ព័ត៌មានអន្ដរជាតិ
ខុសពីរាល់ដង! លើកនេះ ត្រាំ គំរាមអ៊ីរ៉ង់ ដោយប្រើពាក្យខ្លាំងៗបំផុត
ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា ហាក់មិនងាយរលត់ឡើយព្រោះតែទាំងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ នៅតែដុតបញ្ឆេះស្ថានការណ៍មិនព្រមចរចាគ្នា ហើយឥឡូវ ប្រមុខសេតវិមាន ដូណាល់ ត្រាំ ទំនងជាក្តៅស្លឹកត្រចៀកខ្លាំងណាស់ ជុំវិញការបើកច្រកសមុទ្រ Hormuz ដោយលោកគំរាមថា អ៊ីរ៉ង់នឹងធ្លាក់ចូលនរក បើមិនព្រមបើកច្រកនេះទេ។

ខុសពីរាល់ដង! លើកនេះប្រធានាធិបតីអាមេរិក ហាក់ដូចជាខឹងសម្បើមណាស់ ដោយលោកបង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី៥ខែមេសាឆ្នាំ២០២៦ថា៖ «ថ្ងៃអង្គារនឹងក្លាយជាថ្ងៃរោងចក្រថាមពលនិងជាថ្ងៃស្ពាន ដែលរួមបញ្ចូលគ្នាតែមួយនៅក្នុងប្រទេសអ៊ីរ៉ង់។ ជារឿងដែលមិនធ្លាប់មានពីមុនមកសោះ!!! បើកច្រកសមុទ្រហ្នឹងភ្លាម បើមិនអ៊ីចឹងទេ ពួកឯងនឹងរស់នៅក្នុងឋាននរកមិនខាន — ចាំតែមើលទៅ!»។
ទោះជាយ៉ាងណាក៏ដោយ ក្នុងកិច្ចសម្ភាសន៍ជាមួយ Fox News, លោក ត្រាំ បានលើកឡើងថា មានឱកាស ដែលភាគីទាំងពីរអាចសម្រេចបានកិច្ចព្រមព្រៀងគ្នានៅថ្ងៃចន្ទ តែបើគ្មានកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមក្នុងពេលឆាប់ៗទេ លោកនឹងពិចារណាលើជម្រើសកម្ទេចអ្វីៗទាំងអស់របស់អ៊ីរ៉ង់តែម្តង។

មុននេះដែរ លោកត្រាំ បានដាក់ការគំរាមជាថ្មីដល់ភាគីអ៊ីរ៉ង់ឲ្យទទួលយកកិច្ចព្រមព្រៀងជាបន្ទាន់ មុនផុតឱសានវាទដែលលោកផ្តល់ជូន១០ថ្ងៃ។
លោកបង្ហោះលើ Truth Social ថា អ៊ីរ៉ង់មានពេលតែ៤៨ម៉ោងទៀតប៉ុណ្ណោះដើម្បីយល់ព្រមលើកិច្ចព្រមព្រៀង ឬក៏ត្រូវបើកច្រក Hormuz។
ក្នុងសំណេរដើម លោក ត្រាំ សរសេរថា៖ «សូមចងចាំថា នៅពេលខ្ញុំផ្តល់អ៊ីរ៉ង់រយៈពេល១០ថ្ងៃដើម្បីយល់ព្រមលើកិច្ចព្រមព្រៀង ឬក៏ត្រូវបើកច្រកហ័រមូស? ពេលវេលាជិតអស់ហើយ នៅសល់តែ៤៨ម៉ោងទៀតទេ មុនអ្វីៗទម្លាក់ពួកគេចុះទៅឋាននរក»។
សូមជម្រាបថា ឱសានវាទ១០ថ្ងៃនោះ នឹងផុតកំណត់នៅថ្ងៃទី៦ខែមេសានេះហើយ ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


