ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អាមេរិក ប្រើលេសដដែលៗ ដើម្បីវាយអ៊ីរ៉ង់
ប្រតិកម្មទៅប្រតិបត្តិការយោធាដែលកាន់តែក្តៅគគុកនៅមជ្ឈិមបូព៌ា ប្រទេសរុស្ស៊ី បានទិតៀនសហរដ្ឋអាមេរិក ថា ប្រើលេសដដែល គឺលេសអាវុធនុយក្លេអ៊ែរ ដើម្បីវាយប្រហារអ៊ីរ៉ង់។

តាមការផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី៣ខែមីនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov អះអាងថា អាមេរិកនិងអ៊ីស្រាអែល បានប្រើលេសរារាំងអ៊ីរ៉ង់មិនឲ្យផលិតបានអាវុធនុយក្លេអ៊ែរ ដើម្បីបើកការវាយប្រហារយោធា ហើយនេះគឺជាលេសដដែលៗ ដែលអាមេរិកប្រើដើម្បីវាយប្រហាររោងចក្រនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ កាលពីឆ្នាំមុន។
ទន្ទឹមនោះ បើតាមការព្រមានរបស់លោក Lavrov, ទង្វើរបស់អាមេរិកបែបនេះ នឹងពង្រីកឲ្យមានការរីកសាយភាយអាវុធនុយក្លេអ៊ែរ ហើយក៏ច្បាស់ជានឹងជំរុញឲ្យមានការកកើតកម្លាំងដ៏មានឥទ្ធិពល ក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីប្រឆាំងសហរដ្ឋអាមេរិក។

មុននេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងរួចទៅហើយ ពីគោលដៅ៤ចំណុចដែលទីក្រុងវ៉ាស៊ីនតោន ត្រូវសម្រេចឲ្យបានក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់នេះ។
គោលដៅទាំងនោះមានដូចជា៖ ទី១ អាមេរិកត្រូវកម្ទេចសមត្ថភាពមីស៊ីលអ៊ីរ៉ង់ឲ្យហ្មត់, ទី២ កម្ចាត់កងទ័ពជើងទឹកអ៊ីរ៉ង់, ទី៣ ធានាឲ្យបានថាប្រទេសដែលជាអ្នកឧបត្ថម្ភភេរវកម្មលេខមួយលើពិភពលោក នឹងមិនអាចទទួលបានអាវុធនុយក្លេអ៊ែរជាដាច់ខាត និងទី៤ ត្រូវធានាឲ្យបានថា របបដឹកនាំអ៊ីរ៉ង់មិនអាចបន្តបំពាក់អាវុធ ផ្ដល់មូលនិធិ និងបញ្ជាកងទ័ពភេរវករនៅក្រៅព្រំដែនរបស់ពួកគេបានទៀតឡើយ។

សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ ការវាយប្រហារនោះគឺផ្ដោតសំខាន់លើទីតាំងនុយក្លេអ៊ែរ ឃ្លាំងមីស៊ីល-ដ្រូន និងទីបញ្ជាការដ្ឋានរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ហើយឈានដល់ការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei និងមន្ត្រីកំពូលៗច្រើននាក់ថែមទៀតផង។
ជាការសងសឹក អ៊ីរ៉ង់បានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រធ្វើឲ្យសង្គ្រាមកាន់តែរីករាលដាល៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


