននាក់ថែមទៀតផង។

ជាការសងសឹក អ៊ីរ៉ង់បានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រធ្វើឲ្យសង្គ្រាមកាន់តែរីករាលដាល៕

អត្ថបទ៖ សុខ សុវណ្ណ

New York Post៖ រក​ឃើញ​មេដឹកនាំ​កំពូល​ថ្មី​របស់​អ៊ីរ៉ង់ហើយ!

The post រុស្ស៊ី ថា អាមេរិក ប្រើលេសដដែលៗ ដើម្បីវាយអ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.

លោក Lavrov ប្រកាសថា បើអឺរ៉ុបមិនវាយរុស្ស៊ីមុន រុស្ស៊ីក៏មិនវាយអឺរ៉ុបមុនដូចគ្នា
មួយលើកជាពីរលើក បណ្តាប្រទេសលោកខាងតែងចាត់ទុករុស្ស៊ីជាការគំរាមកំហែងដល់ពួកគេ ហើយថែមទាំងព្រមានអំពីការវាយប្រហាររបស់លោក វ្ល៉ាឌីមៀរ ពូទីន លើទ្វីបអឺរ៉ុប នៅប៉ុន្មានឆ្នាំខាងមុខទៀតផង។

ការបាញ់មីស៊ីលរបស់រុស្ស៊ី (រូបថត៖ Reuters)

យ៉ាងណា ជុំវិញរឿងនេះ ទីក្រុងមូស្គូបានច្រានចោលម្តងហើយម្តងទៀតថា ការចោទប្រកាន់ទាំងនេះគឺគ្មានមូលដ្ឋានទាល់តែសោះ ហើយគ្រាន់ជាការព្រមានដើម្បីយកលេសបង្កើនការចំណាយសម្រាប់កញ្ចប់ថវិការបស់ពួកគេប៉ុណ្ណោះ ហើយឥឡូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានប្រកាសឲ្យអស់សង្ស័យថា បើអឺរ៉ុបមិនវាយរុស្ស៊ីមុនទេ រុស្ស៊ីក៏មិនវាយអឺរ៉ុបមុនដូចគ្នា។

ក្នុងបទសម្ភាសន៍ជាមួយ NTV និងត្រូវបានយកមកផ្សាយដោយ RT កាលពីថ្ងៃអាទិត្យទី៨ខែកុម្ភៈឆ្នាំ២០២៦ លោក Lavrov និយាយថា៖ «រុស្ស៊ីនឹងមិនវាយប្រហារលើបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ឬអង្គការណាតូ (NATO) ឡើយ លើកលែងតែរុស្ស៊ីត្រូវបានគេវាយប្រហារមុនតែប៉ុណ្ណោះ។យើងគ្មានបំណងវាយអឺរ៉ុបទេ! គ្មានហេតុផលណាមួយដែលយើងត្រូវធ្វើបែបនោះទាល់តែសោះ»។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov (រូបថត៖ Reuters)

ទោះយ៉ាងណា លោកព្រមានថា៖ «ប្រសិនបើអឺរ៉ុបបន្តគំរាមកំហែង ដូចជាការត្រៀមខ្លួនធ្វើសង្គ្រាមប្រឆាំងនឹងយើង ហើយចាប់ផ្តើមការវាយប្រហារមកលើសហព័ន្ធរុស្ស៊ី នោះពួកគេនឹងត្រូវប្រឈមមុខជាមួយការឆ្លើយតបយោធាយ៉ាងពេញទំហឹងពីខាងយើង ជាមួយនឹងអាវុធគ្រប់យ៉ាងដែលយើងមាន»។

EU តែងយកការគំរាមពីរុស្ស៊ី ធ្វើជាលេសដើម្បីបង្ហាញថា ការបង្កើនថ្លៃចំណាយយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ គឺជារឿងសមហេតុផល។ យ៉ាងណា លោក ពូទីន បញ្ជាក់ថា ទីក្រុងមូស្គូ គ្មានផែនការប្រយុទ្ធ ជាមួយ EU ឬ NATO នោះទេ ប៉ុន្តែគំរាមឆ្លើយតប ប្រសិនបើបណ្តាប្រទេសលោកខាងលិចចាប់ផ្តើមសង្រ្គាមប្រឆាំងរុស្ស៊ី។

ការវាយប្រហារមីស៊ីលរបស់រុស្ស៊ីនៅអ៊ុយក្រែន (រូបថត៖ Reuters)

ជុំវិញរឿងនេះដែរ នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban ក៏ចេញមុខព្រមានដែរថា EU កំពុងត្រៀមខ្លួនធ្វើសង្គ្រាមជាមួយ រុស្ស៊ី នៅត្រឹមឆ្នាំ២០៣០។

កាលពីចុងឆ្នាំមុន លោក Orban និយាយថា EU បានរៀបចំវិធានការ៤ដំណាក់កាលជាប់គ្នាដូចជាដំបូងត្រូវផ្តាច់ទំនាក់ទំនងការទូតជាមួយរុស្ស៊ីសិន រួចដាក់ទណ្ឌកម្ម ហើយបញ្ចប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងចុងក្រោយទើបចាប់ផ្តើមផ្ទុះជម្លោះប្រដាប់អាវុធតែម្តង។ លោកបន្តថា វិធានការទាំងនេះមានគោលបំណងធ្វើឲ្យរុស្ស៊ីចុះខ្សោយ និងពង្រឹងកម្លាំង EU ឲ្យត្រៀមខ្លួនបានកាន់តែល្អ ទើបធ្វើសង្គ្រាមនៅក្នុងឆ្នាំ២០៣០៕

អត្ថបទ៖ សុខ សុវណ្ណ

ហុងគ្រី ព្រមានពីការផ្ទុះសង្គ្រាមអឺរ៉ុប-រុស្ស៊ី នៅឆ្នាំ​២០៣០

The post លោក Lavrov ប្រកាសថា បើអឺរ៉ុបមិនវាយរុស្ស៊ីមុន រុស្ស៊ីក៏មិនវាយអឺរ៉ុបមុនដូចគ្នា appeared first on Kampuchea Thmey Daily.

Lavrov សរសើរ​អាមេរិក ប៉ុន្តែ​ ព្រលះ​ក្រុមប្រទេសនៅអឺរ៉ុប​ក្នុងការចរចាថ្មីថ្មោង​
រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក​​ Sergey Lavrov ​​​បានសរសើរ​​​​​​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​​ លោក ដូណាល់ ត្រាំ ​​​​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​​​សន្តិភាព​នៅ​អ៊ុយក្រែន ប៉ុន្តែ​លោក​បាន​​​​​ព្រលះ​​​​បណ្តាល​​​ប្រទេស​​​​​នៅតំបន់​អឺរ៉ុប​ដែល​​​គាំទ្រ​អ៊ុយក្រែ​ន​​។ ​

​ក្នុង​សារ​បង្ហោះ​នៅ​​​​​បណ្តាញសង្គម​​​​ក្រសួង​ការបរទេសរុស្ស៊ី​ ​លោក ​Sergey Lavrov ​​​​​​​បាន​លើក​​​ឡើង​ថា៖«​​រុស្ស៊ី​​​សូម​ថ្លែង​​អំណរ​គុណ​​កិច្ច​ខិតខំ​​​​​ដោយ​ប្រធានាធិបតី​​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ និង​ក្រុម​របស់​គាត់​​ដើម្បី​សម្រេច​​​នូវ​​ដំណោះស្រាយ​​សន្តិភាព​។ យើង​​ប្តេជ្ញា​​បន្ត​​​ធ្វើការជាមួយ​​​​​អ្នកចរចាអាមេរិក​​ដើម្បី​​​ធ្វើឲ្យ​មានកិច្ច​ព្រមព្រៀង​​​​យូរអង្វែងសម្រាប់ដោះស្រាយ​​​​បុព្វហេតុ​​ឫសគល់​នៃជម្លោះ​»។

​នៅ​ក្នុងខ្លឹមសារ​​ផ្តល់​កិច្ច​សម្ភាសន៍​​ដល់​​ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ​​​លោក Sergey Lavrov បាន​​ចោទ​ប្រកាន់រដ្ឋាភិបាល​​របស់​ប្រធានាធិបតី​ អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី និង​​​​​​​​​​ ក្រុមប្រទេសនៅអឺរ៉ុប​​​ថា មិន​ទាន់​​ត្រៀមខ្លួនរួច​រាល់​​​ក្នុងការ​ចរចា​​​​ប្រកបដោយស្ថាបនា​។

​លោក ក៏បាន​ចោទ​ប្រកាន់​​ប្រទេស​អឺរ៉ុប​​មួយ​ចំនួន​​បាន​​​​បញ្ចេញ​​​អាវុធ​ ឲ្យ​​​​រដ្ឋាភិបាល​អ៊ុយក្រែន។

​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​ដែល​គេ​ដឹង​​​ថា បាន​ចាប់ផ្តើម​ឡើង​កាល​ពី​ជិត​៤ឆ្នាំ​មុន ដោយសារ​តែ​រុស្ស៊ី​​លើក​ទ័ព​ចូលលុកលុយ​ ដោយ​ហៅ​វិធានការយោធា​របស់ខ្លួន​ថា ជា​ប្រតិបត្តិ​​​​ការ​យោធា​ដើម្បី​​​​​​​បំពាក់​​សមត្ថភាព​យោធា​​របស់​អ៊ុយក្រែន ដោយ​ចោទ​ថា ​អ៊ុយក្រែន​មានបំណង​ចូលអង្គការណា​តូ ដែលជាការ​គំរាមកំហែង​ដល់សន្តិសុខ​រុស្ស៊ី។

​​ជាការ​ឆ្លើយ​តបចំពោះ​តម្រូវការ​របស់​រដ្ឋាភិបាល​លោក ហ្សេលេនស្គី ប្រទេសលោកខាងលិច បាន​ជួយ​ទំនុកបម្រុង​​សព្វាវុធ​​មួយចំនួន ដើម្បី​តតាំងជាមួយរុស្ស៊ី ហើយ​សង្គ្រាម​​ក៏បាន​អូសបន្លាយ​​ជិត​៤ឆ្នាំ​ដល់​ពេលនេះ៕

រ៉ាន់ រើយ​

The post Lavrov សរសើរ​អាមេរិក ប៉ុន្តែ​ ព្រលះ​ក្រុមប្រទេសនៅអឺរ៉ុប​ក្នុងការចរចាថ្មីថ្មោង​ appeared first on Kampuchea Thmey Daily.